Category: ទូរទស្សន៍

  • បទ « កុលបុត្រខេមរា »

    បទ « កុលបុត្រខេមរា »

    សូមរីករាយ និងទស្សនាកម្សាន្តនូវបទ « កុលបុត្រខេមរា »

  • ក្រសួងការងារ នឹងអញ្ជើញតំណាង បងប្អូនអតីតបុគ្គលិកណាកាវើលយ៍

    ក្រសួងការងារ នឹងអញ្ជើញតំណាង បងប្អូនអតីតបុគ្គលិកណាកាវើលយ៍

    ក្រសួងការងារ នឹងអញ្ជើញតំណាង បងប្អូនអតីតបុគ្គលិកណាកាវើលយ៍ ចូលរួមប្រជុំពិនិត្យផ្ទៀងផ្ទាត់ឡើងវិញ នូវការទូទាត់ប្រាក់បំណាច់បញ្ចប់កិច្ចសន្យាការងារ៖

  • កូនត្រីផ្សោតថ្មីប្រទះឃើញក្នុងទន្លេមេគង្គ (Video Inside)

    កូនត្រីផ្សោតថ្មីប្រទះឃើញក្នុងទន្លេមេគង្គ (Video Inside)

    ខេត្តក្រចេះ បានប្រទះឃើញកូនត្រីផ្សោតមួយដែលកំពុងហែលជាមួយមេរបស់វា ដែលគេជឿថាជាកូនត្រីផ្សោត ទី៦ដែលបានកើតនៅក្នុងទន្លេមេគង្គក្នុងឆ្នាំ២០២១កន្លងមក។ សត្វត្រីផ្សោតក្នុងទន្លេមេគង្គគឺ ជាពូជកម្រ និងជា ប្រភេទត្រីផ្សោតអ៊ីរ៉ាវ៉ាឌី ដែលទាក់ទាញការចាប់អារម្មណ៍ពីភ្ញៀវទេសចរបរទេស។ សត្វត្រីផ្សោតអ៊ីរ៉ាវ៉ាឌី ញី តែងពរពោះរយៈពេលម្តងៗ១៤ខែ និងសត្វត្រីផ្សោតនេះ មានកូនតែមួយទេក្នុងរយៈពេល២ទៅ៣ឆ្នាំម្តង។

  • ប្រទេសអាស៊ានឆ្លងកូវីដ១៩ជាង៤ម៉ឺនករណី រយៈពេល២៤ម៉ោងចុងក្រោយ (Video Inside)

    ប្រទេសអាស៊ានឆ្លងកូវីដ១៩ជាង៤ម៉ឺនករណី រយៈពេល២៤ម៉ោងចុងក្រោយ (Video Inside)

    តួលេខឆ្លងក្នុងប្រទេសអាស៊ានទាំង១០រយៈពេល២៤ម៉ោងចុងក្រោយនេះ មិនទាន់មានភាពធូរស្បើយនៅ ឡើយទេ។ តួលេខឆ្លងថ្ងៃព្រហស្បតិ៍នេះ មានចំនួន៤ម៉ឺន៥ពាន់៤៥៦ករណីដែល កើនឡើងចំនួន៤ពាន់៥៤៨ករណីបើ ប្រៀបធៀប នឹងម្សិលមិញ។ ក្នុងចំណោមការឆ្លងថ្មីសរុបនៅក្នុងរយ:ពេល២៤ម៉ោងកន្លងមកនេះ ប្រទេសដែលមាន ការឆ្លងច្រើនជាងគេនៅក្នុងប្រទេសអាស៊ានទាំង១០ គឺមាន២ប្រទេសដែលមានការឆ្លងថ្មីដល់ចំនួនជាង ១ម៉ឺនករណី ។ ប្រទេសទាំង២ គឺប្រទេសហ្វីលីពីន និងប្រទេសវៀតណាម។

  • ពលរដ្ឋចាក់វ៉ាក់សាំងដូសទី៣ នៅថ្ងៃព្រហស្បតិ៍នេះ បានជាង ៥ ម៉ឺននាក់ (Video Inside)

    ពលរដ្ឋចាក់វ៉ាក់សាំងដូសទី៣ នៅថ្ងៃព្រហស្បតិ៍នេះ បានជាង ៥ ម៉ឺននាក់ (Video Inside)

    តួលេខអ្នកចាក់វ៉ាក់សាំងដូសទី៣ រយៈពេល២៤ម៉ោងចុងក្រោយនេះ មានចំនួន ៥ម៉ឺន ៤ពាន់ ៤៧៧នាក់ ។  រាជរដ្ឋាភិបាល បានជម្រុញពលរដ្ឋក្នុងការចាក់ដូសវ៉ាក់សាំងដូសទីបី និងការអនុវត្តខ្ជាប់ខ្ជួននូវវិធានការ៣កុំ និង ៣ការពារ ខណៈពិភពលោកកំពុងតែរងនឹងការឆ្លងខ្លាំងនូវវីរុសបំប្លែងថ្មីអូមីក្រុង ។

  • កម្ពុជាឆ្លងអូមីក្រុង១៨ករណីថ្ងៃព្រហស្បតិ៍នេះ (Video Inside)

    កម្ពុជាឆ្លងអូមីក្រុង១៨ករណីថ្ងៃព្រហស្បតិ៍នេះ (Video Inside)

    តួលេខឆ្លងវីរុសកូវីដ១៩ ថ្ងៃនេះ បានកើនឡើងដែលសុទ្ធតែជារីរុសបំប្លែងថ្មីអូមីក្រុង នាំចូលមកពីក្រៅប្រទេស។ យោងតាមក្រសួងសុខាភិបាល, ការឆ្លងវីរុសរាតត្បាតកូវីដ១៩ថ្ងៃនេះ មាន១៨ករណីដែលកើនឡើងទ្វេដងបើ ប្រៀបធៀបនឹងម្សិលមិញ។ ការឆ្លងវីរុសបំប្លែងថ្មីទាំង១៨ករណីចុងក្រោយនេះ បាននាំឱ្យតួលេខឆ្លងនៃវីរុសអូមី ក្រុងក្នុងប្រទេសកម្ពុជាបានកើនឡើង១១២ករណីហើយ។

  • ស្នងការដ្ឋាននគរបាលរាជធានីផ្លាស់ប្តូរនិងតែងតាំងមន្ត្រីថ្មី (Video Inside)

    ស្នងការដ្ឋាននគរបាលរាជធានីផ្លាស់ប្តូរនិងតែងតាំងមន្ត្រីថ្មី (Video Inside)

    ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានធ្វើការផ្លាស់ប្តូរនិងតែងតាំងមន្ត្រីនគរបាលមួយចំនួនក្នុងពិធីមួយថ្ងៃ ទី៦មករាឆ្នាំ២០២២នេះ។ តើមន្ត្រីនគរបាលផ្លាស់ប្តូរនិងតែងតាំងថ្ងៃនេះ មានអ្នកណាខ្លះ?

  • «៧មករាគឺជានិមិត្តរូបនៃ សន្តិភាព វិបុលភាពនិងការអភិវឌ្ឍន៍» (Video Inside)

    «៧មករាគឺជានិមិត្តរូបនៃ សន្តិភាព វិបុលភាពនិងការអភិវឌ្ឍន៍» (Video Inside)

    ៤៣ឆ្នាំមុននេះ ប្រជាជនកម្ពុជាដែលរស់ដោយក្តីអស់សង្ឃឹមក្នុងរបបកម្ពុជាប្រជាធិបតេយ្យដែលគេស្គាល់ថា ជា របបខ្មែរក្រហម ត្រូវបានកងកម្លាំងរណសិរ្សសាមគ្គីសង្គ្រោះជាតិសហការជាមួយកងទ័ពស្ម័គ្រចិត្តវៀតណាម ចូលមករំដោះទាន់ពេលវេលា។ បើគ្មានទិវា៧មករា៤៣ឆ្នាំមុននោះទេ, កម្ពុជាក៏គ្មានអ្វីៗដូចបច្ចុប្បន្ននេះដែរ។ នេះគឺជាសច្ចភាព នៃប្រវត្តិសាស្ត្រ។ បណ្តាញខ្មែរតែមួយ មានបទវិចារណកថាមួយក្រោមចំណងជើងថា «៧ មករាគឺ ជានិមិត្តរូបនៃសន្តិភាព វិបុលភាព និងការអភិវឌ្ឍន៍»។

  • មន្ត្រីទូតថារដ្ឋមន្ត្រីការបរទេសម៉ាឡេស៊ីគ្រោងទស្សនកិច្ចអង្គរវត្ត (Video Inside)

    មន្ត្រីទូតថារដ្ឋមន្ត្រីការបរទេសម៉ាឡេស៊ីគ្រោងទស្សនកិច្ចអង្គរវត្ត (Video Inside)

    រដ្ឋមន្រ្តីការបរទេសម៉ាឡេស៊ីមានគម្រោងធ្វើទស្សនកិច្ចនៅក្នុងក្រុងអង្គរខេត្តសៀមរាប ក្នុងឱកាសអញ្ជើញចូល រួមកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាននៅក្នុងខែមករានេះ។ ឯកអគ្គរាជទូតម៉ាឡេស៊ីប្រចាំកម្ពុជា លោកអែលឌីន ហ៊ូសៃនី ហាស៊្ហីម បង្ហើបជុំវិញគម្រោងដំណើរទស្សនកិច្ចនៅតំបន់អង្គរនេះ ក្នុងឱកាសជួបពិភាក្សាជាមួយអគ្គនា យករងអាជ្ញាធរជាតិអប្សរា លោក​ ឡុង កុសល កាលពីថ្ងៃទី៥មករា។

  • រដ្ឋមន្ត្រីកម្ពុជា-ឡាវ-វៀតណាមដែលទទួលបន្ទុកសន្តិសុខសាធារណៈជួបប្រជុំតាមវីដេអូ (Video Inside)

    រដ្ឋមន្ត្រីកម្ពុជា-ឡាវ-វៀតណាមដែលទទួលបន្ទុកសន្តិសុខសាធារណៈជួបប្រជុំតាមវីដេអូ (Video Inside)

    រដ្ឋមន្ត្រីកម្ពុជា-ឡាវ-វៀតណាមដែលទទួលបន្ទុកសន្តិសុខសាធារណៈ បានជួបប្រជុំគ្នាតាមប្រព័ន្ធវីដេអូអន ឡាញនៅថ្ងៃទី៥មករាឆ្នាំ២០២២ដែលជាកិច្ចប្រជុំរយៈពេល២ឆ្នាំម្តងក្នុងការផ្លាស់ប្តូរវេនគ្នាដើម្បីការពង្រឹងកិច្ច សហប្រតិបត្តិការសន្តិសុខរវាងប្រទេសទាំង៣។