Category: ទូរទស្សន៍

  • ព្រឹត្តិការណ៍ប្រចំាថ្ងៃ២០-មករា-២០២២

    ព្រឹត្តិការណ៍ប្រចំាថ្ងៃ២០-មករា-២០២២

    មាតិកាព័ត៌មាន N22-         រដ្ឋមន្ត្រីការបរទេសវៀតណាម ចូលជួបសម្ដែងការគួរសមជាមួយ សម្ដេចវិបុលសេនាភក្តី                                                ​​ សាយ ឈុំ ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា៕ឃ្លីប(អាន កាត់ត សុខ ណេត) SB1- សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា អនុញ្ញាតឱ្យរដ្ឋមន្រ្តីការបរទេសសាធារណរដ្ឋសង្គមនិយមវៀតណាម ចូលជួបសម្តែងការគួរសម   ៕ ឃ្លីប…..    (អត្ថបទ៖  រូបភាព កាត់ត ៖ លោក ហេង សម្បត្តិ  សម្លេង៖ អ្នកនាង រ័ត្ន ចរិយា ) L1-   រដ្ឋមន្ត្រីការបរទេសវៀតណាម ចាត់ទុកថា ទស្សនកិច្ចរបស់សម្ដេចតេជោ ទៅមីយ៉ាន់ម៉ា ឆ្លុះបញ្ចាំងឲ្យឃើញ ពីការរីកចម្រើន ហើយពិតជាមានតម្លៃខ្ពស់ និងមានសារៈសំខាន់ណាស់ ក្នុងការជំរុញ និងថែរក្សា ឲ្យមានការឯកភាព និងសាមគ្គីភាពផ្ទៃក្នុង របស់អាស៊ាន ដែលយើងត្រូវតែថែរក្សាឲ្យបាន ៕ …ឃ្លីប… (រូបភាព លោក វ៉េង លឹមហួត…

  • CDC អនុម័តក្រុមហ៊ុន១០បណ្តាក់ទុនជិត២ពាន់លានដុល្លារ (Video Inside)

    CDC អនុម័តក្រុមហ៊ុន១០បណ្តាក់ទុនជិត២ពាន់លានដុល្លារ (Video Inside)

    ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា CDC បានអនុម័តក្រុមហ៊ុនចំនួន១០ ធ្វើការវិនិយោគនូវទឹកប្រាក់ជិត២ពាន់លាន ដុល្លារនៅថ្ងៃទី១៩មករានេះ។ តើក្រុមហ៊ុនវិនិយោគថ្មីទាំង១០មានទីតាំងនៅទីណាខ្លះ?

  • ប្ដីប្រពន្ធ២នាក់ដេកចាំរបាំងលបនៅខេត្ដកំពង់ឆ្នាំងត្រូវគេលួចកាប់ (Video Inside)

    ប្ដីប្រពន្ធ២នាក់ដេកចាំរបាំងលបនៅខេត្ដកំពង់ឆ្នាំងត្រូវគេលួចកាប់ (Video Inside)

    ប្ដីប្រពន្ធ២នាក់ ដែលបានដេកលើទូកចាំរបាំងលប ត្រូវបានជនមិនស្គាល់មុខលបកាប់ជាច្រើនកាំបិតក្នុងព្រឹត្តិការណ៍មួយកើតឡើងក្នុងខេត្តកំពង់ឆ្នាំង។

  • កំពង់ផែទេសចរណ៍កែប-កោះទន្សាយ សម្ពោធដាក់ប្រើប្រាស់ថ្ងៃពុធនេះ (Video Inside)

    កំពង់ផែទេសចរណ៍កែប-កោះទន្សាយ សម្ពោធដាក់ប្រើប្រាស់ថ្ងៃពុធនេះ (Video Inside)

    កំពង់ផែទេសចរណ៍កែប-កោះទន្សាយ ដែល ចំណាយថវិកាជាតិសាងសង់ ១លាន២សែនដុល្លារ ត្រូវបាន សម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការហើយនៅថ្ងៃទី១៩មករានេះ។ ពិធីសម្ពោធកំពង់ផែទេសចរណ៍ក្នុងក្រុង កែបខេត្តកែបនេះ បានស្ថិតក្រោមអធិបតីភាពទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ដែលជារដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន។

  • រដ្ឋមន្ត្រីការបរទេសកម្ពុជានិងរដ្ឋមន្ត្រីការបរទេសបង់ក្លាដេស្ហជួបជជែកតាមទូរស័ព្ទរកដំណោះស្រាយបញ្ហាជន ចំណាកស្រុកមីយ៉ាន់ម៉ា (Video Inside)

    រដ្ឋមន្ត្រីការបរទេសកម្ពុជានិងរដ្ឋមន្ត្រីការបរទេសបង់ក្លាដេស្ហជួបជជែកតាមទូរស័ព្ទរកដំណោះស្រាយបញ្ហាជន ចំណាកស្រុកមីយ៉ាន់ម៉ា (Video Inside)

    រដ្ឋមន្ត្រីការបរទេសកម្ពុជានិងរដ្ឋមន្ត្រីការបរទេសបង់ក្លាដេស្ហ បានជួបពិភាក្សាគ្នាតាមទូរស័ព្ទដោយការពិភាក្សា បានសង្កត់ធ្ងន់លើបញ្ហាជនចំណាកស្រុកមីយ៉ាន់ម៉ាដែលកំពុងជ្រកកោនក្នុងប្រទេសប​ង់ក្លាដេស្ហនិងបញ្ហាប្រ ឈមមួយចំនួនក្នុងតំបន់។

  • ក្រសួងអប់រំពង្រឹងវិធានការគ្រឹះស្ថានសិក្សា ក្នុងពេលការឆ្លងវីរុសអូមីក្រុងបន្តកំពុងគំរាមពិភពលោក (Video Inside)

    ក្រសួងអប់រំពង្រឹងវិធានការគ្រឹះស្ថានសិក្សា ក្នុងពេលការឆ្លងវីរុសអូមីក្រុងបន្តកំពុងគំរាមពិភពលោក (Video Inside)

    ក្រសួងអប់រំ បានពង្រឹងវិធានការដល់គ្រឹះស្ថានសិក្សាសាធារណៈ និងឯកជនជុំវិញការបង្រៀនតាមបណ្តុំដោយ មិនឱ្យមានសិស្សលើសពី២០នាក់ នៅទន្ទឹមនឹងការប្រុងប្រយ័ត្នការទប់ស្កាត់បង្ការរកឆ្លងវីរុសអូមីក្រុងក្នុងសហគមន៍។

  • ជប៉ុនផ្តល់ជំនួយជាង៧០ម៉ឺនដុល្លារដល់គម្រោង៣នៅកម្ពុជា (Video Inside)

    ជប៉ុនផ្តល់ជំនួយជាង៧០ម៉ឺនដុល្លារដល់គម្រោង៣នៅកម្ពុជា (Video Inside)

    ប្រទេសជប៉ុនបានផ្តល់ជំនួយឥតសំណងជាង៧០ម៉ឺនដុល្លារអាមេរិក ដល់គម្រោងចំនួន៣នៅកម្ពុជា។ ពិធី ចុះកិច្ចសន្យាផ្តល់ជំនួយនេះ បានធ្វើឡើងនៅថ្ងៃទី១៩ ខែមករា ឆ្នាំ២០២២ ដោយឯកអគ្គរាជទូតប្រទេសជប៉ុន ប្រចាំនៅកម្ពុជាលោក មិកាមិ ម៉ាសាហ៊ីរ៉ូ និងអ្នកតំណាងអង្គភាពទទួលជំនួយទាំង៣។

  • រយៈពេល២៤ម៉ោង អាស៊ានមានអ្នកឆ្លងកូវីដជាង ៥ ម៉ឺននាក់ (Video Inside)

    រយៈពេល២៤ម៉ោង អាស៊ានមានអ្នកឆ្លងកូវីដជាង ៥ ម៉ឺននាក់ (Video Inside)

    តួលេខឆ្លងក្នុងប្រទេសអាស៊ានទាំង១០ រយៈពេល ២៤ម៉ោងចុងក្រោយនេះ មានចំនួន ៥ម៉ឺន ៣ពាន់ ៨៥ករណី ដែលជាតួលេខឆ្លងតិចជាងម្សិលមិញចំនួន ៣ពាន់ ៣១៦ករណី ។ ចំណែកការស្លាប់សរុបក្នុងប្រទេសអាស៊ាន ក្នុងរយៈពេល ២៤ម៉ោងមកនេះ មានចំនួន ៣០៥នាក់ ។ បើប្រៀបធៀបការស្លាប់ រវាង២៤ម៉ោង ចុងក្រោយនេះ ទៅនឹងម្សិលមិញ ការស្លាប់មានការកើនឡើងចំនួន ៥០នាក់ថែមទៀត។ ក្នុងចំណោមតួលេខឆ្លងថ្មី នៃប្រទេស ទាំង១០ គឺប្រទេសហ្វីលីពីន នៅតែជាប្រទេស ដែលមានការឆ្លងច្រើនលើសគេដដែលក្នុងរយៈពេល២៤ម៉ោង កន្លងមកនេះ ។

  • ពលរដ្ឋ១២ម៉ឺន ៩ពាន់ ៨២១នាក់ បានចាក់វ៉ាក់សាំងដូសទី៤ (Video Inside)

    ពលរដ្ឋ១២ម៉ឺន ៩ពាន់ ៨២១នាក់ បានចាក់វ៉ាក់សាំងដូសទី៤ (Video Inside)

    តួលេខពលរដ្ឋនៅរាជធានីភ្នំពេញ បានមកចាក់វ៉ាក់សាំងដូសទី៤ ក្នុងរយៈពេល ២៤ម៉ោង កន្លងមកនេះ មាន ចំនួន ៣ម៉ឺន ៤ពាន់ ៣៨នាក់ ដែលនាំឲ្យតួលេខអ្នកចាក់វ៉ាក់សាំងដូសជម្រុញទី២ រយៈពេល ៦ថ្ងៃមកនេះមាន ចំនួន១២ម៉ឺន ៩ពាន់ ៨២១នាក់ ហើយ ។

  • កម្ពុជាឆ្លងវីរុសចំនួន ២៣ករណី នៅថ្ងៃពុធនេះ (Video Inside)

    កម្ពុជាឆ្លងវីរុសចំនួន ២៣ករណី នៅថ្ងៃពុធនេះ (Video Inside)

    ការឆ្លងវីរុសអូមីក្រុងក្នុងសហគមន៍បានកើនឡើងគ្រាដែលការឆ្លងនាំចូលពីក្រៅប្រទេសបានធ្លាក់ចុះ។ យោង តាមក្រសួងសុខាភិបាល ការឆ្លងវីរុសបំប្លែងថ្មីអូមីក្រុងរយៈពេល២៤ម៉ោងកន្លងមកនេះ មានចំនួន២៣ករណីក្នុង ចំណោមការឆ្លងសរុប៣០ករណីថ្ងៃនេះ។ ការឆ្លង៧ករណីទៀត គឺជាការឆ្លងនាំចូលមកពីក្រៅប្រទេស។ ការ ផ្ទុះឆ្លងច្រើនក្នុងសហគមន៍ គឺជាបញ្ហាដែលរាជរដ្ឋាភិបាលកំពុងចាត់វិធានការទប់ស្កាត់នាពេលនេះ។