-
មនុស្ស៣៤នាក់ត្រូវបានឃាត់ខ្លួនពីបទទន្ទ្រានដីរដ្ឋក្នុងតំបន់បឹងទន្លេសាប (Video Inside)

-
រយៈពេល២៤ម៉ោង ឆ្លងកូវីដ១៩ជាង ២៦ម៉ឺននាក់ នៅអាស៊ាន (Video Inside)

-
តួលេខចាក់វ៉ាក់សាំងបង្ការកូវីដ១៩កើនជាង ៩២ភាគរយ (Video Inside)

តួលេខអ្នកចាក់វ៉ាក់សាំងដូសទី៣ និងដូសទី៤ នៅថ្ងៃនេះបានបង្ហាញថា មានចំនួនកើនឡើង ជាងម្សិលមិញ ។ យោងតាមក្រសួងសុខាភិបាល តួលេខអ្នកចាក់វ៉ាក់សាំងដូសទី៣ ក្នុងរយៈ ពេល២៤ម៉ោងកន្លងមកនេះមានចំនួន ១៤ម៉ឺន ១៤នាក់ ដែលជាតួលេខចាក់កើនឡើង ជាង ម្សិលមិញចំនួន១១ម៉ឺន ៨ពាន់ ៧៤៥នាក់ ។ គិតត្រឹមថ្ងៃនេះតួលេខអ្នកចាក់វ៉ាក់សាំងដូសទី៣ បានសរុបចំនួន ៧លាន៦៤ម៉ឺន ៩៤០នាក់ ។
-
រយៈពេល២៤ម៉ោងកម្ពុជាមានអ្នកឆ្លងអូមីក្រុង២៨៣ករណី (Video Inside)

តួលេខមនុស្សឆ្លងជំងឺកូវីដ១៩ក្នុងរយ:ពេល២៤ម៉ោងកន្លងមកនេះបានស្ថិតក្នុង៣ខ្ទង់ជា ដដែលនិងថែមទាំងកើនឡើងទៀតប្រៀបធៀបការឆ្លងពីម្សិលមិញ។ កម្ពុជាក្នុងរយៈពេល២៤ ម៉ោងមកនេះមានការឆ្លងជំងឺកូវីដ១៩ចំនួន២៣៨ករណីដែលកើនឡើងចំនួន៤០ករណីបើ ប្រៀបនឹងម្សិលមិញ។ ការឆ្លងចូលក្នុងសហគមន៍ ត្រូវគេ រាយការណ៍ថាមានចំនួន ២១៤ ករណី, ចំណែក២៤ករណីទៀត គឺជាការឆ្លងនាំមកពីក្រៅប្រទេស ។ រដ្ឋលេខាធិការក្រសួង សុខាភិបាលលោកស្រី ឱ វណ្ណឌីន បានថ្លែងថាតួលេខឆ្លងកូវីដ១៩នៅមិនទាន់បានថមថយនៅ ឡើយទេ និងលោកស្រីបានអំពាវនាវការប្រុងប្រយ័ត្នបន្ថែមទៀត ។ កម្ពុជាគិតត្រឹមថ្ងៃទី១០ខែ មីនា ឆ្នាំ ២០២២, ការឆ្លងជំងឺកូវីដ១៩សរុបទូទាំងប្រទេសរួម ទាំង ការឆ្លងអូមីក្រុងថែមទៀតនោះ មានចំនួន១៣ម៉ឺន៣ពាន់៥០១ករណី, ចំណែកការព្យាបាលជា សះស្បើយមានចំនួន១២ម៉ឺន៧ពាន់៩៩៥នាក់ដោយរាប់បញ្ចួលទាំងការព្យាបាលជាសះ ស្បើយថ្ងៃនេះចំនួន ៣១២នាក់ថែមទៀត ។ ចំណែកការស្លាប់ថ្មីមានម្នាក់ផងដែរនៅថ្ងៃនេះ ដែលនាំឲ្យការស្លាប់សារុបមានចំនួន៣ពាន់៤៤នាក់។
-
រថយន្តវ៉ាក់សាំង៣០គ្រឿងប្រគល់ជូនមន្ទីរសុខាភិបាលតាមរាជធានីនិងខេត្ត (Video Inside)

រថយន្តដឹកវ៉ាក់សាំងចំនួន ៣០គ្រឿង ត្រូវបានប្រគល់ជូនដល់ជូនដល់មន្ទីរសុខាភិបាល រាជធានី-ខេត្តសម្រាប់បម្រើឲ្យការងារប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩។ ពិធីប្រគល់នេះបាន ធ្វើឡើងនៅថ្ងៃទី១០ ខែមីនា ឆ្នាំ២០២២ នេះក្នុងរាជធានីភ្នំពេញ ក្រោមវត្តមាន លោកជំទាវ វេជ្ជបណ្ឌិត ឱ វណ្ណឌីន ដែលជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ១៩ ក្នុង ក្របខណ្ឌទូទាំងប្រទេស។
-
អគារមនី្ទរពេទ្យកម្ពុជា-ចិន ព្រះកុសុមៈកម្ពស់១១ជាន់តម្លៃជាង៨០លានដុល្លារសម្ពោធថ្ងៃទី ២១មីនា (Video Inside)

អគារមនី្ទរពេទ្យកម្ពុជា-ចិន ព្រះកុសុមៈកម្ពស់១១ជាន់ ចំណាយថវិកាជាង៨០លានដុល្លារ បានបញ្ចប់ការសាងសង់ជាស្ថាពរហើយ។ រដ្ឋលេខាធិការក្រសួងសុខាភិបាលលោក ស្រី វេជ្ជបណ្ឌិត យក់ សម្បត្ដិ បានថ្លែងថាពិធីសម្ពោធ អគារជាផ្លូវការ គ្រោងនឹងធ្វើនៅថ្ងៃទី២១មីនា ឆ្នាំ២០២២ដែលរំពឹងថានឹងមានការអញ្ជើញចូលរួមដ៏ខ្ពង់ខ្ពស់ពីសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន។
-
រកឃើញគ្រាប់បែកទម្លាក់ MK82 ក្រោមបាតស្ទឹងសែន (Video Inside)

-
រាជរដ្ឋាភិបាលប្រាប់រដ្ឋមន្ត្រី៣ក្រសួងរៀបចំយន្តការដេញថ្លៃនាំចូលជ្រូករស់ (Video Inside)

-
ក្រុមគ្រួសារត្រកូលហ៊ុន ឧទ្ទិសដួងកុសលជូនវិញ្ញាណក្ខ័ន្ធបុព្វបុរស (Video Inside)

-
អត្ថបទវិចារណកថា «ទោះត្រូវបង់ដោយតម្លៃណាក៏ដោយ ត្រូវតែការពារឲ្យបានដាច់ខាតនូវ សុខសន្តិភាព» (Video Inside)

បទពិសោធន៍តាមបណ្តាប្រទេសដែលបណ្តោយសន្តិភាពរបូតចេញពីការគ្រប់គ្រង បានបង្ក នូវសង្គ្រាមនិងការបំផ្លិចបំផ្លាញជាច្រើន។ ដោយសារតែសង្គ្រាមបានធ្វើឱ្យមនុស្សស្លាប់និង របួសនិងបំផ្លាញតែមួយពព្រិចភ្នែកនូវ សមិទ្ធផលដែលបានកសាងច្រើនសិបឆ្នាំ, ប្រជាជន កម្ពុជាបានប្តេជ្ញាថានឹងចូលរួមជាមួយរាជរដ្ឋាភិបាលបច្ចុប្បន្ន ទ្រទ្រង់ថែរក្សាសន្តិភាពដែល រកបានលំបាកក្នុងរយៈពេលជាង២០ឆ្នាំមកនេះ ឱ្យគង់វង្សស្ថិតស្ថិរចិរកាល។