Category: ទូរទស្សន៍

  • ខេត្តសៀមរាប ឆ្លងថ្មី៩៧នាក់ និងស្លាប់១នាក់ (Video Inside)

    ខេត្តសៀមរាប ឆ្លងថ្មី៩៧នាក់ និងស្លាប់១នាក់ (Video Inside)

    ខេត្តសៀមរាបរកឃើញឆ្លងជំងឺកូវីដ-១៩ ចំនួន៩៧នាក់ និងស្លាប់ម្នាក់ ក្នុងរយៈពេល២៤ម៉ោងចុងក្រោយ។ នេះជាតួលេខឆ្លងថយចុះម្នាក់បើប្រៀបធៀបនឹងការឆ្លងម្សិលមិញ។ យោងតាមរដ្ឋបាលខេត្ត អ្នកឆ្លងថ្មីទាំងនោះ គឺរួមមានពលរដ្ឋក្នុងក្រុងសៀមរាប៣២នាក់, ស្រុកអង្គរជុំ១០នាក់, ស្រុកសូទ្រនិគម៣នាក់,  ស្រុកពួក៣នាក់, ស្រុកអង្គរធំម្នាក់, ស្រុកប្រាសាទបាគងម្នាក់, ស្រុកជីក្រែងម្នាក់, មកពីខេត្តបន្ទាយមានជ័យម្នាក់ និងឆ្លងលើពល ករមកពីប្រទេសថៃ៤៦នាក់។ ចំណែកអ្នកស្លាប់ម្នាក់នោះ គឺជាស្ត្រីអាយុអាយុ៦៤ឆ្នាំ នៃក្រុងសៀមរាប។ ខេត្ត សៀមរាប មានអ្នកឆ្លងជំងឺកូវីដ-១៩សរុបចំនួន៤ពាន់៦២៥នាក់, ព្យាបាលជាសះ ស្បើយចំនួន២ពាន់៤០៦នាក់ និងស្លាប់៤៩នាក់។

  • ខេត្តស្វាយរៀង ឆ្លងថ្មី២៥នាក់ និងស្លាប់៣នាក់ (Video Inside)

    ខេត្តស្វាយរៀង ឆ្លងថ្មី២៥នាក់ និងស្លាប់៣នាក់ (Video Inside)

    ខេត្តស្វាយរៀងបានរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ថ្មីចំនួន២៥នាក់ និងស្លាប់៣នាក់ក្នុងរយៈពេល២៤ម៉ោង ចុងក្រោយ។ នេះជាតួលេខឆ្លងថយចុះ១៥នាក់ បើប្រៀបធៀបនឹងម្សិលមិញ។ យោងតាមរដ្ឋបាលខេត្ត ការឆ្លង ថ្មីទាំង២៥នាក់នោះ រួមមាន៣នាក់ជាកម្មកររោងចក្រ, ៩នាក់ជាអ្នកប៉ះពាល់នឹងអ្នកជំងឺកូវីដ១៩, ម្នាក់ជាពលករមកពីប្រទេសថៃ, ក្រៅពីនោះ ១២នាក់ទៀត បានឆ្លងលើពលរដ្ឋនៅក្នុងក្រុងនិងស្រុកមួយចំនួន ក្នុងខេត្ត និងបានឆ្លងលើអ្នកដំណើរចូលក្នុងខេត្តស្វាយរៀងនោះផងដែរ។ ចំណែកអ្នកស្លាប់ទាំង៣នាក់ រួម មានទី១ ស្ត្រីអាយុ៧១៩ឆ្នាំនៅក្រុងស្វាយរៀង, ទី២ បុរសអាយុ៨៦ឆ្នាំ នៅស្រុករំដួល និង ទី៣ បុរសអាយុ៥០ឆ្នាំ នៅស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង។ ខេត្តស្វាយរៀង មានអ្នកឆ្លងជំងឺកូវីដ-១៩សរុបចំនួន៤ពាន់៩០៥នាក់, ព្យាបាលជាសះស្បើយចំនួន៤ពាន់២៥៥នាក់ និងមានអ្នកស្លាប់សរុបចំនួ១០០នាក់។

  • ខេត្តត្បូងឃ្មុំ ឆ្លងថ្មី២៤នាក់ (Video Inside)

    ខេត្តត្បូងឃ្មុំ ឆ្លងថ្មី២៤នាក់ (Video Inside)

    ខេត្តត្បូងឃ្មុំ បានរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ចំនួន២៤នាក់បន្ថែមទៀតហើយ ក្នុងរយៈពេល២៤ម៉ោងចុង ក្រោយនេះ ដែលជាតួលេខថយចុះចំនួន១០នាក់ធៀបនឹងម្សិលមិញ ។ យោងតាមរដ្ឋបាលខេត្ត ការរកឃើញ ឆ្លងថ្មីនៅថ្ងៃនេះ បានឆ្លងលើពលរដ្ឋនៅក្រុងសួង៨នាក់,ស្រុកក្រូចឆ្មា១ម្នាក់,ស្រុកពញាក្រែក១០នាក់ និងនៅ ស្រុកត្បូងឃ្មុំចំនួន៥នាក់។ ខេត្តត្បូងឃ្មុំថ្ងៃនេះ ព្យាបាលជាសះ ស្បើយ អ្នកជម្ងឺកូវីដ១៩ បានចំនួន៨២ នាក់។

  • ខេត្តព្រៃវែង រកឃើញអ្នកឆ្លងវីរុសបំប្លែងថ្មី Delta (Video Inside)

    ខេត្តព្រៃវែង រកឃើញអ្នកឆ្លងវីរុសបំប្លែងថ្មី Delta (Video Inside)

    ខេត្តព្រៃវែង បានប្រកាសរកឃើញជាលើកដំបូងនូវការឆ្លងវីរុសបំប្លែងថ្មី Delta ចំនួន២ករណីនៅថ្ងៃនេះ។ យោង តាមរដ្ឋបាលខេត្ត ករណីឆ្លងវីរុសបំប្លែងថ្មី Delta ដែលបានរកឃើញនោះ បានកើតលើ ពលករនាក់ដែលទើបវិល មកពីប្រទេសថៃ។ ពលករទាំង២ គឺជាពលរដ្ឋរស់ក្នុងស្រុកពារាំង និងស្រុកមេសាង។ វីរុសបំប្លែងថ្មី Delta គឺជា វីរុសដែលក្រុមជំនាញបានចាត់ទុកជាវីរុសកាចសាហាវ, ឆ្លងលឿន និងបង្កគ្រោះថ្នាក់ដល់អាយុជីវិតថែមទៀតប្រ សិនបើឆ្លងលើមនុស្សណាដែលមិនបានចាក់វ៉ាក់សាំងបង្កានោះទេ។ អភិបាលខេត្តព្រៃវែងលោក ជា សុមេធី ក្នុង កិច្ចប្រជុំបន្ទាន់មួយកាលពីថ្ងៃទី២សីហា បានបញ្ជាការរៀបចំទីតាំងផលិតនិងការដាក់អុកស៊ីហ្សែន សម្រាប់ ត្រៀមការព្យាបាលអ្នកឆ្លងវីរុសបំប្លែងថ្មី Delta នេះ។

  • ខេត្តព្រៃវែង ឆ្លងថ្មី៧៩នាក់ និងស្លាប់៤នាក់ (Video Inside)

    ខេត្តព្រៃវែង ឆ្លងថ្មី៧៩នាក់ និងស្លាប់៤នាក់ (Video Inside)

    ខេត្តព្រៃវែងបានរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ថ្មីចំនួន៧៩នាក់ និងស្លាប់៤នាក់ក្នុងរយៈពេល២៤ម៉ោងចុង ក្រោយ។ នេះជាតួលេខឆ្លងថយចុះ៨២នាក់បើប្រៀបធៀបនឹងការឆ្លងម្សិលមិញ។ យោងតាមរដ្ឋបាលខេត្ត ការ ឆ្លងថ្មីទាំង៧៩នាក់ថ្ងៃនេះ រួមមាននៅក្រុងព្រៃវែង៧នាក់, ស្រុកព្រះសេ្ដច១៩នាក់, ស្រុកកំចាយមារ១២នាក់, ស្រុកពាមជរ១១នាក់, ស្រុកកំពង់ត្របែក៩នាក់, ស្រុកមេសាង៦នាក់, ស្រុកស្វាយអន្ទរ៤នាក់, ស្រុកពាមរក៍ ៣នាក់, ស្រុកបាភ្នំ២នាក់, ស្រុកញ្ជ្រៀច២នាក់, ស្រុកស៊ីធរកណ្ដាល២នាក់, ស្រុកពារាំងម្នាក់ និង ស្រុកពោធិ៍ រៀងម្នាក់។ ចំណែកអ្នកស្លាប់ទាំង៤នាក់ គឺទី១ បុរសអាយុ៥៧ឆ្នាំនៅស្រុកស៊ីធរកណ្ដាល, ទី២ ស្ត្រីអាយុ៣៩ ឆ្នាំនៅស្រុកស្វាយអន្ទរ, ទី៣ ស្ត្រីអាយុ៦៧ឆ្នាំនៅស្រុកបាភ្នំ និងទី៤ ស្ត្រីអាយុ៦៤ឆ្នាំនៅស្រុកមេសាង។ ខេត្តព្រៃវែង គិតមកដល់ថ្ងៃទី៣សីហាឆ្នាំ២០២១ មានអ្នកឆ្លងជំងឺកូវីដ-១៩សរុប៤ពាន់៤៦៨នាក់ ព្យាបាលជាសះ ស្បើយ ចំនួន៣ពាន់២៤៥នាក់ និងស្លាប់៨០នាក់។

  • រាជធានីខេត្តដែលមានពលរដ្ឋច្រើន ទទួលបានរថយន្តដឹកវ៉ាក់សាំងបន្ថែម (Video Inside)

    រាជធានីខេត្តដែលមានពលរដ្ឋច្រើន ទទួលបានរថយន្តដឹកវ៉ាក់សាំងបន្ថែម (Video Inside)

    រាជធានីនិងខេត្តដែលមានពលរដ្ឋច្រើន ត្រូវបានបង្កើនការផ្តល់រថយន្តសម្រាប់ដឹកវ៉ាក់សាំងបន្ថែមទៀត នៅ ទន្ទឹមនឹងយុទ្ធនាការកំពុងសម្រុកការចាក់វ៉ាក់សាំងបង្កើនភាពស៊ាំក្នុងសហគមន៍។ រថយន្តសម្រាប់ដឹកវ៉ាក់សាំង ចំនួន១៣គ្រឿង ត្រូវបានផ្តល់បន្ថែមដល់រាជធានីភ្នំពេញ និបខេត្តចំនួន១២ដែលមានចំនួនប្រជាពលរដ្ឋរស់នៅ ច្រើនដើម្បីអាចទទួលការដឹកជញ្ជួនវ៉ាក់សាំងផ្គត់ផ្គង់សម្រាប់យុទ្ធនាការចាក់វ៉ាក់សាំងលើពលរដ្ឋក្នុងគម្រោង១២លាននាក់។ ក្រៅពីរាជធានីភ្នំពេញ, ខេត្តដែលបានទទួលថ្ងៃនេះ គឺខេត្តបន្ទាយមានជ័យ, បាត់ដំបង, កំពង់ចាម, កំពង់ស្ពឺ, កំពង់ធំ, កំពត, កណ្ដាល, ព្រៃវែង, សៀមរាប, ស្វាយរៀង, តាកែវ និងខេត្តត្បូងឃ្មុំ។

  • សហព័ន្ធកីឡាបាល់ទាត់កម្ពុជា ប្រកាសផ្អាកការប្រកូតបាល់ទាត់ (Video Inside)

    សហព័ន្ធកីឡាបាល់ទាត់កម្ពុជា ប្រកាសផ្អាកការប្រកូតបាល់ទាត់ (Video Inside)

    សហពន្ធ័កីឡាបាល់ទាត់កម្ពុជា បានប្រកាសផ្អាកការប្រកួតបាល់ទាត់ទាំងពីរក្របខ័ណ្ឌនៅកម្ពុជា ជាបណ្ដោះ អាសន្នសិន ដោយសារការឆ្លងរាលដាលនៃជំងឺកូវីដ-១៩បំប្លែងថ្មីDelta។ កម្ពុជាកំពុងស្ថិតក្នុងពេលវេលាដែល មានការប្រកួតពានរង្វាន់សម្តេចតេជោ ហ៊ុន សែន ឆ្នាំ២០២១ និងការប្រកួតលីគកំពូលកម្ពុជារដូវកាល ២០២១។ ការប្រកាសការផ្អាកប្រកួតបាល់ទាំង២ក្របខណ្ឌនេះ បានធ្វើឡើងកាលពីថ្ងៃទី២សីហា ដែលការប្រកាសនោះ គឺនៅទន្ទឹមនឹងការជួនដំណឹងប្រុងប្រយ័ត្នរបស់មន្ត្រីក្រសួងសុខាភិបាលជុំវិញការរកឃើញវិរុសបំប្លែងថ្មី Delta ដែលកំពុងចរាចរណ៍ក្នុងរាជធានីនិងតាមបណ្តាខេត្តមួយចំនួន។ យោងតាមក្រសួងសុខាភិបាល គិតត្រឹមថ្ងៃទី ២ សីហា, កម្ពុជាបានរកឃើញអ្នកឆ្លងវិរុសបំប្លែងថ្មី Delta មានជាង២០០ករណីហើយ, ក្នុងនោះគ្រាន់តែក្នុងរយៈ ពេល២ថ្ងៃគឺនៅថ្ងៃពុធនិងព្រហស្បតិ៍សប្តាហ៍កន្លងមកនេះ ការរកឃើញការឆ្លងវីរុសបំប្លែងថ្មី Delta  មានចំនួន ច្រើនដល់១០៩ករណី។ គណៈកម្មការប្រកួតបាល់ទាត់ជាតិកម្ពុជា បានប្រកាសនៅថ្ងៃទី២សីហាថា យោងតាម សេចក្ដីសម្រេចរបស់រាជរដ្ឋាភិបាលនិងរដ្ឋបាលរាជធានីភ្នំពេញ, ការផ្អាកការប្រកួតពានរង្វាន់សម្តេចតេជោ ហ៊ុនសែន ឆ្នាំ២០២១ និងការប្រកួតលីគកំពូលកម្ពុជា រដូវកាល ២០២១ នឹងត្រូវពន្យារហូតដល់ថ្ងៃទី១២សីហាឆ្នាំ ២០២១។  គណៈកម្មការប្រកួតបាល់ទាត់ជាតិកម្ពុជាបានបញ្ជាក់ថា ប៉ុន្តែគេក៏អាចនឹងកែប្រែកម្មវិធីប្រកួតបានក្នុង ករណីចាំបាច់និងយោងតាមស្ថានការជាក់ស្ដែង។

  • ប្រទេសអាស៊ាន មានការឆ្លងកូវីដ១៩ ជាង៨ម៉ឺនករណី រយៈពេល២៤ម៉ោងចុងក្រោយ (Video Inside)

    ប្រទេសអាស៊ាន មានការឆ្លងកូវីដ១៩ ជាង៨ម៉ឺនករណី រយៈពេល២៤ម៉ោងចុងក្រោយ (Video Inside)

    ប្រទេសអាស៊ានទាំង១០ក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ ការឆ្លងកូវីដ១៩ថ្មី មានចំនួន៨ម៉ឺន៩ពាន់៤៣៦ ករណី និងការស្លាប់ថ្មីមានចំនួន២ពាន់៩២៣នាក់។ ប្រទេសដែលមានការឆ្លងថ្មីក្នុងរយៈ ពេល២៤ម៉ោងចុង ក្រោយ នេះនៅ អាស៊ាន មាន៩ប្រទេស។ ប្រទេសដែលមានការស្លាប់ថ្មីរយៈពេល២៤ម៉ោងចុងក្រោយនេះ មានចំនួន ៨ប្រទេស ។

  • រយៈពេល២៤ម៉ោង ការចាក់វ៉ាក់សាំងលើពលរដ្ឋបាន១១ម៉ឺន៣ពាន់១១៦នាក់ (Video Inside)

    រយៈពេល២៤ម៉ោង ការចាក់វ៉ាក់សាំងលើពលរដ្ឋបាន១១ម៉ឺន៣ពាន់១១៦នាក់ (Video Inside)

    ពលរដ្ឋចំនួន១១ម៉ឺន៣ពាន់១១៦នាក់ បានទទួលការចាក់វ៉ាក់សាំងយៈពេល២៤ម៉ោងកន្លងមកនេះ ដែលនាំឲ្យ ចំនួនមនុស្សដែលបានទទួលវ៉ាក់សាំង បានកើនសរុបចំនួន៧លាន៤សែន៩ម៉ឺន៨ពាន់១២៩នាក់ហើយ។ កម្ពុជា បានពង្រីកការចាក់វ៉ាក់សាំងលើមនុស្សចំនួន១២លាននាក់ រាប់បញ្ចូលទាំងការចាក់វ៉ាក់សាំងលើកុមារវ័យជំទង់ អាយុរវាងពី១២ដល់១៧ឆ្នាំផងដែរ។ បើរាប់បញ្ចូលតួលេខចាក់រយៈពេល២៤ម៉ោងចុងក្រោយនេះដែលស្មើ នឹង ជាង០កណ្តក់សញ្ញា៩៤ភាគរយនៃតួលេខចាក់លើមនុស្ស១២លាននាក់នោះ, ចំនួនពលរដ្ឋដែលទទួលបានការ ចាក់វ៉ាក់សាំងតាំងពីខែកុម្ភៈមកនោះ បានកើនឡើងដល់៦២កណ្តក់សញ្ញា៤៨ភាគរយហើយ។ យោងតាមសម្តេច នាយករដ្ឋមន្ត្រី ការចាក់វ៉ាក់សាំងនឹងគ្រោងពង្រីកដល់១៣លាននាក់ថែមទៀត ដែលនឹងស្មើ៨០ភាគរយនៃចំនួន ពលរដ្ឋទូទាំងប្រទេស១៦លាននាក់។

  • ការឆ្លងកូវីដ១៩ មានជាង៥០០ករណី រយៈពេល២៤ម៉ោងចុងក្រោយនេះ (Video Inside)

    ការឆ្លងកូវីដ១៩ មានជាង៥០០ករណី រយៈពេល២៤ម៉ោងចុងក្រោយនេះ (Video Inside)

    ការឆ្លងជំងឺកូវីដ១៩នៅថ្ងៃនេះ មានចំនួន៥៧៧ករណី ដែលជាថ្ងៃទី២នៃតួលេខឆ្លងធ្លាក់ត្រឹមខ្ទង់៥០០ករណី។ ការឆ្លង៥៧៧ករណីថ្ងៃនេះ គឺជាតួលេខកើន១៧ករណី បើប្រៀបធៀបនឹងម្សិលមិញ។ ក្នុងចំណោមការឆ្លង ៥៧៧ករណីថ្ងៃនេះ, ការឆ្លងចូលក្នុងសហគមន៍ មាចំនួន៣៥៣ករណី ដែលជាតួលេខថយចុះចំនួន៣៨ករណីបើ ប្រៀបធៀបនឹងម្សិលមិញ។ ចំណែកការឆ្លងមកពីក្រៅប្រទេសមានចំនួន២២៤ករណីដែលកើនឡើង៥៥ករណី ប្រៀបធៀបនឹងម្សិលមិញ។ ការស្លាប់ថ្មីក្នុងរយៈ ពេល២៤ម៉ោងចុងក្រោយនេះ មានចំនួន២៩នាក់ដែលកើនឡើង ៧នាក់ប្រៀបធៀបនឹងម្សិលមិញ។ ចំនួនមនុស្សដែលបានឆ្លងក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ រយៈពេល១៦៦ ថ្ងៃកន្លងមកនេះ បានកើនឡើងដល់៦ម៉ឺន៧ពាន់៨៥៦ករណី ។ កម្ពុជាគិតត្រឹមថ្ងៃទី៣ខែសីហាឆ្នាំ២០២១, ការ ឆ្លងសរុបទូទាំងប្រទេសមានចំនួន៧ម៉ឺន៩ពាន់៥១ករណី, ការស្លាប់សរុបកើនចំនួន១ពាន់៤៧១នាក់ និងការ ព្យាបាលជាសះស្បើយសរុបមានចំនួន ៧ម៉ឺន២ពាន់១៤៥នាក់។