-
មាតិកាកម្ពុជាមាតុភូមិយើង១២ ឧសភា ២០២២

មាតិកាកម្ពុជាមាតុភូមិយើង១២ ឧសភា ២០២២ LD សម្តេចតេជោ ហ៊ុន សែន៖ ត្រឹម៤ខែដើមឆ្នាំនេះ ប្រាក់ចំណូលពន្ធដារសម្រេចបានរហូតដល់៥៣%នៃច្បាប់ថវិកាឆ្នាំ២០២២ ទឹកប្រាក់២ពាន់លានដុល្លារ៕…ឃ្លីប(សម្រួលអត្ថបទលីដា+កាត់តរូបភាពសេឌី) LD3 សម្តេចតេជោ ហ៊ុន សែន ប្រកាសថា ថ្ងៃនេះជាថ្ងៃទី៥ហើយ ដែលកម្ពុជាគ្មានអ្នកឆ្លងជំងឺកូវីដ១៩៕..អាន (សម្រួលអត្ថបទលីដា+កាត់តរូបភាពសេឌី) LD4 សម្តេចតេជោ ហ៊ុន សែន៖ ការចាក់វ៉ាក់សាំងនៅកម្ពុជា ចាត់ទុកថាទទួលបានជោគជ័យ ហើយគ្មាននិន្នាការនយោបាយ ឬប្រកាន់ពូជសាសន៍នោះទេ៕.. ..អាន (សម្រួលអត្ថបទលីដា+កាត់តរូបភាពសេឌី) LD5 សម្តេចតេជោ ហ៊ុន សែន ថ្លែងប្រាប់បាតុករមីយ៉ាន់ម៉ាថា ការប្រឆាំងដំណោះស្រាយប្រធានអាស៊ាន ស្មើនឹងការសម្លាប់ប្រជាជនខ្លួនឯង៕… ..អាន (សម្រួលអត្ថបទលីដា+កាត់តរូបភាពសេឌី) LD6 សម្តេចតេជោ ហ៊ុន សែន រិះគន់ថា លោក សម រង្ស៉ី ជា «មនុស្សឆោតល្ងង់»ដែលមិនចាប់ឱកាសបងប្រុសសម្តេចទទួលមរណភាព ផ្ញើលិខិតចូលរួមរំលែកទុក្ខ ដើម្បីបង្កើតឱកាសនយោបាយ៕… ..អាន (សម្រួលអត្ថបទលីដា+កាត់តរូបភាពសេឌី) LD1 ប្រមុខដឹកនាំកម្ពុជា៖ ការធ្វើលិខិតសុំទោសរបស់ អតីតសកម្មជនសង្គ្រោះជាតិ…
-
ឃុំរាមផ្ទះខ្ញុំ

-
ប្រេងសាំងបន្ដកើនឡើង (Video Inside)

តម្លៃប្រេងសាំង នៅតែបន្ដកើនឡើងថែមទៀត សម្រាប់ការលក់រយៈពេល១០ ថ្ងៃខាងមុខ នេះ។ យោងតាមក្រសួងពាណិជ្ជកម្ម តម្លៃប្រេងឥន្ធនៈ សម្រាប់ការលក់ចាប់ពីថ្ងៃទី១១រហូត ដល់ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២២នេះ គឺប្រេងសាំងធម្មតា មានតម្លៃ៥ពាន់៥៥០រៀលក្នុង១ លីត្រ ដែលតម្លៃ នេះបានកើនឡើង ៣០០ រៀល បើធៀបទៅការលក់រយៈ ពេល១០ ថ្ងៃ មុន…ចំណែក ប្រេងម៉ាស៊ូតវិញ មានតម្លៃ៥ពាន់៨០០រៀល ក្នុង១លីត្រ មានការកើនឡើង ចំនួន២០០រៀល បើធៀបទៅនឹងការលក់រយៈពេល១០ ថ្ងៃមុន។
-
ខេត្តសៀមរាបបង្កើតសារមន្ទីរកុលាលភាជន៍ដំបូងគេបង្អស់នៅកម្ពុជា (Video Inside)

ខេត្តសៀមរាប បានបង្កើតសារមន្ទីរកុលាលភាជន៍ដំបូងគេបង្អស់មួយនៅក្នុងប្រទេស ដែល បានសាងសង់ឡើងនៅលើទីតាំងស្ថានីយបុរាណវិទ្យាផ្ទាល់ ។ សារមន្ទីរកុលាលភាជន៍ នោះ គឺជាមជ្ឈមណ្ឌលតាំងបង្ហាញកុលាលភាជន៍ច្រើនប្រភេទ ដែលនឹងអាចប្រាប់ឱ្យពលរដ្ឋជំនាន់ ក្រោយដឹងបន្ថែមពីជីវភាព របៀបរបបរស់នៅប្រចាំថ្ងៃ ពាណិជ្ជកម្ម និងការវិវឌ្ឍនៃសិប្បកម្ម កុលាល ភាជន៍របស់បុព្វបុរសខ្មែរសម័យអង្គរបាន ។
-
តួលេខអ្នកធ្វើដំណើរតាមជើងយន្តហោះកើនឡើងវិញគួរកត់សម្គាល់ (Video Inside)

តួលេខនៃចំនួនអ្នកធ្វើដំណើរតាមផ្លូវអាកាសមកកម្ពុជាបានកើនឡើងដូចដើមវិញហើយ យោងតាមតួលេខមួយកាលពីខែមេសាកន្លងមកនេះ។ មន្ត្រីនាំពាក្យអាកាសចរណ៍ស៊ីវិល លោក ស៊ិន ចាន់សិរីវុត្ថា ត្រូវបានគេដកស្រង់សម្តីដែលបញ្ជាក់ថាក្នុងរយៈពេលពេញមួយខែ មេសាឆ្នាំ២០២២កន្លងមកនេះ តួលេខអ្នកធ្វើដំណើរតាមផ្លូវអាកាស តាមរយៈអាកាសយានដ្ឋានអន្តរជាតិទាំង៣របស់កម្ពុជា មានចំនួនជាង១២ម៉ឺននាក់ ដែលកើនឡើងជាង៥០០% បើប្រៀបធៀបរយៈពេលខែមេសានេះទៅនឹងខែមេសាឆ្នាំ២០២១។
-
តួលេខចាក់វ៉ាក់សាំងដូសទី៣ថ្ងៃនេះ កើនឡើងជាងម្សិលមិញ (Video Inside)

-
២៤ម៉ោងកម្ពុជាមិនមានអ្នកឆ្លងជំងឺកូវីដ១៩ទេ (Video Inside)

-
សង្គ្រាមឈ្លានពានក្នុងប្រទេសអ៊ុយក្រែន បានឈានចូលដល់ថ្ងៃទី៧៦ (Video Inside)

-
ប័ណ្ណព័ត៌មានអ្នកបោះឆ្នោតចំនួនជាង៧លានសន្លឹកចែកចាយក្នុងរយៈពេល២៣ថ្ងៃ (Video Inside)

-
រដ្ឋសភាប្រកាសសុពលភាពអ្នកតំណាងរាស្ត្រថ្មីជំនួសសម្តេចឧត្តមទេពញាណ ហ៊ុន ណេង (Video Inside)
