Category: ទូរទស្សន៍

  • បទ ៖ កូនសូមឧទ្ទិសកុសលជូនវិញ្ញាណក្ខន្ធម៉ែ, ច្រៀងដោយ ៖ លោក ឌៀប សិដ្ឋសុធា

    បទ ៖ កូនសូមឧទ្ទិសកុសលជូនវិញ្ញាណក្ខន្ធម៉ែ, ច្រៀងដោយ ៖ លោក ឌៀប សិដ្ឋសុធា
  • បទ ៖ កូននៅតែនឹកម៉ែ, ច្រៀងដោយ ៖ អ្នកនាង សេង ណាលីន

    បទ ៖ កូននៅតែនឹកម៉ែ, ច្រៀងដោយ ៖ អ្នកនាង សេង ណាលីន
  • បទ ៖ ខួបម៉ែ, ច្រៀងដោយ ៖ លោក ជិន វឌ្ឍនា

    បទ ៖ ខួបម៉ែ, ច្រៀងដោយ ៖ លោក ជិន វឌ្ឍនា
  • បទ៖ សម្តេចឧត្តមទេពញាណ កិត្តិគុណបងប្រុស,​ ច្រៀងដោយ៖ លោក វង្ស ថាណាន់

    បទ៖ សម្តេចឧត្តមទេពញាណ កិត្តិគុណបងប្រុស,​ ច្រៀងដោយ៖ លោក វង្ស ថាណាន់
  • ២៤ម៉ោង ឆ្លងកូវី១៩ជាង ១ម៉ឺននាក់ នៅអាស៊ាន (Video Inside)

    ២៤ម៉ោង ឆ្លងកូវី១៩ជាង ១ម៉ឺននាក់ នៅអាស៊ាន (Video Inside)

    តួលេខឆ្លងកូវីដ១៩ ក្នុងប្រទេសអាស៊ាន ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ មានចំនួន ១ម៉ឺន ៩ពាន់ ៥៩១ករណី និងការស្លាប់ថ្មីមានចំនួន ៩៥នាក់ ។ តួលេខឆ្លងនៅថ្ងៃនេះ មានការ កើនឡើងចំនួន ៧៤០ករណី និងការស្លាប់មានការកើនឡើងចំនួន ១៦នាក់ បើប្រៀបធៀបនឹង ម្សិលមិញ ។ ប្រទេសថៃគឺជាប្រទេសដែលមានតួលេខឆ្លងច្រើនជាងគេដដែលថ្ងៃនេះ។ ដោយ ឡែកប្រទេសកម្ពុជា គឺជាប្រទេសដែលមិនមានករណីឆ្លងថ្មីនោះឡើយ ។

  • តួលេខចាក់វ៉ាក់សាំងថ្ងៃនេះកើនឡើងជាងម្សិលមិញ (Video Inside)

    តួលេខចាក់វ៉ាក់សាំងថ្ងៃនេះកើនឡើងជាងម្សិលមិញ (Video Inside)

    កម្ពុជាបានបន្តសម្រុកការចាក់វ៉ាក់សាំងដូសជំរុញបើទោះបីជាកម្ពុជាគ្មានការឆ្លងកូវីដ១៩ រយៈ ៦ថ្ងៃជាប់គ្នាមកនេះក៏ដោយ។ យោងតាមក្រសួងសុខាភិបាល តួលេខអ្នកចាក់វ៉ាក់សាំងដូស ទី៣ ក្នុងរយៈពេល ២៤ម៉ោង មកនេះបានចំនួន ៤ម៉ឺន ៥៨នាក់ ដែលជាតួលេខចាក់កើន ឡើងចំនួន ២ពាន់ ២២៣នាក់ បើប្រៀបធៀបនឹងម្សិលមិញ ។ តួលេខពលរដ្ឋដែលបានចាក់វ៉ាក់សាំងដូសទី៣ សរុបទូទាំងប្រទេស គិតត្រឹមថ្ងៃនេះមានចំនួន ៨លាន ៩២ម៉ឺន ៩ពាន់ ៤៣៣នាក់ ។

  • សម្តេចៅហ្វាវាំង គង់ សំអុល ជួបសំណេះសំណាលកម្មករជាង៥ពាន់នាក់ (Video Inside)

    សម្តេចៅហ្វាវាំង គង់ សំអុល ជួបសំណេះសំណាលកម្មករជាង៥ពាន់នាក់ (Video Inside)

    កម្មករចំនួនជាង៥ពាន់នាក់នៅក្នុងខេត្តកំពង់ឆ្នាំង បានចូលរួមក្នុងពិធីសំណេះសំណាល មួយ ជាមួយនឹងសម្តេចចៅហ្វាវាំង គង់ សំអុល នៅថ្ងៃទី១៣ឧសភានេះ។ ក្នុងឳកាសនោះ សម្តេច ចៅហ្វាវាំង បានថ្លែងលើកទឹកចិត្តកម្មករ និងកម្មការិនីទាំងអស់ កុំភ្លេចចូលរួមការបោះឆ្នោត ឃុំនិងសង្កាត់នាពេលខាងមុខនេះ ដើម្បីជ្រើសថ្នាក់ដឹកនាំតាមមូលដ្ឋានរបស់ខ្លួនដែលគេ ពេញចិត្ត។

  • ២៤ម៉ោងកម្ពុជាមិនមានអ្នកឆ្លងជំងឺកូវីដ១៩ទេ (Video Inside)  

    ២៤ម៉ោងកម្ពុជាមិនមានអ្នកឆ្លងជំងឺកូវីដ១៩ទេ (Video Inside)  

    កម្ពុជាមិនមានអ្នកឆ្លងកូវីដ១៩ទេនៅថ្ងៃនេះ ដែលនាំឱ្យតួលេខគ្មានមនុស្សឆ្លងមានរយៈ ពេល៦ថ្ងៃជាប់គ្នាហើយដោយសារតែគោលនយោបាយចាក់វ៉ាក់សាំងរបស់សម្តេចតេជោ ហ៊ុន សែន បង្កនូវភាពស៊ាំក្នុងសហគមន៍។ កម្ពុជានៅថ្ងៃនេះ ក៏មិនមនុស្សស្លាប់ដោយសារកូវីដ ១៩នោះដែរ។ តួលេខស្លាប់សរុប មានចំនួន៣ពាន់៥៦នាក់ជាដដែល។ កម្ពុជាគិតត្រឹមថ្ងៃទី ១៣ខែឧសភា, ការឆ្លងជំងឺកូវីដ១៩សរុបទូទាំងប្រទេស មានចំនួន១៣ម៉ឺន ៦ពាន់២៦២ករណី ។ ដោយឡែកការជាសះស្បើយថ្មីថ្ងៃនេះចំនួន៣នាក់ផងដែរ។

  • មេបញ្ជាការកងទ័ពជើងគោកសម្ពោធផ្លុវបេតុងនៅខេត្តកែប (Video Inside)

    មេបញ្ជាការកងទ័ពជើងគោកសម្ពោធផ្លុវបេតុងនៅខេត្តកែប (Video Inside)

    អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក លោក ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានអញ្ជើញជាអធិបតីក្នុងកម្មវិធីសម្ពោធផ្លូវបេតុងចំនួន១ ខ្សែ ប្រវែង ២ពាន់៧០០ ម៉ែត្រ ។ ពិធីសម្ពោធ “ផ្លូវអំពេងសន្តិភាព” បានធ្វើនៅថ្ងៃទី១៣ ឧសភា នេះ ស្ថិតនៅ ភូមិអំពេង ឃុំអង្កោល ស្រុកដំណាក់ចង្អើរ ខេត្តកែប។

  • គជបសាកល្បងគុណភាពទឹកខ្មៅជ្រលក់ដៃ (Video Inside)

    គជបសាកល្បងគុណភាពទឹកខ្មៅជ្រលក់ដៃ (Video Inside)

    គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតបានធ្វើការសាកល្បងពិនិត្យទឹកខ្មៅជ្រលក់ចុង ម្រាមដៃដែលប្រើប្រាស់សម្រាប់បំរើការក្នុងការបោះឆ្នោតឃុំនិងសង្កាត់នាពេលខាងមុខនេះ។ គជប បានបញ្ជាទិញពីប្រទេសឥណ្ឌាចំនួន ៥ម៉ឺន ២ពាន់ដប។ ទឹកខ្មៅជ្រលក់ចុងម្រាមដៃ ដែលមិនអាចលាងជ្រះ តែងត្រូវបានគេទិញពីប្រទេសឥណ្ឌាក្នុងរយៈកាលដែលកម្ពុជាធ្វើការ បោះឆ្នោតច្រើនលើកច្រើនសារកន្លងមកនេះ។ ដើម្បីបង្ហាញគុណភាពនៃទឹកខ្មៅដែលបានបញ្ជាទិញពីប្រទេសឥណ្ឌានេះ នាព្រឹកថ្ងៃទី១៣ ឧសភា, គ.ជ.ប បានរៀបចំកិច្ចប្រជុំផ្សព្វផ្សាយជូនភាគីពាក់ព័ន្ធ ក្រោមប្រធានបទ «ការសាក ល្បងទឹកខ្មៅលុបមិនជ្រះ ដែលត្រូវប្រើប្រាស់សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២»។ ការសាកល្បងនេះ បានធ្វើឡើងក្រោមវត្តមាន សមាជិក គ.ជ.ប លោក ហ៊ែល សារ៉ាត់ និង មានការចូលរួមពីតំណាងក្រុមប្រឹក្សាធម្មនុញ្ញ, ស្ថាប័នព្រឹទ្ធសភា, រដ្ឋសភា ក្រសួងមហាផ្ទៃ ក្រសួងការពារជាតិ ក្រសួងព័ត៌មាន ស្ថាប័ន និងអគ្គស្នងការដ្ឋាននគរបាលជាតិ, តំណាងស្ថាន ទូតជប៉ុន, តំណាងស្ថានទូតឥណ្ឌា និងតំណាងពាក់ព័ន្ធនានារួមទាំងតំណាងគណបក្ស នយោ បាយផងដែរ។ គួរបញ្ជាក់ថា ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់អាណត្តិទី៥គ្រោង នឹងធ្វើឡើងនៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២ ខាងមុខនេះហើយដោយ មានគណបក្សនយោបាយចំនួន១៧ នឹងត្រូវចូលរួមប្រកួតប្រជែង។