Category: ទូរទស្សន៍

  • យោធិនផ្ទុះអាវុធត្រូវគេតាមចាប់ ប៉ុន្តែអ្នកចាក់ធុងបាសរំខានដំណេករួចខ្លួន (Video Inside)

    យោធិនផ្ទុះអាវុធត្រូវគេតាមចាប់ ប៉ុន្តែអ្នកចាក់ធុងបាសរំខានដំណេករួចខ្លួន (Video Inside)

    យោធិនម្នាក់ដែលខឹងនឹងក្រុមផឹកស៊ីចាក់បាស់រំខានដំណេកអ្នកជិតខាងក្នុងពេលយប់ជ្រៅ បានផ្ទុះអាវុធបាញ់ឡើងទៅលើមួយគ្រាប់ ប៉ុន្តែបានរត់គេចខ្លួន ក្រោយការបាញ់នោះរួចមក។ ហេតុការណ៍បានកើតឡើងនាវេលាយប់ម៉ោង៩ នាថ្ងៃទី១០មិថុនា នៅបុរីសែនសុខអូរដឹម ភូមិត្រពាំងក្រសាំង សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ សាក្សីបាននិយាយថា មូលហេតុដែលយោធិនម្នាក់នោះផ្ទុះអាវុធឡើងទៅលើអាកាស គឺក្រោយគាត់បានមកប្រាប់ក្រុមផឹកស៊ីទាំង ២ក្រុម ដែលចាក់ធុងបាសនោះ សូមបញ្ឈប់សកម្មភាពរំខានរបស់ខ្លួន ដល់ដំណេកអ្នកជិតខាង ប៉ុន្តែការហាមឃាត់នោះ បានបង្កឱ្យមានជាទំនាស់ពាក្យសម្តី ដែលធ្វើឱ្យយោធិននោះទ្រាំមិនបាន ក៏ដកកាំភ្លើងខ្លីបាញ់ឡើងទៅលើអាកាស ហើយគាត់បានគេចខ្លួនក្នុងពេលនោះ។ អធិការនគរបាលខណ្ឌពោធិ៍សែនជ័យលោក ម៉ម វុទ្ធី ត្រូវគេរាយការណ៍ថា លោកបានស្នើឱ្យកងកម្លាំងរាជអាវុធហត្ថ តាមស្រាវជ្រាវលើករណីយោធិនប្រើអាវុធនោះ ប៉ុន្តែមិនមានសេចក្តីរាយការណ៍ថា តើសមត្ថកិច្ចនឹងមានវិធានការយ៉ាងណា ចំពោះការប្រើសម្លេងចាក់បាស់រំខាន របស់ក្រុមផឹកស៊ីទាំង២ ដែលធ្វើឱ្យប៉ះពាល់ដល់ដំណេក របស់ប្រជាជនវេលាយប់ជ្រៅនោះឡើយ។

  • ក្តីសង្ឃឹមឈប់បាញ់គ្នាឈានរកការបញ្ចប់សង្គ្រាមនៅហ្គាហ្សា កំពុងស្ថិតក្លាយជាស្រមោល (Video Inside)

    ក្តីសង្ឃឹមឈប់បាញ់គ្នាឈានរកការបញ្ចប់សង្គ្រាមនៅហ្គាហ្សា កំពុងស្ថិតក្លាយជាស្រមោល (Video Inside)

    សង្គ្រាមក្នុងតំបន់ហ្គាហ្សា ហាក់ដូចជាបានឃើញពន្លឺ នៃការឈប់បាញ់គ្នាមួយ នាពេលខាងមុខនេះ ក្រោយរយៈពេលសង្គ្រាម ២៤៨ថ្ងៃរួចមកនេះ។ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ បានអនុម័តសេចក្តីព្រាង នៃសេចក្តីសម្រេចមួយ របស់សហរដ្ឋអាមេរិក ដែលជំរុញឱ្យក្រុមហាម៉ាសទទួលយកបទឈប់បាញ់ចុងក្រោយបំផុត និងរួមមានការដោះលែងចំណាប់ខ្មាំង ដែលបានស្នើឡើងនៅក្នុងកិច្ចព្រមព្រៀងនោះ។ លោក ម៉ារ យ៉ារិទ្ធិ រាយការណ៍

  • កម្ពុជាស្វែងរកកិច្ចសហការពីក្រុមហ៊ុនជប៉ុនជួយដោះមីន (Video Inside)

    កម្ពុជាស្វែងរកកិច្ចសហការពីក្រុមហ៊ុនជប៉ុនជួយដោះមីន (Video Inside)

    កម្ពុជាកំពុងស្វែងរកកិច្ចសហការជាមួយក្រុមហ៊ុនជប៉ុន ដែលមានជំនាញផលិតឧបករណ៍ដោះមីន ដើម្បីជួយសម្រេចចក្ខុវិស័យឆ្នាំ២០២៥។ កម្ពុជាបានធ្វើកិច្ចការរំដោះផ្ទៃដីមានគ្រាប់មីនរយៈពេល៣០ឆ្នាំមកហើយ។ កម្ពុជានៅសល់ទំហំផ្ទៃដី ១ពាន់ ៣០០គីឡូម៉ែត្រក្រឡាថែមទៀត ដែលជាផ្ទៃដីមានគ្រាប់មីន។ អប្សរាណិតរាយការណ៍

  • ទំនាស់រវាងលោក ខូវ ឆាយ និង ដាវ លីឌុច ត្រូវបានផ្សះផ្សានៅថ្ងៃទី១១មិថុនា (Video Inside)

    ទំនាស់រវាងលោក ខូវ ឆាយ និង ដាវ លីឌុច ត្រូវបានផ្សះផ្សានៅថ្ងៃទី១១មិថុនា (Video Inside)

    ទំនាស់រវាងប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរលោក ខូវ ឆាយ ជាមួយនឹងស្តេចប្រដាល់ភូមាលោក ដាវ លីឌុច ត្រូវបានលើកយកមកផ្សះផ្សាគ្នាវិញ នៅថ្ងៃទី១១ មិថុនា ឆ្នាំ២០២៤។ លោក ខូវ ឆាយ បានរិះគន់ស្តេចប្រដាល់ភូមារួបនោះ តាំងពីការដាក់តម្លៃខ្លួនមួយលានដុល្លារ, ភាពសង្ស័យរើសអើងលើវិស័យក្បាច់គុន និងការចោទប្រកាន់ភាពក្រឡិចក្រឡុចរបស់លោក ដាវ លីឌុច នោះជាដើម។ លោក ខូវ ឆាយ បានប្តេជ្ញាមុននេះថា បើសិនជារូបលោកនៅតែជាប្រធានសហព័ន្ធកីឡាគុនខ្មែរ គឺលោកនឹងមិនអនុញ្ញាតឱ្យលោក ដាវ លីឌុច ឡើងសង្វៀនប្រដាល់ក្បាច់គុនខ្មែរ លើទឹកដីកម្ពុជាឡើយ។ តើការផ្សះផ្សានេះ បានសម្រេចលទ្ធផលអ្វីខ្លះ? អប្សរាណិតរាយការណ៍

  • សម្តេចធិបតីបង្ហាញអត្ថន័យអ្វីជា «មន្ត្រី» របស់រាជរដ្ឋាភិបាល (Video Inside)

    សម្តេចធិបតីបង្ហាញអត្ថន័យអ្វីជា «មន្ត្រី» របស់រាជរដ្ឋាភិបាល (Video Inside)

    សម្តេចធិបតី ហ៊ុន ម៉ាណែត បានរំលឹកមន្ត្រីក្រោមឱវាទ នូវអត្ថន័យអ្វីជាមន្ត្រី ក្នុងពិធីបិទវគ្គបណ្តុះបណ្តាលមន្ត្រីនៅសាលាភូមិន្ទរដ្ឋបាល នាព្រឹកថ្ងៃចន្ទ ទី១០ មិថុនា ឆ្នាំ២០២៤។ មន្ត្រីរបស់រាជរដ្ឋាភិបាលត្រូវបានបណ្តុះបណ្តាលជាច្រើនពាន់នាក់ ក្នុងមួយឆ្នាំៗ តាមរយៈសាលាភូមិន្ទរដ្ឋបាល។ មន្ត្រីខ្លះត្រូវគេឃើញបានអនុវត្តការងាររបស់ខ្លួន ទទួលបានការវាយតម្លៃខ្ពស់ និងការកោតសរសើរគោរពពីប្រជាជន ប៉ុន្តែក៏មានមន្ត្រីខ្លះ ក៏មិនបានក្លាយជាបុគ្គល ដែលសមប្រកបផងដែរ។ អប្សរាណិតរាយការណ៍

  • ការបណ្តាក់ទុនដោយក្រុមហ៊ុនចិន ក្នុងខែឧសភា បានស្ថិតលើកំពូលតារាង (Video Inside)

    ការបណ្តាក់ទុនដោយក្រុមហ៊ុនចិន ក្នុងខែឧសភា បានស្ថិតលើកំពូលតារាង (Video Inside)

    ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអនុម័តគម្រោងថ្មីចំនួន ២៤គម្រោង តម្លៃជាង ២៤៦លានដុល្លារ នៅក្នុងខែឧសភាកន្លងមកនេះ។ គម្រោងដែលបានអនុម័តក្នុងខែឧសភា ជាមួយការបង្កើតការងារបានប្រមាណ ១៥ពាន់កន្លែងនោះ គឺការបណ្តាក់ទុនរបស់ប្រទេសចិន បានស្ថិតក្នុងចំណាត់ខ្ពស់លើតារាង។ អប្សរាណិតរាយការណ៍

  • ប្រធានអគ្គនាយកដ្ឋានស្រាវជ្រាវ និងចារកម្ម ដាស់តឿនពលរដ្ឋប្រុងប្រយ័ត្នព័ត៌មានក្លែងតាមបណ្តាញសង្គម (Video Inside)

    ប្រធានអគ្គនាយកដ្ឋានស្រាវជ្រាវ និងចារកម្ម ដាស់តឿនពលរដ្ឋប្រុងប្រយ័ត្នព័ត៌មានក្លែងតាមបណ្តាញសង្គម (Video Inside)

    ប្រធានអគ្គនាយកដ្ឋានស្រាវជ្រាវ និងចារកិច្ច ក្រសួងការពារជាតិ នៃប្រទេសកម្ពុជា បានថ្លែងថា ការបង្កើតព័ត៌មានក្លែងក្លាយ តាមរយៈប្រព័ន្ធបញ្ញាសិប្បនិមិត្ត ដោយក្រុមធ្វើនយោបាយប្រឆាំង កំពុងវាយលុកខ្លាំងក្លា ដាក់មកលើថ្នាក់ដឹកនាំជាន់ខ្ពស់ របស់រាជរដ្ឋាភិបាលកម្ពុជា។ ប្រសាសន៍ថ្លែងរបស់លោឧត្តមសេនីយ៍ឯក ហ៊ុន ម៉ានិត ដែលជាមេបញ្ជាការរងកងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ បានធ្វើឡើងានព្រឹកថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៤ ក្នុងឱកាសអញ្ជើញចែកអាវភ្លៀង ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជូនដល់កងកម្លាំងប្រដាប់អាវុធ ឈរជើងនៅទិសភូមិភាគទី៣។ លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ានិត បានថ្លែងបង្ហាញក្តីបារម្ភដោយសារតែព័ត៌ក្លែងក្លាយនេះ បានធ្វើពលរដ្ឋមួយចំនួន មានការយល់ច្រឡំ។ លោកបានថ្លែងអំពាវនាវដល់កងកម្លាំង ក៏ដូចជាប្រជាពលរដ្ឋ សូមកុំឆាប់ជឿលើព័ត៌មានក្លែងក្លាយ ដែលផ្សព្វផ្សាយនៅតាមបណ្តាញសង្គម ពីព្រោះក្រុមធ្វើនយោបាយប្រឆាំង តែងប្រើប្រាស់ព័ត៌មានផ្សព្វផ្សាយមិនពិតទាំងនោះ តាមបណ្តាញសង្គម ក្នុងចេតនាបំផ្លាញកេរ្តិ៍ឈ្មោះដ៏ស្អាតស្អំរបស់រាជរដ្ឋាភិបាល។

  • ភាពខុសគ្នារវាងការជ្រើសរើសមន្ត្រីចូលបំរើក្របខណ្ឌក្រសួង ក្នុងពេលបច្ចុប្បន្ន និងអតីតកាល (Video Inside)

    ភាពខុសគ្នារវាងការជ្រើសរើសមន្ត្រីចូលបំរើក្របខណ្ឌក្រសួង ក្នុងពេលបច្ចុប្បន្ន និងអតីតកាល (Video Inside)

    ការជ្រើសរើសមន្ត្រីចូលបំរើក្នុងក្របខណ្ឌក្រសួងបច្ចុប្បន្ន ត្រូវគេកត់សម្គាល់ថា បានខុសគ្នាទាំងស្រុង ពីការជ្រើសរើសមន្ត្រី ក្នុងសម័យអតីតកាលជំនាន់មុន។ ការជ្រើសរើសមនុស្សចូលបំរើការងារក្នុងអតីតកាល ជារឿយៗតែងរងនឹងការចោទថា តាមរយៈសែស្រឡាយ និងខ្លះតាមរយៈអំពើសូកប៉ាន់ជាដើម។ ប៉ុន្តែការជ្រើសរើសមន្ត្រីក្នុងសម័យសន្តិភាព ជាពិសេសចាប់តាំងពីមានរាជរដ្ឋាភិបាលថ្មីអាណ្ណត្តិទី៧ ក្រោមការដឹកនាំ របស់សម្តេចធិបតី ហ៊ុន ម៉ាណែត រូបភាពដែលធ្លាប់មានការរិះគន់ពីអតីតកាល ត្រូវបានលុបបំបាត់គួរឱ្យកត់សម្គាល់។ អប្សរាណិតរាយការណ៍

  • សម្តេចធិបតីទទួលជួបគណៈប្រតិភូរដ្ឋមន្ត្រីអាស៊ាន (Video Inside)

    សម្តេចធិបតីទទួលជួបគណៈប្រតិភូរដ្ឋមន្ត្រីអាស៊ាន (Video Inside)

    សម្តេចធិបតីនាយករដ្ឋមន្រ្តី នៃប្រទេសកម្ពុជា បានអនុញ្ញាតឱ្យគណៈប្រតិភូរដ្ឋមន្ត្រីអាស៊ាន ផ្នែកវិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ ដឹកនាំដោយរដ្ឋមន្ត្រីក្រសួងដឹកជញ្ជូន និងសារគមនាគមន៍ប្រទេសប្រុយណេ លោក ផិនជីរ៉ាន់ ដាតុ ស្ហាមហារី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នាព្រឹកថ្ងៃទី៧មិថុនា នៅក្នុងខេត្តសៀមរាប។ គួរបញ្ជាក់ថា កម្ពុជាកំពុងធ្វើជាម្ចាស់ផ្ទះ នៃកិច្ចប្រជុំរដ្ឋមន្រ្តីអាស៊ានផ្នែកវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍លើកទី២០ ដែលកំពុងប្រព្រឹត្តទៅនៅក្នុងខេត្តសៀមរាប។ សម្តេចធិបតីបានស្វាគមន៍យ៉ាងកក់ក្ដៅ ដល់គណៈប្រតិភូដែលបានអញ្ជើញចូលរួមកិច្ចប្រជុំ នៅក្នុងខេត្តសៀមរាបនាពេលនេះ និងបានថ្លែងចាត់ទុកថាវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ មានសារៈសំខាន់ណាស់ សម្រាប់រាជរដ្ឋាភិបាល ក្នុងការរៀបចំអនាគតដ៏រុងរឿង។ សម្តេចធិបតី បានថ្លែងប្រាប់ភ្ញៀវបរទេសថា ប្រសិនបើបច្ចេកវិទ្យាត្រូវបានប្រើប្រាស់ ក្នុងទិដ្ឋភាពមិនត្រឹមត្រូវ វាអាចបង្កផលប៉ះពាល់អវិជ្ជមានច្រើនដល់សង្គមជាតិទាំងមូល រួមមានបញ្ហាដូចជា បទល្មើសបច្ចេកវិទ្យា, សន្តិសុខសាយប័រ, និងការឆបោកតាមប្រព័ន្ធអនឡាញ ដែលអ្វីទាំងនេះ សុទ្ធតែបណ្ដាលមកពីការប្រើប្រាស់បច្ចេកវិទ្យា ក្នុងគោលដៅមិនត្រឹមត្រូវ និងខុសច្បាប់។

  • រដ្ឋបាលរាជធានី កែសម្រួលប្រព័ន្ធចរាចរណ៍ នៅរង្វង់មូលគួចកាណុង (Video Inside)

    រដ្ឋបាលរាជធានី កែសម្រួលប្រព័ន្ធចរាចរណ៍ នៅរង្វង់មូលគួចកាណុង (Video Inside)

    ភាពកកស្ទះនៅចំណុចរង្វង់មូលគួចកាណុង នៃខណ្ឌដូនពេញ ដែលមានស្ទើររៀងរាល់ព្រឹក និងរៀងរាល់ល្ងាច បានជំរុញឱ្យរដ្ឋបាលរាជធានី សម្រេចចិត្តកែសម្រួលប្រព័ន្ធចរាចរណ៍សាជាថ្មីនៅទីនោះ។ យោងតាមសេចក្តីជូនដំណឹង រដ្ឋបាលរាជធានីនឹងដំឡើងភ្លើងសញ្ញាចរាចរណ៍ នៅចំណុចប្រសព្វរវាងផ្លូវលេខ៧០ និងមហាវិថីព្រះមុនីវង្ស, ដាក់ខឿនបែកចែកទ្រូងផ្លូវ លើមហាវិថីព្រះមុន្នីវង្ស ចាប់ពីច្រមុះជ្រូករង្វង់មូលគួចកាណុង ដល់ផ្លូវលេខ៨០, រៀបចំផ្លូវឯកទិសលើផ្លូវលេខ៤៧ ទិសដៅឆ្ពោះ ទៅវត្តភ្នំចាប់ពីរង្វង់មូលគួចកាណុង ដល់ផ្លូវលេខ៨០, និងរៀបចំផ្លូវទ្វេទិស មានទិសដៅទៅ និងមកចាប់ពីផ្លូវលេខ៨០ ដល់រង្វង់មូលវត្តភ្នំពេញ។ គម្រោងកែសម្រួលប្រព័ន្ធចរាចរណ៍ថ្មីនេះ នឹងត្រូវចាប់ផ្តើមពីថ្ងៃទី៧ មិថុនា ឆ្នាំ២០២៤នេះហើយ។