Category: ទូរទស្សន៍

  • ២៤ម៉ោង ឆ្លងកូវីដ១៩ជាង ១ម៉ឺននាក់ នៅអាស៊ាន (Video Inside)

    ២៤ម៉ោង ឆ្លងកូវីដ១៩ជាង ១ម៉ឺននាក់ នៅអាស៊ាន (Video Inside)

    តួលេខឆ្លងកូវីដ១៩ ក្នុងប្រទេសអាស៊ាន ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ មានចំនួន ៩ពាន់ ៩៥៤ករណី និងការស្លាប់ថ្មីមានចំនួន ៥៥នាក់ ។ តួលេខឆ្លងនៅថ្ងៃនេះ មានការថយ ចុះចំនួន ២ពាន់ ៤៨៧ករណី ប៉ុន្តែការស្លាប់មានការកើនឡើងចំនួន ៣នាក់ បើប្រៀបធៀប នឹងម្សិលមិញ ។ ប្រទេសថៃ គឺជាប្រទេសដែលមានតួលេខឆ្លងច្រើនជាងគេដដែលថ្ងៃនេះ។ ដោយឡែកប្រទេសកម្ពុជា គឺជាប្រទេសដែលមិនមានករណីឆ្លងថ្មីនោះឡើយ ។

  • តួលេខចាក់វ៉ាក់សាំងកើនច្រើនជាងម្សិលមិញ (Video Inside)

    តួលេខចាក់វ៉ាក់សាំងកើនច្រើនជាងម្សិលមិញ (Video Inside)

    កម្ពុជាបានបន្តសម្រុកការចាក់វ៉ាក់សាំងបើទោះបីជាកម្ពុជាគ្មានការឆ្លងកូវីដ១៩ រយៈពេល ១០ថ្ងៃជាប់គ្នាមកនេះក៏ដោយ។ យោងតាមក្រសួងសុខាភិបាល តួលេខអ្នកចាក់វ៉ាក់សាំង ដូសមូលដ្ឋានទូទាំងប្រទេសគិតត្រឹមថ្ងៃនេះ បានកើនដល់ចំនួន ១៥លាន ៦ពាន់ ៤៦នាក់ ដែលស្មើនឹង ៩៣,៧៩ភាគរយ ។

  • កម្ពុជាបន្តគ្មានអ្នកឆ្លងជំងឺកូវីដ១៩ (Video Inside)

    កម្ពុជាបន្តគ្មានអ្នកឆ្លងជំងឺកូវីដ១៩ (Video Inside)

    តួលេខអ្នកឆ្លងជំងឺកូវីដ១៩ក្នុងប្រទេសកម្ពុជារយៈពេល២៤ម៉ោងនេះ បានស្ថិតក្នុងចំណុច សូន្យជាដដែល ដែលនាំឱ្យការមិនឆ្លងសោះមានចំនួន១០ថ្ងៃជាប់គ្នាជាបន្តបន្ទាប់។ សម្តេច តេជោ ហ៊ុន សែន បានថ្លែងនៅថ្ងៃនេះថា បើទោះបីជាតួលេខឆ្លងក្នុងប្រទេសកម្ពុជាបានស្ថិត ក្នុងកម្រិតសូន្យក្តី ក៏គេនឹងត្រូវរៀបចំបង្កើតមន្ទីរពេទ្យដ៏ធំមួយដើម្បី ត្រៀមសម្រាប់ទៅថ្ងៃ អនាគត ដើម្បីចៀសវាងការយកកន្លែងផ្សេងៗ ធ្វើជាមណ្ឌលចត្តាឡីស័កឬជាកន្លែងព្យាបាល។

  • ជំនួយឧបករណ៍វេជ្ជសាស្ត្រតម្លៃជិត៤០ម៉ឺនដុល្លារប្រគល់ជួនមន្ទីរពេទ្យកុមារជាតិ (Video Inside)

    ជំនួយឧបករណ៍វេជ្ជសាស្ត្រតម្លៃជិត៤០ម៉ឺនដុល្លារប្រគល់ជួនមន្ទីរពេទ្យកុមារជាតិ (Video Inside)

    សម្ភារៈឧបករណ៏វេជ្ជសាស្ត្រសរុបជាទឹកប្រាក់ជិត៤០ម៉ឺនដុល្លារនៃជំនួយរបស់សាធារណ រដ្ឋឆេក ត្រូវបានត្រូវបានប្រគល់ជូន ដល់មន្ទីរពេទ្យកុមារជាតិ។ ពិធីប្រគល់-ទទួលសម្ភារៈ ឧបករណ៍វេជ្ជសាស្ត្រជូនដល់មន្ទីរពេទ្យ កុមារជាតិនេះបានធ្វើឡើង តាមរយៈគម្រោង «ការពង្រឹងសមត្ថភាពនៃការថែទាំសុខភាព មាតានិងទារក នៅអាគារសង់ថ្មីសម្រាប់ផ្នែក សម្ភពនិងទារកនៃមន្ទីរពេទ្យកុមារជាតិ » នៅមន្ទីរពេទ្យកុមារជាតិ នាថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២២។

  • សហភាពអឺរ៉ុបស្នើបញ្ជូនក្រុមអ្នកសង្កេតប៉ុន្តែមិនមែនវាយតម្លៃឡើយ (Video Inside)

    សហភាពអឺរ៉ុបស្នើបញ្ជូនក្រុមអ្នកសង្កេតប៉ុន្តែមិនមែនវាយតម្លៃឡើយ (Video Inside)

    សហភាពអឺរ៉ុប បានស្នើសុំការបញ្ជូនក្រុមចូលរួមសង្កេតការណ៍ឃ្លាំមើលការបោះឆ្នោតឃុំ សង្កាត់នាពេលខាងមុខនេះ ប៉ុន្តែមិនមែនជាភ្នាក់ងារសង្កេតការណ៍បោះឆ្នោតជាផ្លូវការនោះ ទេ។

  • សម្តេចនាយករដ្ឋមន្ត្រីពន្លឿនវឌ្ឍនភាពការធ្វើរោងចក្រផលិតវ៉ាក់សាំង​ (Video Inside)

    សម្តេចនាយករដ្ឋមន្ត្រីពន្លឿនវឌ្ឍនភាពការធ្វើរោងចក្រផលិតវ៉ាក់សាំង​ (Video Inside)

    សម្តេចនាយករដ្ឋមន្ត្រីបានជំរុញការព​ន្លឿនធ្វើរោងចក្រផលិតវ៉ាក់សាំងក្នុងប្រទេសកម្ពុជា ខណៈជម្ងឺឆ្លងរាតត្បាតកូវីដ១៩ នៅតែបន្តការគំរាមកំហែងលើពិភពលោក។ កម្ពុជាកាលពី ក្នុងខែធ្នូឆ្នាំ២០២១ បានទទួលសិទ្ធិពីក្រុមហ៊ុនចិននៅក្នុងការផលិតវ៉ាក់សាំងបង្កាជម្ងឺកូវីដ១៩ ក្រោមកិច្ចខិតខំប្រឹង ប្រែងស្វះស្វែងរបស់សម្តេចតេជោហ៊ុនសែន។ ប៉ុន្តែរហូតមកទល់ពេល នេះដំណើរការបង្កើតរោងចក្រផលិតវ៉ាក់សាំង មានភាពយឺតយ៉ាវ ដែលប្រញាប់ឱ្យសម្តេច តេជោ ហ៊ុន សែន បានជមុ្រញដំណើរការវឌ្ឍនភាព។

  • ពលរដ្ឋខ្មែរក្នុងទ្វីបអឺរ៉ុបត្រៀមស្វាគមន៍ដំណើរទស្សនកិច្ចសម្តេចតេជោចុងសប្តាហ៍នេះ (Video Inside)

    ពលរដ្ឋខ្មែរក្នុងទ្វីបអឺរ៉ុបត្រៀមស្វាគមន៍ដំណើរទស្សនកិច្ចសម្តេចតេជោចុងសប្តាហ៍នេះ (Video Inside)

    ដំណើរត្រៀមបំពេញទស្សនកិច្ចរបស់សម្តេចតេជោ ហ៊ុន សែន ទៅកាន់ប្រទេសអឺរ៉ុបនាចុង សប្តាហ៍នេះ បានជំរុញឱ្យពលរដ្ឋខ្មែរជាច្រើនរស់នៅក្រៅប្រទេសបានបន្តផ្ញើសារតាម បណ្តាញសង្គមសម្តែងការត្រៀមទទួលស្វាគមន៍។

  • ស្ទឹងឆាយ និងការអភិវឌ្ឍ (មានវីដេអូ)

    ស្ទឹងឆាយ និងការអភិវឌ្ឍ (មានវីដេអូ)
  • សង្គ្រាមឈ្លានពានក្នុងប្រទេសអ៊ុយក្រែន បានឈានចូលដល់ថ្ងៃទី៨២​ (Video Inside)

    សង្គ្រាមឈ្លានពានក្នុងប្រទេសអ៊ុយក្រែន បានឈានចូលដល់ថ្ងៃទី៨២​ (Video Inside)

    ប្រទេសជាសមាជិកនៃអង្គការសន្ធិសញ្ញាសន្តិសុខ CSTO ក្រោមការដឹកនាំរបស់រុស្ស៊ីបានជួប គ្នាក្នុងក្រុងម៉ូស្គូ និងបានជជែកលើបញ្ហាក្តៅគគុកទាក់ទងនឹងការពង្រីកឥទ្ធិពលអង្គការណាតូ និងការរកវិធានការដើម្បីទប់ទល់។ ​នៅជាមួយគ្នានេះផងដែរ ក្នុងប្រទេសអ៊ុយក្រែននេះវិញ, លេណដ្ឋានក្រោមដីនៃតំបន់រោងចក្រស្លដែក Azovstal ត្រូវបានគេដឺកជម្លៀសទាហានអ៊ុយ ក្រែនសេសសល់ទាំងនោះចាកចេញ និងទាហានទាំងនោះ នឹងត្រូវគេប្រើប្រាស់សម្រាប់ប្តូរ ជាមួយឈ្លើយសឹករុស្ស៊ី។

  • កម្ពុជាអាចនឹងប្រឈមលើបញ្ហាស្បៀង និងឋាមពលក្នុងឆ្នាំ២០២៣ (Video Inside)

    កម្ពុជាអាចនឹងប្រឈមលើបញ្ហាស្បៀង និងឋាមពលក្នុងឆ្នាំ២០២៣ (Video Inside)

    កម្ពុជាអាចនឹងប្រឈមលើបញ្ហាស្បៀងនិងឋាមពលក្នុងឆ្នាំ២០២៣បើសិនជាសង្គ្រាមរវាង រុស្ស៊ីនិងអ៊ុយក្រែនបន្តអូសបន្លាយ។ បច្ចុប្បន្នចំណោទលើតម្លៃប្រេងឥន្ធនៈក្នុងប្រទេសកម្ពុជា បាននិងកំពុងកើតរួចមកហើយដោយសារតែវិបត្តិសង្គ្រាមនៅក្នុងប្រទេសអ៊ុយក្រែននោះ ហើយវិបត្តិនេះ នឹងធ្វើឱ្យពិភពលោករួមទាំងកម្ពុជាផងនឹងត្រូវប្រឈមបញ្ហាកាន់តែខ្លាំងក្នុង បណ្តាឆ្នាំនាពេលខាងមុខ។ សម្តេចតេជោហ៊ុនសែន បានថ្លែងកត់សម្គាល់លើវិបត្តិដែលកំពុង កើតឡើងក្នុងសកលលោកនេះ។