Category: សិទ្ធិមនុស្ស

  • លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ផែនការអនុវត្តគោល នយោបាយជាតិស្តីពីប្រព័ន្ធកិច្ចការពារកុមារ

    លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ផែនការអនុវត្តគោល នយោបាយជាតិស្តីពីប្រព័ន្ធកិច្ចការពារកុមារ

    លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ផែនការអនុវត្តគោលនយោបាយជាតិស្តីពីប្រព័ន្ធកិច្ចការពារកុមារ ឆ្នាំ២០១៩-២០២៩ ត្រូវបានប្រកាសដាក់ឲ្យប្រើប្រាស់ជាផ្លូវការ ៕

  • កម្ពុជា បង្ហាញពីវឌ្ឍនភាពរបស់ខ្លួនក្នុងវិស័យសិទ្ធិមនុស្សក្នុងកិច្ចប្រជុំក្រុមប្រឹក្សាសិទ្ធិមនុស្ស

    កម្ពុជា បង្ហាញពីវឌ្ឍនភាពរបស់ខ្លួនក្នុងវិស័យសិទ្ធិមនុស្សក្នុងកិច្ចប្រជុំក្រុមប្រឹក្សាសិទ្ធិមនុស្ស

    ប្រឹក្សាសិទ្ធិមនុស្សបានបញ្ចប់សម័យប្រជុំលើកទី៤៧ របស់ខ្លួននៅថ្ងៃទី១៤កក្កដា ឆ្នាំ២០២១ នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស។ បន្ទាប់ពីបានរៀបចំកិច្ចសន្ទនាអន្តរកម្មតាមប្រធានបទចំនួន២៣ និងកិច្ចពិភាក្សាចំនួន៧ ព្រមទាំងបានអនុម័តសេចក្ដីសម្រេចចិត្ត (Resolution) ចំនួន២៥ និងការសម្រេចចិត្ត (Decision) ចំនួន២ លើបញ្ហាតាមប្រធានបទ និងតាមប្រទេសនានា។ អំឡុងពេលចូលរួមកិច្ចប្រជុំរយៈពេល៤ សប្ដាហ៍មក ពោលគឺ ចាប់ពីថ្ងៃទី២១មិថុនា ដល់ថ្ងៃទី១៤កក្កដា ឆ្នាំ២០២១ ស្ថានបេសកកម្មអចិន្ត្រៃយ៍នៃព្រះរាជាណាចក្រកម្ពុជា ប្រចាំអង្គការសហប្រជាជាតិ នៅហ្សឺណែវ បានចូលរួមថ្លែងបទអន្តរាគមន៍ចំនួន១៧លើក ដោយបានលើកបង្ហាញអំពីសមិទ្ធផលនិងវឌ្ឍនភាព ក្នុងទិដ្ឋភាពច្បាប់ គោលនយោបាយ និងការអនុវត្តជាក់ស្តែងនានារបស់កម្ពុជា ក្នុងវិស័យសិទ្ធិមនុស្ស។ ស្ថានបេសកកម្មអចិន្ត្រៃយ៍កម្ពុជា បានលើកឡើងថា កម្មវិធីចាក់វ៉ាក់សាំងកូវីដ-១៩ថ្នាក់ជាតិដោយឥតគិតថ្លៃនៅកម្ពុជា រួមទាំងសម្រាប់ជនបរទេសផងដែរនោះ សម្រេចបានជាង ៥២% នៃប្រជាជនគោលដៅជាង១០លាននាក់។ ពាក់ពន្ធ័នឹងវិស័យកូវីដ-១៩នោះដែរ ស្ថានបេសកកម្មអចិន្ត្រៃយ៍កម្ពុជា បានលើកឡើងថា ដើម្បីទ្រទ្រង់ដល់ជីវភាពគ្រួសារដែលរងគ្រោះខ្លាំងបំផុត រាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញកម្មវិធីផ្ទេរសាច់ប្រាក់សម្រាប់គ្រួសារក្រីក្រតាមរយៈប្រព័ន្ធឌីជីថល ដោយផ្អែកលើគោលការណ៍សមធម៌ សមភាព និងប្រសិទ្ធភាព។ កញ្ចប់គាំពារសង្គមជាច្រើនទៀតកំពុងតែត្រូវបានអនុវត្ត ដើម្បីជួយសម្រួលដល់គ្រួសារដែលរងផលប៉ះពាល់នៅក្នុងតំបន់បិទខ្ទប់។ ពាន់ពន្ធ័នឹងសិទ្ធិទទួលបានលំនៅដ្ឋានវិញ កម្ពុជាបានដាក់ចេញនូវគោលនយោបាយដីធ្លីគ្រប់ជ្រុងជ្រោយ ដូចជា ដីសម្បទានសង្គមកិច្ច ការបែងចែកដីធ្លីសម្រាប់ការអភិវឌ្ឍសង្គមនិងសេដ្ឋកិច្ច ការចុះបញ្ជីដីធ្លីជាប្រព័ន្ធ និងការចុះបញ្ជីដីសហគមន៍ជនជាតិដើមភាគតិច ក្នុងគោលបំណងលើកកម្ពស់លទ្ធភាពរបស់ប្រជាជនក្នុងការទទួលបានដី…

  • ការធ្វើបាតុកម្មខុសច្បាប់ ឬបាតុកម្មស៊ីឈ្នួលដែលដាក់សម្ពាធលើប្រព័ន្ធតុលាការ ឬរំខានដល់សណ្តាប់ធ្នាប់សាធារណៈ ពុំមែនជាការអនុវត្តសិទ្ធិសេរីភាពប្រមូលផ្តុំដោយសន្តិវិធី ដូចមានចែងក្នុងរដ្ឋធម្មនុញ្ញឡើយ

    ការធ្វើបាតុកម្មខុសច្បាប់ ឬបាតុកម្មស៊ីឈ្នួលដែលដាក់សម្ពាធលើប្រព័ន្ធតុលាការ ឬរំខានដល់សណ្តាប់ធ្នាប់សាធារណៈ ពុំមែនជាការអនុវត្តសិទ្ធិសេរីភាពប្រមូលផ្តុំដោយសន្តិវិធី ដូចមានចែងក្នុងរដ្ឋធម្មនុញ្ញឡើយ

    នៅក្នុងសេចក្តីប្រកាសព័ត៌មាន ចេញផ្សាយនៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២១ ស្ថានបេសកកម្មអចិន្ត្រៃយ៍នៃព្រះរាជាណាចក្រកម្ពុជា ប្រចាំអង្គការសហប្រជាជាតិ នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស បានលើកឡើងថា ការធ្វើបាតុកម្មខុសច្បាប់ ឬបាតុកម្មស៊ីឈ្នួលដែលដាក់សម្ពាធលើប្រព័ន្ធតុលាការ ឬរំខានដល់សណ្តាប់ធ្នាប់សាធារណៈ ពុំមែនជាការអនុវត្តសិទ្ធិសេរីភាពប្រមូលផ្តុំដោយសន្តិវិធី ដូចមានចែងក្នុងរដ្ឋធម្មនុញ្ញឡើយ។ ស្ថានបេសកកម្មអចិន្ត្រៃយ៍នៃព្រះរាជាណាចក្រកម្ពុជា ប្រចាំអង្គការសហប្រជាជាតិ បានបន្ថែមថាពាក់ព័ន្ធនឹងសេរីភាពគំនិត និងការបញ្ចេញមតិ តំណាងអចិន្រ្តៃយ៍កម្ពុជាបានគូសបញ្ជាក់ថាមេរោគកូរ៉ូណាវីរុសគឺជាជំងឺដ៏កាចសាហាវ ប៉ុន្តែព័ត៌មានក្លែងក្លាយនិងការផ្សាយព័ត៌មានមិនពិតបង្កគ្រោះថ្នាក់មិនចាញ់ជំងឺនេះដែរ។ ដើម្បីប្រឆាំងនឹងព័ត៌មានមិនពិត យើងត្រូវចេញផ្សាយនូវការពិត។ ដើម្បីសម្រេចបានគោលដៅនេះ កម្ពុជាបានផ្ដល់អាទិភាពដល់អ្នកសារព័ត៌មាននៅក្នុងយុទ្ធនាការចាក់វ៉ាក់សាំងដោយឥតគិតថ្លៃនិងដោយស្ម័គ្រចិត្ត ចាប់តាំងពីខែកុម្ភៈ ដើម្បីធានាបានថា អ្នកសារព័ត៌មានអាចបំពេញការងារជួរមុខរបស់ខ្លួន ដោយសុវត្ថិភាព និងបន្តផ្ដល់ព័ត៌មានពិតជូនសាធារណៈជន អំឡុងពេលនៃជំងឺរាតត្បាតនេះ។ សូមបញ្ជាក់ថា អំឡុងពេលចូលរួមកិច្ចប្រជុំក្រុមប្រឹក្សាសិទ្ធិមនុស្សរយៈពេល៤ សប្ដាហ៍នេះ (ពីថ្ងៃទី២១ ខែមិថុនា ដល់ថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២១) ស្ថានបេសកកម្មអចិន្ត្រៃយ៍នៃព្រះរាជាណាចក្រកម្ពុជា ប្រចាំអង្គការសហប្រជាជាតិ នៅទីក្រុងហ្សឺណែវ ប្រទេសស្វីសបានចូលរួមថ្លែងបទអន្តរាគមន៍ចំនួន១៧លើក ដោយបានលើកបង្ហាញអំពីសមិទ្ធផលនិងវឌ្ឍនភាព ក្នុងទិដ្ឋភាពច្បាប់ គោលនយោបាយ និងការអនុវត្តជាក់ស្តែងនានារបស់កម្ពុជា ក្នុងវិស័យសិទ្ធិមនុស្ស៕

  • កម្ពុជាបានលើកកម្ពស់វិស័យសិទ្ធិមនុស្សក្នុងពេលការរីករាលដាលនៃជំងឺកូវីដ-១៩

    កម្ពុជាបានលើកកម្ពស់វិស័យសិទ្ធិមនុស្សក្នុងពេលការរីករាលដាលនៃជំងឺកូវីដ-១៩

    « កម្មវិធីចាក់វ៉ាក់សាំងថ្នាក់ជាតិដោយឥតគិតថ្លៃនៅកម្ពុជា រួមទាំងសម្រាប់ជនបរទេសផងដែរនោះ សម្រេចបានជាង ៥២% នៃប្រជាជនគោលដៅ (គិតត្រឹមថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២១)» នេះជាការលើកឡើងក្នុងបទអន្តរាគមន៍ស្ថានបេសកកម្មអចិន្ត្រៃយ៍នៃព្រះរាជាណាចក្រកម្ពុជា ប្រចាំអង្គការសហប្រជាជាតិ នៅទីក្រុងហ្សឺណែវ ប្រទេសស្វីសក្នុងកិច្ចប្រជុំក្រុមប្រឹក្សាសិទ្ធិមនុស្ស រយៈពេល៤ សប្ដាហ៍នេះ ចាប់ពីថ្ងៃទី២១ ខែមិថុនា ដល់ថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២១។ ជាមួយគ្នានេះ ស្ថានបេសកកម្មអចិន្ត្រៃយ៍នៃព្រះរាជាណាចក្រកម្ពុជា ប្រចាំអង្គការសហប្រជាជាតិ បានបញ្ជាក់ដែរថា ក្នុងអំឡុងពេលនៃវិបត្តិកូវីដ១៩ គ្មាននរណាម្នាក់អាចមានសុវត្ថិភាពបានទេ លុះត្រាតែមនុស្សគ្រប់គ្នាមានសុវត្ថិភាព។ វ៉ាក់សាំងកូវីដ១៩ ត្រូវតែជាទំនិញសាធារណៈសកល ដែលត្រូវចែកចាយក្នុងស្មារតីមនុស្សធម៌ដល់ប្រទេសទាំងអស់។ លើសពីនេះ ដើម្បីទ្រទ្រង់ដល់ជីវភាពគ្រួសារដែលរងគ្រោះខ្លាំងបំផុត រាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញកម្មវិធីផ្ទេរសាច់ប្រាក់សម្រាប់គ្រួសារក្រីក្រតាមរយៈប្រព័ន្ធឌីជីថល ដោយផ្អែកលើគោលការណ៍សមធម៌ សមភាព និងប្រសិទ្ធភាព។ កញ្ចប់គាំពារសង្គមជាច្រើនទៀតកំពុងតែត្រូវបានអនុវត្ត ដើម្បីជួយសម្រួលដល់គ្រួសារដែលរងផលប៉ះពាល់នៅក្នុងតំបន់បិទខ្ទប់៕

  • ផែនការសកម្មភាពដើម្បីបង្ការ ទប់ស្កាត់ និងឆ្លើយតប ការកេងប្រវ័ញ្ចផ្លូវភេទ លើកុមារ តាមប្រព័ន្ធអនឡាញ

    ផែនការសកម្មភាពដើម្បីបង្ការ ទប់ស្កាត់ និងឆ្លើយតប ការកេងប្រវ័ញ្ចផ្លូវភេទ លើកុមារ តាមប្រព័ន្ធអនឡាញ

    សម្ដេចក្រឡាហោម ស ខេង អញ្ជើញ ប្រកាសជាផ្លូវការ ផែនការសកម្មភាពដើម្បីបង្ការ ទប់ស្កាត់ និងឆ្លើយតបការកេងប្រវ័ញ្ចផ្លូវភេទ លើកុមារ តាមប្រព័ន្ធអនឡាញ ឆ្នាំ២០២១-២០២៥ ៕

  • សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន គូសបញ្ជាក់ថា កម្ពុជាគោរពយ៉ាងខ្ជាប់ខ្ជួននូវរដ្ឋធម្មនុញ្ញ អនុសញ្ញា

    សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន គូសបញ្ជាក់ថា កម្ពុជាគោរពយ៉ាងខ្ជាប់ខ្ជួននូវរដ្ឋធម្មនុញ្ញ អនុសញ្ញា

    សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន គូសបញ្ជាក់ថា កម្ពុជាគោរពយ៉ាងខ្ជាប់ខ្ជួននូវរដ្ឋធម្មនុញ្ញ អនុសញ្ញាស្តីពីកុមារ និងច្បាប់អន្តរជាតិពាក់ព័ន្ធ ក្នុងការឆ្លើយតបទៅនឹងតម្រូវការរបស់កុមារ ៕

  • សារលិខិត សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន

    សារលិខិត សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន

    សារលិខិត សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានក្រុមប្រឹក្សាជាតិដើម្បីកុមារ ក្នុងឱកាសខួបលើកទី ៧២ ទិវាកុមារអន្តរជាតិ ១មិថុនា ខួបទី ២០ ទិវា ពិភពលោកប្រឆាំងកុមារ ១២ មិថុនា និងទិវាកុមារកម្ពុជា ឆ្នាំ ២០២១ ។

  • សម្តេចតេជោ ហ៊ុន សែន អំពាវនាវ ៩ចំណុច

    សម្តេចតេជោ ហ៊ុន សែន អំពាវនាវ ៩ចំណុច

    សម្តេចតេជោ ហ៊ុន សែន អំពាវនាវ ៩ចំណុច ដើម្បីឱ្យកុមារ ទទួលបានសិទ្ធពេញលេញ ដូចមានចែងក្នុងច្បាប់ជាតិ និងអន្តរជាតិ ៕

  • ក្រសួងសង្គមកិច្ច រៀបចំបើកសិក្ខាសាលាពិគ្រោះយោបល់ និងកែសម្រួលលើគោលនយោបាយ និងបទដ្ឋានអប្បបរមា

    ក្រសួងសង្គមកិច្ច រៀបចំបើកសិក្ខាសាលាពិគ្រោះយោបល់ និងកែសម្រួលលើគោលនយោបាយ និងបទដ្ឋានអប្បបរមា

    ភ្នំពេញ៖ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ថ្ងៃទី២៥ ខែមករា ឆ្នាំ២០២១ រៀបចំបើកសិក្ខាសាលាពិ គ្រោះយោបល់ និងកែសម្រួលលើគោលនយោបាយ និងបទដ្ឋានអប្បបរមា ស្តីពីកិច្ចការពារសិទ្ធិជនរងគ្រោះដោយអំពើ ជួញដូរមនុស្ស នៅភោជនីយដ្ឋានទន្លេបាសាក់២ ក្រោមអធិបតីភាពលោក ញឹក វណ្ណារ៉ា រដ្ឋលេខាធិការក្រសួងសង្គមកិច្ច។ លោក ញឹក វណ្ណារ៉ា ដឹងថា អំពើជួញដូរមនុស្សបាននិងកំពុងកើតឡើងគ្រប់ទីកន្លែង ក្នុងរូបភាពភាគច្រើនជា ឧក្រិដ្ឋកម្មឆ្លងដែន និងក្នុងប្រទេស ដែលមានអង្គការចាត់តាំង ហើយឧក្រិដ្ឋកម្ម បានជះឥទ្ធិពលជាអវិជ្ជមានដល់បុគ្គល គ្រួសារ និងសហគមន៍ ជាពិសេសទាំងនៅថ្នាក់ជាតិ តំបន់និងពិភពលោក។ រាជរដ្ឋាភិបាលកម្ពុជាបាននិងកំពុងខិតខំប្រឹងប្រែងបង្កើត រៀបចំ ចងក្រង ផ្សព្វផ្សាយ និងអនុវត្តគោលនយោបាយ យុទ្ធសាស្រ្ត ផែនការ កិច្ចព្រមព្រៀងទ្វេភាគី និងពហុភាគី និងយន្តការនានាសំដៅប្រយុទ្ធប្រឆាំង និងកាត់បន្ថយឲ្យបានជា អតិបរមានូវអំពើជួញដូរមនុស្ស និងការធ្វើអាជីវកម្មលើមនុស្ស ទាំងក្នុងក្របខ័ណ្ឌជាតិ អនុតំបន់ តំបន់ និងលើពិភពលោក។ ដោយឡែក ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ដែលបានទទួលអាណត្តិពីរាជរដ្ឋាភិបាល…

  • សិទ្ធិមនុស្សក្នុងសង្គមប្រជាធិបតេយ្យ

    សិទ្ធិមនុស្សក្នុងសង្គមប្រជាធិបតេយ្យ

    ក្រុមការងារសង្គមស៊ីវិលមួយចំនួនតូច​បានប្រើឈ្មោះអង្គការសហប្រជាជាតិមកធ្វើជាបង្អែក ហើយតាំងខ្លួនជាអ្នកការពារ​និង លើកតម្តើងសិទ្ធិមនុស្ស​ បានធើ្វការបញ្ចេញមតិរិះគន់មក លើរាជភិបាលកម្ពុជាថា គ្មានឆន្ទះក្នុងការគោរពសិទ្ធិមនុស្ស​និង ធ្វើឲ្យសិទ្ធិមនុស្សនៅកម្ពុជាគ្មានភាពប្រសើរឡើង ព្រមទាំងមិនគោរពគោលការណ៍លទ្ធិប្រជាធិបតេយ្យ។ រយៈពេល៤ ទសវត្សរ៍ចុងក្រោយ បង្ហាញថា ចាប់ពីទសវត្សរ៍៨០ និងរហូតដល់មានកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសឆ្នាំ ១៩៩១ អង្គការសហប្រជាជាតិមិនបានគោរពសិទ្ធិមនុស្សល្អឥតខ្ចោះនោះដែរ។ ជាក់ស្តែង មុនពេលមានកិច្ចព្រមព្រៀង សន្តិភាពទីក្រុមប៉ារីស ឆ្នាំ១៩៩១ អង្គការសហប្រជាជាតិ​បានគាំទ្ររបបខ្មែរក្រហមប្រល័យពូជសាសន៍ (ត្រីភាគី)​ដែលជារបបកាប់សម្លាប់ជីវិតមនុស្ស។ ទោះបីយ៉ាងណាគ្មានប្រទេសណាលើសកលលោកអនុវត្តគោលការណ៍សិទ្ធិមនុស្សបាន ១០០% នោះទេ ប៉ន្តែអ្វីដែលសំខាន់ គឺត្រូវខិតខំធ្វើយ៉ាងណាកុំឲ្យមានការំលោភបំពានធ្ងន់ធ្ងរ និងមិនត្រូវធ្វើឲ្យសិទ្ធិរបស់របស់បុគ្គលម្នាក់ ឫ ក្រុមតូចណាមួយ​ ប៉ះពាល់ដល់សិទ្ធិរបស់អ្នកដទៃ និងសណ្តាប់ធ្នាប់សង្គម ។​ផ្អែកលើ គោរពសិទ្ធិមនុស្ស ឬសិទ្ធិបញ្ចេញមតិ ការផ្សព្វផ្សាយព័ត៌មានមិនពិត និងការបំប៉ោងព័ត៌មាន៕