-
អាស៊ានឆ្លងកូវីដ១៩ជាង៦ម៉ឺនករណី រយៈពេល ២៤ម៉ោងចុងក្រោយ (Video Inside)

-
កម្ពុជារកឃើញឆ្លងវីរុសអូមីក្រុងក្នុងសហគមន៍៤ករណីថែមទៀត (Video Inside)

កម្ពុជាបានរកឃើញអ្នកឆ្លងវីរុសបំប្លែងថ្មីអូមីក្រុងក្នុងសហគមន៍ចំនួន៤នាក់បន្ថែមទៀតនៅថ្ងៃនេះ ក្នុងចំណោមអ្នក ឆ្លងថ្មីមានសរុបចំនួន១០នាក់។ តួលេខឆ្លងថ្មីចំនួន១០នាក់នៅថ្ងៃសុក្រនេះ គឹជាតួលេខថយចុះ២៤ករណី បើប្រៀប ធៀបនឹងម្សិលមិញ។ ការឆ្លងថ្មី១០ករណីថ្ងៃនេះ គឺជាវីរុសបំប្លែងថ្មីអូមីក្រុងទាំងអស់ក្នុងនោះ ៤ករណីជាការឆ្លងក្នុងសហ គមន៍, ចំណែក៦ករណីទៀតជាការនាំចូលមកពីក្រៅប្រទេស។ តូលេខនៃវីរុសអូមីក្រុងដែលបានរកឃើញសរុបក្នុង ប្រទេសកម្ពុជា បានកើនដល់២៨៧ករណីហើយ ក្នុងនោះ៣២ករណី គឺជាការឆ្លងក្នុងសហគមន៍។
-
ប្រធានគណៈកម្មការចាក់វ៉ាក់សាំងទូទាំងប្រទេសបន្ទោសការផ្សាយវីអូឌី (Video Inside)

ប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងបង្ការជម្ងឺកូវីដ-១៩ លោកស្រី ឱ វណ្ណឌីន បានបន្ទោសការផ្សាយវិទ្យុក្នុង ស្រុកមួយឈ្មោះ វីអូឌី ថាបានផ្សព្វផ្សាយព័ត៌មានបង្កឱ្យមានការភ័ន្តច្រឡំជុំវិញការចាក់វ៉ាក់សាំងបង្ការជម្ងឺកូវីដ-១៩។ ការបន្ទោសនេះ បានធ្វើក្នុងដំណើរមួយរបស់លោកស្រីចុះពិនិត្យការចាក់វ៉ាក់សាំងក្នុងមណ្ឌលសុខភាពមួយនៅក្រុង ពោធិ៍សាត់ ខេត្តពោធិ៍សាត់កាលពីម្សិលមិញ។
-
ជាង១១ម៉ឺននាក់ចាក់វ៉ាក់សាំងដូសទី៣នៅថ្ងៃសុក្រនេះ (Video Inside)

ការចាក់វ៉ាក់សាំងដូសទី៣ និងការចាក់វ៉ាក់សាំងដូសមូលដ្ឋាននៅតែបន្តជាដដែលបើទោះបីមានការចាក់វ៉ាក់សាំងដូស ទី៤ក្នុងរាជធានីភ្នំពេញ។ តួលេខអ្នកចាក់វ៉ាក់សាំងដូសទី៣ នៅថ្ងៃនេះ បានកើនដល់ជាង១១ម៉ឺននាក់ ។ វ៉ាក់សាំង ដូសទី៣ ឬវ៉ាក់សាំងដូសជម្រុញ គឺជាវ៉ាក់សាំងដែលអ្នកវិទ្យាសាស្ត្រសុខាភិបាលពិភពលោកបញ្ជាក់ថាអាចមានលទ្ធ ភាពក្នុងការជួយបង្ការការទប់ស្កាត់ការឆ្លងវីរុសកូវីដ-១៩ ជាពិសេសវីរុសបំប្លែងថ្មីអូមីក្រុង ដែលកំពុងធ្វើឱ្យពិភពលោក មានក្តីបារម្ភ ។
-
សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតចាក់វ៉ាក់សាំងដូសទី៤ (Video Inside)

រាជធានីភ្នំពេញ បានចាប់ផ្តើមយុទ្ធនាការចាក់វ៉ាក់សាំងដូសទី៤នៅថ្ងៃទី១៤មករានេះ ទៅលើមន្ត្រីក្នុងក្រុមជួរមុខដែល ជាអ្នកធ្វើការប្រឈមនឹងហានិភ័យខ្ពស់។ សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុនរ៉ានីហ៊ុនសែន និងមន្ត្រី ថ្នាក់ដឹកនាំជាន់ខ្ពស់ក្នុងរាជរដ្ឋាភិបាល បានចូលរួមចាក់វ៉ាក់សាំងដូសទី៤នៅថ្ងៃបើកយុទ្ធនាការនេះ។
-
រដ្ឋមន្ត្រីការបរទេសកម្ពុជា និងរដ្ឋមន្ត្រីការបរទេសសឹង្ហបុរីសោកស្តាយការលើកពេលកិច្ចប្រជុំចង្អៀតនៅសៀមរាប (Video Inside)

រដ្ឋមន្ត្រីការបរទេសកម្ពុជាលោក ប្រាក់ សុខុន និងរដ្ឋមន្ត្រីការបរទេសសឹង្ហបុរីលោកវីវៀន បាឡាគ្រីស្នាន់ បានសម្តែងការ សោកស្តាយដែលកិច្ចប្រជុំចង្អៀតរដ្ឋមន្ត្រីការបរទេសអាស៊ានក្នុងខេត្តសៀមរាបត្រូវលើកពេល។ កិច្ចប្រជុំចង្អៀត របស់ រដ្ឋមន្ត្រីការបរទេសអាស៊ាន មុននេះត្រូវបានគេកំណត់យកថ្ងៃទី១៨និង១៩ ខែមករាឆ្នាំ២០២២ រៀបចំធ្វើនៅក្នុងខេត្ត សៀមរាប។ ប៉ុន្តែមន្ត្រីនាំពាក្យក្រសួងការបរទេសកម្ពុជា លោកកុយ គួង បានថ្លែងបញ្ជាក់ថា កិច្ចប្រជុំចង្អៀតនេះ នឹងត្រូវ ពន្យារទៅពេលក្រោយវិញដោយសាររដ្ឋមន្ត្រីការបរទេស អាស៊ានជាច្រើនរូប មានការលំបាក ក្នុងការធ្វើដំណើរមកចូល រួម។
-
អ្នកនាំពាក្យការបរទេសកម្ពុជាបញ្ជាក់ថាការបញ្ចេញទស្សនៈខុសគ្នារឿងមីយ៉ាន់ម៉ាគឺជាសិទ្ធិបុគ្គល (Video Inside)

ភាពខ្វែងគំនិតគ្នាខ្លះក្នុងរង្វង់សមាជិកនៃប្រទេសអាស៊ានជុំវិញដំណើរទស្សនកិច្ចរបស់សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុងប្រទេសមីយ៉ាន់ម៉ា ត្រូវមន្ត្រីនាំពាក្យក្រសួងការបរទេសកម្ពុជាបានថ្លែងថាជារឿងធម្មតានៃការបញ្ចេញមតិ។ រដ្ឋមន្ត្រី ការបរទេសម៉ាឡេស៊ី លោកសាយហ៊្វូឌីន អាប់ឌុលឡា ត្រូវកាសែតបរទេសបានចុះផ្សាយនៅថ្ងៃទី១៤មករានេះ ថ្លែងរិះ គន់កម្ពុជាក្នុងដំណើរទស្សនកិច្ចនោះ ប៉ុន្តែមន្ត្រីនាំពាក្យក្រសួងការបរទេសលោក កុយ គួង បានថ្លែងថា «ការបញ្ចេញ ទស្សនៈយល់ឃើញខុសគ្នាអំពីបញ្ហានេះ គ្រាន់ជា សិទ្ធិបុគ្គលរៀងៗខ្លួនប៉ុណ្ណោះ។»
-
នាយករដ្ឋមន្ត្រីសឹង្ហបុរីគាំទ្រសម្តេចប្រធានអាស៊ានក្នុងការដោះស្រាយវិបត្តិនៅមីយ៉ាន់ម៉ា (Video Inside)

-
ហោរាសាស្រ្តប្រចាំថ្ងៃសៅរ៍ ១៣កើត ខែបុស្ស ឆ្នាំឆ្លូវ ត្រីស័ក ព.ស២៥៦៥ ត្រូវនឹងថ្ងៃទី១៥ ខែមករា ឆ្នាំ២០២២

ឆ្នាំជូត សម្រាប់លោកអ្នកដែលកើតឆ្នាំជូត នាមសត្វកណ្តុរ ធាតុទឹក ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ ហោរាណែនាំឲ្យលោកអ្នកមានភាពអត់ធ្មត់ និងសម្របសម្រួលទៅនឹងស្ថានភាពឲ្យបានច្រើន។ កុំធ្វើការងារ ឬដោះស្រាយបញ្ហាច្រើនក្នុងពេលតែមួយ មិនបានផលនោះទេ។ ចូរស្វែងយល់ពីរបៀបនៃប្រើប្រាស់ពេលវេលារបស់អ្នកឲ្យមានប្រសិទ្ធភាព។ ក្រៅពីនេះ លោកអ្នកអាចធ្វើការអភិវឌ្ឍន៍វិជ្ជាជីវៈបានល្អ ប្រសិនបើអ្នកបើកចិត្តទទួលយកការចែករំលែករវាងមនុស្សនៅជុំវិញខ្លួន។ ដោយឡែក សូមកំណត់ការប្រាស្រ័យទាក់ទងឲ្យស្ថិតក្នុងកំរិតដែលអាចគ្រប់គ្រងបាន។ ចំណែកទំនាក់ទំនងថ្មីៗត្រូវប្រយ័ត្នបំផុត។ ឆ្នាំឆ្លូវ សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំឆ្លូវ នាមសត្វគោ ធាតុដី ពង្សមនុស្សប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ ហោរាណែនាំមិនឲ្យអ្នកមានភាពអស់សង្ឃឹម ប្រសិនបើអ្នកមិនទាន់អាចទទួលបានទិន្នផលតាមការប៉ងប្រាថ្នា។ អាជីពរបស់អ្នកស្ថិតនៅក្នុងជំហានជោគជ័យធំ និងមានស្ថេរភាពណាស់។ មនុស្សដែលនៅក្បែរ ស្រលាញ់រាប់អាន និងជួយជ្រោមជ្រែងគ្របស្ថានការណ៍ទាំងអស់ ការគាំទ្រនេះនឹងជួយលើកស្ទួយអ្នកក្នុងការបញ្ចេញគោលគំនិតច្បាស់លាស់។ ទន្ទឹមនឹងនេះ លោកអ្នកនឹងទទួលបានព្រឹត្តិការណ៍រីករាយជាច្រើនពេលខាងមុខ។ ហេតុដូច្នេះសូមរក្សាអាកប្បកិរិយា ពាក្យសំដី និងត្រូវមានអនុគ្រោះ។ ឆ្នាំខាល សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំខាល នាមសត្វខ្លា ធាតុឈើ ពង្សយក្សស្រី។ រាសីលោកអ្នកថ្ងៃនេះឡើងខ្ពស់ត្រដែត។ ក្នុងនេះលោកអ្នកអាចសម្រេចចិត្តធ្វើអ្វីទាំងឡាយបានអាស្រ័យចិត្តចង់។ លោកអ្នកគ្រាន់តែចាប់អារម្មណ៍ទៅលើការងារបន្តិច នោះអ្នកនឹងអាចស្វែងយល់ពីភាពរឹងស្ទះ ក៍ដូចជាគោលដៅដែលអ្នកគួរតែអនុវត្ត។ សម្រាប់លោកអ្នកជាបុគ្គលោករដ្ឋ និងឯកជនរំពឹងថាទទួលបានលាភធំពីការិយាល័យ រួមទាំងលាភផ្នែកលុយកាក់ និងសម្ភារៈផង។ ក្រៅពីនេះ លោកអ្នកមិនអាចធ្វើដំណើរដោយភាពមិនច្បាស់លាស់បានទេ ការយល់ដឹង និងប្រមូលទិន្នន័យទាក់ទងការងារជាផលល្អប្រសើរ។…
-
អប្សរាព្រឹកនេះ ១៥ មករា ២០២២
