-
ព្យាករណ៌អាកាសធាតុ សម្រាប់ថ្ងៃទី២០ សីហា ២០២២ (មានវីដេអូ)

-
២៤ម៉ោង អាស៊ានមានអ្នកឆ្លងកូវីដជាង ២ម៉ឺននាក់ (Video Inside)

ប្រទេសអាស៊ានទាំង១០ នៅតែមានតួលេខឆ្លង និងស្លាប់ដោយសារកូវីដ១៩ ជាបន្ត ដោយ ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះមានការឆ្លងចំនួន ២ម៉ឺន ៦១៦ករណី និងការស្លាប់ថ្មី មានចំនួន ១១៦នាក់ ។ ប្រទេសឥណ្ឌូនេស៊ី គឺជាប្រទេសដែលមានតួលេខឆ្លងច្រើនជាងគេ បង្អស់នៅថ្ងៃនេះ ។ អប្សរាណិតរាយការណ៍ជុំវិញការឆ្លងក្នុងប្រទេសទាំង១០ ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយ
-
កម្ពុជាបញ្ជូនកីឡាករទៅហ្វឹកហាត់ក្រៅប្រទេស ដើម្បីរកមេដាយច្រើនសម្រាប់ស៊ីហ្គេមលើកទី ៣២ (Video Inside)

-
ក្រសួងសង្គមកិច្ចលើកអំពីអនាគតរៀបចំជួយថែទាំមនុស្សចាស់ (Video Inside)

ការថែទាំរក្សាមនុស្សចាស់ មានការរៀបចំៗខុសៗគ្នានៅតាមប្រទេសនីមួយ។ ប្រទេសខ្លះ បានប្រមូលអ្នកចាស់ជរាដាក់ក្នុងមណ្ឌលថែទាំ ប៉ុន្តែនៅកម្ពុជា, គម្រោងថែទាំមនុស្សចាស់នឹង មិនយកទៅដាក់ក្នុងមណ្ឌលទេ។ តើគំរោងរបស់ក្រសួងសង្គមកិច្ចនិងអតីតយុទ្ធជននៃប្រទេស កម្ពុជានឹងគ្រោងដាក់ការថែទាំមនុស្សចាស់ជរានៅទីណា? ប្រធាននាយកដ្ឋានមនុស្សចាស់ និងអតីតយុទ្ធជននៃក្រសួងសង្គមកិច្ច លោក គុណ ជាស៊ីន បានបញ្ជាក់ប្រាប់ក្នុងសន្និសីទ កាសែតថ្ងៃទី១៨ សីហាយ៉ាងនេះ។
-
ក្រសួងសង្គមកិច្ចបញ្ជាក់ការបន្តជួយពលរដ្ឋក្រីក្រដែលប៉ះពាល់ដោយជម្ងឺកូវីដ១៩ (Video Inside)

មន្ត្រីក្រសួងសង្គមកិច្ច និងអតីតយុទ្ធជន បានថ្លែងនៅថ្ងៃនេះថាជំនួយជួយអ្នកក្រីក្រដែល រងផលប៉ះទង្គិចនឹងវិបត្តិកូវីដ១៩ នៅតែបន្តបើទោះបីជារាជរដ្ឋាភិបាលបានជួយអស់រយៈ ពេលជាង២៥ខែកន្លងមកនេះក៏ដោយ។ លោក ឈួរ សុបញ្ញា ប្រតិភូរាជរដ្ឋាភិបាលនៃក្រសួង សង្គមកិច្ចនិងអតីតយុទ្ធជន ក្នុងសន្និសីទកាសែតថ្ងៃទី១៨សីហានេះ បានថ្លែងថាគិតចាប់តាំង ពីការជួយថ្ងៃដំបូងនោះមក រាជរដ្ឋាភិបាលបានចំណាយថវិកាជួយពលរដ្ឋក្រីក្រអស់ជាង៧៤៤ លានដុល្លារហើយ។
-
ផ្លូវល្បឿនលឿនភ្នំពេញ ព្រះសីហនុ ដាក់ប្រើប្រាស់ក្នុងខែតុលា (Video Inside)

-
លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត សម្ពោធអគារទីបញ្ជាការកងទ័ពនៅស្ទឹងត្រែង (Video Inside)

-
គ្រោះថ្នាក់ចរាចរណ៍បង្កការគំរាមជីវិតរៀងរាល់ថ្ងៃ, សម្លាប់មនុស្ស៥ និងបង្ករបួស១០នាក់ក្នុង មួយថ្ងៃ (Video Inside)

-
គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជាស្នើអ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិរក្សា តុល្យភាពរបាយការណ៍ព័ត៌មានសិទ្ធិមនុស្ស (Video Inside)

ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា លោក កែវ រ៉េមី បានស្នើអ្នករាយការណ៍ពិសេស ទទួលបន្ទុក ស្ថានភាពសិទ្ធិមនុស្សក្នុងប្រទេសកម្ពុជា រក្សាឱ្យបាននូវតុល្យភាពព័ត៌មានរបាយ ការណ៍អំពីសិទ្ធិមនុស្ស និងការផ្តល់អនុសាសន៍របស់ខ្លួន ដើម្បីផ្ដល់ភាពយុត្តិធម៌ដល់កិច្ច ខិត ខំប្រឹង ប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជាលើវិស័យសិទ្ធិមនុស្ស។ ការស្នើនេះ បានធ្វើឡើងក្នុង ឱកាសដែលលោក កែវ រ៉េមី បានជួបពិភាក្សាជាមួយនឹងលោក វិទិត មុនតាប៊ន ដែលជាអ្នក រាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិទទួលបន្ទុកស្ថានភាពសិទ្ធិមនុស្សក្នុងប្រទេសកម្ពុជា។ អប្សរាណិតធ្វើសេចក្ដីរាយការណ៍
