Category: ទូរទស្សន៍

  • កិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និង៤១ ចាប់ផ្តើមនៅរាជធានីភ្នំពេញ (Video Inside)

    កិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និង៤១ ចាប់ផ្តើមនៅរាជធានីភ្នំពេញ (Video Inside)

    កិច្ចប្រជុំកំពូលអាស៊ានលើកទី៤០-៤១ និងកិច្ចប្រជុំពាក់ព័ន្ធ បានចាប់ផ្តើមនៅថ្ងៃទី១១វិច្ឆិកា នេះហើយក្នុងរាជធានីភ្នំពេញ។ ប្រទេសមីយ៉ាន់ម៉ា មិនបានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំកំពូល នេះឡើយ ដោយសារតែមិនអនុវត្តតាមចំណុចកុងសង់ស៊ុសដាក់ចេញដោយមេដឹកនាំ អាស៊ានកាលពីខែមេសាឆ្នាំ២០២១។ អប្សរាណិតរាយការណ៍

  • ព្រះមហាក្សត្រយាងពន្លត់ទៀនជ័យថ្ងៃចុងក្រោយបុណ្យឯករាជ្យជាតិ (Video Inside)

    ព្រះមហាក្សត្រយាងពន្លត់ទៀនជ័យថ្ងៃចុងក្រោយបុណ្យឯករាជ្យជាតិ (Video Inside)

    ទិវាបុណ្យឯករាជ្យជាតិបានបញ្ចប់នៅថ្ងៃសុក្រទី១១វិច្ឆិកានេះ និងព្រះមហាក្សត្សខ្មែរបាន យាងពន្លត់ទៀនជ័យនៅព្រះវិមានឯករាជ្យ។ ទៀនជ័យដែលបានអុជនិងឆេះជាប់គ្នារយៈពេល ៣ថ្ងៃជាប់គ្នាមកនេះ បានប្រោសព្រះរាជប្រទានដោយព្រះមហាក្សត្រខ្មែរសម្តេចព្រះបរមនាថ នរោត្តមសីហមុនីកាលពីថ្ងៃទី៩វិច្ឆិកាឆ្នាំ២០២២។

  • ហោរាសាស្រ្តប្រចាំថ្ងៃសៅរ៍ ៤រោច ខែកត្តិក ឆ្នាំខាល​ ចត្វាស័ក ព.ស​២៥៦៦ត្រូវនឹងថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២២

    ហោរាសាស្រ្តប្រចាំថ្ងៃសៅរ៍ ៤រោច ខែកត្តិក ឆ្នាំខាល​ ចត្វាស័ក ព.ស​២៥៦៦ត្រូវនឹងថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២២

    ឆ្នាំជូត សម្រាប់លោកអ្នកដែលកើតឆ្នាំជូត នាមសត្វកណ្តុរ ធាតុទឹក ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកថ្ងៃនេះល្អជាមធ្យម។ រាល់កិច្ចការងារទាំងឡាយអាចសម្រេចទៅបានដោយ រលូន។ លោកអ្នកទទួលបានការគាំទ្រច្រើនពីមនុស្សនៅជុំវិញខ្លួន។​ ទន្ទឹមនឹងនេះ លោកអ្នកអាចសម្រេចចិត្តដោះដូរការងារ ឬការទទួលខុសត្រូវបាន ប៉ុន្តែប្រយ័ត្នប្រយែងក្នុងការរៀបចំឯកសារ ពីព្រោះលោកអ្នកកំពុងមានសញ្ញាណនៃការទទួយកំហុសឆ្គងផ្នែកឯកសារផ្លូវការ។ អ្វីៗគួរតែត្រូវរៀបចំឲ្យបានម៉ត់ចត់ជាទីបំផុត។  ដោយឡែក ប្រហែលជាអ្នកគួរយកចិត្តទុក ដាក់បន្ថែមទៅលើពេលវេលាសម្រាកផ្ទាល់ខ្លួន។ ឆ្នាំឆ្លូវ សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំឆ្លូវ នាមសត្វគោ ធាតុដី ពង្សមនុស្សប្រុស។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ ថ្ងៃនេះជាពេលវេលាល្អបំផុតសម្រាប់ការដោះ ស្រាយបញ្ហា និងការចរចារាល់គ្រប់ករណីទាំងអស់។ លើសពីនេះ គ្មានបញ្ហាណាមួយអាច បង្អាក់លទ្ធផលដែលអ្នកប៉ងប្រាថ្នានោះទេ។ ចំពោះការងារទាំងឡាយដែលធ្លាប់ជាឧបស័គ្គនឹងក្លាយទៅជារឿងងាយស្រួលទៅវិញ។ ក្នុងនោះអ្វីដែលលោកអ្នកត្រូវចងចាំ គឺមិនត្រូវងាកចេញពីគម្រោងផែនការដែលបានគ្រោងទុក បើទោះលោកអ្នកមិនទាន់មានពេលវេលាគ្រប់គ្រាន់ក្នុងការអនុវត្តក្តី ពីព្រោះស្ថានភាពល្អ និងវិជ្ជមានស្ថិតនៅលើគន្លងផ្លូវរបស់អ្នក។ ឆ្នាំខាល សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំខាល នាមសត្វខ្លា ធាតុឈើ ពង្សយក្សស្រី។ រាសីលោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ ថ្ងៃនេះទាំងការងារការិយាល័យ និងការអាជីវកម្មកំពុង ដំណើរការល្អប្រសើរ។ អ្នកអាចធ្វើការផ្លាស់ប្តូរ ឬកែលម្អរាល់គ្រប់ករណីទាំងអស់ មិនត្រឹម តែប៉ុណ្ណោះមនុស្សនៅក្បែរខ្លួនក៏សុទ្ធតែគាំទ្រអ្នកដោយពេញទំហឹងផង។ ទន្ទឹមពេលនេះ ចូរប្រឹងប្រែងជានិច្ច ហើយធ្វើយ៉ាងណាចាប់យកឳកាសឲ្យបានលឿនជាងដៃគូរបស់អ្នក។ ក្នុងពេលនេះដែរសូមលោកអ្នកកុំចូលទៅពាក់ព័ន្ធនឹងរឿងលុយកាក់ បើមិនដូច្នេះលោកអ្នកអាចប្រទះនឹងការខាតបង់។ ស្របពេលជាមួយគ្នា…

  • សន្តិសុខមាតុភូមិប្រចាំថ្ងៃទី១១ វិច្ឆកា ឆ្នាំ២០២២ (មានវីដេអូ)

    សន្តិសុខមាតុភូមិប្រចាំថ្ងៃទី១១ វិច្ឆកា ឆ្នាំ២០២២ (មានវីដេអូ)
  • ព្យាករណ៌អាកាសធាតុ សម្រាប់ថ្ងៃទី១២ វិច្ឆិកា ២០២២ (មានវីដេអូ)

    ព្យាករណ៌អាកាសធាតុ សម្រាប់ថ្ងៃទី១២ វិច្ឆិកា ២០២២ (មានវីដេអូ)
  • ២៤ម៉ោងអាស៊ានមានអ្នកឆ្លងជាង១ម៉ឺន៤ពាន់នាក់ (Video Inside)

    ២៤ម៉ោងអាស៊ានមានអ្នកឆ្លងជាង១ម៉ឺន៤ពាន់នាក់ (Video Inside)

    ប្រទេសចំនួន ៧ នៅក្នុងអាស៊ានថ្ងៃនេះ បាននៅបន្តរកឃើញតួលេខឆ្លង និងស្លាប់ថ្មីដោយ សារកូវីដ១៩ ខណៈប្រទេស ៣ផ្សេងទៀត មិនមានសេចក្តីរាយការណ៍ពីករណីឆ្លង និងស្លាប់ ថ្មីឡើយ ។ ប្រទេសទាំង ៧ ដែលរកឃើញករណីឆ្លងថ្មីកូវីដ១៩ ក្នុងរយៈពេល ២៤ម៉ោង ចុងក្រោយនេះ រួមមាន ៖ ប្រទេសឥណ្ឌូនេស៊ី, ហ្វីលីពីន, ម៉ាឡេស៊ី, វៀតណាម, មីយ៉ាន់ម៉ា, សឹង្ហបុរី នឹងប្រទេសឡាវ ។

  • កម្ពុជាបន្តគ្មានតួលេខឆ្លងកូវីដ១៩ក្នុងរយៈ២៤ម៉ោងនេះ (Video Inside)

    កម្ពុជាបន្តគ្មានតួលេខឆ្លងកូវីដ១៩ក្នុងរយៈ២៤ម៉ោងនេះ (Video Inside)

    កម្ពុជាមិនមានករណីឆ្លងឡើយ ក្នុងរយៈពេល២៤ម៉ោងនេះ។ ការមិនឆ្លងនេះ មានរយៈ ពេល ៥ថ្ងៃ ជាប់គ្នាមកហើយ ជាពិសេសក្នុងពេលដែលកម្ពុជាកំពុងរៀបចំកិច្ចប្រជុំកំពូល អាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធក្នុងរាជធានីភ្នំពេញ។

  • សិស្សស្រីបួននាក់កើតជម្ងឺមិនស្គាល់មុខ ប៉ុន្តែពេទ្យថាខ្មោចសណ្ឋិត (Video Inside)

    សិស្សស្រីបួននាក់កើតជម្ងឺមិនស្គាល់មុខ ប៉ុន្តែពេទ្យថាខ្មោចសណ្ឋិត (Video Inside)

    សិស្សស្រី៤នាក់នសសាលាបឋមសិក្សាមួយកន្លែងក្នុងស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង បានរងនឹងជម្ងឺដែលគេមិនស្គាល់ ដោយមានអាការៈទន់ដៃនិងរវើរវាយ។ ហេតុការណ៍កើតឡើងលើ សិស្សសាលានេះ គឺនៅថ្ងៃទី១០វិច្ឆិកាឆ្នាំ២០២២ ក្នុងពេលដែលសិស្សស្រីទាំង៤នាក់កំពុង ស្ថិតក្នុងបន្ទប់រៀននៅសាលាបឋមសិក្សាក្រាំងស្គា នៃឃុំក្រាំងស្គា។

  • បញ្ជាការដ្ឋានសឹករងកំពង់ឆ្នាំងចុះហត្ថលេខាជាមួយក្រុងK90 របស់យោធភូមិភាគទី៩វៀតណាម (Video Inside)

    បញ្ជាការដ្ឋានសឹករងកំពង់ឆ្នាំងចុះហត្ថលេខាជាមួយក្រុងK90 របស់យោធភូមិភាគទី៩វៀតណាម (Video Inside)

    បញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំងបានចុះហត្ថលេខាជាមួយនឹងក្រុមការងារ ទាហានវៀតណាមលើកិច្ចសហការបន្តស្រាវជ្រាវរុករកជីកលើកនឹងធ្វើមាតុភូមិនិវត្តន៍អដ្ឋិធាតុ របស់កងទ័ពស្ម័គ្រចិត្តនិងជំនាញការវៀតណាម ដែលបានបាត់បង់ជីវិតក្នុងសង្គ្រាមអតីតកាល លើទឹកដីកម្ពុជា។ ការចុះហត្ថលេខាដើម្បីបន្តរកអដ្ឋិធាតុទាហានវៀតណាម នេះបានធ្វើឡើង នៅថ្ងៃទី១០វិច្ឆិកាឆ្នាំ២០២២។ អប្សរាណិតរាយការណ៍

  • ផ្លូវល្បឿនលឿនភ្នំពេញបាវិតតម្លៃ១៦៣៨លានដុល្លារគ្រោងសាងសង់រយៈពេល៣ឆ្នាំ (Video Inside)

    ផ្លូវល្បឿនលឿនភ្នំពេញបាវិតតម្លៃ១៦៣៨លានដុល្លារគ្រោងសាងសង់រយៈពេល៣ឆ្នាំ (Video Inside)

    ផ្លូវល្បឿនលឿនភ្នំពេញ-បាវិត ប្រវែង១៣៨គីឡូម៉ែត្រ នឹងគ្រោងចំណាយសាងសង់ ១៦៣៨លានដុល្លារ។ ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ដែលជារដ្ឋមន្ត្រីក្រសួងសាធារណការបាន ថ្លែងនៅថ្ងៃទី១០វិច្ឆិកានេះថាផ្លូវល្បឿនលឿនថ្មីទី២នេះ គ្រោងនឹងបើកការដ្ឋានសាងសង់នៅ ឆ្នាំ២០២៣ និងបញ្ចប់គ្រោងនៅចុងឆ្នាំ២០២៦ ឬដើមឆ្នាំ២០២៧។