-
សម្តេចធិបតីបញ្ជាខេត្តតាកែវស្វែងរកក្មេងទំនើងដេញកាប់គ្នា (Video Inside)

ករណីក្មេងទំនើងត្រូវគេរាយការណ៍ថា មានសភាពស្ងប់ស្ងាត់ក្នុងរាជធានី ប៉ុន្តែតាមខេត្តមួយចំនួនទៀត នៅមិនទាន់ស្ងប់នៅឡើយទេ។ នៅក្នុងខេត្តតាកែវ ក្មេងទំនើងត្រូវបានបណ្តាញសង្គមបង្ហោះនូវរូបភាពដេញកាប់គ្នា ដោយប្រើដាវសាមូរ៉ៃ នាកណ្តាលថ្នល់ក្នុងម្តុំផ្សារអង្គតាសោម ស្រុកត្រាំកក់ ខេត្តតាកែវ។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានដាក់បញ្ជាក់ឱ្យខេត្តតាកែវ ត្រូវរកឃើញមុខសង្ស័យក្មេងទំនើងទាំងនោះ។ អប្សរាណិតរាយការណ៍
-
គជបបញ្ជាក់ភាពគ្មានកំហុសនូវតួលេខលទ្ធផលប្រកាសបណ្តោះអាសន្ន (Video Inside)

គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បានធ្វើការត្រួតពិនិត្យនិងផ្ទៀងផ្ទាត់លទ្ធផល បណ្តោះអាសន្ន នៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាអណ្ណត្តិទី៤ នៅថ្ងៃទី៣០ឧសភានេះ ជាមួយការបញ្ជាក់ថា គេមិនបានរកឃើញនូវកំហុស ឬភាពមិនប្រក្រតីណាមួយ ពាក់ព័ន្ធនឹងលទ្ធផលបណ្តោះអាសន្ននេះឡើយ។ ការបោះឆ្នោតឆ្នោតជ្រើសរើសក្រុមប្រឹក្សាទូទាំងប្រទេសអាណត្តិទី៤ ឆ្នាំ២០២៤ បានប្រព្រឹត្តនៅថ្ងៃទី២៦ឧសភា ដោយមានការចូលរួមពីគណបក្សនយោបាយចំនួន៥ គឺគណបក្សប្រជាជនកម្ពុជា, គណបក្សឆន្ទៈខ្មែរ, គណបក្សហ៊្វុនស៊ិនប៉ិច, គណបក្សកម្លាំងជាតិ និងគណបក្សខ្មែររួបរួមជាតិ។ ការប្រកាសមិនបានរកឃើញនូវកំហុស ឬភាពមិនប្រក្រតីណាមួយ ពាក់ព័ន្ធនឹងលទ្ធផលបណ្តោះអាសន្ននេះ គឺមួយថ្ងៃមុនពេលដែលត្រូវប្រកាសលទ្ធផលបណ្តោះអាសន្ន។ ការត្រួតពិនិត្យនិងផ្ទៀងផ្ទាត់លទ្ធផលបណ្តោះអាសន្ននៅថ្ងៃទី៣០ឧសភានេះ បានចូលរួមសង្កេតការណ៍ពីតំណាងគណបក្សនយោបាយ និងតំណាងអង្គការក្រៅរដ្ឋាភិបាលផងដែរ។ អគ្គលេខាធិការរង គជប លោក ម៉ុក ដារ៉ា បានឱ្យដឹងថា គជប បានបែងចែកជា៥ក្រុម ក្នុងការផ្ទៀងផ្ទាត់នេះ ដោយក្នុង ១ក្រុម ធ្វើការផ្ទៀងផ្ទាត់លទ្ធផលបោះឆ្នោត ចំនួន៥ខេត្ត សរុបទាំងអស់ចំនួន២៥រាជធានី-ខេត្ត។ ការប្រកាសលទ្ធផលបណ្តោះអាសន្ននឹងធ្វើនៅថ្ងៃទី១មិថុនាស្អែកនេះ។ ចំណែកការប្រកាសលទ្ធផលជាផ្លូវការនឹងគ្រោងធ្វើនៅថ្ងៃទី៨មិថុនាឆ្នាំ២០២៤។
-
រដ្ឋមន្ត្រីការពារជាតិកម្ពុជាចូលរួម Shangri-La Dialogue (Video Inside)

-
សមយុទ្ធនាគមាសលើកទី៦ រវាងកម្ពុជា និងចិន រយៈពេល១៥ថ្ងៃបិទបញ្ចប់ (Video Inside)

សមយុទ្ធនាគមាសលើកទី៦ រវាងកម្ពុជា និងចិន រយៈពេល១៥ថ្ងៃ ត្រូវបិទបញ្ចប់វេលាថ្ងៃទី៣០ឧសភានេះ នៅមជ្ឈមណ្ឌលហ្វឹកហ្វឺនកងរាជអាវុធហត្ថ នាភ្នំជុំសែនរីករាយ ស្ថិតក្នុងភូមិសាស្ត្រ ឃុំពាម ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង។ ពិធីបិទសមយុទ្ធនាគមាសនេះ បានអញ្ជើញចូលរួមជាអធិបតីដោយរដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជា នាយឧត្តមសេនីយ៍ ទៀ សីហា និងមេបញ្ជាការរង និងជានាយសេនាធិការតំបន់ភូមិភាគខាងត្បូង នៃកងទ័ពរំដោះប្រជាជនចិន លោកឧត្តមសេនីយ៍ឯក ជេរ ជៀនឆឹង។ អប្សរាណិតរាយការណ៍
-
ព្រែកជីកហ៊្វូណនតេជោ ចាប់ផ្តើមបើកការដ្ឋានក្នុងខែសីហាឆ្នាំ២០២៤ (Video Inside)

សម្តេចធិបតីនាយករដ្ឋមន្ត្រីបានថ្លែងនៅថ្ងៃទី៣០ឧសភាថា គំរោងព្រែកជីកហ៊្វូណនតេជោ នឹងត្រូវបើកការដ្ឋានសាងសង់ ក្នុងខែសីហាខាងមុខនេះហើយ។ គំរោងព្រែកជីកហ៊្វូណនតេជោដែលនឹងក្លាយជាព្រែកជីកប្រវត្តិសាស្ត្ររបស់ខ្មែរ បានរងនឹងការវាយប្រហារនូវពាក្យសម្តីប្រឆាំងពីក្រុមធ្វើនយោបាយនិរទេសក្រៅស្រុក ដែលម្តងចោទថា ជាគំរោងបំរើនយោបាយវៀតណាម… ក្រោយមកចោទថាបំរើនយោបាយចិន ជាពិសេសមេខ្លោង នៃត្រកូលក្បត់ជាតិបីជំនាន់ ទណ្ឌិត សម រង្ស៊ី ដែលចោទថា សំណង់ព្រែកជីក «ហ្វូណនតេជោ» គឺជាមហិច្ឆតារបស់ចិន និងចោទទៀតថា គំរោងព្រែកជីកនោះនឹងបំរើផលប្រយោជន៍សេដ្ឋកិច្ចជាតិឡើយ។ សម្តេចធិបតី ហ៊ុន ម៉ាណែត ក្នុងពិធីចូលរួមសម្ពោធសមិទ្ធផលសាសនា នៅខេត្តកំពង់ស្ពឺ បានថ្លែងថា ការបើកការដ្ឋានជីកព្រែកហ៊្វូណនតេជោនេះ នឹងធ្វើនៅក្នុងខែសីហា និងបញ្ជាក់ថា ខ្មែរគឺជាម្ចាស់ហ៊ុនភាគច្រើន លើព្រែកជីកតម្លៃ ១ពាន់ ៧០០លានដុល្លារនេះ។ ព្រែកជីកហ៊្វូណនតេជោ នឹងមានប្រវែង ១៨០គីឡូម៉ែត្រ ចាប់ពីព្រែកតាកែវ នៃទន្លេមេគង្គ ឆ្លងកាត់តាមព្រែកតាឯក, ព្រែកតាហ៊ីង នៃទន្លេបាសាក់ ស្រុកកោះធំ និងបន្តរហូតដល់សមុទ្រ ខេត្តកែប ដោយឆ្លងកាត់ខេត្តចំនួន៤ គឺខេត្តកណ្តាល តាកែវ កំពត និងខេត្តកែប ដែលមានប្រជាជនសរុប ១លាន ៦សែននាក់ រស់នៅអមសងខាងផ្លូវទឹកនេះ។
-
ការដាច់ភ្លើងនៅចុងសប្តាហ៍មាននៅទីណាខ្លះ? (Video Inside)

-
មន្ត្រីសុខាភិបាលដាស់តឿនការប្រុងប្រយ័ត្នជម្ងឺគ្រុនឈាម (Video Inside)

-
ទូកឈ្មោះ «កាណូតបុប្ផាអង្គរទេសចរណ៍» រងការបិទអាជីវកម្ម ដោយសារការបំពុលបរិស្ថានក្នុងទន្លេ (Video Inside)

ទូកទេសចរណ៍មួយគ្រឿង ត្រូវគេថតបង្ហោះជុំវិញសកម្មភាពចោលសំរាម និងកាកសំណល់ជាច្រើន ចូលទៅក្នុងទន្លេក្នុងរាជធានីភ្នំពេញ ខណៈកំពុងស្ថិតក្នុងយុទ្ធនាការ «បេសកកម្មសំអាតទន្លេ និងសមុទ្ទ»។ អាជ្ញាធរខណ្ឌបានលុបចោលអាជ្ញាបណ្ណ ធ្វើអាជីវកម្មរបស់ទូកទេសចរណ៍ «កាណូតបុប្ផាអង្គរទេសចរណ៍» នោះ និងបានផាកពិន័យលុយ ២០ម៉ឺនរៀល។ អប្សរាណិតរាយការណ៍
-
សមត្ថកិច្ចបន្តបង្ក្រាបក្មេងទំនើង និងចាប់ខ្លួនជនសង្ស័យឆក់ និងប្លន់ (Video Inside)

សមត្ថកិច្ចនគរបាលរាជធានី បានបន្តបង្ក្រាបករណីឆក់ប្លន់ និងក្រុមក្មេងទំនើង ដោយបានឃាត់ខ្លួនជនសង្ស័យ ៩នាក់ ដែលសុទ្ធសឹងជាមនុស្សមកពីក្រៅរាជធានី។ សមត្ថកិច្ចបានបង្ហាញមុខសញ្ញាជនសង្ស័យទាំង ៩នាក់នេះ នៅថ្ងៃទី២៩ឧសភា នៅមុនការបញ្ជូនទៅតុលាការ ដើម្បីធ្វើការចោទប្រកាន់ និងដាក់ទោសតាមច្បាប់។ អ្នកនាំពាក្យនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ លោកវរសេនីយ៍ឯក សំ វិច្ឆិកា បានប្រាប់អ្នកសារព័ត៌មាននៅថ្ងៃពុធទី២៩ឧសភា។ ពាក់ព័ន្ធនឹងករណីបង្ក្រាបក្មេងទំនើងក្នុងរាជធានី…អ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានី បានប្រាប់អ្នកសារព័ត៌មានថា ក្នុងរយៈពេលមួយសប្តាហ៍ចុងក្រោយ គិតចាប់តាំងពីថ្ងៃទី២៣ ឧសភា សមត្ថកិច្ចបានឃាត់ខ្លួនក្មេងទំនើងចំនួន ៤៨នាក់ ក្នុងពេលពួកគេធ្វើសកម្មភាពចំនួន ១២លើក។ សមត្ថកិច្ចបានរឹបអូសយកដាវមួយចំនួនពីក្រុងក្មេងទំនើងទាំងនេះ និងបានបញ្ជូនក្មេងទំនើងទាំងនោះ ទៅតុលាការរួចមកហើយផងដែរ។ សមត្ថកិច្ចបានថ្លែងថា គេនឹងបន្តស្វែងតាមរកក្មេងទំនើង ដែលជាប់ពាក់ព័ន្ធដទៃទៀត ដើម្បីពង្រឹង និងកសាងភូមិឃុំមានសុវត្ថិភាព។ អ្នកនាំពាក្យស្នងការដ្ឋាននគរបាលបានថ្លែងថា ចាប់តាំងពីមានការបង្ក្រាបរយៈពេលមួយសប្តាហ៍កន្លងមកនេះ ករណីក្មេងទំនើងត្រូវបានគេកត់សម្គាល់ថា មានការថយចុះជាខ្លាំង។ សម្តេចធិបតី ហ៊ុន ម៉ាណែត វេលាថ្មីៗនេះ បានជំរុញការបង្ក្រាបក្រុមក្មេងទំនើង និងមិនត្រូវឱ្យមានករណីក្មេងទំនើង ដើរបង្កហេតុ និងបង្កភាពអសន្តិសុខ ក្នុងសហគមន៍ទៀតបានឡើយ។
-
ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាទូទាំងប្រទេសមានពាក្យបណ្តឹងចំនួន៧ (Video Inside)
