-
ហោរាសាស្រ្តប្រចាំថ្ងៃពុធ ៨កើត ខែមាឃ ឆ្នាំឆ្លូវ ត្រីស័ក ព.ស២៥៦៥ ត្រូវនឹងថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២២

ឆ្នាំជូត សម្រាប់លោកអ្នកដែលកើតឆ្នាំជូត នាមសត្វកណ្តុរ ធាតុទឹក ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះស្រុតចុះ។ ថ្ងៃនេះលោកអ្នកហាក់មានកង្វល់ច្រើនណាស់ ចំណែកកិច្ចការងារក៏ហាក់មានភាពប្រទាក់ក្រឡាច្រើនផងដែរ។ សូមមានភាពអត់ធ្មត់ និងព្យាយាមបន្ថែមដើម្បីកែប្រែស្ថានការណ៍។ ភាពរស់រាយរាក់ទាក់ និងដាក់ចិត្តថ្លើមក្នុងភារកិចច្ចការងារ និងមនុស្សនៅជុំវិញខ្លួននឹងជួយសម្រួលស្ថានការណ៍បានប្រសើរ ។ ចំណែកការបណ្តាក់ទុន និងផ្លាស់ប្តូរការងារមិនគួរធ្វើនៅពេលនេះទេ ព្រោះអ្នកអាចជួបនឹងបញ្ហារឹងស្ទះច្រើន។ ដោយឡែក សូមលោកអ្នកធ្វើការពិភាក្សាការងារជាមួយមនុស្សដែលគួរឲ្យទុកចិត្ត បន្ថែមទៀត ហើយធ្វើយ៉ាងណាបញ្ចៀសភាពប្រថុយប្រថាន។ ឆ្នាំឆ្លូវ សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំឆ្លូវ នាមសត្វគោ ធាតុដី ពង្សមនុស្សប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ រាសីថ្ងៃនេះនឹងនាំសំណាងធំដល់អ្នកប្រកបកិច្ចការងាររដ្ឋ និងឯកជន ព្រោះលោកអ្នកកំពុងមានដំណឹងដ៏ល្អទាក់ទងនឹងតំណែងតួនាទីល្អ។ ចំណែកលោកអ្នកធ្វើអាជីវកម្មនឹងទទួលបានផលចំណេញជាទីគាប់ចិត្ត។ ក៏ប៉ុន្តែសូមមានការប្រុងប្រយ័ត្នបញ្ហានៅក្នុងក្រុមការងារ ព្រោះលោកអ្នកអាចនឹងបង្កើតកំហុសនឹងមនុស្សរួមការងារ ឬដៃគូអាជីវកម្ម។ ប្រសិនបើអ្នកចង់ធ្វើការបណ្តាក់ទុន ឬបង្កើតមុខរបរថ្មី គឺអាចធ្វើទៅបាន ប៉ុន្តែសូមលោកអ្នកប្រយ័ត្នក្នុងការជឿទុកចិត្តមនុស្ស។ ក្រៅពីនេះ សូមលោកអ្នកពិនិត្យតាមដានសុខភាពក្រែងមានជំងឺដង្កាត់ផ្សេងៗ។ ឆ្នាំខាល សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំខាល នាមសត្វខ្លា ធាតុឈើ ពង្សយក្សស្រី។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ រាល់កិច្ចការងារ និងមុខរបររកស៊ីមានភាពរីកចម្រើនលូតលាស់ល្អណាស់។ ដោយឡែកអ្នកធ្វើការរដ្ឋនឹងបានទទួលដំណឹងល្អលើគម្រោងការងារដែលអ្នកកំពុងរងចាំផងដែរ។ សូមព្យាយាមកុំចំណាយកំលាំងហួសពេក អ្វីដែលអ្នកត្រូវធ្វើគឺគ្រាន់តែបំពេញការងារទៅតាមគម្រោង។ ចំពោះការជឿទុកចិត្តលើមនុស្សប្រហែលជាត្រូវផ្អាកហើយក្នុងថ្ងៃនេះ ពីព្រោះឳកាសដែលលោកអ្នកនឹងមានបញ្ហាដោយសារមនុស្សមានច្រើន។ ដោយឡែកលោកអ្នកទទួលបានអំណោយផលក្នុងការយល់ដឹងអំពីស្ថានភាពប្រែប្រួលដែលនៅជុំវិញខ្លួនបានល្អ។ ឆ្នាំថោះ…
-
ឯកឧត្ដម អ៊ុន ចាន់ដា លើកឡើងថា ក្នុងបរិបទថ្មីនៃការរៀនរស់នៅជាមួយជំងឺកូវីដ១៩ រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញ «យុទ្ធនាការជាតិ ចាក់វ៉ាក់សាំង» សំដៅបង្កើតឱ្យមានភាពស៊ាំ ក្នុងសហគមន៍ទប់ទល់នឹងការឆ្លងរីករាលដាល នៃជំងឺកូវីដ១៩ (Video Inside)

-
គ្រួសារអតីតយុទ្ធជន សម្ព័ន្ធមេត្រីភាព ជាមួយបញ្ជាការដ្ឋានសឹករងកំពង់ធំ ទទួលបានការជួយឧបត្ថម្ភប្រចាំខែ ដើម្បីគាំទ្រផ្នែកជីវភាព (Video Inside)

-
អគ្គនាយកដ្ឋានពន្ធដារស្វែងរកការសហការពីក្រុមហ៊ុន Internet ទាំង៤៩ នៅកម្ពុជា ដើម្បីរាំងខ្ទប់ប្រតិបត្តិការតាមប្រព័ន្ធអេឡិចត្រូនិកក្នុងករណីសហគ្រាសមិនចុះបញ្ជី (Video Inside)

-
រាជរដ្ឋាភិបាលផ្ដល់ថវិកាប្រមាណ១៧លានដុល្លារ ជូនស្រ្តីមានផ្ទៃពោះ កុមារ ប្រមាណ២៥ម៉ឺននាក់ និងគ្រួសារក្រីក្រប្រមាណ៧០ម៉ឺនគ្រួសារ (Video Inside)

-
អតីតបុគ្គលិកក្រុមហ៊ុនណាហ្កាវើលដ៍៣នាក់ ត្រូវបានបញ្ជូនទៅកាន់តុលាការ ពីបទរារាំងការអនុវត្តវិធានការសុខាភិបាល ដើម្បីទប់ស្កាត់ជំងឺកូវីដ១៩ (Video Inside)

-
ក្រសួងសុខាភិបាលបានចេញសេចក្តីប្រកាសព័ត៌មានថា ៣៥ថ្ងៃជាប់គ្នា កម្ពុជាមិនមានអ្នកស្លាប់ដោយសារជំងឺកូវីដ១៩ និងអ្នកឆ្លងថ្មីប្រភេទអូមីក្រុង១០២នាក់ (Video Inside)

-
អ្នកនាំពាក្យបក្សកាន់អំណាច ថ្លែងថាការធ្វើបាតុកម្មប្រឆាំងវត្តមាន សម្តេចតេជោ សម្រាប់ដំណើរចូលរួមកិច្ចប្រជុំពិសេសអាស៊ាន-អាមេរិក នៅរដ្ឋធានីវ៉ាស៊ីនតោន ស្មើនឹងប្រឆាំងលោក ចូ បៃដិន (Video Inside)

-
សម្តេចតេជោ អញ្ជើញសំណេះសំណាលជាមួយក្រុមការងារ ផលិតភាពយន្តភាគ និងតួសំដែងរឿង កូនប្រុសក្រោមពន្លឺព្រះចន្ទពេញបូរណ៌មី (Video Inside)

-
ព្រឹត្តិការណ៍ប្រចំាថ្ងៃ ០៨ កុម្ភៈ ២០២២
