Category: ទូរទស្សន៍

  • ផ្ទះ៥៦ខ្នងនៅកំពតរងខូចខាតដោយគ្រោះធម្មជាតិ (Video Inside)

    ផ្ទះ៥៦ខ្នងនៅកំពតរងខូចខាតដោយគ្រោះធម្មជាតិ (Video Inside)

    ផ្ទះប្រជាពលរដ្ឋយ៉ាងហោចចំនួន៥៦ខ្នងនៅក្នុងខេត្តកំពត បានរងការខូចខាតដោយសារគ្រោះធម្មជាតិខ្យល់កន្ត្រាក់។ ក្រសួងធនធានទឹក និងឧតុនិយមបានឱ្យដឹងថាបាតុភូត គ្រោះធម្មជាតិនេះ បានកើតឡើងនារសៀលថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៣ ស្ថិតនៅឃុំចំនួន២ នៃស្រុកបន្ទាយមាស ក្នុងនោះរួមមាន៖ នៅឃុំបន្ទាយមាសខាងកើត ដែលមានចំនួន២ភូមិ គឺភូមិពេជ្ជនា រងការខូចខាតផ្ទះចំនួន៤៦ខ្នង និងនៅភូមិក្រសាំងក្រោម ខូចខាតផ្ទះចំនួន ២ខ្នង។ ចំណែកនៅឃុំត្រពាំងសាលាខាងកើត, ខ្យល់កន្ត្រាក់ បានកើតឡើងក្នុងភូមិចំនួន២ ក្នុងនោះរួមមានភូមិពោន មានផ្ទះ៦ខ្នង ដែលបានរងការខូចខាត…ចំណែកនៅភូមិលៀប មានផ្ទះចំនួន២ខ្នងបានរងការខូចខាត ។ ក្រសួងធនធានទឹក និងឧតុនិយម នៅក្នុងសប្ដាហ៍នេះ ក៏បានដាស់តឿនដល់ប្រជាពលរដ្ឋទាំងអស់ ត្រូវបង្កើនការប្រុងប្រយ័ត្នចំពោះបាតុភូតធម្មជាតិ ដែលអាចកើតមានឡើងជាយថាហេតុនេះផងដែរ។

  • អតីតប្រធានអង្គការតម្លាភាពកម្ពុជាលោក ព្រាប កុល និយាយប្រដៅអ្នករិះគន់ (Video Inside)

    អតីតប្រធានអង្គការតម្លាភាពកម្ពុជាលោក ព្រាប កុល និយាយប្រដៅអ្នករិះគន់ (Video Inside)

    អតីតប្រធានអង្គការតម្លាភាពកម្ពុជាលោក ព្រាប កុល បាននិយាយណែនាំក្រុមដែលធ្វើការរិះគន់លើរូបលោក ដោយសារតែលោកបានសម្រេចចូលរួមជាមួយនឹងគណបក្សប្រជាជនកម្ពុជា ដឹកនាំរាជរដ្ឋាភិបាល។ លោក ព្រាប កុល ត្រូវបានតែងតាំងតាមព្រះរាជក្រឹត្យថ្ងៃទី១៣ ឧសភា ជារដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី។ ការសម្រេចចិត្តចូលរួមរបស់លោក ព្រាប កុល បំរើការងារជូនរាជរដ្ឋាភិបាលដឹកនាំដោយគណបក្សប្រជាជនកម្ពុជានោះ បាននាំឱ្យមានមនុស្សមួយចំនួនបានប្រើសម្តីវាយប្រហារ និងប្រមាថដល់ឧត្តមគតិរបស់លោកថែមទៀត។ លោក ព្រាប កុល បានចាត់ទុកថានោះមិនមែនជាទង្វើរបស់អ្នកប្រជាធិបតេយ្យពិតប្រាកដឡើយ។ លោក ព្រាប កុល បានប្រាប់សារព័ត៌មានក្នុងស្រុក ដោយអំពាវនាវទៅអ្នករិះគន់ទាំងនោះវិញ ត្រូវចេះគោរពលើការសម្រេចចិត្តរបស់បុគ្គលម្នាក់ៗ។ ការសម្រេចចិត្តរបស់អតីតប្រធានអង្គការតម្លាភាពកម្ពុជាចូលរួមបំរើកិច្ចការជាមួយនឹងគណបក្សប្រជាជនដែលកាន់អំណាចក្នុងរាជរដ្ឋាភិបាល បានធ្វើឡើងខណៈដែលសកម្មជននានា និងរួមទាំងអ្នកនយោបាយរបស់គណបក្សប្រឆាំងជាច្រើន បាននាំគ្នាមកចូលរួមជាមួយនឹងគណបក្សប្រជាជនកម្ពុជានៅមុនការបោះឆ្នោត ដោយអ្នកដែលចូលរួមទាំងនោះបានសារភាពការចាញ់បោកឧបាយកល និងល្បិចរបស់ក្រុមប្រឆាំង។ សកម្មជន និងអ្នកនយោបាយ ដែលបានចាកចេញពីគណបក្សប្រឆាំងនោះ បាននិយាយសារភាពថាមេដឹករបស់គេមិនមែន ជាមនុស្សល្អ ដែលនឹងអាចនាំប្រទេសជាតិឱ្យរីកចំរើន និងមានសុខសន្តិភាពបានឡើយ។

  • រាជធានីដាក់ប្រើប្រាស់អាងប្រព្រឹត្តិកម្មសំណល់ភក់បង្គន់ (Video Inside)

    រាជធានីដាក់ប្រើប្រាស់អាងប្រព្រឹត្តិកម្មសំណល់ភក់បង្គន់ (Video Inside)

    អាងប្រព្រឹត្តិកម្មសំណល់ភក់បង្គន់សម្ពោធត្រូវបានដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ខណៈមានការព្យាករណ៍ថា សំណល់ភក់បង្គន់នៅភ្នំពេញរហូតដល់ឆ្នាំ២០៣៥ នឹងកើនឡើងដល់៣៣ ម៉ឺនម៉ែត្រគូបក្នុងមួយឆ្នាំៗ។ ពិធីថ្ងៃទី១៩ឧសភានេះធ្វើឡើងនៅក្រោមវត្តមានចូលរួមរបស់អភិបាលរាជធានីភ្នំពេញលោក ឃួង ស្រេង ដោយស្ថានីយប្រព្រឹត្តិកម្មសំណល់ភក់បង្គន់ ដែលមានទីតាំងស្ថិតនៅក្នុងសង្កាត់ភ្លើងឆេះរទេះ ខណ្ឌកំបូល រាជធានីភ្នំពេញ។ លោក ឃួង ស្រេង បានថ្លែងថាស្ថានីយប្រព្រឹត្តិកម្មសំណល់ភក់បង្គន់នេះ ជាស្ថានីយប្រព្រឹត្តិកម្មដំបូងបង្អស់នៅរាជធានីភ្នំពេញ ដែលបានបើកការដ្ឋានសាងសង់កាលពីថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២២ កន្លងទៅ ដោយចំណាយថវិកាសាងសង់ប្រមាណមួយលាន មួយសែន ប្រាំបួនម៉ឺន បួនពាន់ដុល្លារ ក្រោមគម្រោងហិរញ្ញប្បទានសរុបជាង ៣លាន៧សែនដុល្លារ។ លោក ឃួង ស្រេង បានថ្លែងបន្តថានៅឆ្នាំ២០៣៥ សំណល់ភក់បង្គន់របស់ប្រជាពលរដ្ឋនៅភ្នំពេញ នឹងកើនឡើងដល់ប្រមាណ ៣៣ម៉ឺនម៉ែត្រគូបក្នុងមួយឆ្នាំ។ យោងតាមការសិក្សានៅឆ្នាំ២០០១ សំណល់ភក់បង្គន់របស់ប្រជាពលរដ្ឋនៅរាជធានីភ្នំពេញ មានចំនួនត្រឹមតែ ២ម៉ឺន៦ពាន់ម៉ែត្រគូបក្នុងមួយឆ្នាំ ប៉ុន្តែក្រោយមកបានកើនជាលំដាប់អាស្រ័យដោយកំណើនប្រជាពលរដ្ឋ។

  • គជប បដិសេធចុះឈ្មោះគណបក្សមហាសាមគ្គីជាតិខ្មែរ (Video Inside)

    គជប បដិសេធចុះឈ្មោះគណបក្សមហាសាមគ្គីជាតិខ្មែរ (Video Inside)

    គណបក្សមហាសាមគ្គីជាតិខ្មែរ នឹងមិនបានចូលរួមក្នុងការបោះឆ្នោតសកលខែកក្កដា ឆ្នាំ២០២៣ខាងមុខនេះឡើយ។ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បានបដិសេធការចុះបញ្ជីឈរឈ្មោះបោះឆ្នោតរបស់គណបក្សនេះ បន្ទាប់ពីមិនបានបំពេញតម្រូវការដូចតាមការស្នើសុំរបស់គជបឡើយ។ មន្ត្រីគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតបានថ្លែង នៅថ្ងៃទី១៩ ឧសភានេះថា គណបក្សមហាសាមគ្គីជាតិខ្មែររបស់លោក ហ៊ាង គឹមស្រឿន មិនភ្ជាប់មកជាមួយនូវប្រកាសស្ដីពីការចុះឈ្មោះក្នុងបញ្ជីគណបក្សឡើយ។ គណបក្សមហាសាមគ្គីជាតិខ្មែរ គឺជាគណបក្សទី២ហើយ ដែលត្រូវបានគជបបដិសេធមិនចុះបញ្ជីឈរឈ្មោះបោះឆ្នោត បន្ទាប់ពីបានបដិសេធចំពោះគណបក្សភ្លើងទៀន ដែលមិនបានបំពេញតម្រូវការនីតិវិធី តាមសេចក្តីត្រូវការចង់បានរបស់គជប។ គិតរហូតមកទល់ពេលនេះ, គណបក្សដែលត្រូវបានអនុញ្ញាតចូលរួមក្នុងការបោះឆ្នោត មានចំនួនសរុប១៨គណបក្ស ក្នុងនោះរួមមានគណបក្សប្រជាជនកម្ពុជា, គណបក្សយុវជនកម្ពុជា, គណបក្សខ្មែររួបរួមជាតិ, គណបក្សធម្មាធិបតេយ្យ, គណបក្សកម្លាំងប្រជាធិបតេយ្យ, គណបក្សសញ្ជាតិកម្ពុជា, គណបក្សខ្មែរតែមួយ, គណបក្សខ្មែរអភិរក្ស, គណបក្សហ្វ៊ុនស៊ិនប៉ិច, គណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យ, គណបក្សបំណងពលរដ្ឋ, គណបក្សឯកភាពជាតិខ្មែរ, គណបក្សស្ត្រីដើម្បីស្ត្រី, គណបក្សខ្មែរឈប់ក្រ, គណបក្សខ្មែរអភិវឌ្ឍន៍សេដ្ឋកិច្ច, គណបក្សជនជាតិដើមប្រជាធិបតេយ្យកម្ពុជា, គណបក្សប្រជាធិបតេយ្យមូលដ្ឋាន និងគណបក្សកសិករ។

  • បណ្ឌិត ហ៊ុន ម៉ាណែត បញ្ជាក់សារៈសំខាន់ នៃកត្តាសន្តិភាព (Video Inside)

    បណ្ឌិត ហ៊ុន ម៉ាណែត បញ្ជាក់សារៈសំខាន់ នៃកត្តាសន្តិភាព (Video Inside)

    បណ្ឌិត ហ៊ុន ម៉ាណែត បានថ្លែងប្រៀបធៀប «សន្តិភាព» គឺដូចជា «ខ្យល់អុកស៊ីហ្សែន» ដែលមានតម្លៃបំផុតសម្រាប់ជីវិត និងការរស់នៅរបស់មនុស្សគ្រប់រូប។ «សន្តិភាព» របស់កម្ពុជាត្រូវបានរលាយអស់ទាំងស្រុង តាមរយៈរដ្ឋប្រហារថ្ងៃទី១៨ មីនា ឆ្នាំ១៩៧០ ទម្លាក់អតីតព្រះប្រមុខរដ្ឋខ្មែរសម្តេចព្រះនរោត្តមសីហនុចេញពីតំណែង។ កម្ពុជាអស់សន្តិភាពចាប់តាំងពីពេលនោះមក។ កម្ពុជាបានទទួល «សន្តិភាព» ពិតប្រាកដសាឡើងវិញនៅថ្ងៃទី២៩ ធ្នូ ឆ្នាំ១៩៩៨ ដោយសារនយោបាយឈ្នះឈ្នះដាក់ចេញដោយសម្តេចតេជោ ហ៊ុន សែន បំបាត់ចលនាឧទ្ទាមខ្មែរក្រហម។ បណ្ឌិត ហ៊ុន ម៉ាណែត ក្នុងឃ្លីបវីដេអូមួយដែលបង្ហោះតាមបណ្តាញសង្គម ថ្ងៃនេះ បានថ្លែងប្រាប់ពលរដ្ឋខ្មែរក្នុងពិធីបុណ្យសាសនាមួយក្នុងខេត្តកំពង់ធំ ដោយប្រៀបធៀប «សន្តិភាព» គឺដូចជា «ខ្យល់អុកស៊ីហ្សែន» ដែលមនុស្សត្រូវការមិនអាចខ្វះបានឡើយ។ កម្ពុជាដែលទើបរកបានសន្តិភាពបានរយៈពេលជាង២០ឆ្នាំមកនេះ បានសម្រុកការកសាងប្រទេសសាឡើងវិញ។ «សន្តិភាព» បាននាំឱ្យកម្ពុជាអាចស្តារបានមកវិញនូវការអភិវឌ្ឍន៍ប្រទេស ដែលបច្ចុប្បន្នក្នុងរាជធានីភ្នំពេញគ្រាន់តែសំណង់អគារខ្ពស់កម្ពស់ចាប់ពី ៥ជាន់ទៅ៩ ជាន់ មានចំនួនសរុប១ពាន់ ៤២៣អគារ, អគារខ្ពស់ចាប់ពី១០ជាន់ទៅ១៩ជាន់ មានចំនួន៦៩៩ អគារ, អគារខ្ពស់ចាប់ពី២០ជាន់ទៅ២៩ជាន់ មានចំនួន ២៣៣អគារ, អគារចាប់ពី៣០ជាន់ ទៅ៣៩ជាន់ មានចំនួន១២៩អគារ, ចំណែកអគារចាប់ពី៤០ជាន់ឡើងទៅទៅមានចំនួន…

  • គណរដ្ឋមន្ត្រីអនុម័តគម្រោងជីកផ្លូវទឹកតម្លៃ១,៧០០លានដុល្លារ (Video Inside)

    គណរដ្ឋមន្ត្រីអនុម័តគម្រោងជីកផ្លូវទឹកតម្លៃ១,៧០០លានដុល្លារ (Video Inside)

    គណរដ្ឋមន្ត្រីបានអនុម័តគម្រោងជីកផ្លូវទឹកតភ្ជាប់ពីទន្លេទៅកាន់សមុទ្ររបស់កម្ពុជា ដោយគ្រោងសាងសង់រយៈពេល៤ឆ្នាំ និងចំណាយថវិកា១ពាន់៧០០លានដុល្លារ។ គម្រោងធ្វើព្រែកជីកដ៏ធំនេះ មានប្រវែង១៦៨គីឡូម៉ែត្រភ្ជាប់តំបន់ភូមិសាស្ត្រខេត្តកណ្តាល ទៅតំបន់មាត់សមុទ្ទ នៃខេត្តកែប។ នេះគឺជាគម្រោងដ៏ធំបង្អស់មួយក្នុងសម័យដឹកនាំសម្តេចតេជោ ហ៊ុន សែន ដើម្បីធ្វើឱ្យប្រទេសកម្ពុជាកាន់តែអភិវឌ្ឍន៍ និងមានផ្លូវទឹកខ្វាត់ខ្វែងភ្ជាប់ពីសមុទ្ទចូលមកក្នុងខេត្តដែលអាចមានលទ្ធភាពតភ្ជាប់។ មន្ត្រីនាំពាក្យរាជរដ្ឋាភិបាលលោក ផៃ ស៊ីផាន បានថ្លែងនៅថ្ងៃទី១៩ ឧសភាថា គម្រោងនេះ គឺជាគម្រោងប្រវត្តិសាស្រ្តលើកទី១ ក្នុងវិស័យដឹកជញ្ជូនផ្លូវទឹករបស់កម្ពុជា ដើម្បីតភ្ជាប់ប្រព័ន្ធទន្លេមេគង្គ និងផ្លូវសមុទ្រ។ គម្រោងនេះ ត្រូវបានកិច្ចប្រជុំរបស់គណរដ្ឋមន្ត្រីបានអនុម័តនៅថ្ងៃសុក្រនេះ ដោយដាក់ឈ្មោះថា «គម្រោងផ្លូវនាវាចរណ៍ និងប្រព័ន្ធភស្តុរភារកម្មទន្លេបាសាក់»។

  • ព្យាករណ៍អាកាសធាតុ សម្រាប់ថ្ងៃទី២០ ឧសភា ២០២៣ (មានវីដេអូ)

    ព្យាករណ៍អាកាសធាតុ សម្រាប់ថ្ងៃទី២០ ឧសភា ២០២៣ (មានវីដេអូ)
  • កម្មវិធី៖ សន្តិសុខមាតុភូមិប្រចាំថ្ងៃទី១៨ ឧសភា ឆ្នាំ២០២៣ (មានវីដេអូ)

    កម្មវិធី៖ សន្តិសុខមាតុភូមិប្រចាំថ្ងៃទី១៨ ឧសភា ឆ្នាំ២០២៣ (មានវីដេអូ)
  • ព្យាករណ៍អាកាសធាតុ សម្រាប់ថ្ងៃទី១៩ ឧសភា ២០២៣ (មានវីដេអូ)

    ព្យាករណ៍អាកាសធាតុ សម្រាប់ថ្ងៃទី១៩ ឧសភា ២០២៣ (មានវីដេអូ)
  • ផ្សាយបន្តផ្ទាល់ ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជាអធិបតីពិធីចែកសញ្ញាបត្រដល់និស្សិតសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល

    ផ្សាយបន្តផ្ទាល់ ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជាអធិបតីពិធីចែកសញ្ញាបត្រដល់និស្សិតសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល