-
មាតិកាកម្ពុជាមាតុភូមិយើង១៩ មេសា ២០២២

មាតិកាកម្ពុជាមាតុភូមិយើង១៩ មេសា ២០២២ LD ក្រសួងធនធានទឹក៖ កម្ពុជាទទួលឥទ្ធិពល ពីទ្រនុងសម្ពាធខ្ពស់ (ប៉ាស៊ីហ្វិក) ដែលនឹងអាចបង្កឱ្យមានបាតុភូតធម្មជាតិ ភ្លៀងធ្លាក់ពីខ្សោយទៅច្រើនចាប់ពីថ្ងៃទី ២០-២៦ ខែមេសា៕..ឃ្លីបសម្លេងចរិយា(សម្រួលអត្ថបទលីដា+កាត់តរូបភាពសេឌី) LD4 ព្រឹទ្ធសភាបើកសម័យប្រជុំពេញអង្គនៅថ្ងៃទី២០ខែមេសា លើសេចក្តីព្រាងច្បាប់ស្តីពីការការពាររុក្ខជាតិ និងភូតគាមអនាម័យ៕…អាន (អត្ថបទរូបភាពលោកគ្រី សម្បត្តិ LD1 រដ្ឋមន្ត្រីការពារជាតិកម្ពុជា-វៀតណាម គ្រោងជួបពិភាក្សាពីទំនាក់ទំនងមិត្តភាពតាមបន្ទាត់ព្រំដែន នៅច្រកព្រំដែនអន្តរជាតិត្រពាំងស្រែ ខេត្តក្រចេះ ៕..អាន(សម្រួលអត្ថបទលីដា+កាត់តរូបភាពសេឌី) LD5 អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ប្រមូលចំណូលសម្រាប់ថវិកាជាតិបាន ៥៩៧លានដុល្លារ នៅរយៈពេល៣ខែដំបូងឆ្នាំនេះ៕..ឃ្លីប(ដោយ៖ទីណា) LD2 ក្រសួងការងារ ជូនដំណឹងស្តីពីការបើកផ្ដល់ប្រាក់ឧបត្ថម្ភជូនកម្មករនិយោជិតក្នុងវិស័យទេសចរណ៍ ដែលត្រូវបានព្យួរកិច្ចសន្យាការងារ លើកទី៨០៕..អាន(សម្រួលអត្ថបទលីដា+កាត់តរូបភាពទីងី) LD3 ជីវៈចម្រុះ និងធម្មជាតិមានសារៈសំខាន់ណាស់សម្រាប់ជីវិតនៅលើផែនដី៕…ឃ្លីប១នាទី៣០ (ប្រភព៖ផេកក្រសួងបរិស្ថាន) ព័ត៌មានអន្តរជាតិពេលព្រឹក INT១.ប្រមុខអង្គការសហប្រជាជាតិអំពាវនាវឱ្យមានបទឈប់បាញ់មនុស្សធម៌ជាបន្ទាន់នៅអ៊ុយក្រែន ៕ ប្រែសម្រួលដោយលោក ស៊ី សុគន្ធបុត្រា + លោក ឈឹម ទីណា INT២.លោក ហ្សេលេនស្គី ប្រគល់កម្រងសំណួរសមាជិកភាពសហភាពអឺរ៉ុបរបស់អ៊ុយក្រែនដល់បេសកជនសហភាពអឺរ៉ុប ៕ ប្រែសម្រួលដោយលោក ស៊ី…
-
អគ្គិភ័យកើត៦ខេត្តក្នុងពិធីបុណ្យចូលឆ្នាំ (Video Inside)

-
ទំហំនាំចេញផលិតផលកាត់ដេរកម្ពុជាកើនជិត២៥ភាគរយ (Video Inside)

-
៣ខែនាំកៅស៊ូចេញលក់បានជិត១០០លានដុល្លារ (Video Inside)

កម្ពុជាទទួលបានចំណូលជាង ៩៩លានដុល្លារ ពីការនាំចេញជ័រកៅស៊ូ និងឈើកៅស៊ូ នៅត្រី មាសទី១ ឆ្នាំ២០២២ ។ យោងតាមរបាយការណ៍របស់អគ្គនាយកដ្ឋានកៅស៊ូ, ចំណូលសរុប ក្នុងត្រីមាសទី១ ឆ្នាំ២០២២ ពីការនាំចេញជ័រកៅស៊ូ និងឈើកៅស៊ូ មានចំនួន ៩៩លាន១៤ម៉ឺន ៦ពាន់៩៧០ដុល្លារ ក្នុងនោះ ចំណូលពីការនាំចេញជ័រកៅស៊ូ ចំនួន៩៨លាន៥៦ម៉ឺន ២៧០ ដុល្លារ និងចំណូលពីការនាំចេញឈើកៅស៊ូ ចំនួន៥៨ម៉ឺន៦ពាន់៧០០ដុល្លារ។
-
ប្រវត្តិវិហារសសរ១០០ខេត្តក្រចេះ (Video Inside)

វិហារសសរ១០០ក្នុងខេត្តក្រចេះ គឺជារមណីយដ្ឋានប្រវត្តិសាស្ត្រមួយដែលបន្សល់ទុក តាំងពី សតវត្សទី១៦។ វិហារសសរមួយរយ បានល្បីឈ្មោះដល់ភ្ញៀវទេសចរនានា គឺដោយសារ តែរឿងនិទាននៃប្រវត្តិ និងទីកន្លែងសក្ការៈបូជាចំពោះពុទ្ធបរស័ទ។ វិហារសសរមួយរយ មានទី តាំង ស្ថិតក្នុងឃុំសំបូរ ស្រុកសំបូរ ខេត្តក្រចេះ។ តើប្រវត្តិនិងលក្ខណៈពិសេសនៃប្រាសាទ វិហារសសរ១០០នោះ មាន យ៉ាងណាខ្លះ?
-
តួលេខភ្ញៀវកំសាន្តក្នុងរាជធានីមានតិចជាងគេក្នុងបុណ្យចូលឆ្នាំ (Video Inside)

-
តួលេខភ្ញៀវទេសចរ៤ថ្ងៃកន្លងមកនេះ មានជាង៥លាននាក់ (Video Inside)

តួលេខភ្ញៀវទេសចរក្នុងពិធីបុណ្យចូលឆ្នាំរយៈពេល៣ថ្ងៃកន្លងមកនេះ មានច្រើនលាន នាក់ដែលជាចំនួនច្រើនលើសពីការរំពឹងទុក។ រដ្ឋមន្ត្រីក្រសួងទេសចរណ៍លោក ថោង ខុន បានថ្លែងថាបុណ្យចូលឆ្នាំ៣ថ្ងៃនិងថែមថ្ងៃអាទិត្យ១ថ្ងៃទៀត គឺចាប់ពីថ្ងៃទី១៤ដល់១៧ មេសា ឆ្នាំ២០២២, ភ្ញៀវទេសចរដើរលេងកំសាន្តមានសរុប៥លាន១៧ម៉ឺន៥ពាន់៧៥៤នាក់ ក្នុងនោះ មានភ្ញៀវជាតិ៥លាន១៤ម៉ឺន៤៩៥នាក់ និងភ្ញៀវបរទេសផ្ទៃក្នុង៣ម៉ឺន៥ពាន់២៥៩ នាក់។
-
កម្ពុជាបន្តសម្រុកចាក់វ៉ាក់សាំងដូសជម្រុញ (Video Inside)

-
កម្ពុជាកំពុងពិនិត្យភាពប្រែប្រួលជម្ងឺកូវីដ១៩ ក្រោយថ្ងៃបុណ្យចូលឆ្នាំខ្មែរ (Video Inside)

-
គជបបញ្ចប់ដំណើរការពិនិត្យចំពោះបណ្តឹងបញ្ជីបេក្ខជន (Video Inside)

គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បានបញ្ចប់ដំណើរការពិនិត្យចំពោះបណ្តឹងបញ្ជី បេក្ខជន ខណៈបញ្ជីបេក្ខជនចំនួន១៣ ត្រូវបានលុប។ អ្នកនាំពាក្យគណៈកម្មាធិការជាតិ រៀប ចំការបោះឆ្នោត លោក ហង្ស ពុទ្ធា បានថ្លែងនៅថ្ងៃទី១៨ ខែមេសានេះថា គិតមកទល់ពេលនេះ ដំណាក់កាលពិនិត្យទៅលើបណ្តឹងរបស់គណបក្សនយោបាយ និងប្រជាពលរដ្ឋបានបញ្ចប់ រួចរាល់១០០ភាគរយ។