-
តម្លៃប្រេងសាំងធ្លាក់ចុះ (Video Inside)

តម្លៃប្រេងសាំង បានថយចុះមកវិញសម្រាប់ការលក់រយៈពេល១០ថ្ងៃខាងមុខនេះ។ យោង តាមក្រសួងពាណិជ្ជកម្ម តម្លៃប្រេងឥន្ធនៈ សម្រាប់ការ លក់ចាប់ពីថ្ងៃទី១១ រហូតដល់ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២២នេះ គឺប្រេងសាំងធម្មតាមានតម្លៃ៤ពាន់៤០០រៀលក្នុង១លីត្រ ដែលតម្លៃ នេះ បានថយចុះចំនួន៣០០រៀល បើធៀបទៅការលក់រយៈពេល១០ ថ្ងៃមុន..ចំណែកប្រេង ម៉ាស៊ូត មានតម្លៃចំនួន៥ពាន់២០០ រៀល ក្នុង១លីត្រ ដែលតម្លៃនេះបានធ្លាក់ចុះចំនួន៣០០ រៀល បើធៀបទៅនឹងការលក់រយៈពេល១០ថ្ងៃមុន។
-
៧២ម៉ោង អាស៊ានមានអ្នកឆ្លងកូវីដជិត ៤ម៉ឺននាក់ (Video Inside)

តួលេខឆ្លងកូវីដ១៩ក្នុងប្រទេសអាស៊ានទាំង១០ នៅតែមានចំនួនច្រើនតាមប្រទេសខ្លះ និងការស្លាប់ផងទៀត។ ក្នុងរយៈពេល៧២ម៉ោងចុងក្រោយនេះ ប្រទេសវៀតណាម គឺជាប្រទេសដែលមានការឆ្លងច្រើនជាងគេបំផុតជាដដែល។ ក្នុងរយៈពេល ៣ថ្ងៃមកនេះ ប្រទេសអាស៊ាន មានការឆ្លងចំនួន ៣ម៉ឺន ៧ពាន់ ១៦៤ករណី និងការស្លាប់ថ្មីមានចំនួន ២០៩នាក់ ។ អប្សរាណិតរាយការណ៍ជុំវិញការឆ្លងក្នុងប្រទេសទាំង១០ ក្នុងរយៈពេល ៧២ម៉ោងចុងក្រោយ
-
អ្នកតំណាងរាស្ត្ររតនគិរីម្នាក់ទទួលមរណភាព (Video Inside)

អ្នកតំណាងរាស្ត្រមណ្ឌលរតនគិរីលោក ប៊ូ ឡាំ បានទទួលមរណភាពនៅថ្ងៃច័ន្ទទី១២កញ្ញានេះ ដោយរោគាពាធ។ សេចក្តីជូនដំណឹងរបស់អគ្គលេខាធិការដ្ឋានរដ្ឋសភា បានបញ្ជាក់ថាអ្នក តំណាងរាស្ត្រលោក ប៊ូ ឡាំ ដែលជាសមាជិកគណៈកម្មការក្រសួងមហាផ្ទៃ ការពារជាតិ និងមុខងារសាធារណៈ បានទទួលមរណភាពវេលាម៉ោងនិង១២និង១២នាទីថ្ងៃត្រង់ទី១២កញ្ញាក្នុង ជន្មាយុ៦៧ឆ្នាំ។ សពរបស់លោកនឹងត្រូវតម្កល់ធ្វើបុណ្យទក្ខិណានុប្បទានតាមប្រពៃណី សាសនានៅគេហស្ថានភូមិអូរកន្សែង សង្កាត់បឹងកន្សែង ក្រុងបានលុង ខេត្តរតនគិរី។
-
បណ្ឌិត ហ៊ុន ម៉ាណែត៖ កុំមើលសិទ្ធិធំជាងកាតព្វកិច្ច…កាលណាសម្លឹងមើលសិទ្ធិ ធំជាងកាតព្វកិច្ច គឺជាប្រការអាចនាំទៅរកគ្រោះថ្នាក់ (Video Inside)

អនាគតនាយករដ្ឋមន្រ្តីរបស់គណបក្សប្រជាជនកម្ពុជាបណ្ឌិត ហ៊ុន ម៉ាណែត បានថ្លែងប្រាប់ យុវជនក្នុងគណបក្សថាគេមិនត្រូវមើលសិទ្ធិធំជាងកាតព្វកិច្ចទេក្នុងពេលបំរើការងារជូនប្រជាពលរដ្ឋ។ ប្រសាសន៍បញ្ជាក់របស់ បណ្ឌិត ហ៊ុន ម៉ាណែត បានធ្វើឡើងក្នុងឱកាសអញ្ជើញជួប សំណេះសំណាលជាមួយសមាជិក-សមាជិកា នៃក្រុមការងាររៀបចំអង្គការចាត់តាំងយុវជន គណបក្សប្រជាជនកម្ពុជានៅទ្វីបអាស៊ីខាងកើតនិងអាគ្នេយ៍នៅថ្ងៃទី១០ខែកញ្ញា ឆ្នាំ ២០២២។
-
សម្តេចតេជោ ហ៊ុន សែន អញ្ជើញគោរពព្រះវិញ្ញាណក្ខ័ន្ធព្រះមហាក្សត្រីយានី អេលីហ្សាប៊ែតទី២ (Video Inside)

-
GPO5: ភូមិសាស្រ្តនយោបាយ៖ ជំនួបចវាងលោក ពូទីន និងលោក ស៊ីជិនភីង នៅក្នុងប្រទេស Ubekistan

ប្រធានបទ : ជំនួបចវាងលោកប្រធានាធិបតី ពូទីន និងលោកប្រធានាធិបតី ស៊ីជិនភីង នៅក្នុងប្រទេស Ubekistan Russia បង្វែរទិសដៅពាណិជ្ជកម្ម ចេញពីប្រទេសលោកខាងលិចមកកាន់ Asia Pacific អង្គការកិច្ចសហការសៀងហៃ ជាកិច្ចព្រមព្រៀងលើវិស័យអ្វីខ្លះ ? ជំនួបរវាងលោកប្រធានាធិបតី ស៊ីជិនភីង និងលោកប្រធានាធិបតី ពូទីន ធ្វើឲ្យការដាក់ទណ្ឌកម្មខាងសេដ្ឋកិច្ចពីប្រទេសលោកខាងលិចមកលើ Russia គ្មានប្រសិទ្ធភាព។
-
កម្មវិធី៖ សន្តិសុខមាតុភូមិប្រចាំថ្ងៃទី១២ កញ្ញា ឆ្នាំ២០២២ (មានវីដេអូ)

-
ព្យាករណ៌អាកាសធាតុ សម្រាប់ថ្ងៃទី១៣ កញ្ញា ២០២២ (មានវីដេអូ)

-
បរាភវសូត្រ៖ សូត្រដោយព្រះសទ្ធម្មវជ័យ មុជហ៊ាន

-
កម្មវិធី៖ សន្តិសុខមាតុភូមិប្រចាំថ្ងៃទី១០ កញ្ញា ឆ្នាំ២០២២ (មានវីដេអូ)
