-
ព្យាករណ៌អាកាសធាតុ សម្រាប់ថ្ងៃទី៥ ឧសភា ២០២៣

-
កម្មវិធី៖ សន្តិសុខមាតុភូមិប្រចាំថ្ងៃទី០៤ ឧសភា ឆ្នាំ២០២៣

-
ផ្សាយផ្ទាល់៖ ការប្រកួតកីឡាស៊ីហ្គេម កីឡាឧបសគ្គ (OBSTACLE RACE) ០៤ ឧសភា ២០២៣

-
២៤ម៉ោងអាស៊ានមានអ្នកឆ្លងកូវីដ១៩ ជាង ៣ពាន់ករណី (Video Inside)

ស្ថានភាពឆ្លងជម្ងឺកូវីដ១៩ ក្នុងប្រទេសជាសមាជិកអាស៊ាន នៅតែមានឆ្លង បើទោះបីជា កម្ពុជាគ្មានការឆ្លង ឬពេលខ្លះឆ្លងតិចតួចបំផុតនោះក៏ដោយ។តួលេខឆ្លងថ្មីកូវីដ១៩ ក្នុងប្រទេសអាស៊ាន នៃរយៈពេល ២៤ម៉ោងចុងក្រោយនេះ មានចំនួន ៣ពាន់ ៥៣៥ករណី។ បើប្រៀបធៀបនឹងម្សិលមិញតួលេខឆ្លងនេះ មានការថយចុះចំនួន ១ពាន់ ៨១ករណី។ ការឆ្លងក្នុងរយៈពេល ២៤ម៉ោងកន្លងមកនេះ បានកើតលើប្រទេសចំនួនតែ ៤ប៉ុណ្ណោះ នៅអាស៊ាន រួមមានប្រទេសឥណ្ឌូនេស៊ី, ហ្វីលីពីន, វៀតណាម និងប្រទេសមីយ៉ាន់ម៉ា។ ប្រទេសឥណ្ឌូនេស៊ី គឺជាប្រទេសដែលមានតួលេខឆ្លងច្រើនជាងគេ ដែលមានអ្នកឆ្លង ចំនួន ១ពាន់ ៣៧១ករណី។ តួលេខឆ្លងតិចជាងគេ ក្នុងចំណោមប្រទេសទាំង៤នោះ គឺប្រទសមីយ៉ាន់ម៉ា ដែលមានអ្នកឆ្លងចំនួន ១១៩ករណី។ ប្រទេសម៉ាឡេស៊ី, ថៃ, សឹង្ហបុរី, កម្ពុជា, ឡាវ និងប្រទេសប្រុយណេ គឺជាប្រទេសដែលគ្មានសេចក្តីរាយការណ៍ជុំវិញតួលេខឆ្លង និងស្លាប់ឡើយ ក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ ។ តួលេខស្លាប់ដោយសារកូវីដ១៩ ក្នុងប្រទេសអាស៊ានរយៈពេល ២៤ម៉ោងចុងក្រោយនេះ មានចំនួន ៣១នាក់ ដែលជាពលរដ្ឋនៃប្រទេសឥណ្ឌូនេស៊ី និងប្រទេសវៀតណាម។ គិតសរុបរួម នៃប្រទេសទាំង១០…
-
ជប៉ុនគ្រោងចំណាយថវិកា ១៦៧លាន ជួយកែលម្អផ្លូវជនបទប្រវែងជាង៥០០គីឡូម៉ែត្រ (Video Inside)

ជប៉ុនគ្រោងនឹងចំណាយថវិកា១៦៧លានដុល្លារ ដើម្បីការជួយកែលម្អផ្លូវជនបទនៅកម្ពុជា ប្រវែងជាង៥០០គីឡូម៉ែត្រ។ គម្រោងកែលម្អផ្លូវជនបទនេះត្រូវបានលើកឡើង ក្នុងជំនួបពិភាក្សាការងារមួយរវាងរដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ លោក អ៊ុក រ៉ាប៊ុន ជាមួយប្រធានថ្មី នៃទីភ្នាក់ងារ JICA លោក សានុអ៊ិ កាហ្ស៊ូម៉ាសា នាព្រឹកថ្ងៃ៣ ខែឧសភា ឆ្នាំ២០២៣ នៅទីស្តីការក្រសួងអភិវឌ្ឍន៍ជនបទ។ លោករដ្ឋមន្ត្រីបានថ្លែងថា រដ្ឋាភិបាលជប៉ុន តាមរយៈទីភ្នាក់ងារ JICA នឹងផ្ដល់គម្រោងមួយដល់រាជរដ្ឋាភិបាលកម្ពុជានោះគឺ «គម្រោងកែលម្អការតភ្ជាប់ផ្លូវជនបទ» គ្របដណ្តប់លើខេត្តគោលដៅចំនួន២ គឺខេត្តបាត់ដំបង និងខេត្តបន្ទាយមានជ័យ។ លោករដ្ឋមន្ត្រីបញ្ជាក់ថា «ផ្លូវជនបទដែលត្រូវកែលម្អនោះមានប្រវែងសរុបជាង៥០០គីឡូម៉ែត្រ ដោយគ្រោងចំណាយទឹកប្រាក់ប្រមាណ ១៦៧លានដុល្លារអាមេរិក»។ គម្រោងនេះនឹងរួមចំណែកក្នុងការសម្រេចឱ្យបានគោលនយោបាយជាតិអភិវឌ្ឍន៍ជនបទឆ្នាំ២០២១-២០២៣ របស់ក្រសួងអភិវឌ្ឍន៍ជនបទ។
-
ក្រសួងកសិកម្មប្រើប្រាស់ថ្នាលផ្ទៀងផ្ទាត់ឯកសារ ដើម្បីបញ្ចៀសការក្លែងបន្លំ (Video Inside)

ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានចុះហត្ថលេខាលើអនុស្សរណៈ សម្រាប់កិច្ចសហប្រតិបត្តិការត្រូតពិនិត្យបច្ចេកវិទ្យាមួយចំនួន។ កិច្ចសហប្រតិបត្តិការនោះ រួមមានរបៀបប្រើថ្នាលផ្ទៀងផ្ទាត់ឯកសារ verify.gov.kh, ការរៀបចំប្រព័ន្ធបច្ចេកវិទ្យាឌីជីថល, ការរៀបចំហេដ្ឋារចនាសម្ព័ន្ធ និងការតភ្ជាប់អ៊ីនធឺណិត។ ពិធីចុះហត្ថលេខាលើអនុស្សារណៈនេះ បានធ្វើឡើងនារសៀលថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៣ រវាងរដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍លោក ជា វ៉ាន់ដេត និងរដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក ឌិត ទីណា។ ថ្នាលផ្ទៀងផ្ទាត់ឯកសារ verify.gov.kh គឺជាថ្នាលរបស់រាជរដ្ឋាភិបាល ដែលអភិវឌ្ឍដោយក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងត្រូវបានដាក់ឱ្យប្រើក្នុងគោលបំណងលុបបំបាត់ការក្លែងបន្លំឯកសារ ផ្តល់ភាពងាយស្រួលក្នុងការប្រើប្រាស់ និងផ្ទៀងផ្ទាត់ភាពត្រឹមត្រូវ នៃឯកសារផ្តល់ទំនុកចិត្ត ចំណេញពេលវេលា និងកាត់បន្ថយចំណាយនានា ព្រមទាំងជំរុញការធ្វើបរិវត្តកម្មឌីជីថល ស្របតាមឧត្តមានុវត្តជាអន្តរជាតិ។ ការផ្ទៀងផ្ទាត់ឯកសារនៅលើថ្នាល verify.gov.kh ត្រូវធ្វើឡើងតាមរយៈការដាក់បញ្ចូល QR Code ស្តង់ដា ដោយប្រើបច្ចេកវិទ្យា ប្លុកឆេន (Blockchain) ដែលមានសុវត្ថិភាពខ្ពស់នៅលើសន្លឹក នៃឯកសារនីមួយៗ។ ទន្ទឹមនឹងនេះ ការប្រើឯកសារដែលមានដាក់បញ្ចូល QR Code…
-
លោកស្រី ស្រួង ភាវី បញ្ជាក់ការរៀបចំផ្តល់សំបុត្រចូលទស្សនាកីឡាប៊ីយ៉ា ក្នុងព្រឹត្តិការណ៍ស៊ីហ្គេម (Video Inside)

ម្ចាស់ពានរង្វាន់នៃកីឡាប៊ីយ៉ាពិភពលោក លោកស្រី ស្រួង ភាវី បានថ្លែងបញ្ជាក់ជុំវិញការត្រៀមរៀបចំប្រកួតកីឡាប៊ីយ៉ា ក្នុងព្រឹត្តិការណ៍ស៊ីហ្គេម ដែលលោកស្រីនឹងធ្វើជាតំណាងរបស់កម្ពុជា ក្នុងការប្រកួតដណ្តើមពានរង្វាន់។ លោកស្រី ស្រួង ភាវី បានថ្លែងសុំរកការអធ្យាស្រ័យ ចំពោះពលរដ្ឋដែលចង់ចូលទស្សនាវិស័យកីឡាប៊ីយ៉ា នាថ្ងៃប្រកួតខាងមុខនេះ ដោយសារការចូលរួមតម្រូវឱ្យមានសំបុត្រទស្សនាជាចាំបាច់ ដោយសារកន្លែងមានកម្រិតកំណត់។ លោកស្រី ស្រួង ភាវី នឹងធ្វើជាតំណាងរបស់ប្រទេសកម្ពុជា ក្នុងចូលរួមប្រកួតប្រភេទកីឡាប៊ីយ៉ាទាំង ១០វិញ្ញាសា ក្នុងព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២ នៅទីលានប្រកួតផ្សារទំនើបអ៊ីអន សែនសុខ ជាន់ទី៣ ចាប់ពីថ្ងៃ០៧ ដល់ថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៣៕
-
កម្ពុជា និងអ៊ីតាលី ពិភាក្សាលើករណីស្មុំកូនពីកម្ពុជា (Video Inside)

កម្ពុជា និងអ៊ីតាលី បានពិភាក្សាគ្នាឡើងវិញរឿងករណីស្មុំកូន ក្រោយអាក់ខានមួយរយៈ ពាក់ព័ន្ធនឹងផ្នែកច្បាប់។ ប្រទេសអ៊ីតាលី មានទំនាក់ទំនងលើការងារស្មុំកូនអន្តរប្រទេស តាំងពីឆ្នាំ២០០២ រហូតដល់ឆ្នាំ២០១១ ដែលក្នុងនោះ កុមារកម្ពុជា ដែលបានផ្តល់ជាកូនទៅប្រទេសអ៊ីតាលីនោះ គឺមានចំនួនរហូតដល់៧៩៥នាក់ ក្នុងនោះស្រី២៥៧នាក់។ រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា លោក វង សូត ដែលជាប្រធានអាជ្ញាធរកណ្តាលស្មុំកូនអន្តរប្រទេសកម្ពុជា នៅក្នុងជំនួបមួយនៅថ្ងៃទី៣ ឧសភា ជាមួយមន្ត្រីអ៊ីតាលី លោក វីនសេនហ្សូ ស្តារីតា VINCENZO STARITA ដែលជាអនុប្រធានអាជ្ញាធរកណ្ដាលស្មុំកូនអន្តរប្រទេសអ៊ីតាលី បានជួបជជែកគ្នាលើបញ្ហានេះសាឡើងវិញ បន្ទាប់ពីការផ្អាកមួយរយៈកន្លងមកនេះ។ លោក វង សូត បានលើកឡើងថា កម្ពុជាស្វាគមន៍ចំពោះទឹកចិត្ត របស់ប្រជាជន និងរដ្ឋាភិបាលអ៊ីតាលី ដែលស្រលាញ់សាច់ឈាមប្រជាជនខ្មែរ ដោយស្នើសុំស្មុំកូនពីកម្ពុជា ទៅចិញ្ចឹមនៅប្រទេសខ្លួន ខណៈករណីនេះ គឺភាគីទាំងពីរមានការទំនាក់ទំនង និងធ្វើមកអស់រយៈពេលជាយូរមកហើយ ប៉ុន្តែបានផ្អាកមួយរយៈដោយសារកត្តាផ្សេងៗ ជាពិសេសគឺផ្នែកច្បាប់នេះតែម្តង។ កម្ពុជាបន្ទាប់ពីបានរៀបចំតាក់តែងច្បាប់ស្តីពីការស្មុំកូនរួចមកហើយនោះ បានអនុញ្ញាតឲ្យបើកស្មុំកូនឡើងវិញ នៅត្រីមាសទី១ ឆ្នាំ២០២០។លោក វីនសេនហ្សូ ស្តារីតា បានលើកឡើងថា ក្នុងនាមរដ្ឋាភិបាលអ៊ីតាលី…
-
បណ្ឌិត ហ៊ុន ម៉ាណែត បង្ហាញមោទនភាពជាតិ ជុំវិញការរៀបចំព្រឹត្តិការណ៍ស៊ីហ្គេម (Video Inside)

បណ្ឌិត ហ៊ុន ម៉ាណែត បានថ្លែងប្រាប់ពលរដ្ឋខ្មែរក្នុងពិធីសាសនាមួយ នៅថ្ងៃទី៣ ឧសភាថា ព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍លើកទី៣២ និងអាស៊ានប៉ារ៉ាហេ្គមលើកទី១២ ដែលកម្ពុជា កំពុងរៀបចំធ្វើជាម្ចាស់ផ្ទះនាពេលនេះ គឺជាកិតិ្តយស និងជាមោទនភាពដ៏ធំធេងមួយ សម្រាប់ប្រទេសកម្ពុជា។ ប្រសាសន៍ថ្លែងរបស់បណ្ឌិត ហ៊ុន ម៉ាណែត ដែលជាតំណាងដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានធ្វើឡើងក្នុងពិធីបញ្ចុះខណ្ឌសីមា និងសម្ពោធសមិទ្ធផលនានា ក្នុងវត្តបទុមវង្សា ហៅវត្តកំពង់ភ្នំក្រៅ ស្ថិតក្នុងភូមិក្បាលជ្រោយ ឃុំកំពង់ភ្នំ ស្រុកលើកដែក ខេត្តកណ្តាល។ បណ្ឌិត ហ៊ុន ម៉ាណែត បានថ្លែងថាការរៀបចំព្រឹត្តិការណ៍កីឡាលើកដំបូង ក្នុងរយៈពេល៦៤ឆ្នាំមកនេះ «មិនមែនជាការចៃដន្យ ប៉ុន្តែជាការគិតគូរម៉ត់ចត់ ល្អិតល្អន់ និងគ្រប់ជ្រុយជ្រោយ របស់សម្តេចតេជោនាយករដ្ឋមន្ត្រី ដែលតែងពិចារណាត្រិះរិះស្វែងរកគ្រប់យុទ្ធសាស្ត្រ និងមធ្យោបាយ ដើម្បីលើកកម្ពស់កិត្យានុភាព និងផលប្រយោជន៍ជាតិនៅលើឆាកអន្តរជាតិ”។ បណ្ឌិត ហ៊ុន ម៉ាណែត បានថ្លែងទៀតថា សុខសន្តិភាព បានប្រែក្លាយតំបន់ស្រុកលើកដែកនេះ ពីសមរភូមិប្រយុទ្ធក្នុងសម័យកាលសង្គ្រាម ឱ្យទៅជាមានការអភិវឌ្ឍរីកចម្រើនប្រែមុខមាត់ និងការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធផ្លូវ ថ្នល់…
-
ក្រសួងអប់រំ យុវជន និងកីឡា ស្នើសុំនាយឧត្តមសេនីយ៍ សៅ សុខា បន្តធ្វើជាប្រធានសហព័ន្ធកីឡាបាល់ទាត់កម្ពុជា (Video Inside)

ក្រសួងអប់រំ យុវជន និងកីឡា បានប្រញាប់ចេញសេចក្តីថ្លែងការណ៍មួយ ស្នើសុំនាយឧត្តមសេនីយ៍ សៅ សុខា ធ្វើជាប្រធានសហព័ន្ធកីឡាបាល់ទាត់កម្ពុជាបន្តទៀត។ លិខិតរបស់ក្រសួងអប់រំ យុវជន និងកីឡា នៅថ្ងៃពុធ ទី៣ ឧសភា បានធ្វើឡើងក្រោយប្រធានសហព័ន្ធកីឡាបាល់ទាត់កម្ពុជា នាយឧត្តមសេនីយ៍ សៅ សុខា ដែលបានប្រកាសលាចេញពីតំណែង បើសិនជាក្រុមកីឡាបាល់ទាត់U22 ក្រុមជម្រើសជាតិកម្ពុជា មិនអាចឆ្លងផុតវគ្គចែកពូលដំបូងនេះក្នុង ការប្រកួតកីឡាស៊ីហ្គេម។ លិខិតរបស់ក្រសួងអប់រំ យុវជននិងកីឡាបានថ្លែងថារយៈពេលជាង១០ឆ្នាំកន្លងមកនេះ នាយឧត្តមសេនីយ៍ សៅ សុខា បានជួយយ៉ាងខ្លាំងលើការដុសខាត់លើវិស័យហ្វឹកហ្វឺនកីឡាបាល់ទាត់ ដែលធ្វើឱ្យវិស័យនេះ មានការរីកចម្រើនទាំងបរិមាណ និងគុណភាព ជាអាទិ៍ សមត្ថភាពកីឡាករ, គ្រូបង្វឹក មន្ត្រីអាជ្ញាកណ្តាល និងក្លឹបបាល់ទាត់អាជីពនានា មានសមត្ថភាព និងមានលទ្ធភាពចូលរួមការប្រកួតប្រជែងជាលក្ខណៈតំបន់និងអន្តរជាតិ។ សេចក្តីថ្លែងការណ៍ដដែលបានសរសេរថាក្នុងការប្រកួតកន្លងមក វិស័យបាល់ទាត់ និងបច្ចេកទេសលេងរបស់កម្ពុជា បានទាក់ទាញទស្សនិកជន ទស្សនាដោយផ្ទាល់ និងទស្សនាតាមប្រព័ន្ធអនឡាញ ភ្លូកទឹកភ្លូកដី និងមានការជឿជាក់ថា បាល់ទាត់កម្ពុជា នឹងឈានដល់ការប្រកួតប្រជែងនៅកម្រិតតំបន់បាន។ សេចក្តីថ្លែងការណ៍បានរំលេចនូវស្នាដៃមិនអាចខ្វះបានរបស់នាយឧត្តមសេនីយ៍ សៅ សុខា ក្នុងកិច្ចប្រឹងប្រែងជួយខ្លាំងក្លាលើវិស័យបាលទាត់កម្ពុជានេះ។ សេចក្តីថ្លែងការណ៍បានសរសេរថា «នាយឧត្តមសេនីយ៍…