Category: ទូរទស្សន៍

  • សមត្ថកិច្ចរាជធានីក្នុងខែវិច្ឆិកាបង្ក្រាបគ្រឿងញៀន៧១លើក, ចាប់មនុស្ស១២៤នាក់ (Video Inside)

    សមត្ថកិច្ចរាជធានីក្នុងខែវិច្ឆិកាបង្ក្រាបគ្រឿងញៀន៧១លើក, ចាប់មនុស្ស១២៤នាក់ (Video Inside)

    សមត្ថកិច្ចរាជធានីភ្នំពេញ បានបង្ហាញករណីបង្ក្រាបគ្រឿងញៀនក្នុងរយៈពេល១ខែដែលមានការចាប់ខ្លួន ជនសង្ស័យ១២៤នាក់ក្នុងបទល្មើសគ្រឿងញៀន៧១លើក។

  • កម្ពុជា និងADBចុះហត្ថលេខាលើកញ្ចប់ហិរញ្ញប្បទានជាង៣៣២លានដុល្លារ (Video Inside)

    កម្ពុជា និងADBចុះហត្ថលេខាលើកញ្ចប់ហិរញ្ញប្បទានជាង៣៣២លានដុល្លារ (Video Inside)

    កម្ពុជា និងធនាគារអភិវឌ្ឍន៍អាស៊ី បានចុះហត្ថលេខាលើកញ្ចប់ហិរញ្ញប្បទានជាង៣៣២លានដុល្លារអាមេរិក ដើម្បីបង្កើនការងើបឡើងវិញនៃសេដ្ឋកិច្ចប្រកបដោយនិរន្តរភាព។ កម្ពុជាបានបើកប្រទេសសាឡើងវិញចាប់ពី ដើមខែវិច្ឆិកា និងតួលេខឆ្លងកូវីដ១៩ក្នុងប្រទេសបា​នបន្តធ្លាក់ចុះជាលំដាប់ក្រោមនយោបាយចាក់វ៉ាក់សាំងនៅ ទូទាំងប្រទេសដែលគិតមកទល់ថ្ងៃទី៨ធ្នូនេះ បានសម្រេចជិត៩០ភាគរយហើយ។

  • ២៤ម៉ោងចាក់វ៉ាក់សាំងលើពលរដ្ឋបានជាង ៦ពាន់ ៣៦១នាក់ (Video Inside)

    ២៤ម៉ោងចាក់វ៉ាក់សាំងលើពលរដ្ឋបានជាង ៦ពាន់ ៣៦១នាក់ (Video Inside)

    ចំនួនសរុបចាក់វ៉ាកសាំងលើប្រជាពលរដ្ឋទូទាំងប្រទេសគិតត្រឹមថ្ងៃទី០៨ ខែធ្នូ បានកើនដល់១៤លាន១សែន៨ ម៉ឺន៣ពាន់៦៤៣នាក់ហើយ បន្ទាប់ពីតួលេខចាក់វ៉ាក់សាំង២៤ម៉ោងចុងក្រោយនេះ មានចំនួន៦ពាន់៣៦១នាក់។

  • តួលេខឆ្លងកូវីដ១៩ក្នុងរយៈពេល២៤ម៉ោងស្ថិតក្នុងខ្ទង់ជាង១០ករណីជាដដែល (Video Inside)

    តួលេខឆ្លងកូវីដ១៩ក្នុងរយៈពេល២៤ម៉ោងស្ថិតក្នុងខ្ទង់ជាង១០ករណីជាដដែល (Video Inside)

    តួលេខឆ្លងជំងឺកូវីដ១៩ក្នុងប្រទេសកម្ពុជា ក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះមានចំនួន១៤ករណីជាដដែល បើប្រៀបធៀបនឹងម្សិលមិញ។ យោងតាមក្រសួងសុខាភិបាល ក្នុងចំណោមការឆ្លងថ្មីចំនួន១៤ករណីនោះ ការ ឆ្លង ក្នុងសហគមន៍ មានចំនួន១២ករណី និងការឆ្លងមកពីក្រៅប្រទេសមានចំនួន២ករណីផងដែរ។

  • ពលរដ្ឋក្នុងនិងក្រៅប្រទេសរិះគន់ជនជាប់ចោទនាង សេង ធារី (Video Inside)

    ពលរដ្ឋក្នុងនិងក្រៅប្រទេសរិះគន់ជនជាប់ចោទនាង សេង ធារី (Video Inside)

    វត្តមានរបស់ជនជាប់ចោទកញ្ញាសេងធារីក្នុងសម្លៀកបំពាក់តុបតែងរបៀបចម្លែកខុសធម្មតា បានទទួលការរិះ គន់ពីសំណាក់មនុស្សនានាទាំងក្នុងនិងក្រៅប្រទេស។ កញ្ញា សេង ធារី ដែលជាខ្មែរសញ្ជាតិអាមេរិក គឺជាជនជាប់ ចោទនៃសំណុំរឿងផែនការផ្តួលរំលំ «៩វិច្ឆិកា» ឆ្នាំ២០១៩។

  • មេបញ្ជាការកងទ័ពជើងគោកកម្ពុជាជួបពិភាក្សាជាមួយអនុរដ្ឋលេខាធិការការពារជាតិសឹង្ហបុរី (Video Inside)

    មេបញ្ជាការកងទ័ពជើងគោកកម្ពុជាជួបពិភាក្សាជាមួយអនុរដ្ឋលេខាធិការការពារជាតិសឹង្ហបុរី (Video Inside)

    អគ្គមេបញ្ជាការរងនិងជាមេបញ្ជាការកងទ័ពជើងគោកនៃកងយោធពលខេមរភូមិន្ទលោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែតបានជួបពិភាក្សាជាមួយនឹងអនុរដ្ឋលេខាធិការក្រសួងការពារជាតិសឹង្ហបុរីក្នុងរាជធានីភ្នំពេញ ដោយភាគី ទាំង២បានជជែកលើការពង្រឹងកិច្ចសហប្រតិបត្តិយោធារវាងប្រទេសទាំង២។ កិច្ចពិភាក្សាគ្នានេះ បានធ្វើឡើង កាលពីថ្ងៃទី៧ធ្នូក្នុងឳកាសដែលអនុរដ្ឋលេខាធិការក្រសួងការពារជាតិសឹង្ហបុរីឈ្មោះតេវ អ៊ឹងឌី កំពុងបំពេញទស្ស នកិច្ចក្នុងប្រទេសកម្ពុជា៕

  • កម្ពុជាអញ្ជើញមេដឹកនាំយោធា មីន អូងឡាំង ចូលរួមកិច្ចប្រជុំ អគ្គមេបញ្ជាការកងទ័ពអាស៊ានលើកទី១៩ក្នុងខែ មីនាឆ្នាំ២០២២ (Video Inside)

    កម្ពុជាអញ្ជើញមេដឹកនាំយោធា មីន អូងឡាំង ចូលរួមកិច្ចប្រជុំ អគ្គមេបញ្ជាការកងទ័ពអាស៊ានលើកទី១៩ក្នុងខែ មីនាឆ្នាំ២០២២ (Video Inside)

    កម្ពុជាបានអញ្ជើញអគ្គមេបញ្ជាការកងទ័ពមីយ៉ាន់ម៉ា នាយឧត្តមសេនីយ៍ មីន អូងឡាំងដើម្បីចូលរួមក្នុងកិច្ចប្រជុំ អគ្គមេបញ្ជាការកងទ័ពអាស៊ានលើកទី១៩ដែលគ្រោងនឹងធ្វើនៅក្នុងខែមីនាខាងមុខនេះ។ ការអញ្ជើញនេះ បាន ធ្វើឡើងក្នុងកិច្ចពិភាក្សាវីដេអូមួយនារសៀលថ្ងៃទី៨ធ្នូឆ្នាំ២០២១ រវាងអគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ នាយឧត្តមសេនីយ៍វង្សពិសេនជាមួយនឹងនាយឧត្តមសេនីយ៍ មីន អូងឡាំង។

  • អគ្គមេបញ្ជាការកងទ័ពកម្ពុជាពិភាក្សាជាមួយនាយសេនាធិការកងទ័ពហ្វីលីពីន (Video Inside)

    អគ្គមេបញ្ជាការកងទ័ពកម្ពុជាពិភាក្សាជាមួយនាយសេនាធិការកងទ័ពហ្វីលីពីន (Video Inside)

    អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទនាយឧត្តមសេនីយ៍វង្ស ពិសេន បានធ្វើកិច្ចពិភាក្សាតាមប្រព័ន្ធវីដេអូ អនឡាញនៅថ្ងៃទី៨ធ្នូនេះ ជាមួយនឹងនាយសេនាធិការកងទ័ពហ្វីលីពីន លោកឧត្តមសេនីយ៍ឯក អង់ដ្រេ សេន ទីណូ។ លោកឧត្តមសេនីយ៍ឯក អង់ដ្រេ សេន ទីណូ គឺជានាយសេនាធិការលើកទី៥៧របស់ហ្វីលីពីនដែលទើប ឡើងកាន់តំណែងក្នុងខែវិច្ឆិកាឆ្នាំ២០២១។

  • ព្រះមហាក្សត្រខ្មែរថ្វាយព្រះភ្លើងក្នុងព្រះរាជពិធីបូជាព្រះសពសម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ (Video Inside)

    ព្រះមហាក្សត្រខ្មែរថ្វាយព្រះភ្លើងក្នុងព្រះរាជពិធីបូជាព្រះសពសម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ (Video Inside)

    ព្រះរាជពិធីបូជាព្រះសពសម្តេចក្រុមព្រះនរោត្តមរណឫទ្ធិ បានប្រព្រឹត្តតាមគន្លងប្រពៃណីនិងព្រះពុទ្ធសាសនា ខ្មែរក្រោមព្រះរាជាធិបតីដ៏ខ្ពង់ខ្ពស់បំផុតពីព្រះករុណាព្រះមហាក្សត្រខ្មែរនិងសម្តេចម៉ែជាទីគោរពសក្ការៈនៅថ្ងៃទី ៨ធ្នូឆ្នាំ២០២១។ ព្រះរាជពិធីបូជាព្រះសពព្រះរាមបុត្រាច្បងរបស់ព្រះមហាក្សត្រ បានរៀបចំធ្វើនៅវាលព្រះមេរុ នៅមុខវត្តបទុមវត្តី៕

  • ហោរាសាស្រ្តប្រចាំថ្ងៃព្រហស្បតិ៍ ៥កើត ខែមិគសិរ ឆ្នាំឆ្លូវ​ ត្រីស័ក ព.ស​២៥៦៥ ត្រូវនឹងថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២១

    ហោរាសាស្រ្តប្រចាំថ្ងៃព្រហស្បតិ៍ ៥កើត ខែមិគសិរ ឆ្នាំឆ្លូវ​ ត្រីស័ក ព.ស​២៥៦៥ ត្រូវនឹងថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២១

    ឆ្នាំជូត សម្រាប់លោកអ្នកដែលកើតឆ្នាំជូត នាមសត្វកណ្តុរ ធាតុទឹក ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកថ្ងៃនេះឡើងខ្ពស់ត្រដែត។ ថ្ងៃនេះគឺជាពេលវេលាអំណោយផលសម្រាប់ការផ្តើមគម្រោងថ្មី។ រាល់ការផ្លាស់ប្តូរទាំងឡាយ គឺអាចធ្វើទៅបាន ហើយថែមទាំងមានដំណើរការកាន់តែល្អប្រសើរផងដែរ។ ហេតុដូច្នេះចូរបន្តសកម្មភាព ឬចាប់ផ្តើមអនុវត្តផែនការដែលអ្នកបានរៀបចំ។ ប៉ុន្តែក៏សូមមានការប្រុងប្រយ័ត្នចំពោះការសម្រេចចិត្តដោឯកឯង ឬដែលប្រញាប់ប្រញាល ពីព្រោះអ្នកអាចធ្លាក់ចូលទៅក្នុងស្ថានភាពមិនល្អ។ ក្រៅពីនេះ លោកអ្នកក៏មានអារម្មណ៍ក្តៅក្រហាយ និងឆាប់ខឹងច្រើន ដូច្នេះសូមរៀនគ្រប់គ្រងចិត្តជាចាំបាច់។ ឆ្នាំឆ្លូវ សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំឆ្លូវ នាមសត្វគោ ធាតុដី ពង្សមនុស្សប្រុស។​ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អជាមធ្យម។ ហោរាសាស្រ្តអាជីពផ្តល់អនុសាសន៍ឲ្យប្រុងប្រយ័ត្ន ដើម្បិជូលជុលកែលម្អស្ថានភាពអាជីវកម្ម។ ភាគច្រើនអ្នកនឹងអាចជំនះបញ្ហាបាន ប៉ុន្តែលទ្ធផលនោះហាក់នៅឆ្ងាយបន្តិច។ សូមលោកអ្នកបង្កើនសមត្ថភាពច្នៃប្រឌិត ពិសេសវិស័យសិល្បៈ។ លើសពីនេះ គួរពិនិត្យវាយតម្លៃស្ថានភាព និងប្រមូលយកពត៌មាន ហើយគួរចូលរួមសកម្មភាពការងារជាមួយមនុស្សនៅក្នុងក្រុម ប្រសើរជាងធ្វើការអនុវត្តការងារតេ​ឯង។ ចំពោះជម្លោះនឹងមិនកើតឡើងនោះទេ ប៉ុន្តែភាពអាកអន់តិចតួចមានសញ្ញាវិជ្ជមាន។ ឆ្នាំខាល សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំខាល នាមសត្វខ្លា ធាតុឈើ ពង្សយក្សស្រី។ រាសីអស់លោកអ្នកថ្ងៃនេះឡើងខ្ពស់ត្រដែត។ ថ្ងៃនេះមានអំណោយផលសម្រាប់ការធ្វើប្រតិបត្តិការហិរញ្ញវត្ថុទាំងអស់ ប្រសិនបើអ្នកមានគម្រោងទុកជាមុន។ ចំពោះកិច្ចការ ឬបញ្ហាសំខាន់ៗគឺមិនចាំបាច់ត្រូវដោះស្រាយបន្ទាន់នោះទេ ពីព្រោះលោកអ្នកមានលទ្ធភាព និងពេលវេលាគ្រប់គ្រាន់។ ក្នុងនោះក៏សូមកុំខ្ជះខ្ជាយពេលវេលា និងថាមពលលើការគិតគូររឿងរ៉ាវដែលមិនចាំបាច់។ ប្រសិនបើអ្នកសង្ស័យទៅចំណេះដឹង និងជំនាញវិជ្ជាជីវៈរបស់អ្នក សូមពិគ្រោះជាមួយមិត្តរួមការងារ…