Category: ទូរទស្សន៍

  • ឧត្តមសេនីយ៍ឯកដែលត្រូវបានទម្លាក់តំណែងដោយសារមានសារធាតុញៀនធ្វើលិខិតតវ៉ា (Video Inside)

    ឧត្តមសេនីយ៍ឯកដែលត្រូវបានទម្លាក់តំណែងដោយសារមានសារធាតុញៀនធ្វើលិខិតតវ៉ា (Video Inside)

    ឧត្តមសេនីយ៍ឯកម្នាក់ ដែលត្រូវបានព្រះរាជក្រឹត្យត្រាស់បង្គាប់ឱ្យបន្ថយសក្តិ មកនៅត្រឹមពលបាលត្រី ដោយសារប្រព្រឹត្តខុសវិន័យនគរបាល បានធ្វើលិខិតតវ៉ាមួយ។ គួរបញ្ជាក់លោកឧត្តមសេនីយ៍ឯក យិន គារ ត្រូវបានព្រះរាជក្រឹត្យថ្ងៃទី១៣មីនា ត្រាស់បង្គាប់បន្ថយឋានន្តរសក្តិ មកនៅត្រឹមពលបាលត្រី ក្នុងក្របខណ្ឌនគរបាលជាតិ។ មិនមានសេចក្តីរាយការណ៍បញ្ជាក់ថា តើការទម្លាក់ឋានន្តរសក្តិនោះ ដោយសារតែមូលហេតុអ្វីនោះទេ ប៉ុន្តែបើយោងតាមលិខិតរបស់លោក យិន គារ ដែលបង្ហោះតាមបណ្តាញសង្គមបាននិយាយថា លោកត្រូវគេចាត់ទុកថា បានជាប់ពាក់ព័ន្ធនឹងមានសារធាតុញៀន តាមរយៈតេស្តលើទឹកនោម។ លិខិតរបស់លោក យិន គារ ចុះថ្ងៃទី១១មីនា បានប្រកែកថា តាំងពីពេលមុនរហូតមកដល់បច្ចុប្បន្ន លោកពុំដែលបានជាប់ពាក់ព័ន្ធនឹងគ្រឿងញៀនទេ។ លិខិតរបស់លោកបានស្នើសុំឱ្យសមត្ថកិច្ចជំនាញពិនិត្យម្តងទៀត និងត្រៀមប្រគល់ខ្លួនឱ្យច្បាប់កាត់ទោស បើសិនជាមានការរកឃើញថា លោកពិតជាមានសារធាតុញៀន។

  • ក្រសួងអធិការកិច្ចស្វែងរកជនដែលចោទថា មានអំពើពុករលួយរបស់មន្ត្រីអធិការកិច្ច (Video Inside)

    ក្រសួងអធិការកិច្ចស្វែងរកជនដែលចោទថា មានអំពើពុករលួយរបស់មន្ត្រីអធិការកិច្ច (Video Inside)

    សម្តីចោទប្រកាន់មួយតាមវិទ្យុក្នុងស្រុក ដែលនិយាយថា មានករណីមន្ត្រីអធិការកិច្ចទារលុយ ៥ពាន់ដុល្លារ នៅក្នុងខេត្តកំពង់ធំ ជាថ្នូរនឹងការមិនត្រួតពិនិត្យឯកសារ បានប្រញាប់ឱ្យក្រសួងអធិការចេញសេចក្តីបំភ្លឺព័ត៌មាន។ អប្សរាណិតរាយការណ៍

  • សម្តេចធិបតីបំភ្លឺជុំវិញស្ថានការណ៍វិនិយោគរយៈពេល៦ខែនៃការឡើងកាន់អំណាច (Video Inside)

    សម្តេចធិបតីបំភ្លឺជុំវិញស្ថានការណ៍វិនិយោគរយៈពេល៦ខែនៃការឡើងកាន់អំណាច (Video Inside)

    ការវាយតម្លៃមិនទាន់គ្រប់ជ្រុងជ្រោយដោយមតិមួយចំនួន ជុំវិញស្ថានការណ៍វិនិយោគ និងការបណ្តាក់ទុននៅក្នុងប្រទេសកម្ពុជា បានជំរុញឱ្យនាយករដ្ឋមន្ត្រី នៃប្រទេសកម្ពុជា បានបង្ហាញតួលេខពិតប្រាកដ ដើម្បីបញ្ចៀសការភ័ន្តច្រឡំ។ សម្តេចធិបតី ហ៊ុន ម៉ាណែត ក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីនៅថ្ងៃទី១៥មីនា បានថ្លែងថា គិតត្រឹមរយៈពេល៦ខែ ការបណ្តាក់ទុនដែលបានចុះបញ្ជី នៅក្នុងក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា មានចំនួន ១៧៣គម្រោង តម្លៃសរុប ៤ពាន់ ១៥០លានដុល្លារ ប៉ុន្តែបើគិតជុំវិញការចុះសរុបទាំងអស់នោះវិញ គិតត្រឹមពីថ្ងៃទី៣១ សីហា ឆ្នាំ២០២៣ មកត្រឹមថ្ងៃទី២៩ កុម្ភៈ ឆ្នាំ២០២៤ រោងចក្រសហគ្រាសសរុបដែលបានបើកថ្មី មានចំនួន ៣ពាន់ ៣១៣ ដែលបង្កើតការងារបាន ៥ម៉ឺន ២ពាន់ ៥៩៧កន្លែង។ សម្តេចធិបតីថ្លែងថា ចំណែកសហគ្រាសក្រៅពីវិស័យកាត់ដេរ ក៏មានចំនួន ៣ពាន់ ១៤៩ផងដែរ។ ការបង្ហាញនូវតួលេខពាក់ព័ន្ធលើវិស័យវិនិយោគ និងការបណ្តាក់ទុន បានធ្វើឡើងក្រោយសម្តីវាយប្រហារ ពីក្រុមធ្វើនយោបាយប្រឆាំងនៅក្រៅស្រុក ដែលចោទថា រាជរដ្ឋាភិបាលអាណ្ណត្តិទី៧ នៃរដ្ឋសភា ចាប់តាំងពីការឡើងកាន់អំណាច ថ្ងៃទី២២ សីហា ឆ្នាំ២០២៣នោះមក មិនបានធ្វើអ្វីឡើយ ក្រៅតែពីការលើកឡើងនូវសម្តីអួតអាង។ សម្តេចធិបតីបានថ្លែងថា ភាពឡើងចុះ…

  • ២ខែដើមឆ្នាំលំហូរទុនវិនិយោគមាន១.៣ ប៊ីលានដុល្លារអាមេរិក (Video Inside)

    ២ខែដើមឆ្នាំលំហូរទុនវិនិយោគមាន១.៣ ប៊ីលានដុល្លារអាមេរិក (Video Inside)

    ទំហំទុនវិនិយោគនៅក្នុងប្រទេសកម្ពុជា រយៈពេល២ខែដើមឆ្នាំ២០២៤ មានប្រមាណ១.៣ ប៊ីលានដុល្លារអាមេរិក។ អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា លោក ជា វុទ្ធី បានឱ្យដឹងថា ទំហំទុនវិនិយោគ ២ខែដើមឆ្នាំ២០២៤ នៅក្នុងប្រទេសកម្ពុជានេះ កើនឡើងជាង៥ដង បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៣។ វិនិយោគិនចិន ត្រូវគេកត់សម្គាល់ថា នៅតែនាំមុខគេសម្រាប់ទុនវិនិយោគនៅប្រទេសកម្ពុជា ដែលមានប្រមាណ ៥៤៥លានដុល្លារ ស្មើ ៣៩% នៃទំហំទុនវិនិយោគសរុប។ លោក ជា វុទ្ធី បានបញ្ជាក់ថា ទុនវិនិយោគរបស់ចិនតែងឈរនៅលំដាប់លើគេ ដែលភាគច្រើនប្រមូលផ្តុំក្នុងវិស័យឧស្សាហកម្ម, ហេដ្ឋារចនាសម្ព័ន្ធ និងកសិឧស្សាហកម្ម។ នៅឆ្នាំ២០២៣ ទំហំទុនវិនិយោគសរុបនៅកម្ពុជាមានប្រមាណ ៤.៩ ប៊ីលានដុល្លារអាមេរិក ក្នុងនោះលំហូរទុនវិនិយោគសរុបរបស់ចិន មានដល់ទៅប្រមាណជាង ៣ ប៊ីលានដុល្លារអាមេរិក រួមចំណែកជាងពាក់កណ្តាល រហូតដល់ ៦៦% នៃលំហូរទុនវិនិយោគសរុប៕

  • ដកតួនាទីមេបញ្ជាការរងស្រុកកងរាជអាវុធហត្ថ បីនាក់ ពីស្រុកស្វាយជ្រំ ដោយសារអំពើទារលុយ (Video Inside)

    ដកតួនាទីមេបញ្ជាការរងស្រុកកងរាជអាវុធហត្ថ បីនាក់ ពីស្រុកស្វាយជ្រំ ដោយសារអំពើទារលុយ (Video Inside)

    មេបញ្ជាការរងការរាជអាវុធហត្ថស្រុកស្វាយជ្រំ ខេត្តស្វាយរៀង ចំនួន ៣នាក់ ដែលល្មើសបទវិន័យ ត្រូវដកហូតមុខតំណែង និងបន្ថយឋានន្ដរសក្ដិ មកត្រឹមជានាយទាហាន។ សេចក្តីសម្រេចរបស់អគ្គបញ្ជាការដ្ឋានកងយោធពលខេមរភូមិន្ទ ចុះហត្ថលេខាដោយនាយឧត្តមសេនីយ៍ វង្ស ពិសេន បានសរសេរថា ការដកហូតមុខតំណែង របស់មេបញ្ជាការរងអាវុធហត្ថស្រុកស្វាយជ្រំទាំង ៣នាក់ ក្រោមហេតុផល «ទារលុយចំនួន ១ពាន់ ១០០ដុល្លារ ជាថ្នូរនឹងការដោះលែងជនសង្ស័យប្រើប្រាស់គ្រឿងញៀន»។ សេចក្តីសម្រេចថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៤ បានបង្ហាញអត្តសញ្ញាណអតីតមេបញ្ជាការរងទាំង បីនាក់ រួមមាន ឈ្មោះ ប៊ី រីណា, រិត សំអុន និងឈ្មោះ ប៉ិក វណ្ណារឿត ដែលត្រូវបានដកហូតមុខតំណែង ពីអនុសេនីយ៍ឯក មកនៅត្រឹមជានាយទាហាន និងផ្លាស់ប្តូរចេញពីខេត្តស្វាយរៀងថែមទៀត។ ឈ្មោះប៊ី រីណា ត្រូវបញ្ជូនទៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តរតនគិរី, ឈ្មោះ រិត សំអុន បញ្ជូនទៅខេត្តព្រះវិហារ និងឈ្មោះ ប៉ិក វណ្ណារឿត ត្រូវបញ្ជូនទៅខេត្តប៉ៃលិន។ អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស លោកឧត្តមសេនីយ៍ត្រី អេង ហ៊ី បានបញ្ជាក់ថា…

  • គជបណែនាំកិច្ចការ២ចំណុច ទាក់ទងការបោះឆ្នោតក្រុមប្រឹក្សា (Video Inside)

    គជបណែនាំកិច្ចការ២ចំណុច ទាក់ទងការបោះឆ្នោតក្រុមប្រឹក្សា (Video Inside)

    គជប បានចេញសេចក្តីណែនាំការបិទផ្សាយបញ្ជីគណបក្សនយោបាយ និងបញ្ជីបេក្ខជនឈរឈ្មោះ និងការទទួលពាក្យសុំចុះឈ្មោះភ្នាក់ងារសង្កេតការណ៍ ខណៈការបោះឆ្នោតក្រុមប្រឹក្សារាជធានី-ខេត្ត ក្រុង-ស្រុក នឹងមកដល់រយៈពេលជាង ៧០ថ្ងៃទៅមុខទៀតនេះ។ ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាខណ្ឌ អាណត្តិទី៤ ឆ្នាំ២០២៤ គ្រោងនឹងប្រព្រឹត្តទៅនាថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៤។ សេចក្តីណែនាំរបស់គជប ថ្ងៃទី១៤មីនា បានណែនាំដល់ គធ.ខប និងគណបក្សនយោបាយ ដែលបានចុះបញ្ជី និងចុះឈ្មោះបេក្ខជនឈរឈ្មោះបោះឆ្នោត ត្រូវអនុវត្តកិច្ចការ ២ចំណុច។ កិច្ចការទី១ គឺការបិទផ្សាយបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះផ្លូវការ តាមមណ្ឌលបោះឆ្នោតនីមួយៗ និងចំណុចទី២ ការដាក់ និងទទួលពាក្យសុំចុះឈ្មោះភ្នាក់ងារគណបក្សនយោបាយ សង្កេតមើលតាមការិយាល័យបោះឆ្នោត និងការិយាល័យរាប់សន្លឹកឆ្នោត។ គួរបញ្ជាក់ថារហូតមកទល់ពេលនេះ មានគណបក្សនយោបាយចំនួន៥ ដែលបានចុះបញ្ជីចូលរួមការប្រកួតប្រជែង រួមមាន គណបក្សប្រជាជនកម្ពុជា, គណបក្សឆន្ទៈខ្មែរ, គណបក្សហ៊្វុនស៊ុនប៉ិច, គណបក្សកម្លាំងជាតិ និងគណបក្សខ្មែររួបរួមជាតិ។

  • កម្ពុជាគ្រោងស្នើចុះបញ្ជីការរៀប «អាពាហ៍ពិពាហ៍ខ្មែរ» ក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបី (Video Inside)

    កម្ពុជាគ្រោងស្នើចុះបញ្ជីការរៀប «អាពាហ៍ពិពាហ៍ខ្មែរ» ក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបី (Video Inside)

    ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ គ្រោងនឹងដាក់ឯកសារស្នើសុំចុះបញ្ជី «អាពាហ៍ពិពាហ៍ខ្មែរ» ចូលក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបី នៃមនុស្សជាតិ របស់អង្គការយូណេស្កូ នាចុងខែមីនានេះ។ អគ្គនាយកបច្ចេកទេសវប្បធម៌ នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ លោក ស៊ីយ៉ុន សុភារិទ្ធ បានថ្លែងថា គោលបំណង នៃការស្នើចុះបញ្ជី «អាពាហ៍ពិពាហ៍ខ្មែរ» ក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបី នៃមនុស្សជាតិ របស់អង្គការយូណេស្កូ គឺដើម្បីបង្ហាញពីអត្តសញ្ញាណ នៃប្រពៃណី និងទំនៀមទម្លាប់ខ្មែរ ព្រមទាំងទទួលបានតម្លៃទាំងថ្នាក់ជាតិ និងអន្តរជាតិ។ លោកបានបញ្ជាក់ថា ការចុះបញ្ជីទៅក្នុងបេតិកភណ្ឌវប្បធម៌អរូបី នៃមនុស្សជាតិ របស់អង្គការយូណេស្កូ គឺជារឿងសំខាន់ ដើម្បីឱ្យអន្តរជាតិវាយតម្លៃ និងចាប់អារម្មណ៍ ចំពោះប្រពៃណី នៃអាពាហ៍ពិពាហ៍របស់ខ្មែរ ដូចជាប្រពៃណី «បង្វិលពពិល និងប្រពៃណីបាចផ្កាស្លាជាដើម»។ បច្ចុប្បន្នក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានប្រមូលធាតុចូលពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ដើម្បីជាប្រយោជន៍ ក្នុងការរៀបចំឯកសារនេះរួចរាល់ហើយ ដោយគ្រោងនឹងស្នើចុះ ក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបី នៃមនុស្សជាតិ របស់អង្គការយូណេស្កូ នៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៤។

  • ព្រះរាជក្រឹត្យត្រាស់បង្គាប់ដកតួនាទីឧកញ៉ាពីលោកស្រី ឡេង ចាន់ណា (Video Inside)

    ព្រះរាជក្រឹត្យត្រាស់បង្គាប់ដកតួនាទីឧកញ៉ាពីលោកស្រី ឡេង ចាន់ណា (Video Inside)

    លោកស្រី ឡេង ចាន់ណា ត្រូវបានគេដកចេញពីតួនាទីឧកញ៉ាហើយ ក្រោយតុលាការខេត្តសៀមរាប បានឃុំខ្លួនបណ្តោះអាសន្ន ដើម្បីរង់ចាំការកាត់ទោស។ លោកស្រី ឡេង ចាន់ណា និងបក្ខពួក២នាក់ទៀត ត្រូវបានតុលាការខេត្តសៀមរាប បានចោទប្រកាន់បទលើ្មសឆបោក មានស្ថានទម្ងន់ទោស, ការមិនបំពេញកាតព្វកិច្ចឧបករណ៍ ដែលអាចជួញដូរបាន និងបទសំអាតប្រាក់»។ ព្រះរាជក្រឹត្យថ្ងៃទី១៤មីនា ចុះហត្ថលេខាដោយសម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រមុខរដ្ឋស្តីទី បានត្រាស់បង្គាប់បញ្ចប់គោរមងារ «ឧកញ៉ា» ចំពោះលោកស្រី ឡេង ចាន់ណា។

  • សមត្ថកិច្ចបង្ហាញមុខក្មេងទំនើង ១២នាក់ ដែលបំរុងធ្វើសកម្មភាពកាប់ចាក់គ្នា (Video Inside)

    សមត្ថកិច្ចបង្ហាញមុខក្មេងទំនើង ១២នាក់ ដែលបំរុងធ្វើសកម្មភាពកាប់ចាក់គ្នា (Video Inside)

    ក្មេងទំនើងចំនួន ១២នាក់ ដែលខ្លះមានមានដាវ និងកាំបិត ត្រូវបានឃាត់ខ្លួន ក្នុងហេតុការណ៍មួយដែលមានក្រុមក្មេងទំនើង ២ក្រុម បំរុងនឹងធ្វើការវាយប្រហារកាប់ចាក់គ្នា នៅលើចំណុចផ្លូវ៦០ម៉ែត្រក្នុងរាជធានីភ្នំពេញ។ ក្នុងចំណោមក្មេងទំនើងទាំងនោះ ក៏មានទាំងក្មេងទំនើងដែលបានប្រើហិង្សាដាក់លើសមត្ថកិច្ចនគរបាល បណ្តាលឱ្យរងរបួសផងដែរ។ ក្មេងទំនើងទាំង ១២នាក់ ដែលសមត្ថកិច្ចនគរបាលរាជធានី បានបង្ក្រាបកាលពីទាបភ្លឺឈានចូលថ្ងៃទី១៤មីនា ត្រូវបានគេបង្ហាញសញ្ញាណ ដែលរួមមានយុវជនជំទង់ពីវ័យ ១៥ឆ្នាំ ដល់២០ឆ្នាំ។ អប្សរាណិតរាយការណ៍

  • សហភាពអឺរ៉ុបសន្យាត្រៀមជួយកម្ពុជាចាកចេញពី «ក្រុមប្រទេសអភិវឌ្ឍន៍តិចតួចបំផុត» (Video Inside)

    សហភាពអឺរ៉ុបសន្យាត្រៀមជួយកម្ពុជាចាកចេញពី «ក្រុមប្រទេសអភិវឌ្ឍន៍តិចតួចបំផុត» (Video Inside)

    មន្ត្រីជាន់ខ្ពស់សហភាពអឺរ៉ុប បានថ្លែងត្រៀមស្វាគមន៍ក្នុងការជួយកម្ពុជា ដែលត្រៀមនឹងចាកចេញពី «ក្រុមប្រទេសអភិវឌ្ឍន៍តិចតួចបំផុត ដែលរំពឹងថាអាចនៅក្នុងឆ្នាំ២០២៩»។ កម្ពុជាបានដាក់ចេញនូវទិសដៅ ក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់ ក្នុងឆ្នាំ២០៣០ ហើយសហភាពអឺរ៉ុប គឺជាដៃគូមួយដែលសន្យាថា នឹងជួយកម្ពុជាឱ្យសម្រេចបាននូវមហិច្ឆិតា ក្លាយជាប្រទេស ដែលមានសេដ្ឋកិច្ចកាន់តែធូរធារ ក្នុងពេលអនាគតនោះ។ អប្សរាណិតរាយការណ៍