-
ក្រសួងមហាផ្ទៃកម្ពុជា និងក្រសួងសន្តិសុខសាធារណៈចិន ចុះហត្ថលេខាផែនការកិច្ចសហប្រតិបត្តិការអនុវត្តច្បាប់ (មានវីដេអូ)

-
ក្រសួងធនធានទឹក៖ ចាប់ពីថ្ងៃនេះ ដល់ថ្ងៃទី៥ ខែតុលា ភ្លៀងនឹងបន្តធ្លាក់ពីតិច ទៅបង្គួរ ដោយកម្ពុជាទទួលរងនូវឥទ្ធិពលនៃជ្រលងសម្ពាធទាបឥណ្ឌា និងខ្យល់មូសុងនិរតីខ្សោយ (មានវីដេអូ)

-
កម្ពុជាមាតុភូមិយើង ២៩.កញ្ញា.២០២១

មាតិការព័ត៌មានកម្ពុជាមាតុភូមិយើង២៩.កញ្ញា.២០២១D4 ក្រសួងធនធានទឹក៖ ចាប់ពីថ្ងៃនេះដល់ថ្ងៃទី៥ ខែតុលា ភ្លៀងនឹងបន្តធ្លាក់ពីតិច ទៅបង្គួរ ដោយកម្ពុជាទទួលរងនូវឥទ្ធិពលនៃជ្រលងសម្ពាធទាបឥណ្ឌា និងខ្យល់មូសុងនិរតីខ្សោយ ៕…ឃ្លីប(សម្លេងអ្នកនាងរ័ត្ន ចរិយា+រូបភាពសេឌី)TG4 ប្រមុខការពារជាតិ៖ អគ្គបញ្ជាការ គឺប្រចាំការទាំងការបញ្ជាគ្រប់ម៉ោងគ្រប់ពេលទាំងអស់ ត្រៀមខ្លួនជួយសង្គ្រោះប្រជាពលរដ្ឋដោយទឹកជំនន់ ៕…អានផ្ទាល់(វណ្ណា)LD4 ក្រសួងមហាផ្ទៃកម្ពុជា និងក្រសួងសន្តិសុខសាធារណៈចិន ចុះហត្ថលេខាផែនការកិច្ចសហប្រតិបត្តិការអនុវត្តច្បាប់៕…អានផ្ទាល់(សម្រួលអត្ថបទអ៉ិត រ៉ាវុធ, លីដា+រូបភាពសេឌី)LD សារព័ត៌មានបរទេស៖ ប្រទេសកម្ពុជាបានចាក់វ៉ាក់សាំងបង្ការកូវីដ១៩ដល់ប្រជាជនបានល្អប្រសើរ ជាងបណ្តារដ្ឋជាច្រើនរបស់អាមេរិកទៅទៀត៕ អាន (សម្រួលអត្ថបទលីដា+រូបភាពសេឌី)TG គិតត្រឹមថ្ងៃទី២៨ ខែកញ្ញា សរុបការចាក់វ៉ាក់សាំងកូវីដ១៩ ទូទាំងប្រទេសបានចំនួនជាង ១៣លាននាក់ ៕…អាន….( អត្ថបទរូបភាព សារ៉ាន ទីងី)TG1 អគ្គនាយកដ្ឋានពន្ធដារ ក្រើនរំលឹកម្ចាស់យានយន្ត ទៅបង់ពន្ធលើមធ្យោបាយដឹកជញ្ជូន និងយានជំនិះគ្រប់ប្រភេទ ឲ្យទាន់ពេលវេលា ៕..អាន….( អត្ថបទរូបភាព សារ៉ាន ទីងី)TG2 ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា គាំទ្រ និងសាទរការកំណត់ប្រាក់ឈ្នួលអប្បបរមា ដល់កម្មករ ១៩៤ដុល្លារ សម្រាប់ឆ្នាំ២០២២ ៕..អាន….( អត្ថបទរូបភាព សារ៉ាន ទីងី)TG3 ក្រុមសហជីពតំណាងឲ្យក្រុមកម្មករជាង៥០ម៉ឺននាក់ ចេញញត្តិគាំទ្រ…
-
បិទទីតាំងខ្លះនៃឃុំពាមឆ្កោក ខេត្តកំពង់ឆ្នាំង (Video Inside)

-
ខេត្តព្រៃវែង ឆ្លងថ្មី១៣៣នាក់ និងបិទផ្សារក្រុង (Video Inside)

ខេត្តព្រៃវែង បានសម្រេចផ្អាកដំណើរការផ្សារក្រុងព្រៃវែង ជាបណ្តោះអាសន្នរយៈពេល ១៤ថ្ងៃ បន្ទាប់ពីមាន អាជីវករលក់ដូរក្នុងផ្សារ រកឃើញមានវិជ្ជមានកូវីដ១៩ ក្រោយមានអាការសង្ស័យ ។ យោងតាមរដ្ឋបាលខេត្ត ផ្សារក្រុងព្រៃវែង ដែលមានទីតាំងស្ថិតក្នុងភូមិលេខ៣ សង្កាត់កំពង់លាវ ក្នុងក្រុងព្រៃវែង នឹងត្រូវបិទចាប់ពីថ្ងៃទី ២៩ ខែកញ្ញា រហូតដល់ថ្ងៃទី១២ ខែតុលា។
-
ខេត្តព្រះសីហនុផ្អាករោងចក្រ៣ក្រោយរកឃើញឆ្លងកូវីដ១៩ (Video Inside)

-
រយៈពេល៨ខែចំណូលពីការលក់កៅស៊ូបានជាង៣២៦លានដុល្លារ (Video Inside)

កម្ពុជាទទួលបានចំណូលជាង៣២៦លានដុល្លាពីការនាំចេញជ័រកៅស៊ូទៅទីផ្សារក្រៅប្រទេសរយៈពេល៨ខែ ឆ្នាំ២០២១នេះ។ របាយការណ៍របស់អគ្គនាយកដ្ឋានកៅស៊ូ ថ្ងៃទី២៨កញ្ញា បានបញ្ជាក់ថា ចំណូល៣២៦លាន ៣សែន៣ម៉ឺន៨ពាន់៧២៨.៨៤ ដុល្លារ រយៈពេល៨ខែដើមឆ្នាំនេះ គឺក្រោយការនាំចេញជ័រកៅស៊ូ ១៩ម៉ឺន៤ពាន់ ៥២៥តោន ដែលកើនឡើងចំនួន ១ម៉ឺន៤ពាន់៦០៥តោន ស្មើនឹង៨% ធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំមុន។ រីឯការនាំចេញឈើកៅស៊ូវិញ សម្រេចបានចំនួន៤ពាន់៣៧៩ម៉ែត្រគូប។
-
ចំណាកស្រុកខុសច្បាប់នៅព្រំដែនខេត្តបន្ទាយមានជ័យបន្តកើតមាន (Video Inside)

ចំណាកស្រុកខុសច្បាប់ចេញចូលក្នុងទឹកដីកម្ពុជានៅតែបន្តកើតមាន។ មនុស្ស៥៣នាក់ត្រូវបានឃាត់ខ្លួនដោយ អាជ្ញាធរខេត្តបន្ទាយមានជ័យក្នុងនោះរួមមានជនជាតិថៃផងដែរ រយៈ ពេល២ថ្ងៃគឺនៅថ្ងៃទី២៧និង២៨កញ្ញា។ សេចក្តីរាយការណ៍បានឲ្យដឹងថានៅថ្ងៃទី២៧កញ្ញា, សមត្ថកិច្ចកម្ពុជាបានឃាត់ខ្លួនពលករចំនួន ៣៧នាក់ ក្នុងនោះមានជនជាតិថៃ ចំនួន ១១នាក់ ដែលបម្រុងលួចឆ្លងដែនខុសច្បាប់នៅក្នុងចំណុចស្រុកអូរជ្រៅនៃខេត្ត បន្ទាយមានជ័យ។
-
ច្រកទឹកអូរទាំង៤ នៅព្រំដែនខេត្តបន្ទាយមានជ័យ បានកើនកម្ពស់ (Video Inside)

កម្ពស់ទឹកនៅច្រកអូរចំនួន៤ក្នុងខេត្តបន្ទាយមានជ័យកាន់តែកម្ពស់នៅថ្ងៃនេះ ក្រោយជំនន់ទឹកភ្លៀងហូរពី ប្រទេសនៅតែបន្ត។ យោងតាមសេចក្តីរាយការណ៍ពីក្រសួងធនធានទឹកនិងឧតុនិយម, គិតត្រឹមម៉ោង៦ព្រឹកថ្ងៃ ទី២៨កញ្ញា, កំពស់ទឹកនៅអូរល្ងុងបានកើន២សង្ទីម៉ែត្រដែលនាំឲ្យកម្ពស់ទឹកពេលនេះ កើនដល់៦សង្ទីម៉ែត្រ, នៅ ច្រកអូរបីជាន់ ទឹកបានកើន៣សង្ទីម៉ែត្របន្ថែមទៀត ដែលនាំឲ្យកំពស់ទឹកកើន៦សង្ទី ម៉ែត្រ, អូរកំបុតទឹកកើន១ សង្ទីម៉ែត្រដែលនាំឲ្យកម្ពស់កើនដល់៤សង្ទីម៉ែត្រ, ចំណែកច្រកអូរក្បាលស្ពានទឹកឡើង ៥សង្ទីម៉ែត្រដែលនាំឲ្យ កម្ពស់ទឹកកើនដល់១១សង្ទីម៉ែត្រ។ នៅមិនទាន់មានសេចក្តីរាយការណ៍ភ្លាមៗអំពីផលប៉ះពាល់ឬការរងគ្រោះ ថ្នាក់ណាមួយនោះទេក្នុងស្ថានភាពដែលទឹកអូរកំពុងកើនឡើងនាពេលនេះ។
-
ការព្យាករណ៍អាកាសធាតុប្រចាំសប្ដាហ៍ (Video Inside)
