-
ឃាត់មនុស្ស១៩នាក់ ក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ (Video Inside)

-
រយៈពេល២៤ម៉ោងចាក់វ៉ាក់សាំងលើពលរដ្ឋបាន ១ម៉ឺន៧ពាន់៦៩២នាក់ (Video Inside)

ប្រជាពលរដ្ឋដែលបានទទួលការចាក់វ៉ាក់សាំងក្នុងរយៈពេល២៤ម៉ោងកន្លងមកនេះ មានចំនួន១ម៉ឺន៧ពាន់៦៩២ នាក់។ យោងតាមក្រសួងសុខាភិបាល, តួលេខនៃចំនួនសរុបដែលប្រជាពលរដ្ឋទូទាំងប្រទេស ដែលបានទទួល ការចាក់វ៉ាក់សាំងគិតត្រឹមថ្ងៃទី១៣ខែតុលា បានកើនដល់ ១៣លាន៦សែន២ម៉ឺន៧ពាន់៩៧៨នាក់ហើយ, ក្នុង នោះ អ្នកបានចាក់វ៉ាក់សាំងដូសទី២រួចមានចំនួន ១១លាន៩សែន៤ម៉ឺន១ពាន់៥២០នាក់, ការចាក់វ៉ាក់សាំងលើ ពលរដ្ឋអាយុពី១៨ឆ្នាំឡើង មានចំនួន៩លាន៩សែន២ម៉ឺន៧ពាន់៣១៨នាក់, ការចាក់លើយុវជនវ័យជំទង់អាយុ រវាងពី ១២ដល់១៧ឆ្នាំ មានចំនួន ១លាន៧សែន៦ម៉ឺន៩ពាន់៩៦២នាក់, ចំណែកការចាក់លើកុមារអាយុពី៦ ដល់ ១២ឆ្នាំ មានចំនួន ១លាន៨សែន៣ម៉ឺន៦៩៨នាក់ ។
-
កម្ពុជាជាប្រទេសទី៦លើសកលលោកដែលមានការចាក់វ៉ាក់សាំងច្រើនជាងគេ (Video Inside)

-
ខេត្តកំពតធ្វើពិធីផ្លាស់ប្តូរអភិបាលថ្មី (Video Inside)

ខេត្តកំពតបានធ្វើពិធីផ្លាស់ប្តូរអភិបាលខេត្តថ្មីនៅថ្ងៃទី១៣តុលានេះ ដោយលោកជាវតាយ ត្រូវផ្លាស់ទៅគ្រប់ គ្រងក្នុងខេត្តពោធិ៍សាត់, ចំណែកអតីតអភិបាលខេត្តពោធិ៍សាត់ លោកម៉ៅធនិ ត្រូវបានផ្ទេរមកគ្រប់គ្រងក្នុងខេត្ត កំពតដែលជាប់នឹងមាត់សមុទ្ទវិញ។ ពិធីផ្លាស់ប្តូរអភិបាលខេត្តថ្មីថ្ងៃនេះ បានអញ្ជើញចូលរួមដោយសម្តេចក្រឡា ហោមសខេងឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ។
-
ប្រទេសអាស៊ាន មានអ្នកឆ្លងកូវីដ១៩ ជាង៣ម៉ឺនករណី រយៈពេល២៤ម៉ោងចុងក្រោយ (Video Inside)

ប្រទេសអាស៊ានទាំង១០ក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ ការឆ្លងកូវីដ១៩ថ្មី មានចំនួន៣ម៉ឺន៤ពាន់២១៥ ករណី និងការស្លាប់ថ្មីមានចំនួន៥៥៣នាក់។ នេះជាតួលេខឆ្លងកើនឡើង៩៨៤ករណីបើប្រៀប ធៀបនឹងម្សិល មិញ, ចំណែកតួលេខស្លាប់បានថយចុះ៩៩នាក់ ។ប្រទេសដែលមានការឆ្លងថ្មីក្នុងរយៈ ពេល២៤ម៉ោងចុង ក្រោយ នេះនៅ អាស៊ាន មាន១០ប្រទេស។ ចំណែកការ ស្លាប់ថ្មីមានចំនួន៩ប្រទេស៕
-
រយៈពេល២៤ម៉ោង កម្ពុជាឆ្លងកូវីដចំនួន២៧២ករណី (Video Inside)

តួលេខឆ្លងជំងឺកូវីដ១៩រយៈពេល២៤ម៉ោងកន្លងមកនេះមានចំនួន២៧២ករណី ដែលជាតួលេខកើនឡើង៥ករណី បើប្រៀបធៀបនឹងម្សិលមិញ។ ការរកឃើញឆ្លងក្នុងតួលេខជាង២០០ករណីនេះបានកើតឡើង១០ថ្ងៃជាប់គ្នា មក ហើយ។ ការឆ្លងថ្មីនៅថ្ងៃនេះ រួមមាន២៤៧ករណីជាការឆ្លងចូលក្នុងសហគមន៍ និង២៥ករណី គឺការឆ្លងមកពីក្រៅ ប្រទេស។ បើប្រៀបធៀបនឹងម្សិលមិញ, តួលេខឆ្លងក្នុងសហគមន៍ថ្ងៃនេះ បានថយចុះ១ករណី, រីឯតួលេខឆ្លងមក ពីក្រៅប្រទេសបានកើនឡើង៦ករណី។
-
កម្ពុជានិងគោលជំហរក្នុងកិច្ចប្រជុំលើកទី៦០នៃចលនាមិនចូលបក្សសម្ព័ន្ធ (Video Inside)

-
គណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភាពិនិត្យសេចក្តីព្រាងវិសោធនកម្មច្បាប់កំណត់សញ្ជាតិខ្មែរតែមួយ (Video Inside)

-
សម្តេចនាយករដ្ឋមន្ត្រីអំពាវនាវពលរដ្ឋចូលរួមកាត់បន្ថយគ្រោះមហន្តរាយ (Video Inside)

សម្តេចនាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងអំពាវនាវប្រជាពលរដ្ឋចូលរួមក្នុងការបន្ថយគ្រោះមហន្តរាយ គ្រាដែល ពិភពកំពុងប្រឈមនឹងជំងឺរាតត្បាតកូវីដ១៩។ ការថ្លែងអំពាវនាវរបស់សម្តេចតេជោហ៊ុនសែនបានធ្វើឡើង ក្នុងឱកាសទិវាជាតិគ្រប់គ្រងគ្រោះមហន្តរាយថ្ងៃទី១៣ ខែតុលាឆ្នាំ២០២១ និងទន្ទឹមគ្នាដែលកម្ពុជានិងពិភព លោកកំពុងរងនឹងវិបត្តិឆ្លងកូវីដ១៩និងគ្រោះមហន្តរាយដទៃទៀត។
-
ហោរាសាស្រ្តប្រចាំថ្ងៃព្រហស្បតិ៍ ៨កើត ខែអស្សុជ ឆ្នាំឆ្លូវ ត្រីស័ក ពស២៥៦៥ ត្រូវនឹងថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២១

ឆ្នាំឆ្លូវ សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំឆ្លូវ នាមសត្វគោ ធាតុដី ពង្សមនុស្សប្រុស។ រាសីលោកអ្នកក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ រាល់កិច្ចការងារនឹងអាចសម្រេចផលជាទីគាប់ចិត្ត។ លាភសំណាងក្នុងថ្ងៃនេះឡើងខ្ពស់ណាស់ ដូច្នេះសូមព្យាយាមគ្រប់គ្រងស្ថានការនានា ហើយឆ្លើយតបដោយសុទិដ្ឋិនិយម។ ចំពោះរឿងរ៉ាងផ្សេងៗដែលកើតឡើង ហើយមិនទាក់ទងការងារ គឺមិនគួរយកចិត្តទុកដាក់ កុំចំណាយពេលឥតប្រយោជន៍។ ថ្ងៃនេះអារម្មណ៍លោកអ្នកអាចប្រែប្រួល ឬរសាប់រសល់បន្តិច ដូច្នេះកុំធ្វើអ្វីដែលខ្លួនមិនច្បាស់ ឬសុំការពិភាក្សាទើបមានសុវត្ថិភាព។ ដោយឡែក សូមជៀសវាងពីការរស់នៅក្នុងគំនិតអវិជ្ជមាន។ ឆ្នាំម្សាញ់ សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំម្សាញ់ នាមសត្វពស់ ធាតុភ្លើង ពង្សមនុស្សប្រុស។ រាសីលោកអ្នកក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ ថ្ងៃនេះជាពេលវេលាល្អក្នុងការដោះស្រាយបញ្ហាហិរញ្ញវត្ថុ។ កុំខ្លាចក្នុងការវិនិយោគលុយនៅក្នុងអាជីវកម្មផ្ទាល់ខ្លួនរបស់អ្នក ប៉ុន្តែត្រូវយកចិត្តទុកដាក់ ហើយធ្វើការងារ ឬសម្រេចចិត្តឲ្យបានសមហេតុផល។ រាសីថ្ងៃនេះ សូមឲ្យអ្នកកុំចុះចាញ់នឹងភាពអស់សង្ឃឹម។ បញ្ហាការិយាល័យតូចតាចមិនបង្កាការគំរាមកំហែងធ្ងន់ធ្ងរដល់សកម្មភាពវិជ្ជាជីវៈរបស់អ្នកទេ។ ក្រៅពីនេះ អ្នកនឹងអាចរួចផុតពីការធ្វើការជ្រើសរើសដ៏លំបាក ប្រសិនបើអ្នកទុកចិត្តលើខ្លួនឯងឲ្យបានក្នុងកំរិតខ្ពស់។ ឆ្នាំមមី សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមី នាមសត្វសេះ ធាតុភ្លើង ពង្សទេវតាសី្រ។ រាសីលោកអ្នកក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ កិច្ចការងារ និងសេចក្តីប៉ងប្រាថ្នារបស់អ្នកនឹងទទួលបានជោគជ័យ និងការដោះស្រាយបញ្ហាក៏មានភាពងាយស្រួលផងដែរ។ ថ្ងៃនេះជាពេលអំណោយផលខ្លាំងសម្រាប់អ្នកប្រកបអាជីវកម្ម ពីព្រោះកំរិតលុយកាក់ដែលទទួលបានមានកំរិតខ្ពស់ណាស់។ ប្រសិនបើអ្នកមានលទ្ធភាពបោះទុននោះនឹងទទួលបានផលចំណេញយ៉ាងច្រើន។ ប៉ុន្តែក្នុងនោះសូមប្រយ័ត្នកំហុសដែលនឹងអាចកើតមានទាក់ទងនឹងពាក្យសំដី ឬអាកប្បកិរិយា។ ឆ្នាំរកា សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរកា នាមសត្វមាន់ចែ…