-
បុរសជាងផ្សាដែក ត្រូវភ្លើងឆេះស្លាប់ ពេលកំពុងផ្សាស៊ីទែនប្រេងមួយ នៅក្នុងរាជធានីភ្នំពេញ (Video Inside)

បុរសជាងផ្សាដែកម្នាក់ ត្រូវភ្លើងឆាបឆេះរោលពេញខ្លួនបណ្តាលឲ្យស្លាប់ក្នុងហេតុការណ៍ផ្សាស៊ីទែនប្រេងមួយ នៅក្នុងរាជធានីភ្នំពេញ។ ហេតុការណ៍បានកើតឡើងនៅក្នុងការ៉ាស់សាំងសូគីម៉ិចនៅ តាមបណ្តោយផ្លូវ១៨២ សង្កាត់វាលវង់ ខណ្ឌ៧មករាវេលារសៀលថ្ងៃទី១៩ខែកក្កដា ឆ្នាំ២០២១ គ្រាដែលស៊ីទែនប្រេងនៅមិនទាន់ស្ងួត សាំងអស់នៅឡើយ។ បុរសជាងផ្សារដែកអាយុ៣៧ឆ្នាំ ឈ្មោះ ជា កុសល ត្រូវជាសាក្សី បានអោយដឹងថា គាត់បាន ចូលទៅផ្សាស៊ីទែន ប្រេងសាំង នៅខាងក្នុង ប៉ុន្តែដោយសារតែមានប្រេងសាំងនៅក្នុងបាតស៊ីទែនខាងក្រោមមិន ទាន់ស្ងួតអស់ទើបអណ្តាតភ្លើងផ្សាបានឆួលនឹងចំហាយសាំងបង្កជាការផ្ទុះនិងមានអគ្គីភ័យឆេះសម្លាប់បុរសរូប នោះតែម្តង។
-
ភ្លៀងធ្លាក់ខ្លាំងលិចកំណាត់ផ្លូវជាតិលេខ៥ ក្នុងចំណុចស្រុកកំពង់ត្រឡាច (Video Inside)

-
ភ្លៀងរាយប៉ាយបន្តធ្លាក់ ក្រោមឥទ្ធិពលកូនព្យុះទី៧ (Video Inside)

កម្ពុជាដែលនឹងទទួលរងឥទ្ធិពលកូនព្យុះសេមប៉ាកា “CEMPAKA” រួមជាមួយខ្យល់មូសុងនិរតី ខ្លាំង ភ្ជាប់ជាមួយ ប្រព័ន្ធសម្ពាធទាប់ ITCZ ក្នុងសប្ដាហ៍នេះ នឹងបង្កឲ្យមានការធ្លាក់ភ្លៀងរាយប៉ាយនៅទូទាំងប្រទេស។ យោងតាម ការព្យាករណ៍របស់ក្រសួងធនធានទឹក និងឧតុនិយម រវាងថ្ងៃទី១៩ដល់ថ្ងៃទី ២២ ខែកក្កដា បណ្តាខេត្ត នៅតំបន់ វាលទំនាប នឹងអាចមានភ្លៀងធ្លាក់រាយប៉ាយ ពីបង្គួរទៅច្រើន លាយឡំជាមួយខ្យល់កន្ត្រាក់ក្នុងកម្រិតខ្លាំង ។ ចំណែកបណ្តាខេត្តតាមតំបន់ដងទន្លេមេគង្គ, តាមជួរភ្នំដងរែក និងជួរភ្នំក្រវាញ នឹងអាចមាន ភ្លៀងធ្លាក់ ពីបង្គួរ ទៅច្រើនលាយឡំជាមួយខ្យល់កន្ត្រាក់ក្នុងកម្រិតខ្លាំង ។ ដោយឡែក នៅតំបន់មាត់សមុទ្ទនោះវិញ នឹងអាចមានភ្លៀងធ្លាក់ ពីបង្គួរទៅច្រើន ដែលនឹងអាចបង្កជាជំនន់ ទឹកភ្លៀង នៅក្នុងភូមិសាស្ត្រខេត្តព្រះសីហនុ និងខេត្តកោះកុង ។ នៅលើផ្ទៃសមុទ្រ នឹងអាចមានភ្លៀង, ខ្យល់បក់ បោកខ្លាំង និងរលកសមុទ្រខ្ពស់ៗ ។ ក្រសួងធនធានទឹក និងឧតុនិយម បានដាសតឿនដល់ប្រជាពលរដ្ឋ ,ប្រជា នេសាទនិងអ្នកធ្វើដំណើរតាមសមុទ្រ សូមបង្កើនការ យកចិត្តទុក ដាក់ប្រុងប្រយ័ត្ន ដើម្បីចៀសវាងនូវ គ្រោះថ្នាក់…
-
និស្សិតកម្ពុជា២រូបបញ្ចប់សិក្សាជំនាញឋាមពលនុយក្លែអ៊ែ័រ ទទួលការសរសើរពីរដ្ឋមន្ត្រីក្រសួងបរិស្ថាន (Video Inside)

និស្សិតកម្ពុជា២រូប ដែលបញ្ចប់ការសិក្សាដោយជោគជ័យលើជំនាញថាមពលនុយក្លេអ៊ែរស៊ីវិលពីប្រទេសរុស្សី បានទទួលការកោតសរសើរពេញចិត្តពីរដ្ឋមន្ត្រីក្រសួងបរិស្ថានលោកសាយសំអាល់។ លោក កែវ មករា និង លោក កឹម ចាន់ប៉ាលី ដែលជាអតីតនិសិ្សតនៃវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា បានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាប័ត្រ ជំនាញវិស្វកម្មឋាមពលនុយក្លេអ៊ែ័រនិងរួបវិទ្យាកម្តៅ Nuclear Power Engineering and Thermal Physics ពីសាកលវិទ្យាល័យ Peter the Great St. Petersburg Polytechnic University ទីក្រុង St. Petersburg របស់សហព័ន្ធរុស្ស៊ី។ រដ្ឋមន្ត្រីក្រសួងបរិស្ថាន លោក សាយ សំអាល់ ដែលជាប្រធានក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ ដោយចីរភាព បាន ថ្លែងបង្ហាញមោទនភាពដែលកម្ពុជាមានធនធានមនុស្សដ៏កម្រលើជំនាញថាមពលនុយ ក្លេអ៊ែរស៊ីវិលក្នុងសម័យតេជោសែន។ លោករដ្ឋមន្ត្រីបានគូសបញ្ជាក់ថា ដោយសារតែមានសុខសន្តិភាព ពេញលេញ កម្ពុជាមានឱកាសគ្រប់គ្រាន់ដើម្បីបណ្តុះបណ្តាលធនធានមនុស្សលើវិស័យផ្សេងៗដើម្បីចូលរួម បង្កើនល្បឿនអភិវឌ្ឍជាតិ។
-
ស្បៀង និងគ្រឿងឧបភោគ បរិភោគ ដឹកជញ្ជូនដល់កងកម្លាំងទប់ស្កាត់ការឆ្លងកូវីដ១៩ (Video Inside)

-
កីឡាករកម្ពុជាចាកចេញពីរាជធានី ចូលរួមប្រកួតកីឡាអូឡាំពិក-ក្រុងតូក្យូ (Video Inside)

កីឡាករកម្ពុជាបានចាកចេញពីរាជធានីភ្នំពេញនៅថ្ងៃនេះហើយដើម្បីការចូលរួមប្រកួតកីឡាអូឡាំពិក-ក្រុងតូក្យូ ប្រព្រឹត្តទៅក្នុងសប្តាហ៍នេះ។ កីឡាករ-កីឡាការិនីជម្រើសជាតិកម្ពុជាដែលត្រូវចូលរួមការប្រកួតកីឡាអូឡាំពិក-ក្រុងតូក្យូក្នុងសប្តាហ៍ដែលមកដល់នេះ មានចំនួន៣រូប ក្នុងនោះកីឡាហែលទឹក ២រូប គឺកីឡាករ ហែម ប៊ុច និងកីឡាការិនី ឃឿន ប៊ុនពេជ្រមរកត ដែលត្រូវប្រកួតវិញ្ញាសាហែល៥០ម៉ែត្រសេរី និងកីឡាករអត្តពលកម្មម្នាក់ គឺកីឡាករ ប៉ែន សុគង់ ដែលត្រូវប្រកួតលើវិញ្ញាសារត់ល្បឿនចម្ងាយ១០០ម៉ែត្រ ។ ប្រធានគណៈកម្មាធិការជាតិ អូឡាំពិកកម្ពុជាលោកថោងខុន នៅថ្ងៃទី១៩កក្កដានេះ បានអញ្ជើញជួនដំណើរក្រុមកីឡាករជម្រើសជាតិកម្ពុជា ផងដែរ និងបានផ្តល់នូវឳវាទខ្លះដល់ក្រុមកីឡាករជម្រើសជាតិកម្ពុជានេះ។ ពិធីបើកការប្រកួតផ្លូវការ ព្រឹត្តិការណ៍ Tokyo Olympic Game 2020 នឹងថ្ងៃនៅថ្ងៃទី២៣កក្កដា រហូតដល់ថ្ងៃទី៨សីហា។
-
កម្ពុជា និងឥណ្ឌាធ្វើជាសហប្រធានដឹកនាំកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសមេគង្គ-គង្គា លើកទី១១ (Video Inside)

កម្ពុជានិងឥណ្ឌាគ្រោងនឹងធ្វើជាសហប្រធានដឹកនាំកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសមេគង្គ-គង្គា លើកទី១១ នៅក្នុង សប្ដាហ៏នេះ។ សេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសបានឲ្យដឹងថាកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសមេគង្គ-គង្គាថ្ងៃទី២១កក្កដាតាមប្រព័ន្ធវីដេអូ នឹងប្រព្រឹត្តទៅក្រោមសហប្រធានរដ្ឋមន្ត្រីការបរទេសប្រាក់សុខុននៃប្រទេស កម្ពុជានិងរដ្ឋមន្ត្រីការបរទេសឥណ្ឌាលោក ស៊ូប្រាម៉ានយ៉ាំ ចៃហ្សានកាដោយមានការអញ្ជើញចូលរួមពីរដ្ឋមន្ត្រីការ បរទេសឡាវ, មីយ៉ាន់ម៉ា, ថៃ និង វៀតណាម ដែលជាប្រទេសជាប់ដងទន្លេមេគង្គ។ កិច្ចប្រជុំគ្រោងនឹង ពិនិត្យ វឌ្ឍនភាពនៃកិច្ចសហប្រតិបត្តិការចាប់តាំងពីកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសមេគង្គ-គង្គាលើកទី១០ ដែលបានប្រព្រឹត្ត ទៅនៅទីក្រុងបាងកកខែសីហា ឆ្នាំ២០១៩ និងកំណត់ទិសដៅអនាគតនៃកិច្ចសហប្រតិ- បត្តិការ សំដៅពង្រឹង និងពង្រីកបន្ថែមទៀតកិច្ចសហប្រតិបត្តិការមេគង្គ-គង្គា ជាពិសេស នៅក្នុង បរិបទនៃជំងឺរាតត្បាតកូវីដ-១៩។ រដ្ឋមន្រ្តីទាំងអស់ រំពឹងថានឹងផ្លាស់ប្តូរយោបល់គ្នាផងដែរលើបញ្ហាតំបន់និងអន្តរជាតិ ដែលជាចំណាប់អារម្មណ៍ និងការបារម្ភរួម។ ក្រសួងការបរទេសកម្ពុជា បានចាត់ទុកកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសមេគង្គ-គង្គា លើកទី១១ ជា សមិទ្ធផលថ្មីបន្ថែមទៀត ក្រោមកិច្ចសហប្រតិបត្តិការមេគង្គ-គង្គា ក្នុងរយៈពេល ២១ឆ្នាំកន្លងមកសម្រាប់កំណើន សេដ្ឋកិច្ច និងការអភិវឌ្ឍសង្គម នៅក្នុងអនុតំបន់ មេគង្គ និងប្រទេសឥណ្ឌា។ សេចក្តីរាយការណ៍បញ្ជាក់ថា ដើម្បី អបអរខួបទី២០ នៃកិច្ចសហប្រតិបត្តិការនោះ កិច្ចប្រជុំនឹងមានបើកសម្ពោធឱ្យដំណើរការនូវគេហទំព័រ MGC ថ្មី ស្រឡាងមួយ និងការចាក់បង្ហាញឯកសារវីដេអូ ដែលឆ្លុះបញ្ចាំងអំពីសមិទ្ធផលនៃកិច្ចសហប្រតិបត្តិការ…
-
ខេត្តកំពត ឆ្លងថ្មី៣០នាក់ (Video Inside)

ខេត្តកំពត បានរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ចំនួន៣០នាក់ និងមានអ្នកស្លាប់ថ្មី ២នាក់ ថែមទៀត ក្នុងរយៈពេល ២៤ម៉ោង ចុងក្រោយនេះ ដែលជាតួលេខឆ្លងទាបជាងពីម្សិលមិញចំនួន ៧នាក់ ។ យោងតាមរដ្ឋាឲបាលខេត្ត អ្នកឆ្លងថ្មីទាំងនោះ ជាពលរដ្ឋរស់នៅក្នុងក្រុងកំពត ១២នាក់, ស្រុកជុំគិរី ៦នាក់, ស្រុកឈូក ៣នាក់, ស្រុកទឹកឈូ ៨នាក់ និងពលរដ្ឋជាអ្នកដំណើរពីខេត្តកំពង់ស្ពឺចំនួន ម្នាក់ ។ ចំណែកអ្នកស្លាប់ថ្មី ២នាក់ ទៀតនោះវិញ គឺជាបុរស អាយុ ៤៦ឆ្នាំ និងស្រ្តីអាយុ ៥៤ឆ្នាំ ជាពលរដ្ឋមានអាសយដ្ឋាននៅក្នុងក្រុងកំពត ។ ខេត្តកំពត គិតត្រឹមថ្ងៃនេះ មានអ្នកឆ្លងជំងឺកូវីដ១៩សរុបចំនួន ២ពាន់ ៦៤៤នាក់ ក្នុងនោះមានអ្នកជាសះស្បើយចំនួន ១ពាន់ ៨៨២នាក់ និងមានអ្នកស្លាប់កើនដល់ ៣៣នាក់ ហើយ ៕
-
ខេត្តមណ្ឌលគិរី ឆ្លងថ្មី៦នាក់ (Video Inside)

-
ខេត្តប៉ៃលិន ឆ្លងថ្មី៥នាក់ (Video Inside)

ខេត្តប៉ៃលិន បានរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ថ្មីចំនួន ៥នាក់ ក្នុងរយៈពេល ២៤ម៉ោង ចុងក្រោយ នេះ ដែលជា តួលេខឆ្លងទាបជាងកាលពីថ្ងៃអាទិត្យម្សិលមិញចំនួន ២នាក់ ។ យោងតាមរដ្ឋបាលខេត្ត អ្នកជំងឺកូវីដ១៩ថ្មី ទាំង ៥នាក់នោះ គឺជាករណីឆ្លងលើពលករដែលទើបត្រឡប់មកពីប្រទេសថៃចំនួន ៣នាក់ និង ២នាក់ដទៃទៀត ជា ករណីឆ្លងនៅក្នុងសហគមន៍ ។ ពលរដ្ឋឆ្លងទាំងនោះ គឺជាពលរដ្ឋនៅស្រុកសាលាក្រៅម្នាក់, មកពីខេត្តបាត់ដំបង ២នាក់, ខេត្តបន្ទាយមានជ័យ ម្នាក់ និងមកពីខេត្តត្បូងឃ្មុំម្នាក់ ។ ខេត្តប៉ៃលិននៅថ្ងៃនេះបានព្យាបាលអ្នកជំងឺ អោយជាសះស្បើយចំនួន ៧នាក់ ផងដែរ ។