Category: ទូរទស្សន៍

  • កម្ពុជាមាតុភូមិយើង១២.តុលា.២០២១

    កម្ពុជាមាតុភូមិយើង១២.តុលា.២០២១

    មាតិកាព័ត៌មានកម្ពុជាមាតុភូមិយើង១២.តុលា.២០២១TG1 ស្ថានភាពធាតុអាកាសនៅកម្ពុជា ចាប់ពីថ្ងៃទី១៣-១៩ ខែតុលា, ភ្លៀងបន្តធ្លាក់កម្រិតពីតិចទៅច្រើន និងមានខ្យល់កន្ត្រាក់ ៕ ..អាន..(អត្ថបទរូបភាព សារ៉ាន ទីងី)LD2 ព្រះមហាក្សត្រ យល់ស្របតាមគំនិតផ្តួចផ្តើមរបស់សម្តេចតេជោ ហ៊ុន សែន ក្នុងការធ្វើវិសោធនកម្មច្បាប់ធម្មនុញ្ញកំណត់ «សញ្ជាតិខ្មែរតែមួយគត់» និងសូមផ្ញើលិខិតរបស់ប្រធានក្រុមប្រឹក្សាធម្មនុញ្ញ ដើម្បីចាត់ការតាមនីតិវិធី៕…អាន(សម្រួលអត្ថបទលីដា+រូបភាពសេឌី)LD3 សារព័ត៌មាន The Guardian ផ្ញើលិខិតមកក្រសួងការបរទេសកម្ពុជា សោកស្តាយចំពោះកំហុសរបស់ខ្លួនដែលផ្សាយខុសការពិតថា សម្តេចតេជោ ហ៊ុន សែន ទិញសញ្ជាតិពីប្រទេសស៉ីព្រ ហើយបានកែតម្រូវឡើងវិញ៕…អាន(សម្រួលអត្ថបទលីដា+រូបភាពសេឌី)LD1 សម្តេចតេជោ ហ៊ុន សែន នៅព្រឹកនេះ បានចូលទីលានវាយកូនគោលឡើងវិញហើយ បន្ទាប់ពីខកខានអស់រយៈពេលជាច្រើនខែដោយសារជាប់ដៃប្រយុទ្ធជាមួយកូវីដ១៩៕..អាន(សម្រួលអត្ថបទលីដា+រូបភាពសេឌី)LD ប្រមុខការទូតកម្ពុជា នឹងចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសនៃសន្និសីទស្តីពីអន្តរកម្ម និងវិធានការកសាងទំនុកចិត្ត នៅអាស៊ី (CICA) លើកទី៦ តាមប្រព័ន្ធវីដេអូអនឡាញរ នៅសៀលនេះ៕..អាន (សម្រួលអត្ថបទលីដា+រូបភាពទីងី)TG ដើម្បីអបអរសាទរទីក្រុងសៀមរាបជាទីក្រុងវប្បធម៌អាស៊ាន ក្រសួងវប្បធម៌ សហការជាមួយ បណ្តាអង្គ ទូតអាស៊ាន និងប្រទេសដៃគូរួមគ្នាដាំដើមឈើ និងជិះកង់ ក្នុងរមណីយដ្ឋានអង្គរ ៕ ……អាន……(អត្ថបទរូបភាព សារ៉ាន ទីងី)LD5…

  • បុរសប្រើហិង្សាលើភរិយា លង់ទឹកស្លាប់ក្រោយកាប់ប្រពន្ធនឹងផ្លែដាវ (Video Inside)

    បុរសប្រើហិង្សាលើភរិយា លង់ទឹកស្លាប់ក្រោយកាប់ប្រពន្ធនឹងផ្លែដាវ (Video Inside)

    បុរសម្នាក់បានលង់ទឹកស្លាប់នៅក្នុងខេត្តស្វាយរៀងបន្ទាប់ពីបានប្រើអំពើហិង្សាយកដាវកាប់លើភរិយារបស់ខ្លួន បណ្តាលឲ្យរងរបួសធ្ងន់។ ហេតុការណ៍នោះបានកើតឡើងកាលពីថ្ងៃទី១០ខែតុលាឆ្នាំ២០២១ នៅភូមិអង្គាសដី ឃុំតាសួស នៃស្រុកស្វាយជ្រំ។សមត្ថកិច្ចបានបញ្ជាក់ថា ជនសង្ស័យដែលបានលង់ទឹកស្លាប់ ឈ្មោះ ម៉ៅ ភារុន អាយុ៣៧ឆ្នាំ, ចំណែកស្រ្តីជាភរិយា ឈ្មោះ ប្រែង ប៊ុនណារី អាយុ៤២ឆ្នាំ។

  • មនុស្ស១៣នាក់ស្លាប់ដោយករណីលង់ទឹកនៅបន្ទាយមានជ័យ (Video Inside)

    មនុស្ស១៣នាក់ស្លាប់ដោយករណីលង់ទឹកនៅបន្ទាយមានជ័យ (Video Inside)

    យ៉ាងហោចមនុស្សចំនួន១៣នាក់នៅក្នុងខេត្តបន្ទាយមានជ័យ បានរងនឹងការលង់ទឹកស្លាប់នៅក្នុងអំឡុងទឹក ជំនន់ជនលិចនៅក្នុងខេត្ត នារយៈពេលថ្មីៗកន្លងមកនេះ ។

  • គជបចាប់ផ្តើមពិនិត្យបញ្ជីការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២១ (Video Inside)

    គជបចាប់ផ្តើមពិនិត្យបញ្ជីការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២១ (Video Inside)

    គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត គជប នឹងចាប់ផ្តើមពិនិត្យបញ្ជីការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២១ នៅ ថ្ងៃទី១២ ខែតុលាស្អែកនេះហើយ។ ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត នឹងមានរយៈពេល ៥០ថ្ងៃ ដែលនឹងបញ្ចប់នៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២១ នៅតាមសាលាឃុំសង្កាត់ និងទីតាំងមួយចំនួននៅក្នុងឃុំសង្កាត់ ។

  • ជប៉ុនផ្តល់ជំនួយជាង៧២លានដុល្លារដល់កម្ពុជា (Video Inside)

    ជប៉ុនផ្តល់ជំនួយជាង៧២លានដុល្លារដល់កម្ពុជា (Video Inside)

    ជំនួយរបស់រដ្ឋាភិបាលជប៉ុនជាង៧២លានដុល្លារដល់ប្រទេសកម្ពុជា លើគម្រោងពង្រីកសមត្ថភាពផ្គត់ផ្គង់ទឹក ស្អាតខេត្តសៀមរាបនិងគម្រោងគាំទ្រដំណើរការកសាងផែនការបោសសម្អាតមីន និងត្រួតពិនិត្យគុណភាព លើ ផ្ទៃដីបោសសម្អាត បានចុះហត្ថលេខាប្រគល់នៅថ្ងៃទី១១តុលានេះហើយ។

  • «Rough Guides» ផ្សាយថាកម្ពុជាជាប្រទេសលេខ១នៃការផ្តល់ភាពរួសរាយរាក់ទាក់ជាងគេ (Video Inside)

    «Rough Guides» ផ្សាយថាកម្ពុជាជាប្រទេសលេខ១នៃការផ្តល់ភាពរួសរាយរាក់ទាក់ជាងគេ (Video Inside)

    កម្ពុជាត្រូវវ៉េបសាយអន្តរជាតិឈ្មោះ «Rough Guides» បានផ្សាយផ្តល់ចំណាត់លេខ១ ជាប្រទេសមានភាពរួស រាយរាក់ទាក់ជាងគេនៅលើពិភពលោក។ «Rough Guides» គឺជាទីភ្នាក់ងារទេសចរណ៍ និងជាក្រុមហ៊ុនបោះពុម្ព ផ្សាយសៀវភៅមគ្គុទេសក៍ដ៏ល្បីល្បាញលើសកលលោក។  ក្រៅពីកម្ពុជា ប្រទេសចំនួន ៩ទៀត ត្រូវបានសៀវ ភៅទេសចរអន្តរជាតិនេះចាត់ទុកថាជាប្រទេសមានភាពរួសរាយរាក់ទាក់ផងដែរ ដែលភាគច្រើនជាប្រទេសនៅ ក្នុងតំបន់អាស៊ាន។

  • រដ្ឋមន្ត្រីអូស្ត្រាលីប្រាប់សមភាគីកម្ពុជាថា AUKUS មិននាំឲ្យមានការរត់ប្រណាំងប្រជែងគ្រឿងសព្វាវុធក្នុងតំបន់ (Video Inside)

    រដ្ឋមន្ត្រីអូស្ត្រាលីប្រាប់សមភាគីកម្ពុជាថា AUKUS មិននាំឲ្យមានការរត់ប្រណាំងប្រជែងគ្រឿងសព្វាវុធក្នុងតំបន់ (Video Inside)

    ប្រទេសអូស្ត្រាលី បានបញ្ជាក់ប្រាប់កម្ពុជាសាជាថ្មីនូវគោលជំហររបស់សន្ធិសញ្ញា AUKUS ដោយការសន្យាថា កិច្ចព្រមព្រៀងត្រីភាគីអូស្ត្រាលី, សហរដ្ឋអាមេរិកនិងចក្រភពអង់គ្លេសនេះ នឹងមិននាំឲ្យមានការរត់ប្រណាំង ប្រជែងគ្រឿងសព្វាវុធ។ ការបញ្ជាក់ប្រាប់នេះ បានធ្វើដោយរដ្ឋមន្ត្រីការបរទេសអូស្ត្រាលីលោកស្រី ម៉ារីស ផេន តាមរយៈជំនួបទូរស័ព្ទជាមួយនឹងរដ្ឋមន្ត្រីការបរទេសកម្ពុជាលោកប្រាក់សុខុន កាលពីថ្ងៃ ទី៨តុលាកន្លងមកនេះ ៕

  • កម្ពុជានិងស៊ែប៊ី ប្តេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំង២ (Video Inside)

    កម្ពុជានិងស៊ែប៊ី ប្តេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំង២ (Video Inside)

    មន្ត្រីកម្ពុជានិងមន្ត្រីស៊ែប៊ី បានឯកភាពគ្នាជំរុញកិច្ចសហប្រតិបត្តិការលើវិស័យការទូត,សេដ្ឋកិច្ច និងសន្យាបន្ត គាំទ្រគ្នាទៅវិញទៅមកលើឆាកអន្តរជាតិ។ ការឯកភាពគ្នាបន្តកិច្ចជម្រុញសហប្រតិបត្តិការនេះ បានធ្វើឡើងក្នុង កិច្ចពិភាក្សាគ្នាកាលពីថ្ងៃទី១០តុលា រវាងរដ្ឋមន្ត្រីការបរទេសស៊ែប៊ី លោកនីកូឡា សេឡាកូវិច ជាមួយនឹងរដ្ឋមន្រ្តី

  • តួលេខទេសចរណ៍មានជិតមួយលាននាក់ក្នុង១សប្តាហ៍កន្លងមកនេះ (Video Inside)

    តួលេខទេសចរណ៍មានជិតមួយលាននាក់ក្នុង១សប្តាហ៍កន្លងមកនេះ (Video Inside)

    តួលេខនៃចំនួនភ្ញៀវទេសចរណ៍ បានកើនឡើងជាលើកដំបូងក្នុងមួយសប្តាហ៍កន្លងមកនេះ ក្រោយការធ្លាក់ចុះ ចាប់តាំងពីមានព្រឹត្តិការណ៍សហគមន៍២០កុម្ភៈនោះមក។ រដ្ឋមន្ត្រីក្រសួងទេសចរណ៍លោកថោងខុន បានថ្លែងថា ចំនួនភ្ញៀវទេសចរណ៍ក្នុងរយៈពេលមួយសប្តាហ៍នេះ មាន៩១ម៉ឺន១ពាន់១៤៧នាក់ដែលជាចំនួនច្រើនធ្វើដំណើរ លេងកម្សាន្តនៅតាមគោលដៅទេសចរណ៍នានា។

  • លោកស្រី ឱ វណ្ណឌីន ថ្លែងថាការយកប្រាក់ បូជាសពអ្នកបាត់បង់ជីវិតដោយសារការឆ្លងជម្ងឺកូវីដ១៩ គឺជាអំពើ មិនត្រឹមត្រូវឡើយ (Video Inside)

    លោកស្រី ឱ វណ្ណឌីន ថ្លែងថាការយកប្រាក់ បូជាសពអ្នកបាត់បង់ជីវិតដោយសារការឆ្លងជម្ងឺកូវីដ១៩ គឺជាអំពើ មិនត្រឹមត្រូវឡើយ (Video Inside)

    ប្រធានគណៈកម្មការទទួលបន្ទុកការចាក់វ៉ាក់សាំងទូទាំងប្រទេស លោកស្រី ឱ វណ្ណឌីន បានថ្លែងថា ការយកប្រាក់ បូជាសពអ្នកបាត់បង់ជីវិតដោយសារការឆ្លងជម្ងឺកូវីដ១៩ គឺជាអំពើមិនត្រឹមត្រូវឡើយ។