Category: ទូរទស្សន៍

  • សមត្ថកិច្ចបង្ក្រាបអំពើឆបោកជ្រុះមាស (Video Inside)

    សមត្ថកិច្ចបង្ក្រាបអំពើឆបោកជ្រុះមាស (Video Inside)

    អំពើឆបោកធ្វើជាជ្រុះមាសដើម្បីឲ្យអ្នកក្បែរខាងដែលពាក់គ្រឿងអលង្កាជាប់ខ្លួនចាប់អារម្មណ៍នោះ នៅតែអាច បោកមនុស្សបានជាដដែល។ ក្នុងសប្តាហ៍នេះ អំពើឆបោកធ្វើជាជ្រុះមាសនេះ បានកើតឡើងក្នុងខណ្ឌកំបូល ប៉ុ ន្តែមិនបានសម្រេចឡើយដោយសារមានមនុស្សបានដឹងល្បិចកលទាន់ពេលវេលា៕

  • តួលេខទេសចរណ៍ផ្ទៃក្នុងកាន់តែកើនឡើងក្រោយការបើកប្រទេសសាជាថ្មី (Video Inside)

    តួលេខទេសចរណ៍ផ្ទៃក្នុងកាន់តែកើនឡើងក្រោយការបើកប្រទេសសាជាថ្មី (Video Inside)

    រដ្ឋមន្ត្រីក្រសួងទេសចរណ៍បានថ្លែងថា ចំនួនភ្ញៀវទេសចរដែលបានចេញដើរកម្សាន្តថ្ងៃចុងសប្តាហ៍កន្លងមកនេះ មាន១៨ម៉ឺន២៩៦នាក់ ដែលមានការកើនឡើងប្រមាណ ៣.២៩% ប្រៀបធៀបនឹងសប្តាហ៍កន្លងមក។ លោករដ្ឋ មន្រ្តីថោងខុន បានថ្លែងថាក្នុងចំណោមភ្ញៀវទេសចរណ៍ទាំងជាង១៨ម៉ឺន២៩៦នាក់ រួមមានភ្ញៀវជាតិ១៧ម៉ឺន ៥ពាន់៨០១នាក់ និងភ្ញៀវបរទេសផ្ទៃក្នុងចំនួន៤ពាន់៤៩៥នាក់ ដែលបានដើរកម្សាន្តក្នុងប្រទេស ។

  • តុលាការសម្រេចដាក់លក់អតីតទីស្នាក់ការគណបក្សសង្ក្រោះជាតិ (Video Inside)

    តុលាការសម្រេចដាក់លក់អតីតទីស្នាក់ការគណបក្សសង្ក្រោះជាតិ (Video Inside)

    អតីតទីស្នាក់ការគណបក្សសង្រ្គោះជាតិនៅសង្កាត់ចាក់អង្រែលើ ដែលជាកម្មសិទ្ធិរបស់ទណ្ឌិត សម រង្ស៊ី ត្រូវ តុលាការបានប្រកាសសម្រេចដាក់លក់ដោយបង្ខំដើម្បីយកលុយសងសំណងផ្នែករដ្ឋប្បវេណីដល់ដើមបណ្តឹង។ ការសម្រេចដាក់លក់ដោយបង្ខំអតីតទីស្នាក់ការនេះ បានធ្វើឡើងបន្ទាប់ពីមានសំណើសុំឱ្យអនុវត្តវិធានបង្ខំ ដោយផ្ទាល់របស់ភាគីដើមបណ្តឹងរដ្ឋប្បវេណីទាំង៤ និងបណ្តឹងរបស់អយ្យការអមសាលាដំបូងភ្នំពេញ ចំនួន៤ សំណុំរឿងទៀត បន្ទាប់ពីភាគីអ្នកចាញ់ក្តី មិនបានបំពេញកាតព្វកិច្ចសងសំណងតាមសាលក្រម សាលដីកា ស្ថាពរ កាលពី៣ឆ្នាំមុន និងសាលក្រមស្ថាពរជាបន្តបន្ទាប់ទៀត។

  • វ៉ាក់សាំង Astrazeneca ចំនួន ៣២ម៉ឺន៤ពាន់ដូស តាមយន្តការកូវ៉ាក់ដឹកមកដល់កម្ពុជា (Video Inside)

    វ៉ាក់សាំង Astrazeneca ចំនួន ៣២ម៉ឺន៤ពាន់ដូស តាមយន្តការកូវ៉ាក់ដឹកមកដល់កម្ពុជា (Video Inside)

    វ៉ាក់សាំង Astrazeneca ចំនួន ៣២ម៉ឺន៤ពាន់ដូសទៀត តាមយន្តការកូវ៉ាក់ ត្រូវបានផ្តល់មកកម្ពុជាតាមរយៈការ ដឹកជញ្ជួនជើងយន្តហោះមកដល់ព្រលានយន្តហោះអន្តរជាតិភ្នំពេញនៅថ្ងៃទី១៥វិច្ឆិកានេះ។ រដ្ឋលេខាធិការ ក្រសួងសុខាភិបាលលោកស្រីយក់សម្បត្តិបានថ្លែងថា ការមកដល់នូវវ៉ាក់សាំងតាមរយៈយន្ដការកូវ៉ាក់លើកនេះ គឺជាលើកទី៣ហើយ ។

  • សម្តេចតេជោ ជួបពិភាក្សាជាមួយនាយករដ្ឋមន្ត្រីចិនលោក លី ខឺឈាង តាមប្រព័ន្ធវីដេអូពីចម្ងាយ (Video Inside)

    សម្តេចតេជោ ជួបពិភាក្សាជាមួយនាយករដ្ឋមន្ត្រីចិនលោក លី ខឺឈាង តាមប្រព័ន្ធវីដេអូពីចម្ងាយ (Video Inside)

    សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២១នេះ បានជួបពិភាក្សាការងារ ជាមួយ នាយករដ្ឋមន្ត្រីចិនលោក លី ខឺឈាង។ មន្ត្រីរាជរដ្ឋាភិបាលបានថ្លែងថាជំនួបពិភាក្សាតាមរយៈប្រព័ន្ធវីដេ អូពីចម្ងាយនេះ គឺជាជំនួបពិភាក្សាការងារដ៏មានសារសំខាន់ដែលផ្តោតលើការបង្កើនកិច្ចសហប្រតិបត្តិការឲ្យ កាន់តែស៊ីជម្រៅ និងស្អិតរមួតថែម រវាងប្រទេសទាំង២ ដែលជាប្រទេសនៃមិត្តដែកថែបរវាងគ្នានឹងគ្នា។

  • ប្រទេសអាស៊ាន មានអ្នកឆ្លងកូវីដ១៩ ជាង៨ម៉ឺនករណី រយៈពេល៧២ម៉ោងចុងក្រោយ (Video Inside)

    ប្រទេសអាស៊ាន មានអ្នកឆ្លងកូវីដ១៩ ជាង៨ម៉ឺនករណី រយៈពេល៧២ម៉ោងចុងក្រោយ (Video Inside)

    ប្រទេសអាស៊ានទាំង១០ក្នុងរយៈពេល៧២ម៉ោងចុងក្រោយនេះ ការឆ្លងកូវីដ១៩ មានចំនួន៨ម៉ឺន៣ពាន់ ២៨៧ ករណី និងការ ស្លាប់ថ្មីមានចំនួន១ពាន់៣៥២នាក់។ បើធៀបនឹងសប្តាហ៍មុនការឆ្លងថ្មីមានការកើនឡើង ចំនួន ៣៩៦នាក់ ចំណែកការស្លាប់ថ្មីមានការកើនឡើងចំនួន២៦៧នាក់ ។ប្រទេសដែលមានការឆ្លងថ្មី និងការស្លាប់ថ្មី ក្នុងរយៈ ពេល៧២ម៉ោងចុង ក្រោយនេះនៅអាស៊ាន រួមមាន១០ប្រទេស៕

  • រយៈពេល២៤ម៉ោង កម្ពុជាឆ្លងកូវីដចំនួន៥២ករណី (Video Inside)

    រយៈពេល២៤ម៉ោង កម្ពុជាឆ្លងកូវីដចំនួន៥២ករណី (Video Inside)

    តួលេខឆ្លងកូវីដ១៩ក្នុងប្រទេសកម្ពុជា កាន់តែបន្តធ្លាក់ចុះក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះទៀតដោយ តួលេខនៅសល់៥២ករណីតែប៉ុណ្ណោះ។ បើប្រៀបធៀបនឹងម្សិលមិញ, តួលេខឆ្លងនេះ បានថយចុះ៣ករណីបើ ប្រៀបធៀបនឹងម្សិលមិញ។ យោងតាមក្រសួងសុខាភិបាល ក្នុងចំណោមការឆ្លងថ្មីចំនួន៥២ករណីកនោះ ការឆ្លង ក្នុងសហគមន៍ មានចំនួន៤៨ករណី និងការឆ្លងមកពីក្រៅប្រទេសមានចំនួន៤ករណីផងដែរ។

  • ពលរដ្ឋចាក់វ៉ាក់សាំងទូទាំងប្រទេសមានចំនួន៨៧,៨៥% (Video Inside)

    ពលរដ្ឋចាក់វ៉ាក់សាំងទូទាំងប្រទេសមានចំនួន៨៧,៨៥% (Video Inside)

    ចំនួនប្រជាពលរដ្ឋដែលបានទទួលការចាក់វ៉ាក់សាំងក្នុងរយៈពេល២៤ម៉ោងកន្លងមកនេះ មានចំនួន ៤ពាន់ ៣៣នាក់ ដែលនាំឲ្យតួលេខនៃចំនួនសរុបចាក់លើប្រជាពលរដ្ឋទូទាំងប្រទេសគិតត្រឹមថ្ងៃទី១៥ ខែវិច្ឆិកា បាន កើនដល់១៤លាន ៥ម៉ឺន៥ពាន់៩៥៨នាក់។

  • កម្ពុជាមិនតម្រូវធ្វើចត្តាឡីស័កលើអ្នកដំណើរបរទេសដែលបានចាក់វ៉ាក់សាំង២ដូសឡើយ (Video Inside)

    កម្ពុជាមិនតម្រូវធ្វើចត្តាឡីស័កលើអ្នកដំណើរបរទេសដែលបានចាក់វ៉ាក់សាំង២ដូសឡើយ (Video Inside)

    កម្ពុជាចាប់ពីថ្ងៃច័ន្ទទី១៥វិច្ឆិកានេះទៅ នឹងមិនធ្វើចត្តាឡីស័កចំពោះអ្នកដំណើរមកពីក្រៅប្រទេសដែលបាន ចាក់ វ៉ាក់សាំងបង្កាជម្ងឺកូវីដ១៩ស្របតាមស្តង់ដាកំណត់នៃវិធានសុខាភិបាលឡើយ។ គោលការណ៍កំណត់មិនធ្វើចត្តា ឡីស័កនេះ ត្រូវបានអនុវត្តជាលើកដំបូងបំផុតហើយក្នុងប្រទេសកម្ពុជាក្រោយរយៈពេល១៨ខែកន្លងមកនេះ។ គោលការណ៍កំណត់មិនធ្វើចត្តាឡីស័កចាប់ពីថ្ងៃច័ន្ទដើមសប្តាហ៍នេះទៅ ត្រូវបានលើកឡើងតាមរយៈសារ សម្លេងរបស់សម្តេចតេជោហ៊ុនសែនតាមប្រព័ន្ធបណ្តាញសង្គមជាផ្លូវការ។

  • កិច្ចប្រជុំភាពជាដៃគូសភាអាស៊ី-អឺរ៉ុប លើកទី១១ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះចាប់ផ្តើមនៅថ្ងៃអង្គារនេះ (Video Inside)

    កិច្ចប្រជុំភាពជាដៃគូសភាអាស៊ី-អឺរ៉ុប លើកទី១១ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះចាប់ផ្តើមនៅថ្ងៃអង្គារនេះ (Video Inside)

    កិច្ចប្រជុំភាពជាដៃគូសភាអាស៊ី-អឺរ៉ុបលើកទី១១ ដែលរដ្ឋសភាកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះ ត្រៀមនឹងចាប់ផ្តើមនៅ ថ្ងៃអង្គារស្អែកនេះហើយ។ កម្ពុជាចាប់ពីពាក់កណ្តាលខែវិច្ឆិកានេះទៅ នឹងធ្វើជាម្ចាស់ផ្ទះនេះ កិច្ចប្រជុំកំពូលធំៗ ចំនួន២ គឺកិច្ចប្រ ជុំភាពជាដៃគូសភាអាស៊ី-អឺរ៉ុបលើកទី១១ និងកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប ASEM លើកទី១៣។ កិច្ចប្រជុំភាពជាដៃគូសភាអាស៊ី-អឺរ៉ុប ហៅកាត់ថា ASEP នឹងធ្វើថ្ងៃស្អែកនេះ ចំណែកកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប ASEM លើកទី១៣ នឹងធ្វើនៅថ្ងៃទី២៥ និងថ្ងៃទី២៦ ខែវិច្ឆិកាសប្តាហ៍ក្រោយ៕