តំបន់ទេសចរណ៍ប្រវត្តិសាស្រ្ត Saint Mark’s Square របស់អ៊ីតាលីបិទទ្វារជាថ្មីទៀត ក្រោយរងគ្រោះទឹកជំនន់ជាលើកទី៣

អ៊ីតាលី៖ តំបន់ទេសចរណ៍ប្រវត្តិសាស្ត្រ Saint Mark’s Square ក្នុងទីក្រុង Venice នៅថ្ងៃអាទិត្យម្សិលមិញ បានបិទទ្វារជាថ្មីម្តងទៀត បន្ទាប់ពីរងគ្រោះទឹកជំនន់ជាលើកទី៣ ក្នុងរយៈពេលមិនដល់មួយសប្ដាហ៍មកនេះ ស្របពេលដែលភ្លៀងនៅតែបន្តធ្លាក់ខ្លាំងនៅទីក្រុង Florence និងទីក្រុង Pisa ។

ស្របពេលជាមួយគ្នានេះដែរ អាជ្ញាធរអ៊ីតាលីបានរាយការណ៍ថា គិតត្រឹមថ្ងៃអាទិត្យម្សិលមិញ កម្ពស់នៅក្នុងទីក្រុង Venice មានកម្រិត១៥០សង់ទីម៉ែត្រ បើធៀបទៅនឹងកាលពីថ្ងៃអង្គារកន្លងទៅ ដែលមានកម្ពស់រហូតដល់១៨៧សង់ទីម៉ែត្រ ។
ប្រភពបន្តទៀតថា កម្ពស់ទឹកខាងលើនេះ នៅតែស្ថិតក្នុងស្ថានភាពគ្រោះថ្នាក់ដដែល ស្របពេលរដ្ឋាភិបាលអ៊ីតាលីទម្លាក់កញ្ចប់ថវិកា២២លានដុល្លារអាមេ៉រិក ដើម្បីព្យាយាមដោះស្រាយវិបត្តិទឹកជំនន់ជាបន្ទាន់ ៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner