Category: ទូរទស្សន៍

  • ក្រសួងវប្បធម៌ហៅការផ្សាយព័ត៌មានរបស់ទូរទស្សន៍ហង្សមាសរឿងសង្ក្រាន្តថា ជារឿងមិនពិត (Video Inside)

    ក្រសួងវប្បធម៌ហៅការផ្សាយព័ត៌មានរបស់ទូរទស្សន៍ហង្សមាសរឿងសង្ក្រាន្តថា ជារឿងមិនពិត (Video Inside)

    ការផ្សាយព័ត៌មានក្នុងដំណឹងពេលព្រឹកមួយ របស់កម្មវិធីទូរទស្សន៍ហង្សមាស ពាក់ព័ន្ធនឹងការមិនធ្វើសង្ក្រាន្តក្នុងខេត្តសៀមរាប ដោយសារតែថៃចុះពាក្យសង្ក្រាន្ត ក្នុងបញ្ជីបេតិកភណ្ឌអរូបី បានប្រញាប់ឱ្យក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ចេញលិខិតមួយឱ្យទូរទស្សន៍ហង្សមាស ត្រូវលុបចេញ និងសុំទោសជាបន្ទាន់។ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ហៅការផ្សាយព័ត៌មាននោះ ជាការផ្សាយព័ត៌មានមិនពិត និងបង្កឱ្យមានការយល់ច្រឡំពីសាធារណជនទូទៅ ព្រមទាំងភាពរសើប និងភាពជ្រួលច្របល់នៅក្នុងសង្គម។ អប្សរាណិតរាយការណ៍

  • ខេត្តក្រចេះនឹងប្រកាសជាខេត្តអស់មីនថ្ងៃទី២៦មីនា (Video Inside)

    ខេត្តក្រចេះនឹងប្រកាសជាខេត្តអស់មីនថ្ងៃទី២៦មីនា (Video Inside)

    ខេត្តក្រចេះ នឹងក្លាយជាខេត្តទី១៥ ដែលអស់គ្រាប់មីននៅថ្ងៃទី២៦មីនានេះហើយ ក្នុងពិធីមួយដែលនឹងអញ្ជើញចូលរួមដោយសម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន។ កញ្ញា គង់ សុផុល រាយការណ៍

  • មេខ្លោងក្រុមឧទ្ទាមស្វែងរករួបមន្តថ្មី ខណៈការបែកបាក់កាន់តែរាលដាលធំ (Video Inside)

    មេខ្លោងក្រុមឧទ្ទាមស្វែងរករួបមន្តថ្មី ខណៈការបែកបាក់កាន់តែរាលដាលធំ (Video Inside)

    មេខ្លោងក្រុមឧទ្ទាម បានថ្លែងបារម្ភនូវការបែកបាក់សមាជិកកាន់តែមានចំនួនច្រើនឡើង និងបញ្ជាក់ការរករួបមន្តថ្មីណាមួយ ដើម្បីប្រមែប្រមូលគ្នាសាឡើងវិញ។ មេខ្លោងក្រុមឧទ្ទាម បានអំពាវនាវឱ្យកម្លាំងសេសសល់ពីការបែកបាក់ ត្រូវរួមគ្នាសាឡើងវិញ ខណៈការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាកាន់តែខិតជិតមកដល់។ មន្ត្រីនាំពាក្យគណបក្សប្រជាជនកម្ពុជាលោក សុខ ឥសាន បានថ្លែងថាសម្តីអំពាវនាវរបស់ទណ្ឌិត សម រង្ស៊ី ទាំងអម្បាលម៉ាន មិនដែលមានប្រសិទ្ធភាពអ្វីនោះទេ។ អប្សរាណិតរាយការណ៍

  • កម្ពុជា និងឡាវ ចុះហត្ថលេខាលើអនុស្សារណៈចំនួន៧ (Video Inside)

    កម្ពុជា និងឡាវ ចុះហត្ថលេខាលើអនុស្សារណៈចំនួន៧ (Video Inside)

    សម្តេចធិបតីនាយករដ្ឋមន្ត្រីកំពុងដឹកនាំគណៈប្រតិភូរាជរដ្ឋាភិបាលបំពេញទស្សនកិច្ច២ថ្ងៃ ក្នុងរដ្ឋធានីវៀងចន្ទន៍ នៃប្រទេសឡាវ។ នៅថ្ងៃទស្សនកិច្ចដំបូងនេះ នាយករដ្ឋមន្ត្រី នៃប្រទេសទាំង២ បានជួបពិភាក្សា និងចុះហត្ថលេខា លើអនុស្សារណៈយោគយល់គ្នាចំនួន៧។ កញ្ញា គង់ សុផល រាយការណ៍

  • រកឃើញអ្នកឆ្លងអុតស្វា២រូបទៀតនៅរាជធានី (Video Inside)

    រកឃើញអ្នកឆ្លងអុតស្វា២រូបទៀតនៅរាជធានី (Video Inside)

    ក្រសួងសុខាភិបាល បានរកឃើញអ្នកឆ្លងជម្ងឺអុតស្វាថ្មីចំនួន២នាក់បន្ថែមទៀត ដែលនាំឱ្យចំនួនអ្នកឆ្លងសរុបបានកើនដល់១៤នាក់ហើយ ក្នុងប្រទេសកម្ពុជា។ អ្នកឆ្លងអុតស្វាទាំង២ដែលគេមិនបញ្ចេញអត្តសញ្ញាណនេះ ត្រូវបានបញ្ជាក់ថា ជាពលរដ្ឋស្នាក់នៅក្នុងរាជធានីភ្នំពេញ។ ជម្ងឺអុតស្វា ត្រូវគេរកឃើញកើតឡើងដំបូងក្នុងប្រទេសកម្ពុជាកាលពីខែសីហា ឆ្នាំ២០២២ កើតលើជនជាតិនីហ្សេរីយ៉ា និងក្រោយមកទើបមានការកើតជាបន្តបន្ទាប់ នៅក្នុងរាជធានីភ្នំពេញ ក្នុងឆ្នាំ២០២៣។ ជម្ងឺអុតស្វាអាចឆ្លងពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀត តាមរយៈការរួមភេទគ្រប់ទម្រង់ជាមួយអ្នកកើតជំងឺនោះ, និងការប៉ះពាល់ដោយផ្ទាល់នឹងកន្លែងមានដំបៅ, ទឹកសារពាង្គកាយ, ទឹកមាត់, តំណក់តូចៗ តាមផ្លូវដង្ហើម និងសម្ភារៈប្រើប្រាស់ដែលប្រឡាក់ប្រឡូកជាមួយនឹងវីរុស រួមមានសម្លៀកបំពាក់ ពូក កន្លែង ឬសម្ភារៈ ស្លាបព្រា ចាន និងកែវទឹកជាដើម។ ក្រសួងសុខាភិបាលបានថ្លែងថា ការផ្ទុះឆ្លងនៃជម្ងឺអុតស្វាគិតត្រឹមថ្ងៃទី២៥ មករា ឆ្នាំ២០២៤ នៅទូទាំងសកលលោក មានមនុស្សឆ្លងចំនួន ៩ម៉ឺន ៣ពាន់ ៣០នាក់ ក្នុងប្រទេសចំនួន១១៧ មានអ្នកស្លាប់ចំនួន ១៧៦នាក់។

  • កងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំងឃាត់ជនសង្ស័យ៥នាក់រើសទ័ពខុសច្បាប់ (Video Inside)

    កងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំងឃាត់ជនសង្ស័យ៥នាក់រើសទ័ពខុសច្បាប់ (Video Inside)

    សមត្ថកិច្ចកងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំង បានឃាត់មនុស្ស ៥នាក់ ពាក់ព័ន្ធនឹងការរើសកងទ័ពខុសច្បាប់ និងក្លែងអត្តសញ្ញាណបណ្ណកងទ័ព។ យោងតាមសមត្ថកិច្ចកងរាជអាវុធហត្ថខេត្ត, បុរសសង្ស័យទាំង៥នាក់ ដែលបានឃាត់ខ្លួន រួមមានឈ្មោះ ណែម សុផល អាយុ៤៣, អន សំណាង អាយុ៣២ឆ្នាំ, ហឿន សីហា អាយុ ២១ឆ្នាំ, សាំង ស៊ីថា អាយុ ៣១ឆ្នាំ និងឈ្មោះ យឹម យុទ្ធ អាយុ៣៣ឆ្នាំ។ មនុស្សទាំង៥នាក់នេះរស់នៅភូមិចំការស្វាយ ឃុំសេដ្ឋី ស្រុកសាមគ្គីមានជ័យ នៅខេត្តកំពង់ឆ្នាំង។ មិនមានសេចក្តីរាយការណ៍ថា តើមនុស្សទាំង៥នាក់នេះ រើសទាហាន ដើម្បីបំរើក្នុងកងកម្លាំងណាមួយឡើយ។

  • ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ រៀបចំវេទិកាសាធារណៈស្វែងយល់សុខទុក្ខពលរដ្ឋក្នុងមូលដ្ឋាន (Video Inside)

    ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ រៀបចំវេទិកាសាធារណៈស្វែងយល់សុខទុក្ខពលរដ្ឋក្នុងមូលដ្ឋាន (Video Inside)

    ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំបានរៀបចំវេទិកាសាធារណៈមួយក្នុងសប្តាហ៍នេះ ដើម្បីការស្វែងយល់នូវសុខទុក្ខ និងសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋមូលដ្ឋាន។ វេទិកាសាធារណៈ ដែលអញ្ជើញចូលរួមដោយ ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ ឯកឧត្តមបណ្ឌិត ស៊ាង ប៊ុនលាង បានប្តេជ្ញាការដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋ និងការលើកឡើងជុំវិញការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលអាណ្ណត្តិទី៧ ដែលស្វែងរកទីផ្សារ ដើម្បីនាំកសិផលចេញទៅទីផ្សារបរទេស និងការដាក់ពង្រាយមន្ត្រីបច្ចេកទេសកសិកម្ម តាមឃុំ និងស្រុក ដើម្បីជួយប្រជាពលរដ្ឋលើការងារបង្កបង្កើនផលថែមទៀត។ អប្សរាណិតរាយការណ៍

  • សមត្ថកិច្ចចាប់គ្រឿងញៀនឆ្លងដែនជិត ៧០០គីឡូក្រាម (Video Inside)

    សមត្ថកិច្ចចាប់គ្រឿងញៀនឆ្លងដែនជិត ៧០០គីឡូក្រាម (Video Inside)

    បុរសជាតិវៀតណាម២នាក់ និងគ្រឿងញៀនឆ្លងដែនជិត ៧០០គីឡូក្រាម ត្រូវបានបង្ក្រាបក្នុងរាជធានីភ្នំពេញ ក្នុងគោលដៅ២ផ្សេងគ្នា។ នាយកមន្ទីរប្រឆាំងគ្រឿងញៀនលោកឧត្ដមសេនីយ៍ឯក ឃឹង សារ៉ាត់ បានថ្លែងនៅថ្ងៃសុក្រនេះថា ការបង្ក្រាបគ្រឿងញៀនក្នុងទ្រង់ទ្រាយធំទាំង២នេះ ដែលស្ថិតនៅចំណុចក្នុងខណ្ឌដូនពេញ និងខណ្ឌបឹងកេងកង កាលពីថ្ងៃទី១៩មីនា ដោយមានកិច្ចសហការពីអាជ្ញាធរវៀតណាម។ ជនសង្ស័យជាតិវៀតណាមទាំង២នាក់ ត្រូវបានបញ្ចេញអត្តសញ្ញាណរួមមានឈ្មោះ ង្វៀង ហូន ឌិញ NGUYEN HOAN DINH អាយុ៤៥ឆ្នាំ និងឈ្មោះ ដួង តៀន DUONG TIEN អាយុ ១៧ឆ្នាំ។ គ្រឿងញៀនដែលរឹបអូសយកបានរួមមានប្រភេទមេតំហ្វេតាមីន (ICE), អ៊ិចស្តាស៊ី, កេតាមីន, កញ្ឆា និងសារធាតុផ្សេងដទៃទៀត។ មិនមានសេចក្តីរាយការណ៍ថា តើគ្រឿងញៀនឆ្លងដែនទាំងនេះ នាំមកពីប្រទេសណា ហើយបានចូលមកកម្ពុជា តាមច្រកណាមួយឡើយ។

  • អនុប្រធាននាយកដ្ឋានក្រសួងមហាផ្ទៃ ត្រូវបានវាយខ្នោះ ដោយសារមិនសហការជាមួយមន្ត្រីអនុវត្តច្បាប់ (Video Inside)

    អនុប្រធាននាយកដ្ឋានក្រសួងមហាផ្ទៃ ត្រូវបានវាយខ្នោះ ដោយសារមិនសហការជាមួយមន្ត្រីអនុវត្តច្បាប់ (Video Inside)

    មន្ត្រីនគរបាលម្នាក់ដែលបើកបរស្រវឹង និងមិនព្រមសហការជាមួយអាជ្ញាធរ ដោយថែមទាំងប្រើកម្លាំងច្រានទ្រូងមន្ត្រីមានសមត្ថកិច្ចទៀតនោះ ត្រូវបានគេវាយខ្នោះ បញ្ជូនទៅឱ្យច្បាប់កាត់ទោស។ មន្ត្រីនគរបាលដែលត្រូវបានសមត្ថកិច្ចចាប់ខ្លួន ដោយការវាយខ្នោះ កាលពីយប់ជ្រៅថ្ងៃទី២១មីនានោះ ឈ្មោះ យ៉ាន ប៊ុនថន ដែលមានឋានៈជាអនុប្រធាននាយកដ្ឋាន ក្នុងក្រសួងមហាផ្ទៃ។ អប្សរាណិតរាយការណ៍

  • គណបក្សនយោបាយចំនួន៥ ឈរឈ្មោះបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា (Video Inside)

    គណបក្សនយោបាយចំនួន៥ ឈរឈ្មោះបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា (Video Inside)

    ចំនួនគណបក្សនយោបាយដែលត្រូវចូលរួមបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាខណ្ឌ អាណត្តិទី៤ ឆ្នាំ២០២៤ ក្នុងប្រទេសកម្ពុជា មានសរុបចំនួន៥។ យោងតាមសចក្តីប្រកាសព័ត៌មានថ្ងៃទី២២មីនា របស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត គណបក្សទាំង៥ គឺគណបក្សប្រជាជនកម្ពុជា គណបក្សឆន្ទៈខ្មែរ គណបក្សកម្លាំងជាតិ, គណបក្សហ្វ៊ុនស៊ិនប៉ិច និងគណបក្សខ្មែររួបរួមជាតិ។ គណបក្សប្រជាជនកម្ពុជាបានឈរឈ្មោះទូទាំង២៥ខេត្ត និងរាជធានី, គណបក្សឆន្ទៈខ្មែរមាន ២៣ខេត្ត និងរាជធានី, គណបក្សកម្លាំងជាតិមាន២២ខេត្ត និងរាជធានី, គណបក្សហ៊្វុនស៊ិនប៉ិច មាន១៨ខេត្ត និងរាជធានី និងគណបក្សខ្មែររួបរួមជាតិមាន១៧ខេត្ត និងរាជធានី។ យោងតាម គជប ការចាប់លេខលំដាប់រៀងគណបក្សនយោបាយសម្រាប់ដាក់លើសន្លឹកឆ្នោត ត្រូវបានធ្វើរួចរាល់លើខេត្ត និងរាជធានីចំនួន ២៣ គិតត្រឹមថ្ងៃសុក្រនេះ។ ដោយឡែកខេត្តចំនួន ២ទៀត គឺខេត្តព្រៃវែង និងខេត្តក្រចេះ នឹងធ្វើការចាប់ឆ្នោតកំណត់យកលេខរៀងនៅថ្ងៃទី២៣ មីនា ឆ្នាំ២០២៤។ ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាខណ្ឌ អាណត្តិទី៤ ឆ្នាំ២០២៤ គ្រោងនឹងប្រព្រឹត្តទៅនាថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៤។