ក្រុមការងារថ្នាក់ជាតិចុះជួយខណ្ឌដូនពេញបានបើកកិច្ច ប្រជុំមួយដើម្បីធ្វើបច្ចុប្បន្នភា ពក្នុងក្រុមការងារដែលមាន ស្រាប់

អត្ថបទដោយ៖
Kien Sereyvuth

ភ្នំពេញះ ក្រុមការងារថ្នាក់ជាតិចុះជួយមូលដ្ធានក្នុងសង្កាត់ទាំង ១១ របស់ខណ្ឌដនូពេញបានបើកកិច្ចប្រជុំដ៏ពិសេសមួយ ក្នុងគោលបំណងប្រជុំដើម្បីត្រួតពិនិត្យសមាសភាពក្រុមការងារដែលមានស្រាប់និងមានការពាក់ពន្ធ័ទៅនិងភាពសកម្ម និង អសកម្មនាពេលកន្លងមកកិច្ចប្រជុំនេះបានធ្វើឡើងំនៅរសៀលថ្ងៃទី19 ខែ វិច្ឆិកា ឆ្នាំ 2019  នៅស្នាក់ការបក្សខណ្ឌដូន
ពេញ ស្ថិតក្រោមការដឹកនាំដោយផ្ទាល់់ពីសំណាក់ ឯកឧត្តម សូ ម៉ូរា ប្រធាក្រុមការងារ និង ឯកឧត្តម សួន រិនឌី អនុប្រធាន និង មន្ត្រីក្រុមការងារព្រមទាំងសមាជិកសមាជិកានៅមូលដ្ធានជាច្រើនរូបក៏មានវត្តមានក្នុងឱកាសនោះដែ ។
   ទាក់ទិននិងបច្ចុប្បន្នភាពនេះដែរឯកឧត្តម សូ ម៉ូរាបានមានប្រសាសនថា រាល់សមាជិកសមាជិកាទាំងអស់ដែលមានឈ្មោះនៅក្នុងបញ្ជីក្រុមការងារដោយមានការចាត់តាំងពីក្រសួងមកគឹត្រូវតែឺអនុវត្តន៏អោយខាងតែបានដែលខាងថ្នាក់ដឹកនាំបានចាត់តាំងអោយអស់
លោកម្នាក់ៗអោយទទួលខុសត្រូវនៅតាមសង្កាត់និមួយៗដោយបំរើការងារអោយអស់ពីចិត្តពីថ្លើម ។
ឯកឧត្តម សួន រិនឌី បានមានប្រសាសន៏ថា ការងារថ្នាក់ជាតិមានតួនាទីមួយដ៏សំខាន់មួយត្រួតពិនិត្យនិងតាមដានរាល់ការងាររបស់បងប្អូនដែឺលកំពុងតែអនុវត្ត៏នាពេលបច្ចុប្បននេះ។  រីឯក្រមុការងារថ្នាក់ជាតិ និង ក្រុមការងារបក្សត្រូវតែបែងចែកអោយដាច់ពីគ្នាដោយឡែកការងារបក្សគេត្រូវការ (សតិអារម្មណ៏)និងការគាំទ្រពីសំណាក់មហាជនចំណែកការងារថ្នាក់ជាតិគេត្រូវការលទ្ធផលការងារ និង ការ្តួត្រួតពិនិត្យជាក់ស្តែង។  ដូច្នេះការងារទាំងពីរនេះវាដាច់ដោយឡែកអំពីគ្នា ការងារបក្សវាដំណើរការបានល្អឬមិនល្អវាអាស្រយ័ដោយសារតែ (ឆន្ទះ) របស់យើតែប៉ុណ្ណោះ ។  ចាប់តាំងពីពេលនេតទៅ
សូមបងប្អូនក្រុមការងារទាំងអស់ត្រូវតែបន្តយកចិត្តទុកដាក់អោយបានខ្ពស់ក្នុងការបំពេញភារកិច្ចជូនបក្សជាងនេះទៅទៀតត្រូវតែយកចិត្តទុកដាក់អោយបានខ្ពស់ចំពោះ ( ការចិញ្ចឹមចលនា) របស់យើង ។ដោយ សុផល

 

 

 

 

 

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner