-
ឧបករណ៍តេស្តរហ័សកូវីដ១៩ទិញពីក្រសួង ត្រូវគេធ្វើអាជីវកម្មខុសច្បាប់បន្ត (Video Inside)

ឧបករណ៍តេស្តរហ័សអង់ទីហ្សែនកូវីដ-១៩ ដែលដាក់លក់ក្នុងគោលដៅសម្រាប់ការប្រើប្រាស់ ត្រូវបានគេទិញ លក់បន្តដែលខុសពីគោលការណ៍កំណត់។ ក្រសួងប្រៃសណីយ៍ កាលពីថ្ងៃទី២១កក្កដាបានព្រមានចាត់វិធានការ ចំពោះអ្នកដែលទិញឧបករណ៍តេស្តរហ័សអង់ទីហ្សែនកូវីដ-១៩ ពីក្រសួងហើយ បែរជាយកទៅធ្វើអាជីវកម្មបន្ត។ ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានបញ្ជាក់ការរកឃើញនូវអំពើធ្វើអាជីវកម្មបន្តនោះ ដោយបានចុះទៅ បង្ក្រាបនៅទីតាំងចំនួន៥ និងបានរឹបអូសបានឧបករណ៍តេស្តរហ័សនោះចំនួន៤ពាន់២៥០គ្រឿងមកវិញ ដែល ជាឧបករណ៍បានបញ្ជាទិញពីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍។ ក្រសួងប្រៃសណីយ៍ គឺជាក្រសួងដែលទទួលការអនុញ្ញាតនាំចូលឧបករណ៍តេស្តរហ័សនេះ មកចែកចាយលក់ ក្នុងតម្លៃដើមត្រឹមតែ ៣ដុល្លា៧សេន តាមការបញ្ជាទិញរបស់ក្រុមហ៊ុន សហគ្រាស រោងចក្រ ស្ថាប័ន ដោយផ្តល់ អាទិភាពលើទីតាំងដែលកំពុងជួបហានិភ័យខ្ពស់ពាក់ព័ន្ធនឹងជំងឺកូវីដ-១៩។ ក្រសួងប្រៃសណីយ៍បានព្រមានថា ក្រសួងនឹងបន្តសហការជាមួយអាជ្ញាធរមានសមត្ថកិច្ច ដើម្បីកំណត់មុខសញ្ញាជនឆ្លៀតឱកាស ហើយចាត់វិធាន ការឱ្យកាន់តែខ្លាំងក្លាបន្ថែមទៀត ដោយមិនបណ្តោយឱ្យជនឆ្លៀតឱកាសទាំងនោះ បង្កបញ្ហា និងរំលោភបំពាន លើគោលការណ៍កំណត់របស់ក្រសួងបានឡើយ។
-
ប្រទេសអាស៊ាន មានការឆ្លងកូវីដ១៩ ជាង៩ម៉ឺនករណី រយៈពេល២៤ម៉ោងចុងក្រោយ (Video Inside)

-
កម្ពុជាទទួលបានវ៉ាក់សាំងស៊ីណូហ្វាមមួយលានដូសថែមទៀតពីប្រទេសចិន (Video Inside)

-
រយៈពេល២៤ម៉ោងចុងក្រោយនេះ ការឆ្លងកូវីដមានចំនួន៨១១ករណី (Video Inside)

ការឆ្លងកូវីដ១៩ក្នុងប្រទេសកម្ពុជាបានកើនហួស៧ម៉ឺនករណីហើយនៅថ្ងៃនេះ ក្រោយ ការឆ្លងកូវីដ១៩ក្នុង រយៈពេល២៤ម៉ោងចុងក្រោយនេះ មានចំនួន៨១១ករណីថែមទៀត។ បើប្រៀបធៀបនឹងការឆ្លងម្សិលមិញ តួ លេខឆ្លងថ្ងៃនេះ បានថយចុះ១ករណី។ ក្នុងចំណោមការឆ្លង៨១១ ករណីថ្ងៃនេះទៀត, ការឆ្លងចូលក្នុងសហ គមន៍មានចំនួន៥១១ករណី ដែលជាតួលេខថយចុះចំនួន ២២ករណីបើប្រៀបធៀបនឹងមិ្សលមិញ។ សេចក្តីរាយ ការណ៍បង្ហាញថា ការឆ្លងនាំចូល ពីក្រៅប្រទេសថ្ងៃនេះមានចំនួន៣០០ករណីដែលថយចុះ២១ករណីបើប្រៀប ធៀបនឹងម្សិលមិញ។ កម្ពុជាចាប់តាំងពីដើមខែកក្កដានេះមក, ការឆ្លងជាង៩០០ករណីមាន១៣លើក, ការ ឆ្លង ជាង៨០០ករណីមាន ៨លើក និងការឆ្លងចុះមកខ្ទង់ជាង៧០០ករណីមានមួយលើក។ ការស្លាប់ថ្មី ក្នុងរយៈពេល ២៤ម៉ោងចុង ក្រោយ នេះមានចំនួន២០នាក់ ដែលកើនឡើងម្នាក់បើប្រៀបធៀបនឹងម្សិលមិញ។ ចំនួនមនុស្សដែលបានឆ្លងក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ រយៈពេល១៥២ថ្ងៃកន្លងមកនេះ បានកើន ឡើង ដល់៦ម៉ឺន២ពាន់៨៩៥នាក់ហើយ ។ កម្ពុជាគិតត្រឹមថ្ងៃទី២២ខែកក្កដា ឆ្នាំ២០២១ ការឆ្លង សរុបទូទាំងប្រទេស មានចំនួន៧ម៉ឺន៤១៩នាក់, ការស្លាប់សរុបមានចំនួន១ពាន់១៨៨នាក់ និងការព្យាបាលជាសះស្បើយ សរុប មានចំនួន៦ម៉ឺន២ពាន់៥៧៧នាក់។
-
កម្ពុជា និងឥណ្ឌា ធ្វើជាសហប្រធានដឹកនាំកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសមេគង្គ-គង្គា លើកទី១១ (Video Inside)

កម្ពុជានិងឥណ្ឌាបានធ្វើជាសហប្រធានដឹកនាំកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសមេគង្គ-គង្គា លើកទី១១ នៅក្នុង សប្ដាហ៏នេះ ដោយកិច្ចបានលើកឡើងកោតសរសើរចំពោះវឌ្ឍនភាពនៃការអនុវត្តផែនការសកម្មភាព រយៈពេល ៤ឆ្នាំនៃកិច្ចសហប្រតិតបត្តិការមេគង្គ-គង្គា រវាងពីឆ្នាំ២០១៩ដល់ឆ្នាំ២០២២។ កិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសមេគង្គ-គង្គាថ្ងៃទី២១កក្កដាតាមប្រព័ន្ធវីដេអូ បានប្រព្រឹត្តទៅក្រោមសហប្រធាន រដ្ឋមន្ត្រីការបរទេសកម្ពុជាលោក ប្រាក់ សុខុន និងរដ្ឋមន្ត្រីការបរទេសឥណ្ឌាលោក ស៊ូប្រាម៉ានយ៉ាំ ចៃហ្សានកាដោយមានការអញ្ជើញចូលរួមពីរដ្ឋមន្ត្រី ការ បរទេសឡាវ, មីយ៉ាន់ម៉ា, ថៃ និង វៀតណាម ដែលជាប្រទេសជាប់ដងទន្លេមេគង្គ
-
ព្រះករុណាព្រះមហាក្សត្រធ្វើព្រះរាជសាររំលែកទុក្ខប្រទេសចិន ដែលរងគ្រោះដោយទឹកជំនន់ (Video Inside)

ព្រះករុណាព្រះមហាក្សត្រខ្មែរ បានធ្វើព្រះរាជសារររំលែកទុក្ខក្រៀមក្រំ ចូលរួមសម្តែងក្តីសោកស្តាយ យ៉ាង ក្រៃលែង ជូនចំពោះប្រធានាធិបតីចិន លោកស៊ីជីនពីង ក្នុងព្រឹត្តិការណ៍ដែលប្រទេសចិនបានរងគ្រោះមហន្ត រាយធម្មជាតិទឹកជំនន់ ក្នុងខេត្ត Henan ដែលបង្កការបាត់បង់ជីវិតមនុស្សនិងការខូចខាតហេដ្ឋារចនាសម្ព័ន្ធយ៉ាង ធ្ងន់ធ្ងរ។ គួរបញ្ជាក់ថា ព្យុះសេមប៉ាកា ក្នុងសប្តាហ៍នេះ បានបង្កការលិចលង់ក្រុងហ្សេង ហ្ស៊ូ ដោយធ្វើឲ្យជីវិត មនុស្ស៣៣នាក់បានស្លាប់, មនុស្សរាប់សែននាក់ បានប៉ះពាល់ដោយជំនន់ទឹកភ្លៀងនេះជាមួយដីដំណាំ ចំការ បានលិចលង់ និងផ្លូវថ្នល់ជា ច្រើនបានរងការខូចខាតយ៉ាងដំណំ។ ព្រះរាជសារព្រះមហាក្សត្រថ្ងៃទី២២កក្កដា ក្នុងព្រះបរមនាម សម្តេចព្រះមហាក្សត្រីព្រះវររាជមាតាជាតិខ្មែរ និងប្រជាជាតិកម្ពុជាទាំងមូល បានបញ្ជាក់ថាព្រះ អង្គមានក្តីបារម្ភជុំវិញការបាត់បង់ជីវិតមនុស្ស, ជាមួយនឹងការជម្លៀសមនុស្សរាប់សែននាក់ទៀតទៅកាន់ទីជម្រក ។ សាររបស់ព្រះមហាក្សត្របានថ្លែងចូលរួមរំលែកទុក្ខនិងក្តីអាណិតអាសូរ ជាមួយនឹងលោកប្រធានាធិបតីចិន និងក្រុមគ្រួសារជនរងគ្រោះទាំងឡាយដែលកំពុងឆ្លងកាត់ការលំបាកនេះ។ ព្រះមហាក្សត្របានមានព្រះរាជ បន្ទូលជឿជាក់ថា លោកប្រធានាធិបតី, គណបក្សកុម្មុយនីស្តចិន, ក្រុមប្រឹក្សារដ្ឋចិន, កងកម្លាំងប្រដាប់អាវុធប្រជា ជនចិន, និងប្រជាជនចិនដ៏អស្ចារ្យ នឹងអាចជំនះឧបសគ្គដែលបាននិងកំពុងប្រឈមនេះ។
-
ប្រជាពលរដ្ឋមានជីវភាពខ្វះខាតចំនួន៦០គ្រួសារនៅសង្កាត់ព្រែកប្រា បានទទួលអំណោយពីអភិបាលខណ្ឌ ច្បារអំពៅ (Video Inside)

-
ពលរដ្ឋក្នុងក្រុងបានលុង បានទទួលការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ដូសទី១ ជិត៩០% ហើយអាចបញ្ចប់មុនផែនការនឹងបន្ទាប់គឺចុះចាក់តាមបណ្តាស្រុកនានា (Video Inside)

-
បីសប្តាហ៍នៃការធ្វើកំណាយ អាជ្ញាធរជាតិអប្សរា ប្រទះឃើញក្បាល ដងខ្លួនយក្ស និងព្រះសិរទេវតាក្នុងពេលធ្វើកំណាយបុរាណវិទ្យាជួសជុលខ្លោងទ្វារតាកាវុ (Video Inside)

-
មន្ទីរកសិកម្ម ខេត្តស្ទឹងត្រែង ជម្រុញដល់កសិករនៅស្រុកសៀមប៉ាង ឲ្យពង្រឹងបន្ថែមលើការដាំដុះតាមបែបកសិកម្ម ខណៈពួកគាត់ដាំដុះនៅមានកម្រិត (Video Inside)
