Category: ទូរទស្សន៍

  • ព្រះមហាក្សត្រប្រសិទ្ធិពរជ័យដល់ពលរដ្ឋក្នុងពិធីបុណ្យចូលឆ្នាំខ្មែរ (Video Inside)

    ព្រះមហាក្សត្រប្រសិទ្ធិពរជ័យដល់ពលរដ្ឋក្នុងពិធីបុណ្យចូលឆ្នាំខ្មែរ (Video Inside)

    ព្រះករុណាព្រះមហាក្សត្រខ្មែរ បានមានព្រះរាជបន្ទូលប្រសិទ្ធិពរជ័យសេរីមង្គលដល់ពលរដ្ឋខ្មែរទូទាំងប្រទេស ក្នុងឱកាសដែលប្រជាពលរដ្ឋខ្មែរជាកូនចៅរបស់ព្រះអង្គត្រៀមនឹងចូលរួមក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរប្រពៃណីជាតិ។ មានព្រះរាជបន្ទូលក្នុងឱកាសយាងចុះសាក សួរសុខទុក្ខប្រជាពលរដ្ឋក្នុងខេត្តកំពត កាលពីថ្ងៃទី១០ មេសា ឆ្នាំ២០២៣, ព្រះមហាក្សត្រខ្មែរ បានមានព្រះរាជឧង្ការយ៉ាងនេះ។ (សម្លេងព្រះមហាក្សត្រ) ពិធីបុណ្យចូលឆ្នាំខ្មែរនឹងឈានមកដល់នៅថ្ងៃទី១៤ មេសា ឆ្នាំ២០២៣ ក្នុងសប្តាហ៍នេះហើយ ដែលនឹងមានរយៈពេល៣ថ្ងៃ។

  • កម្មវិធី៖ សន្តិសុខមាតុភូមិប្រចាំថ្ងៃទី១១ មេសា ឆ្នាំ២០២៣ (មានវីដេអូ)

    កម្មវិធី៖ សន្តិសុខមាតុភូមិប្រចាំថ្ងៃទី១១ មេសា ឆ្នាំ២០២៣ (មានវីដេអូ)
  • ព្យាករណ៍អាកាសធាតុ សម្រាប់ថ្ងៃទី១២ មេសា ២០២៣ (មានវីដេអូ)

    ព្យាករណ៍អាកាសធាតុ សម្រាប់ថ្ងៃទី១២ មេសា ២០២៣ (មានវីដេអូ)
  • កម្ពុជាគ្មានអ្នកឆ្លងកូវីដ១៩ឡើយ ក្នុងរយៈពេល ៧២ម៉ោងនេះ (Video Inside)

    កម្ពុជាគ្មានអ្នកឆ្លងកូវីដ១៩ឡើយ ក្នុងរយៈពេល ៧២ម៉ោងនេះ (Video Inside)

    កម្ពុជាមិនមានអ្នកឆ្លងថ្មីកូវីដ១៩ឡើយ ក្នុងរយៈពេល ៧២ម៉ោងចុងក្រោយនេះ ដែលបាននាំឲ្យការមិនមានករណីឆ្លងសោះមានរយៈពេល ៦ថ្ងៃបន្តបន្ទាប់ជាប់គ្នាមកហើយ។ យោងតាមក្រសួងសុខាភិបាល ក្នុងរយៈពេលប្រមាណ ២ខែកន្លងមកនេះ តួលេខឆ្លងប្រចាំថ្ងៃមានតិចតួចប៉ុណ្ណោះ។ កម្ពុជាបានចាប់ផ្តើមចាក់ដូសជំរុញទី៦ ចាប់តាំងពីដើមខែមករា ដែលរហូតមកទល់ពេលនេះ មានពលរដ្ឋទៅចាក់បានចំនួន ៣៥ម៉ឺន ៧៨៨នាក់ហើយ។ ដោយឡែកតួលេខ នៃការចាក់វ៉ាក់សាំងដូសមូលដ្ឋានទូទាំងប្រទេសកម្ពុជាមានជិត ៩៦ភាគរយ។

  • ពិធីបង្សុកូលរំលឹកដល់បុព្វបុរសត្រកូលហ៊ុន ដែលមានស្នាដៃជួយកម្ពុជាមានសុខសន្តិភាព (Video Inside)

    ពិធីបង្សុកូលរំលឹកដល់បុព្វបុរសត្រកូលហ៊ុន ដែលមានស្នាដៃជួយកម្ពុជាមានសុខសន្តិភាព (Video Inside)

    ពិធីបង្សុកូលរំលឹកដល់វិញ្ញាណក្ខ័ន្ធដល់មាតាបិតាសម្តេចតេជោ ហ៊ុន សែន បានប្រព្រឹត្តទៅនៅ វត្តវង្កតបុរីបារមីកបិលភ័ស្ត ស្ថិតនៅក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ ពិធីបង្សុកូលថ្ងៃទី១០មេសានេះ បានប្រព្រឹត្តទៅមុនពិធីបុណ្យបញ្ចុះខណ្ឌសីមាព្រះវិហារ ពុទ្ធាភិ សេក និងឆ្លងសមិទ្ធផលនានាដែលជាកេរមរតករបស់អ្នកឧកញ៉ាមហាភក្តីសប្បុរិសភោគាធិបតី ហ៊ុន នាង និងមហាឧបាសិកា ឌីប៉ុក ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២១ ដល់ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៣ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន។ សូមទស្សនាសេចក្តីរាយការណ៍

  • បណ្ឌិត ហ៊ុន ម៉ាណែត ចូលរួមពិធីសម្ពោធសមិទ្ធផលនានា ក្នុងខេត្តកំពង់ចាម (Video Inside)

    បណ្ឌិត ហ៊ុន ម៉ាណែត ចូលរួមពិធីសម្ពោធសមិទ្ធផលនានា ក្នុងខេត្តកំពង់ចាម (Video Inside)

    បណ្ឌិត ហ៊ុន ម៉ាណែត បានអញ្ជើញចូលរួមក្នុងពិធីសម្ពោធសមិទ្ធផលនានាដែលប្រព្រឹត្តទៅ នៅក្នុងខេត្តកំពង់ចាម នាថ្ងៃទី១០ មេសា ឆ្នាំ២០២៣។ សមិទ្ធផលដែលបណ្ឌិត ហ៊ុន ម៉ាណែត នៃតំណាងដ៏ខ្ពស់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានធ្វើនៅឃុំដងក្តារ នៃស្រុកស្ទឹងត្រង់ រួមមានសាលាបឋមសិក្សា និងអនុវិទ្យាល័យ សម្តេចតេជោ ហ៊ុន សែន ដងក្តារ, អគារសម្ពព នៃមណ្ឌលសុខភាពដងក្តារ និងពិធីបើកការដ្ឋានស្ថាបនាផ្លូវបេតុងមួយខ្សែថែមទៀតប្រវែង៣ពាន់ម៉ែត្រ។ បណ្ឌិត ហ៊ុន ម៉ាណែត បានថ្លែងក្នុងឱកាសនោះអបអរសាទរចំពោះសមិទ្ធផលជាច្រើន ដែលបាននិងកំពុងកើតមានឡើងនៅក្នុងមូលដ្ឋានស្រុកស្ទឹងត្រង់ និងបានថ្លែងបញ្ជាក់ថា រយៈកាលកន្លងមកនេះ សម្តេចតេជោតែងបានប្តេជ្ញាកសាងសាលារៀន ឱ្យបានកៀកជិតទៅនឹងមូលដ្ឋាននៅទូទាំងប្រទេស ដើម្បីបង្កលក្ខណៈឱ្យកូនចៅប្រជាពលរដ្ឋ ជាពិសេសសិស្សានុសិស្ស ជានារី ឱ្យទទួលបានឱកាសសិក្សារៀនសូត្រ ដោយពុំចាំបាច់ធ្វើដំណើរផ្លាស់ទីទៅកន្លែងឆ្ងាយ។ បណ្ឌិត ហ៊ុន ម៉ាណែត បានថ្លែងថាសក្ខីភាពនេះបានបង្ហាញថាប្រជាពលរដ្ឋនៅតែគាំទ្រ និងផ្តល់ទំនុកចិត្តចំពោះ សម្តេចតេជោ ក្នុងការដឹកនាំការពារ និងសង្គ្រោះអាយុជីវិតនៅគ្រប់ដំណាក់កាលលំបាកបំផុត ជាពិសេសនៅក្នុងយុទ្ធនាការប្រយុទ្ធនឹងជំងកូវីដ១៩ កន្លងមកនេះ។ បណ្ឌិត ហ៊ុន…

  • នៅសល់២៥ថ្ងៃទៀត កម្ពុជានឹងឈានដល់ព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២ ជាប្រវត្តិសាស្ត្រ (Video Inside)

    នៅសល់២៥ថ្ងៃទៀត កម្ពុជានឹងឈានដល់ព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២ ជាប្រវត្តិសាស្ត្រ (Video Inside)

    ព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២ ដែលកម្ពុជានឹងត្រូវធ្វើជាម្ចាស់ផ្ទះជាលើកដំបូងនោះ គឺសល់រយៈពេល២៥ថ្ងៃទៅមុខទៀតប៉ុណ្ណោះ ខណៈព្រះអគ្គីជ័យកីឡា បាននឹងកំពុងដង្ហែរព័ទ្ធជុំវិញប្រទេសអាស៊ានទាំង១០ និងប្រទេសទីម័រខាងកើត។ ការរាប់ថយក្រោយរយៈពេល១០០ ថ្ងៃ បានកន្លងផុត៧៥ថ្ងៃមកហើយ ខណៈដែលព្រះអគ្គីជ័យកីឡាកំពុងស្ថិតក្នុងប្រទេសម៉ាឡេស៊ី។ សូមជម្រាបថាព្រះអគ្គីជ័យកីឡាដែលបានដង្ហែរចេញពីកម្ពុជានៅថ្ងៃពុធទី២២ មីនា បានធ្វើដំណើរឆ្លងកាត់ប្រទេសវៀតណាម, បន្តទៅហ្វីលីពីន, ទៅប្រទេសឥណ្ឌូណេស៊ី, ទៅប្រទេសទីម័រខាងកើត, និងកំពុងស្ថិតក្នុងប្រទេសម៉ាឡេស៊ី។ ពិធីដង្ហែរព្រះអគ្គីកីឡាក្នុងរដ្ឋធានីកូឡាំឡំពួរ នឹងគ្រោងធ្វើនៅថ្ងៃទី១១ មេសា ឆ្នាំ២០២៣។ ព្រះអគ្គីកីឡា នឹងត្រូវដង្ហែរបន្តមកប្រទេសសឹង្ហបុរីបន្ទាប់ពីប្រទេសម៉ាឡេស៊ី។ យោងតាមគំរោងការដង្ហែរព្រះអគ្គីកីឡាក្នុងសឹង្ហបុរីនឹងគ្រោងធ្វើនៅថ្ងៃទី១៥ មេសា មុននឹងបន្តមកប្រទេសថៃ…បន្ទាប់មកទៅប្រទេសមីយ៉ាន់ម៉ា និងចុងក្រោយទៅប្រទេសឡាវមុននឹងដង្ហែរចូលមកដល់ប្រទេសកម្ពុជាវិញ។ ភ្លើងគុបកីឡា នឹងបន្តដង្ហែរជាច្រើនបន្ថែមទៀតក្នុងប្រទេសកម្ពុជា ដោយធ្វើដំណើរឆ្លងកាត់ ខេត្តកំពង់ឆ្នាំង ពោធិ៍សាត់ បាត់ដំបង បន្ទាយមានជ័យ សៀមរាប កំពង់ធំ និងកំពង់ចាម និងវិលត្រឡប់មកពហុកីឡាដ្ឋានជាតិមរតកតេជោនាវេលា ម៉ោង៨កន្លះយប់ គឺនៅចំពេលពិធីដែលប្រកាសបើកការប្រកួតកីឡាស៊ីហ្គេមជាផ្លូវការលើកទី៣២ ឆ្នាំ២០២៣។

  • កម្ពុជាត្រៀមបំបែក World Record ថ្មី នៃ «សួនបេះដូង» (Video Inside)

    កម្ពុជាត្រៀមបំបែក World Record ថ្មី នៃ «សួនបេះដូង» (Video Inside)

    «សួនបេះដូង» នាបរិវេណប្រាសាទអង្គរវត្ត នឹងត្រៀមបំបែកកំណត់ត្រាពិភពលោកនៅថ្ងៃទី១១ មេសា ឆ្នាំ២០២៣។ «សួនបេះដូង» គឺជាទីកន្លែងដែលរៀបចំបត់ក្រដាសពណ៌ចម្រុះ និងបានរៀបចំធ្វើនាបរិវេណប្រាសាទអង្គរវត្ត។ ការបត់ក្រដាសពណ៌ជារូបបេះដូងដែលមានចម្រុះពណ៌នោះ គឺជាការចូលរួមបត់ពីប្រជាពលរដ្ឋ, ពីសិស្សានុសិស្ស, ពីយុវជនគ្រប់ទិសទី ដែលរៀបចំធ្វើជាសួន ដែលគេដាក់ឈ្មោះថា «សួនបេះដូង»។ ការចាប់ផ្តើមរាប់ចំនួនបេះដូងក្នុងសួននេះ នឹងត្រូវធ្វើនាវេលាថ្ងៃស្អែកទី១១ មេសា វេលាម៉ោង៤រសៀល ដើម្បីបង្ហាញភ្ញៀវជាតិ និងអន្តរជាតិ ជាពិសេសបង្ហាញពីកិត្យានុភាព នៃការរួបរួមសាមគ្គីភាពរបស់ប្រជាជនកម្ពុជា និងដើម្បីការបំបែកកំណត់ត្រាពិភពលោក នៃចំនួន «បេះដូងច្រើនជាងគេលើពិភពលោក» ហើយការប្រកាសលទ្ធផល នៃការរាប់បេះដូងនេះ ក៏បង្ហាញនូវវប្បធម៌អរូបិយ ដែលបានចុះក្នុងបញ្ជីបេតិកភណ្ឌពិភពលោកផងដែរ។ សហភាពសហព័ន្ធយុវជនកម្ពុជា បានអំពាវនាវដល់ប្រជាពលរដ្ឋគ្រប់ស្រទាប់ជាន់ថ្នាក់ សូមចូលរួមក្នុងការរាប់បេះដូងនេះ ដែលនឹងមានការប្រកាសលទ្ធផលផងទៀត។ កម្ពុជាកន្លងមកនេះ បានទទួលជោគជ័យនៃការបំបែកកំណត់ត្រាពិភពលោក លើស្នាដៃមួយចំនួនមកហើយដូចជា «ការធ្វើនំអន្សមយក្ខ» ដែលធំ និងធ្ងន់ជាងគេ ទម្ងន់ជាង៤តោន, ការរាំចង្វាក់ Madison ក្នុងឆ្នាំ២០១៥ ដែលមានចំនួនមនុស្សច្រើនជាងគេ, ការត្បាញក្រមាដែលវែងជាគេបំផុតប្រវែង១ពាន់១៤៩ម៉ែត្រនិង៨តឹក, ទូកងវែងជាគេបំផុត ប្រវែង៨៧ម៉ែត្រ៣តឹក និងការបំបែកឯកទ្ទកម្មចុងក្រោយមួយទៀត គឺការសម្តែងសៀក ដែលមានរយៈពេលវែងដល់២៤ម៉ោង១០នាទី និង៣០វិនាទី ដែលគ្មានអ្នកណាអាចធ្វើបានឡើយ ក្នុងសកលលោកនេះ ។

  • បេក្ខជនអនាគតនាយករដ្ឋមន្ត្រីបដិសេធការចោទប្រកាន់ក្រុមប្រឆាំង ជុំវិញការរៀបចំចាត់តាំង ក្រុមយុវជនគណបក្សប្រជាជនកម្ពុជានៅក្រៅប្រទេស (Video Inside)

    បេក្ខជនអនាគតនាយករដ្ឋមន្ត្រីបដិសេធការចោទប្រកាន់ក្រុមប្រឆាំង ជុំវិញការរៀបចំចាត់តាំង ក្រុមយុវជនគណបក្សប្រជាជនកម្ពុជានៅក្រៅប្រទេស (Video Inside)

    បេក្ខជនអនាគតនាយករដ្ឋមន្ត្រីរបស់គណបក្សប្រជាជនកម្ពុជាបណ្ឌិត ហ៊ុន ម៉ាណែត បានថ្លែងបដិសេធជុំវិញការចោទប្រកាន់របស់ក្រុមប្រឆាំង ដែលនិយាយថាការរៀបចំចាត់តាំងក្រុមយុវជនគណបក្សប្រជាជនកម្ពុជា នៅក្រៅប្រទេស គឺដើម្បីបំបែកសហគមន៍។ ក្នុងប្រសាសន៍ថ្លែងមួយនាចុងសប្តាហ៍នេះ ក្នុងពិធីសំណេះសំណាលជាមួយក្រុមយុវជនគណបក្សប្រជាជនកម្ពុជានៅក្រៅប្រទេស បណ្ឌិត ហ៊ុន ម៉ាណែត បានថ្លែងថាការរៀបចំចាត់តាំងក្រុមយុវជនគណបក្សប្រជាជនកម្ពុជា នៅក្រៅប្រទេស គឺតែងប្រកាន់នូវគោលការណ៍សច្ចធម៌ អហិង្សា សាមគ្គីភាព និងការបង្រួបបង្រួមរវាងខ្មែរ និងខ្មែរ។ មន្ត្រីគណបក្សប្រជាជនកម្ពុជាបានថ្លែងថាគណបក្សប្រជាជន ដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រធាន គឺជាស្នូលដឹកនាំ, ជាសសរទ្រូងដ៏រឹងមាំរបស់គណបក្សប្រជាជនកម្ពុជា និងជាអគ្គមគ្គុទេសក៍ដ៏ឆ្នើមរបស់ប្រជាជនកម្ពុជា ដែលបានដឹកនាំគណបក្ស និងដឹកនាំប្រទេសជាតិ ឆ្លងកាត់ឧបសគ្គស្មុគស្មាញ និងការលំបាករាប់សែន រាប់លានជំពូក តស៊ូប្តូរផ្តាច់ប្រកបដោយគតិបណ្ឌិត និងអង់អាចបំផុត ។ ការលើកឡើងចោទប្រកាន់របស់ក្រុមប្រឆាំងក្នុងបំណងចង់បំបែកបំបាក់រវាងខ្មែរ និងខ្មែរ និងការប៉ុនប៉ងរកសម្ពាធពីបរទេស ដើម្បីដាក់ការគាបសង្កត់មកលើប្រទេសកម្ពុជានោះ នឹងមិនអាចមានឥទ្ធិពលមកលើគណបក្សប្រជាជនកម្ពុជា ដែលកាន់អំណាចក្នុងប្រទេសបានឡើយ។

  • ព្យាករណ៍អាកាសធាតុ សម្រាប់ថ្ងៃទី១១ មេសា ២០២៣ (មានវីដេអូ)

    ព្យាករណ៍អាកាសធាតុ សម្រាប់ថ្ងៃទី១១ មេសា ២០២៣ (មានវីដេអូ)