Category: ទូរទស្សន៍

  • សមត្ថកិច្ចព្រមានប្រើវិធានការផ្លូវច្បាប់ជុំវិញបាតុករមិនព្រមផ្តល់សំណាក (Video Inside)

    សមត្ថកិច្ចព្រមានប្រើវិធានការផ្លូវច្បាប់ជុំវិញបាតុករមិនព្រមផ្តល់សំណាក (Video Inside)

    ភាពរឹងរួសមិនព្រមផ្តល់សំណាកដោយក្រុមបាតុករពាក់ព័ន្ធនឹងអ្នកឆ្លងជាច្រើនរួចមកនេះ បានជម្រុញឱ្យរដ្ឋបាលរាជធានី ព្រមានការចាត់វិធានការតាមផ្លូវច្បាប់។ គួរបញ្ជាក់ថាអតីត បុគ្គលិក Naga ដែលកំពុងធ្វើការតវ៉ាជំទាស់នៅមុនអគារកាស៊ីណូកណ្តាលរាជធានីភ្នំពេញ ត្រូវបានគេរកឃើញឆ្លងវិរុសកូវីដ១៩ជាបន្តបន្ទាប់។

  • រយៈពេល២៤ម៉ោង ឆ្លងកូវីដជាង ១៤ម៉ឺននាក់ នៅអាស៊ាន (Video Inside)

    រយៈពេល២៤ម៉ោង ឆ្លងកូវីដជាង ១៤ម៉ឺននាក់ នៅអាស៊ាន (Video Inside)

    តួលេខឆ្លងក្នុងប្រទេសអាស៊ាន ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ មានចំនួន ១៤ម៉ឺន ៥ពាន់ ៨៥៦ករណី និងការស្លាប់ថ្មីមានចំនួន ៣៨៣នាក់ ។ តួលេខឆ្លងនៅថ្ងៃនេះ មានការ ថយចុះចំនួន ១ម៉ឺន ៨ពាន់ ៧២៨នាក់ និងការស្លាប់មានការថយចុះចំនួន ១៩នាក់ បើប្រៀប ធៀបជាមួយនឹងការឆ្លង និងការស្លាប់កាលពីថ្ងៃម្សិលមិញ ។ ក្នុងចំណោមតួលេខឆ្លងថ្មីនៃប្រទេសទាំង១០ ក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ ប្រទេស វៀតណាម គឺជាប្រទេសមានតួលេខឆ្លងច្រើនជាងគេជាដដែល ។

  • តួលេខចាក់វ៉ាក់សាំងដូសទី៣និងដូសទី៤ ថ្ងៃនេះកើនជាងម្សិលមិញ (Video Inside)

    តួលេខចាក់វ៉ាក់សាំងដូសទី៣និងដូសទី៤ ថ្ងៃនេះកើនជាងម្សិលមិញ (Video Inside)

    តួលេខអ្នកចាក់វ៉ាក់សាំងដូសទី៣ និងដូសទី៤ មានចំនួនកើនឡើងជាងកាលពីម្សិលមិញ ទន្ទឹមនឹងតួលេខឆ្លងកាន់តែកើនឡើងជាលំដាប់។ យោងតាមក្រសួងសុខាភិបាល ក្នុងរយៈ ពេល២៤ម៉ោងកន្លងមកនេះ តួលេខអ្នកចាក់វ៉ាក់សាំងដូសទី៤ មានចំនួន ២ម៉ឺន ៩៦៦នាក់ ដែលជាតួលេខចាក់ច្រើនជាងម្សិលមិញ។

  • កម្ពុជាបើកយុទ្ធនាការចាក់វ៉ាក់សាំងលើកុមារអាយុ៣ឆ្នាំដល់៥ឆ្នាំនៅថ្ងៃទី២៣កុម្ភៈនេះ (Video Inside)

    កម្ពុជាបើកយុទ្ធនាការចាក់វ៉ាក់សាំងលើកុមារអាយុ៣ឆ្នាំដល់៥ឆ្នាំនៅថ្ងៃទី២៣កុម្ភៈនេះ (Video Inside)

    យុទ្ធនាការចាក់វ៉ាក់សាំងលើកុមារអាយុរវាងពី៣ដល់៥ឆ្នាំ នឹងចាប់ផ្តើមនៅថ្ងៃពុធទី២៣កុម្ភៈ នេះហើយនៅទន្ទឹមនឹងសេចក្តីរាយការណ៍បញ្ជាក់ថាមានកុមារប្រមាណ២៥ភាគរយក្នុងចំ ណោមកុមារ៧០ម៉ឺននាក់ បានប្រឈមនឹងការឆ្លងជម្ងឺរាតត្បាតកូវីដ១៩នេះ។ សម្តេចនាយក រដ្ឋមន្ត្រីបានអំពាវនាវមាតាបិតានិងអ្នកអាណាព្យាបាលសួមនាំកុមារទៅចាក់់វ៉ាក់សាំងបង្ការនៅ ថ្ងៃទី២៣កុម្ភៈនេះ។

  • ការសា្លប់ដោយសារកូវីដ១៩ក្នុងប្រទេសកម្ពុជាឈានចួលថ្ងៃទី៣ (Video Inside)

    ការសា្លប់ដោយសារកូវីដ១៩ក្នុងប្រទេសកម្ពុជាឈានចួលថ្ងៃទី៣ (Video Inside)

    មនុស្ស២នាក់ដទៃទៀតបានស្លាប់ដោយសារជម្ងឺកូវីដ១៩ ដែលជាការស្លាប់ឈានចូលថ្ងៃទី ៣ហើយក្រោយរយៈពេលស្ងប់ស្ងាត់ប្រមាណ១ខែកន្លះកន្លងមកនេះ។ ករណីស្លាប់ដោយសារ កូវីដ១៩ បានកើនចំនួន៧នាក់ក្នុងរយៈពេល៣ថ្ងៃចុងក្រោយនេះ។ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានអំពាវនាវនៅថ្ងៃនេះដល់ប្រជាពលរដ្ឋត្រូវបន្តការប្រយុទ្ធប្រឆាំងនឹងជម្ងឺរាតត្បាតដ៏ សាហាវនេះខណៈការឆ្លង២៤ម៉ោងចុងក្រោយនេះ តួលេខបានកើនដល់ជិត៦០០ករណីហើយ។

  • ប្រមុខរាជរដ្ឋាភិបាលបញ្ជាក់ថាការស្តារកំពង់ផែទឹកជ្រៅគឺជាជំនួយរបស់ជប៉ុនមិនមែនចិនទេ (Video Inside)

    ប្រមុខរាជរដ្ឋាភិបាលបញ្ជាក់ថាការស្តារកំពង់ផែទឹកជ្រៅគឺជាជំនួយរបស់ជប៉ុនមិនមែនចិនទេ (Video Inside)

    ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានថ្លែងថាការស្តារកំពង់ផែទឹកជ្រៅក្នុងខេត្តព្រះសីហនុ គឺជា ជំនួយរបស់ប្រទេសជប៉ុន មិនមែនជាអ្វីដែលក្រុមធ្វើនយោបាយប្រឆាំងនិងអ្នកវិភាគមួយចំនួន ចោទថាជាជំនួយរបស់ប្រទេសចិននោះឡើយ។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងនៅថ្ងៃទី២២ កុម្ភៈនេះ បដិសេធជុំវិញការចោទការស្តារកំពង់ផែទឹកជ្រៅ ក្នុងខេត្តព្រះសីហនុ គឺជាជំនួយរបស់ ប្រទេសចិន។

  • កម្ពុជានិងអ៊ីរ៉ង់កំពុងសម្លឹងរកកិច្ចសហប្រតិបត្តិការលើការភ្ជាប់ជើងហោះហើរ (Video Inside)

    កម្ពុជានិងអ៊ីរ៉ង់កំពុងសម្លឹងរកកិច្ចសហប្រតិបត្តិការលើការភ្ជាប់ជើងហោះហើរ (Video Inside)

    កម្ពុជានិងប្រទេសអ៊ីរ៉ង់កំពុងស្វែងរកកិច្ចសហប្រតិបត្តិការជើងហោះហើររវាងគ្នាទៅវិញទៅ មកដើម្បីការវិស័យទេសចរណ៍។ កិច្ចពិភាក្សារកការតភ្ជាប់ជើងហោះហើរនេះ បានធ្វើឡើង នារសៀលថ្ងៃទី២១កុម្ភៈ រវាងរដ្ឋមន្ត្រីក្រសួងទេសចរណ៍កម្ពុជាលោក ថោង ខុន ជាមួយ នឹងឯក អគ្គរដ្ឋទូតថ្មីអ៊ីរ៉ង់ លោក អាលី អាក់បារ ណាហ្សារី ដែលមាននិវេសនដ្ឋាននៅរដ្ឋធានី ហាណូយ។

  • ប្រធានអាស៊ានបញ្ជាក់ការប្តេជ្ញាចិត្តបន្តគម្រោងស្វែងរកសន្តិភាពឱ្យមីយ៉ាន់ម៉ា (Video Inside)

    ប្រធានអាស៊ានបញ្ជាក់ការប្តេជ្ញាចិត្តបន្តគម្រោងស្វែងរកសន្តិភាពឱ្យមីយ៉ាន់ម៉ា (Video Inside)

    កម្ពុជាដែលជាប្រធានអាស៊ានបានបញ្ជាក់នូវការប្តេជ្ញាចិត្តរបស់ខ្លួនបន្តគម្រោងស្វែងរកសន្តិភាពដល់ប្រទេសមីយ៉ាន់ម៉ាបើទោះបីជាមានឧបសគ្គរារាំងក៏ដោយ។ ប្រមុខដឹកនាំអាស៊ានប្តូរ វេនឆ្នាំ២០២២ បានបញ្ជាក់សាឡើងវិញនូវគម្រោងរកសន្តិភាពដល់ប្រទេសមីយ៉ាន់ម៉ាបន្ថែម ទៀតនៅមុនពេលដែលប្រេសិតពិសេសប្រធានអាស៊ាននឹងគ្រោងធ្វើទស្សនកិច្ចលើកដំបូង ជាផ្លូវការនៅក្នុងខែមីនាខាងមុខនេះ។

  • សម្តេចតេជោបញ្ជាក់នូវចំណុចដែលមិនអាចធ្វើសម្បទានបានជាមួយនឹងមេខ្លោងក្រុមឧទ្ទាម (Video Inside)

    សម្តេចតេជោបញ្ជាក់នូវចំណុចដែលមិនអាចធ្វើសម្បទានបានជាមួយនឹងមេខ្លោងក្រុមឧទ្ទាម (Video Inside)

    សម្តេចតេជោ ហ៊ុន សែន បានថ្លែងបញ្ជាក់សាជាថ្មីម្តងទៀតនូវការមិនអាចទទួលយកបាននូវ សម្តីប្រមាថរបស់បុគ្គលនយោបាយទាំងឡាយណាមកលើក្រុមគ្រួសារ, ភរិយានិងបុត្រាបុត្រី របស់សម្តេចបានឡើយ។

  • នាយករដ្ឋមន្ត្រីម៉ាឡេស៊ីបំពេញទស្សនកិច្ចនៅកម្ពុជា (Video Inside)

    នាយករដ្ឋមន្ត្រីម៉ាឡេស៊ីបំពេញទស្សនកិច្ចនៅកម្ពុជា (Video Inside)

    នាយករដ្ឋមន្រ្តីនៃប្រទេសម៉ាឡេស៊ី គ្រោងនឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់បំពេញទស្សនកិច្ច ជាផ្លូវការនៅកម្ពុជានៅថ្ងៃនេះហើយ។ ដំណើរទស្សនកិច្ចរបស់លោកនាយករដ្ឋមន្ត្រីដាតុ ស្រ៊ី អ៊ីស្មាអែល សាប្រ៊ី ប៊ីន យ៉ាអាកុប រវាងពីថ្ងៃទី២៣ដល់២៤កុម្ភៈ ត្រូវគេចាត់ទុកថាជាដំណើរ ទស្សនកិច្ចបង្ហាញអំពីមិត្តភាព, សាមគ្គីភាពនិងភាពរឹងមាំនៃទំនាក់ទំនងទ្វេភាគីកម្ពុជានិង ម៉ា ឡេស៊ី។ ប្រមុខរាជរដ្ឋាភិបាលបានថ្លែងនៅថ្ងៃនេះថា  នាយករដ្ឋមន្ត្រីម៉ាឡេស៊ី​និងគណៈប្រតិ ភូ នឹងអញ្ជើញមកដល់កម្ពុជានារសៀលថ្ងៃទី២៣ កុម្ភៈ។