Category: ទូរទស្សន៍

  • សម្តេចតេជោ ហ៊ុន សែន ជួបរដ្ឋមន្ត្រីការបរទេសឥណ្ឌូណេស៊ី (Video Inside)

    សម្តេចតេជោ ហ៊ុន សែន ជួបរដ្ឋមន្ត្រីការបរទេសឥណ្ឌូណេស៊ី (Video Inside)

    នាយករដ្ឋមន្ត្រីនៃប្រទេសកម្ពុជាសម្តេចតេជោហ៊ុនសែន បានទទួលជួបរដ្ឋមន្ត្រីក្រសួងការបរទេសឥណ្ឌូណេស៊ី ដែលធ្វើទស្សនកិច្ច២ថ្ងៃក្នុងប្រទេសកម្ពុជា។ លោកស្រីរដ្ឋមន្ត្រីការបរទេសឥណ្ឌូណេស៊ី បានអញ្ជើញមកដល់ រាជធានីភ្នំពេញតាមជើងយន្តហោះពិសេសនាវេលាម៉ោង៥និង៤០នាទី៕

  • ហោរាសាស្រ្តអាជីពប្រចាំថ្ងៃព្រហស្បតិ៍ ១៣រោច ខែកត្តិក ឆ្នាំឆ្លូវ​ ត្រីស័ក ព.ស.​២៥៦៥ ត្រូវនឹងថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២១

    ហោរាសាស្រ្តអាជីពប្រចាំថ្ងៃព្រហស្បតិ៍ ១៣រោច ខែកត្តិក ឆ្នាំឆ្លូវ​ ត្រីស័ក ព.ស.​២៥៦៥ ត្រូវនឹងថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២១

    ឆ្នាំជូត សម្រាប់លោកអ្នកដែលកើតឆ្នាំជូត នាមសត្វកណ្តុរ ធាតុទឹក ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ ថ្ងៃនេះលោកអ្នកមានឳកាសពេញលេញដើម្បីធ្វើកិច្ចការដើម្បីកែប្រែស្ថានភាពការរស់នៅរបស់អ្នកឲ្យកាន់តែល្អប្រសើរ។ កិច្ចការងារ នានារបស់លោកអ្នកនឹងទទួលបានជោគជ័យ និងចម្រើនលូតលាស់យ៉ាងខ្លាំង ដូច្នេះសូមកុំមានការព្រួយបារម្ភឡើយ។ ប៉ុន្តែសូមកុំបណ្តោយពេលវេលា ត្រូវប្រើប្រាស់ថ្ងៃនេះទាញប្រយោជន៍។ ការបណ្តាក់ទុន គឺអាចសម្រេចទៅបាន ប៉ុន្តែត្រូវពឹងផ្អែកចំពោះគម្រោងផែនការជានិច្ច។ ក្នុងនោះដែរ សូមលោកអ្នកប្រើប្រាស់ទំនាក់ទំនងជាគោលក្នុងការបង្កើនប្រសិទ្ធភាពការងារ។ ឆ្នាំឆ្លូវ សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំឆ្លូវ នាមសត្វគោ ធាតុដី ពង្សមនុស្សប្រុស។​ រាសីអស់លោកអ្នកថ្ងៃនេះល្អជាមធ្យម។ ពេលនេះជាពេលដែលមានអំណោយផលសម្រាប់ការប្រជុំពិភាក្សា។ លោកអ្នកក៏អាចចាប់ផ្តើមបំពេញការងារតាមបំណងប្រាថ្នាផងដែរ។ ក្នុងនោះ លោកអ្នកប្រហែលជាមានបំណងប្រាថ្នាចង់ដោះស្រាយរឿងរ៉ាវទាំងអស់ ប៉ុន្តែសូមកុំបង្ខំខ្លួនឯង។ អ្នកគួរអនុវត្តការងារតាមវិចារណញាណរបស់អ្នក ព្រមទាំងពឹងផ្អែកទៅលើស្ថានការណ៍ជាក់ស្តែង។ សកម្មភាពសន្សឹមៗអាចនឹងបញ្ជៀសបញ្ហាបានច្រើន។ ក្រៅពីនេះសូមព្យាយាមបន្ថែម ពីព្រោះលោកអ្នកមានលទ្ធភាពកែប្រែស្ថានការណ៍បានល្អក្នុងពេលនេះ។ ឆ្នាំខាល សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំខាល នាមសត្វខ្លា ធាតុឈើ ពង្សយក្សស្រី។ រាសីអស់លោកអ្នកថ្ងៃនេះស្រុតចុះ។ ការងាររបស់អ្នកមិនទាន់អាចសម្រេចផលបានទេ តែសូមកុំបាក់ទឹកចិត្ត ត្រូវរៀចំគម្រោងជាថ្មី។ ដោយឡែកអ្នកប្រកបអាជីវកម្ម ហាក់ភាពភាពស្មុគ្រស្មាញបន្តិចក្នុងពេលនេះ ពីព្រោះគូប្រជែងមានច្រើន។ ក្នុងនោះ ត្រូវអត់ធ្មត់នឹងពាក្យនិន្ទាឈ្នានីសរបស់មនុស្សនៅជុំវិញខ្លួន ហើយយកល្អគួរអនុគ្រោះឲ្យបានច្រើនបំផុត។ ដោយឡែក លោកអ្នកអាចនឹងទទួលបានការងារច្រើន ដូច្នេះសូមបែងចែកពេលវេលា តែមិនគួរបដិសេធលឿនពេកនោះទេ។ ផ្ទុយទៅវិញ លោកអ្នកនៅតែមានលទ្ធភាពកែប្រែស្ថានការណ៍ប្រសិនបើអ្នកមិនរឹងទន្ទឹងពេកទេ។…

  • អប្សរាព្រឹកនេះ ២ ធ្នូ ២០២១

    អប្សរាព្រឹកនេះ ២ ធ្នូ ២០២១

    វគ្គទី១៖ព្រឹត្តិការណ៍នយោបាយ V1      នៅថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២១នេះ គឺមានរយៈពេល៤៣ឆ្នាំ នៃការបង្កើតឡើងនូវ «រណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា» ។ អ្នកស្នេហាជាតិ ដឹកនាំដោយកសម្តេច ជា ស៊ីម សម្តេច ហេង សំរិន និងសម្តេចតេជោ ហ៊ុន សែន កាលនោះ ដើម្បីវាយផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត ខិតខំតស៊ូលំបាកសព្វបែបយ៉ាង គោលដៅតែមួយគឺ រំដោះមកវិញនូវសិទ្ធិសេរីភាព និងអាយុជីវិតរបស់ប្រជាពលរដ្ឋខ្មែរ ដែលកាលនោះបានប្រកាសចេញសេចក្តីថ្លែងការណ៍១១ខ របស់ខ្លួននៅតំបន់រំដោះស្នួល ស្រុកស្នួល ខេត្តក្រចេះ  ហើយនេះគឺជាថ្ងៃសច្ចធម៌ប្រវត្តិសាស្ត្រនៃការរស់រានឡើងវិញរបស់ប្រជាពលរដ្ឋខ្មែរ។ វីរជនស្នេហាជាតិជាច្រើរូបទៀត បានពលីជីវិតក្នុងការរៀបចំកម្លាំងប្តូរផ្តាច់ ដើម្បីផ្ដួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត និងទទួលបានជ័យជម្នះលើរបបនេះ នៅថ្ងៃទី៧ មករា ឆ្នាំ១៩៧៩។ ពីកម្មវិធីអប្សរាព្រឹកនេះ ក៏មានកម្រងវីដេអូឯកសារ ខ្លីទាក់ទងនឹង ខួប៤៣ឆ្នាំ នៃថ្ងៃបង្កើតរណសិរ្ស ២ធ្នូផងដែរ គឺ២ធ្នូ ១៩៧៨ – ២ ធ្នូ ២០២១។…ឃ្លីប…(23:10) V2      សម្តេចតេជោ…

  • នាយករដ្ឋមន្ត្រីកម្ពុជា និងនាយករដ្ឋមន្ត្រីថ្មីជប៉ុនពិភាក្សាគ្នាលើកដំបូងតាមប្រព័ន្ធអនឡាញ (Video Inside)

    នាយករដ្ឋមន្ត្រីកម្ពុជា និងនាយករដ្ឋមន្ត្រីថ្មីជប៉ុនពិភាក្សាគ្នាលើកដំបូងតាមប្រព័ន្ធអនឡាញ (Video Inside)

    នាយករដ្ឋមន្ត្រីនៃប្រទេសកម្ពុជានិងនាយករដ្ឋមន្ត្រីថ្មីនៃប្រទេសជប៉ុន បានជួបពិភាក្សាគ្នាតាមប្រព័ន្ធវីដេអូនៅថ្ងៃ ទី១ធ្នូនេះ ដោយកិច្ចពិភាក្សាបានផ្តោតលើទំនាក់ទំនងទ្វេភាគី, តំបន់ និងលើឆាកអន្តរជាតិ។ លោក ហ៊្វូមីអូ គីស៊ី ដា បានក្លាយជានាយករដ្ឋមន្ត្រីថ្មីនៃប្រទេសជប៉ុនចាប់តាំងពីថ្ងៃទី៤តុលាឆ្នាំ២០២១។

  • កម្ពុជាមាតុភូមិយើង០១.ធ្នូ.២០២១

    កម្ពុជាមាតុភូមិយើង០១.ធ្នូ.២០២១

    មាតិកាព័ត៌មានកម្ពុជាមាតុភូមិយើង០១.ធ្នូ.២០២១LD2 ថ្ងៃនេះ ខេត្តមួយចំនួនរបស់កម្ពុជានឹងមានសីតុណ្ហភាពធ្លាក់ចុះដល់១៥អង្សាសេ, ក្រសួងធនធានទឹក អំពាវនាវដល់ប្រជាពលរដ្ឋយកចិត្តទុកដាក់ខ្ពស់លើសុខភាព៕..ឃ្លីបLD4 នៅព្រឹកនេះ សម្តេចតេជោ ហ៊ុន សែន នឹងអនុញ្ញាតឱ្យ រដ្ឋមន្រ្តីការបរទេសឥណ្ឌូនេស៊ី ដែលបំពេញទស្សនកិច្ចនៅកម្ពុជាចូលជួបសម្តែងការគួរសម៕..អានLD3 សម្តេចតេជោបានបង្ហោះ ចម្រៀងមួយបទក្រោមចំណងជើងថា “កម្ពុជាធ្វើជាម្ចាស់ផ្ទះរៀប ចំមហាសន្និបាតសមុទ្ទអាស៊ីបូព៌ា២០២១” គ្រាដែលថ្ងៃនេះកម្ពុជាចាប់ផ្តើមប្រារព្ធព្រឹត្តិការណ៍ដ៏មានសារៈសំខាន់នេះ៕ឃ្លីបLD កម្ពុជារំពឹងថាមហាសន្និបាតសមុទ្រអាស៊ីបូព៌ា ឆ្នាំ២០២១ នឹងធ្វើឱ្យពិភពលោកស្គាល់ច្បាស់ពីការអភិវឌ្ឍនៅខេត្តព្រះសីហនុ និងសក្តានុពលដ៏សម្បូណ៌បែបនៃខេត្តជាប់មាត់សមុទ្រមួយនេះ៕..អាន(អត្ថបទលីដា+រូបភាពកាត់តសេឌី)LD5 សារលិខិតសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងឱកាសប្រារព្ធទិវា ពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍ ១ ធ្នូ ២០២១៕..អានC8 រដ្ឋមន្ត្រីក្រសួងកសិកម្មថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះរដ្ឋាភិបាល និងក្រុមហ៊ុនឯកជនវៀតណាម ដែលបាននិងកំពុងវិនិយោគលើវិស័យកសិកម្មនៅកម្ពុជា៕អានផ្ទាល់(ដោយ៖ជា សេឌី) ព័ត៌មានអន្តរជាតិពេលព្រឹក១- បទវិភាគអន្តរជាតិ៖ ហេតុអ្វីអាមេរិកគួរតែកែប្រែវិធីសាស្រ្តដោះស្រាយបញ្ហាជាមួយចិន? ៕..អានផ្ទាល់..ផលិតដោយលោក ស៊ី សុគន្ធបុត្រា + លោក ឈឹម ទីណា២- ក្រុមប្រទេសផលិតប្រេង OPEC+ ទំនងជាមានភាពប្រុងប្រយ័ត្នខ្លាំងចំពោះផែនការបង្កើនទិន្នផលប្រេងនៅកិច្ចប្រជុំសប្តាហ៍នេះ ៕..អានផ្ទាល់..ផលិតដោយលោក ស៊ី សុគន្ធបុត្រា + លោក ឈឹម ទីណា៣- ប្រមុខ…

  • ទំហំពាណិជ្ជកម្មកម្ពុជា និងឥណ្ឌូណេស៊ីធ្លាក់ចុះ១១ភាគរយ (Video Inside)

    ទំហំពាណិជ្ជកម្មកម្ពុជា និងឥណ្ឌូណេស៊ីធ្លាក់ចុះ១១ភាគរយ (Video Inside)

    ក្រសួងពាណិជ្ជកម្មកម្ពុជាបានថ្លែងថា ទំហំពាណិជ្ជកម្មកម្ពុជា និងឥណ្ឌូនេស៊ី បានធ្លាក់ចុះប្រមាណជាង១១ភាគ រយនិងសម្រេចបានតម្លៃប្រមាណជាង៥១៣លានដុល្លារ ក្នុងរយៈពេល១០ខែឆ្នាំនេះ។

  • សំណង់ថ្មីនៃរង្វង់មូលស្រអែម ក្នុងខេត្តព្រះវិហារ នឹងសម្ពោធនៅថ្ងៃទី៦ ធ្នូ (Video Inside)

    សំណង់ថ្មីនៃរង្វង់មូលស្រអែម ក្នុងខេត្តព្រះវិហារ នឹងសម្ពោធនៅថ្ងៃទី៦ ធ្នូ (Video Inside)

    សំណង់ថ្មីនៃរង្វង់មូលស្រអែមក្នុងខេត្តព្រះវិហារ គ្រោងនឹងសម្ភោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនៅសប្តាហ៍ ក្រោយនេះហើយ។ ប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តព្រះវិហារ លោក សំ លាងទ្រី បានសរសេរ ក្នុងបណ្តាញទំនាក់ទំនងសង្គមថាសំនង់រង្វង់មូលស្រអែមតម្លៃជាង១២ម៉ឺនដុល្លារសាងសង់តាំងពីចុងខែធ្នូ ឆ្នាំ ២០១៨ នឹងត្រូវដាក់សម្ពោធជាផ្លូវការនៅថ្ងៃទី៦ធ្នូខាងមុខនេះ។ សំណង់ថ្មីនៃរង្វង់មូលស្រអែមក្នុងខេត្តព្រះវិហារ មានទីតាំងស្ថិតនៅឃុំស្រអែម នៃស្រុកជាំក្សាន្ត។

  • ព្យាករណ៍អាកាសធាតុប្រចាំសប្ដាហ៍ ចាប់ពីថ្ងៃទី១ ដល់ ទី៧ ធ្នូ ២០២១ (Video Inside)

    ព្យាករណ៍អាកាសធាតុប្រចាំសប្ដាហ៍ ចាប់ពីថ្ងៃទី១ ដល់ ទី៧ ធ្នូ ២០២១ (Video Inside)

    ក្រសួងធនធានទឹកនិងឧតុនិយម បានជួនដំណឹងដាស់តឿនប្រជាពលរដ្ឋជុំវិញការធ្លាក់ចុះនៃសីតុណ្ហភាពដែល រដូវធ្លាក់ខ្យល់នាំភាពត្រជាក់បានឈានមកដល់ហើយ។ យោងតាមការព្យាករណ៍, បណ្ដាខេត្តនៅតំបន់វាល ទំនាបកណ្ដាលរវាងពីថ្ងៃទី១ដល់៧ធ្នូ នឹងមានសីតុណ្ហភាពត្រជាក់អប្បបរមារវាងពី១៧ទៅ១៩អង្សាសេ, ចំណែក សីតុណ្ហភាពកម្តៅអតិបរមា មានរវាងពី២៦ទៅ២៨ អង្សាសេ។ តំបន់ទាំងនេះ អាចមានអាកាសធាតុត្រជាក់បង្គួរ និងខ្យល់ខុសធម្មតាដែលជាខ្យល់រដូវ។

  • សមត្ថកិច្ចបំបែកករណីប្លន់នៅភ្នំពេញដោយចាប់ជនសង្ស័យនៅកំពង់ឆ្នាំង (Video Inside)

    សមត្ថកិច្ចបំបែកករណីប្លន់នៅភ្នំពេញដោយចាប់ជនសង្ស័យនៅកំពង់ឆ្នាំង (Video Inside)

    សមត្ថកិច្ចបានបំបែកករណីសំណុំរឿងប្លន់មួយកន្លែងក្នុងខណ្ឌជ្រោយចង្វាររាជធានីភ្នំពេញក្រោយហេតុការណ៍ បានកើតឡើងរយៈពេល៣ថ្ងៃ។ ជនសង្ស័យ៣នាក់នៃអំពើប្លន់និងប្រើហិង្សាវាយឲ្យសន្លប់ទៅលើមនុស្សភេទទី ៣ម្នាក់ ត្រូវបានចាប់ខ្លួនពេលរត់លាក់ខ្លួននៅក្នុងខេត្តកំពង់ឆ្នាំង៕

  • កូនស្រីទាំង២របស់ កឹម សុខា ព្រមាន សម រង្ស៊ី (Video Inside)

    កូនស្រីទាំង២របស់ កឹម សុខា ព្រមាន សម រង្ស៊ី (Video Inside)

    មេខ្លោងសមរង្ស៊ី បានទទួលសម្តីព្រមានពីកូនស្រីទាំង២របស់លោកកឹមសុខាបន្ថែមទៀតនៅថ្ងៃទី៣០វិច្ឆិកា បន្ទាប់ពីទណ្ឌិតសមរង្ស៊ីនោះ នៅតែបន្តប្រើប្រាស់នយោបាយបោកប្រាស់កឹមសុខានិងសមរង្ស៊ីជាមនុស្សតែ មួយ ។ កូនស្រីរប់សលោកកឹមសុខា ថែមទាំងបានព្រលះនូវសារព័ត៌មានដែលតែងតែនិយាយមិនពិតនិងជួយលាប ពណ៌គាំទ្រសម រង្ស៊ីនោះថែមទៀត៕