Category: ទូរទស្សន៍

  • ចាក់សម្លាប់គ្នាដោយសារទំនាស់សម្តី (Video Inside)

    ចាក់សម្លាប់គ្នាដោយសារទំនាស់សម្តី (Video Inside)

    ទំនាស់ហិង្សារវាងបុរស២នាក់ នៅក្នុងខេត្តក្រចេះបាននាំឲ្យមានការចងគំនុំសម្លាប់ដោយការប្រើលំពែងចាក់ ចំខ្លួនពេលកំពុងដេកលក់។ សេចក្តីរាយការណ៍ពីនគរបាលស្រុកឆ្លូងខេត្តក្រចេះ បានបញ្ជាក់ថាបុរសម្នាក់ អាយុ ៥៣ឆ្នាំឈ្មោះគឹមញឹម ត្រូវបានគូវិវាទឈ្មោះខាំ យ៉ាត អាយុ៥២ឆ្នាំ ដែលរស់នៅក្បែរគ្នា បានចាក់សម្លាប់ ដោយ ប្រើលំពែងក្នុងពេលកំពុងគេងលក់ក្នុងផ្ទះរបស់ខ្លួនស្ថិតនៅភូមិព្រៃគោ ឃុំដំរីផុង នៃស្រុកឆ្លូង។  

  • ចំណូលពីទំនិញនាំចេញនិងនាំចូលកម្ពុជាបានកើនឡើង (Video Inside)

    ចំណូលពីទំនិញនាំចេញនិងនាំចូលកម្ពុជាបានកើនឡើង (Video Inside)

    ចំណូលទទួលបានពីទំនិញនាំចេញនិងនាំចូលរបស់កម្ពុជា ត្រូវគេរាយការណ៍ថា សុទ្ធតែបានកើនឡើងដោយ ទទួលបាននូវទំហំទឹកប្រាក់ប្រមាណ ៩៥,៧ទ្រីលានរៀល។

  • ២ថ្ងៃមានអ្នកចុះឈ្មោះបោះឆ្នោតជាង២ម៉ឺន៤ពាន់នាក់ (Video Inside)

    ២ថ្ងៃមានអ្នកចុះឈ្មោះបោះឆ្នោតជាង២ម៉ឺន៤ពាន់នាក់ (Video Inside)

    ពលរដ្ឋប្រមាណជាង២ម៉ឺន៤ពាន់បានមកចុះឈ្មោះបោះឆ្នោតថ្មីក្នុងរយ:ពីរថ្ងៃកន្លងមកនេះ។ ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២១ ដែលមានរយ:ពេល៥០ថ្ងៃ  បានចាប់ផ្តើមតាំងពីថ្ងៃទី១២ ខែតុលា ដល់ថ្ងៃ ទី៣០ខែវិច្ឆិកា ឆ្នាំ២០២១ ដោយគិតទាំងថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ។

  • KOICA ផ្តល់ជំនួយជិត ៧លានដុល្លារ ដើម្បីកសាងសមត្ថភាព វិស្វកម្មបរិស្ថាន (Video Inside)

    KOICA ផ្តល់ជំនួយជិត ៧លានដុល្លារ ដើម្បីកសាងសមត្ថភាព វិស្វកម្មបរិស្ថាន (Video Inside)

    ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ KOICA បានផ្តល់ជំនួយជិត ៧លានដុល្លារ ដើម្បីកសាងសមត្ថភាព វិស្វកម្មបរិស្ថាននៅប្រទេសកម្ពុជា។ ការផ្តល់ជំនួយនោះបានធ្វើឡើងនៅថ្ងៃទី១៤តុលានេះតាមរយ: ពិធីចុះហត្ថ លេខាលើកិច្ចព្រមព្រៀងផ្តល់ហិរញ្ញប្បទានឥតសំណងតាមប្រព័ន្ធវីដេអូ រវាងរដ្ឋមន្រ្តី ក្រសួងអប់រំនិងយុវជន គឺ បណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន និងប្រធានតំណាងទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ KOICA លោក រ៉ូ យុនជុន។

  • សប្បុរសជនផ្តល់ប្រាក់១៤១លានរៀលឧបត្ថម្ភដល់ TYDA (Video Inside)

    សប្បុរសជនផ្តល់ប្រាក់១៤១លានរៀលឧបត្ថម្ភដល់ TYDA (Video Inside)

    ថវិកាចំនួន១៤១លានរៀលរួមនិងជែលលាងដៃចំនួន ២ពាន់៤០០ដបត្រូវបានប្រគល់ជូនសមាគមគ្រូពេទ្យ ស្ម័គ្រចិត្តយុវជនសម្តេចតេជោ TYDA ក្នុងយុទ្ធនាការប្រឆាំងជំងឺកូវីដ-១៩ ។ ពិធីប្រគល់បានធ្វើឡើងនៅក្នុង សប្តាហ៍នេះដោយ ក្រុមហ៊ុន LION CORPORATION (THAILAND) AND TSNR DISTRIBUTION។ ក្នុងថវិកា ទាំងនោះរួមមាន ថវិកាក្រុមមហ៊ុន៤១លានរៀល, ជែលលាងដៃចំណុះ៥០មីលីលីត្រចំនួន ២ពាន់៤០០ដប រួម នឹងថវិកា១០០លានរៀលផ្សេងទៀតដែលឧបត្ថម្ភដោយ ចុងភៅ សេង ហុកហេង។

  • ឆេះផ្ទះនៅក្បែរអូរឫស្សី (Video Inside)

    ឆេះផ្ទះនៅក្បែរអូរឫស្សី (Video Inside)

    អគ្គិភ័យក្នុងរាជធានីមួយកន្លែងបានកើតឡើងនាក្បែរផ្សារអូរឫស្សីនៃខណ្ឌ៧មករាបណ្តាលឲ្យឆេះផ្ទះ មួយខ្នង៕

  • កូរ៉េខាងត្បូងផ្តល់ម៉ាស៊ីនធ្វើតេស្ដរកមេរោគកូវីដ១៩ (Video Inside)

    កូរ៉េខាងត្បូងផ្តល់ម៉ាស៊ីនធ្វើតេស្ដរកមេរោគកូវីដ១៩ (Video Inside)

    ម៉ាស៊ីនធ្វើតេស្ដរកមេរោគកូវីដ១៩ និងឧបករណ៍សម្ភារៈប្រើប្រាស់មួយចំនួនទៀតត្រូវបានរដ្ឋាភិបាលកូរ៉េខាង ត្បូង ផ្ដល់ជូនរាជរដ្ឋាភិបាលកម្ពុជាដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩។ ពិធីប្រគល់និងទទួលបានធ្វើឡើងនៅថ្ងៃ ទី១៤តុលានេះក្រោមអធិបតីភាពរដ្ឋមន្ដ្រីក្រសួងសុខាភិបាល លោកសាស្ដ្រាចារ្យ ម៉ម ប៊ុនហេង នៅឃ្លាំងឱសថ កណ្ដាលនៃក្រសួងសុខាភិបាល នារាជធានីភ្នំពេញ។

  • ប្រធានថ្មី World Bank ប្រចាំកម្ពុជាអបអរសាទរការចាក់វ៉ាក់សាំងក្នុងប្រទេសកម្ពុជា (Video Inside)

    ប្រធានថ្មី World Bank ប្រចាំកម្ពុជាអបអរសាទរការចាក់វ៉ាក់សាំងក្នុងប្រទេសកម្ពុជា (Video Inside)

    ប្រធានថ្មីនៃធនាគារពិភពលោក World Bank ប្រចាំកម្ពុជា បានអបអរសាទរចំពោះភាពជោគជ័យនៃការចាក់ វ៉ាក់សាំងក្នុងប្រទេសកម្ពុជា ដែលរំពឹងថានឹងធ្វើឲ្យកម្ពុជាបើកសកម្មភាពសេដ្ឋកិច្ចសាឡើងវិញ តាមគន្លងថ្មី ក្នុង ពេលដ៏ឆាប់ខាងមុខ។

  • កម្ពុជាបង្កើតមជ្ឈមណ្ឌលផលិតផែនទីជាលើកដំបូង (Video Inside)

    កម្ពុជាបង្កើតមជ្ឈមណ្ឌលផលិតផែនទីជាលើកដំបូង (Video Inside)

    កម្ពុជាបានធ្វើពិធីបញ្ចុះបឋមសិលាកសាងអគារមជ្ឈមណ្ឌលផលិតផែនទី ដែលកម្ពុជាទើបនឹងមានជាលើក ដំបូងក្នុងប្រវត្តិសាស្ត្រ។ សំណង់មជ្ឈមណ្ឌលដែលបានបុកគ្រឹះធ្វើក្នុងរាជធានីភ្នំពេញថ្ងៃព្រហស្បតិ៍នេះ គឺជា ជំនួយរបស់ក្រសួងការពារជាតិនៃប្រទេសចិន។

  • រដ្ឋមន្ត្រីបរិស្ថានបញ្ជាក់គោលជំហរកម្ពុជាជុំវិញចំណាត់ការទប់ទល់ Climate Change (Video Inside)

    រដ្ឋមន្ត្រីបរិស្ថានបញ្ជាក់គោលជំហរកម្ពុជាជុំវិញចំណាត់ការទប់ទល់ Climate Change (Video Inside)

    រដ្ឋមន្ត្រីក្រសួងបរិស្ថានលោកសាយសំអាល់ បានថ្លែងបញ្ជាក់នូវគោលជំហររបស់កម្ពុជាជុំវិញចំណាត់ការទប់ ទល់នឹងបញ្ហាប្រែប្រួលអាកាសធាតុនៅមុនសន្និសីទអង្គការសហប្រជាជាតិលើកទី២៦ Conference of the Parties 26 ដែលនឹងប្រារព្ធធ្វើក្នុងក្រុង Glasgow នៃប្រទេសស្កុតឡែន។