Category: ទស្សនៈ

  • «ជម្រើសសន្តិភាពនិងការរក្សាបានពេញលេញនូវសិទ្ធិដោះស្រាយបញ្ហាព្រំដែនជាមួយថៃតាមផ្លូវច្បាប់ ជាជម្រើសល្អបំផុតសម្រាប់កម្ពុជា»

    «ជម្រើសសន្តិភាពនិងការរក្សាបានពេញលេញនូវសិទ្ធិដោះស្រាយបញ្ហាព្រំដែនជាមួយថៃតាមផ្លូវច្បាប់ ជាជម្រើសល្អបំផុតសម្រាប់កម្ពុជា»

    ទស្សនៈវិភាគ៖ តាមរយៈបទឈប់បាញ់កាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ ២០២៥ កម្ពុជាសម្រេចបាននូវគោលដៅដ៏សំខាន់ពីរ៖ ទី១ គឺការឈប់បាញ់ដើម្បីការពារអាយុជីវិតកងទ័ពនិងប្រជាជនស៊ីវិល ក៏ដូចជាការខូចខាតហេដ្ឋារចនាសម្ព័ន្ធ ផ្សេងៗទៀត។ នេះជាជម្រើសឈរនៅខាងសន្តិភាព ដែលជាជំហររបស់រដ្ឋាភិបាលកម្ពុជាតាំងពីជំនាន់ លោកហ៊ុន សែន នៅជានាយករដ្ឋមន្ត្រី រហូតដល់លោកហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីបន្តវេន និងទី២ គឺការរក្សាបាននូវសិទ្ធិពេញលេញក្នុងការដោះស្រាយបញ្ហាព្រំដែនជាមួយថៃតាមផ្លូវច្បាប់។ ជាការពិត តាមរយៈកិច្ចព្រមពៀងឈប់បាញ់នេះ មានការមន្ទិលសង្ស័យឬព្រួយបារម្ភអំពីការបាត់បង់បូរណភាពទឹកដី ដោយសារតែកងទ័ពថៃបានឈរជើងនៅទីតាំងមួយចំនួនដោយកម្លាំងយោធា។ ប៉ុន្តែ ក្តីបារម្ភ នេះបានរំសាយ បន្ទាប់ពីបានឃើញសាររបស់លោកនាយករដ្ឋមន្ត្រី ក៏ដូចជាសេចក្តីប្រកាសព័ត៌មានរបស់រដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន ដែលយើងអាចយល់បានថា «ការរក្សាកងកម្លាំងឈរជើងនៅតាមទីតាំងជាក់ស្តែងនានានៅម៉ោងនៃការចាប់ផ្តើមអនុវត្តបទឈប់បាញ់ មិនមែនបញ្ជាក់ពីកម្មសិទ្ធិស្របច្បាប់ នៅលើដីនោះទេ»។ ចំណុចនេះត្រូវបានលោកនាយករដ្ឋមន្ត្រីអះអាងថា «ភាគីទាំងពីរ ពោលគឺកម្ពុជានិងថៃ បានទទួលស្គាល់ជាផ្លូវការនិងជាលាយលក្ខណ៍អក្សរថា មិនមានការពាក់ព័ន្ធដល់ការកំណត់ខណ្ឌសីមាព្រំដែនរវាងប្រទេសទាំងពីរនោះឡើយ ដូចមានចែងក្នុងចំណុចទី៣ នៃសេចក្តីប្រកាសរួមថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥»។ ហើយចំណុចនេះទៀតសោតត្រូវបានរាជរដ្ឋាភិបាលកម្ពុជាទាមទារកំណត់ច្បាស់នៅក្នុង «សេចក្តីប្រកាស រួមនៃកិច្ចប្រជុំពិសេសនៃគណៈកម្មាធិការព្រំដែនទូទៅ (GBC) រវាងកម្ពុជានិងថៃ»។ នេះមានន័យថា បន្ទាត់ព្រំដែនត្រូវកំណត់យកតាមការវាស់វែងជាក់ស្តែងរបស់ក្រុមការងារនៃគណៈកម្មការចម្រុះខណ្ឌសីមា ព្រំដែនគោក (JBC) គឺមិនមែនកំណត់តាមយោធាឈរជើងនោះឡើយ។ ប្រការនេះបញ្ជាក់ច្បាស់ថា កម្ពុជានៅតែរក្សាបានពេញលេញនូវសិទ្ធិក្នុងការដោះស្រាយបញ្ហាព្រំដែននេះ ជាមួយនឹងភាគីថៃ…

  • តើថៃពិតជាចង់ឱ្យពិភពលោកកត់ត្រាថាជាប្រទេសរំលោភសិទ្ធិមនុស្សនិងជារដ្ឋភេរវកម្មមែនទេ?

    តើថៃពិតជាចង់ឱ្យពិភពលោកកត់ត្រាថាជាប្រទេសរំលោភសិទ្ធិមនុស្សនិងជារដ្ឋភេរវកម្មមែនទេ?

    ការដាក់បន្លាលួសព័ទ្ធយកដី និងគំរាមបណ្តេញប្រជាពលរដ្ឋខ្មែរចេញពីភូមិដ្ឋាននៅក្នុងភូមិព្រៃចាន់ និងភូមិជោគជ័យ ឃុំអូបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ គឺជាសកម្មភាពរំលោភសិទ្ធិមនុស្សនិងបំពានច្បាប់មនុស្សធម៌អន្តរជាតិយ៉ាងធ្ងន់ធ្ងរ។ សកម្មភាពដ៏គឃ្លើននេះបាននិងកំពុងស្ថិតក្រោមក្រសែរភ្នែកតាមដានយ៉ាងយកចិត្តទុកដាក់ពីសំណាក់សហគមន៍អន្តរជាតិ ជាពិសេសប្រធានាធិបតីអាមេរិក Donald Trump នាយករដ្ឋមន្ត្រីម៉ាឡេស៊ី Anwar Ibrahim ។ នៅពេលដែលអ្នកភូមិចេញតវ៉ា ដើម្បីការពារផ្ទះសម្បែង និងដីធ្លីដែលពួកគេធ្លាប់អាស្រ័យផលជាច្រើនទសវត្សរ៍មកហើយនោះ អាជ្ញាធរថៃបែរជាខំកាឡៃ ដើម្បីបំភាន់ភ្នែកសហគមន៍អន្តរជាតិថា កម្ពុជាប្រើប្រាស់ កុមារ ស្ត្រី និងមនុស្សចាស់ធ្វើជាខែលទៅវិញ។ ប៉ុន្តែ គ្មានអ្នកណាឆោតល្ងង់រហូតដល់ជឿពាក្យសម្តីរបស់ អាជ្ញាធរថៃនោះឡើយ ពីព្រោះរឿងរ៉ាវត្រូវបានបើកកកាយអស់ហើយនៅចំពោះមុខ និងក្រោមក្រសែភ្នែកអ្នកសារព័ត៌មានជាតិនិងអន្តរជាតិ ក៏ដូចជាក្រុមអង្កេតការណ៍បណ្តោះអាសន្ន (IOT) និងអង្គទូតនានា។ សំណួរសួរថា ប្រសិនបើថៃអះអាងថា ដីនោះជាកម្មសិទ្ធិរបស់ខ្លួន ចុះហេតុអ្វីបានជាថៃទើបមកធ្វើសកម្មភាព ដាក់បន្លាលួស នៅពេលអនុវត្តបទឈប់បាញ់? សកម្មភាពនេះពិតជាបានបង្ហាញពីអំពើរំលោភបំពានធំៗ ២ ៖ ទី(១) គឺជាការបំពានយ៉ាងកម្រោលនិងជាចំហនូវបទឈប់បាញ់ពីសំណាក់ភាគីថៃ ពីព្រោះក្នុងកិច្ចព្រមព្រៀងបទឈប់បាញ់តម្រូវឱ្យ ភាគីទាំងសងខាងរក្សាស្ថានភាពដដែល និងទី(២) គឺជាសកម្មភាពរំលោភសិទ្ធិមនុស្ស និងច្បាប់មនុស្សធម៌អន្តរជាតិយ៉ាងសាហាវ ដែលគ្មានអ្នកណាអាចទទួលយកបានឡើយ។ ដូច្នេះ បើថៃពិតជាហ៊ានបណ្តេញប្រជាពលរដ្ឋខ្មែរចេញទាំងបង្ខំមែន ប្រទេសនេះនឹងទទួលរងនូវការថ្កោលទោសជាអន្តរជាតិយ៉ាងខ្លាំងក្លាជាក់ជាមិនខាន។ រូបថតទាហានថៃបន្តរំលោភបំពានអធិបតេយ្យ​ភាពកម្ពុជាយ៉ាងកម្រោល ដោយរាយបន្លាលួសនៅភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ រូបថតប្រជាពលរដ្ឋ និងសមត្ថកិច្ចកម្ពុជាដែលគ្មានអាវុធ ទប់ស្កាត់ ទាហានថៃដែលព្យា​យាម​រាយ​បន្លាលួស នៅភូមិជោគជ័យ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ក្រៅពីនេះ នៅសល់សំណុំរឿងចាប់ខ្លួនទាហានខ្មែរ ១៨នាក់ដោយខុសច្បាប់យកទៅឃុំដោយមិនព្រមដោះលែង ក៏ជាសកម្មភាពបំពានច្បាប់អន្តរជាតិយ៉ាងធ្ងន់ធ្ងរមួយទៀតផងដែរ។ នេះនៅមិនទាន់រាប់ការប្រើយន្តហោះទម្លាក់គ្រាប់បែកចង្កោម ការបាញ់ផ្សែងពុល ការបំផ្លាញប្រាសាទ និងទីសក្ការៈ មកលើកងទ័ពនិងប្រជាជនស្លូតត្រង់ខ្មែរផងនោះទេ។ សកម្មភាពទាំងអស់នេះបង្ហាញថា ថៃគឺជារដ្ឋបំពានសិទ្ធិមនុស្ស បំពានច្បាប់អន្តរជាតិ និងច្បាប់មនុស្សធម៌អន្តរជាតិយ៉ាងឃោរឃៅបំផុត។  ឥឡូវនេះ គេរង់ចាំមើលថា…

  • ជនជាតិសៀមបាត់បង់សេចក្តីថ្លៃថ្នូរក្រោមឥទ្ធិពលនៃគំនិតជាតិនិយមជ្រុលរបស់ខ្លួន

    ជនជាតិសៀមបាត់បង់សេចក្តីថ្លៃថ្នូរក្រោមឥទ្ធិពលនៃគំនិតជាតិនិយមជ្រុលរបស់ខ្លួន

    មនុស្សទូទៅមិនថាប្រជាពលរដ្ឋខ្មែរ ឬបរទេសនោះទេ បានសម្តែងការហួសចិត្តចំពោះចរិតរបស់ជនជាតិសៀមមួយចំនួនដែលធ្វើសកម្មភាពមិនសក្តិសមជាប្រជាជននៃប្រទេសស៊ីវិល័យមួយ ទាល់តែសោះ។ ផ្ទុយទៅវិញ សកម្មភាពដែលពួកគេបានធ្វើ​ គឺស្តែងឱ្យឃើញនូវចរិតរបស់ជនជាតិ ដ៏អន់ខ្សោយយ៉ាងខ្លាំងខាងបញ្ញាស្មារតី ហើយដែលទាញទម្លាក់តម្លៃសីលធម៌ គុណធម៌និងភាព ថ្លៃថ្នូរជាមនុស្សរបស់ជនជាតិសៀមទាំងមូល។ ជាក់ស្តែង ដោយសារតែមហិច្ឆតាឈ្លានពានទឹកដីកម្ពុជាមិនបានសម្រេចតាមគោលបំណង របស់ខ្លួន ជនជាតិសៀមមួយចំនួន​បែរជាប្រើប្រាស់វិធីថោកទាប លីលា តាមរយៈការយករូបថតមេដឹកនាំកំពូលកម្ពុជា គឺលោក ហ៊ុន សែន និងលោក ហ៊ុន ម៉ាណែត ទៅ​ធ្វើជាផ្ទាំងស៊ីបបាញ់យករង្វាន់ ហើយអ្នកខ្លះទៀតបានយករូបថ្នាក់ដឹកនាំកម្ពុជាទៅធ្វើជាទីងមោងដាក់តាំងជាសាធារណៈហើយជេរប្រមាថតាមទំនើងចិត្តយ៉ាងអសីលធម៌បំផុត។ ពិតណាស់ថា ជនជាតិសៀមទាំងនោះមិនមែនមិនដឹងទេថា តើពួកគេមានប្រពៃណីគោរព ចំពោះថ្នាក់ដឹកនាំ​កំពូល ជាពិសេសចំពោះតួអង្គព្រះមហាក្សត្ររបស់ខ្លួនយ៉ាងណានោះទេ។ ជាក់ស្តែង នៅស្រុកសៀម មានច្បាប់តឹងរ៉ឹងណាស់សម្រាប់ការពារអង្គព្រះមហាក្សត្រ។ ចុះហេតុអ្វី បានជាជនជាតិសៀមមួយចំនួនបែរជាយករូបថតរបស់ថ្នាក់ដឹកនាំកំពូលកម្ពុជាទៅធ្វើទង្វើដ៏ថោកទាប បែបនេះ? រូប​ថតស្ត្រីជនជាតិថៃឈ្មោះ Anchan Preelert ដែលត្រូវបានកាត់ទោស ឱ្យជាប់ពន្ធនាគារ រយៈពេល ៤៣ឆ្នាំ ពីបទប្រមាថ ព្រះ មហា ក្សត្រថៃ និងដែលត្រូវបានដោះលែងនៅថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៥ ក្រោយ បានជាប់ឃុំនៅក្នុងពន្ធនាគារអស់រយៈពេល ១៨ឆ្នាំ រូប​ថតសមាជិកសភាថៃមកពីគណបក្ស Move Forward អ្នកនាង Rukchanok Srinork ដែលត្រូវបានកាត់ទោសឱ្យជាប់ពន្ធនាគារ រយៈពេល ៦ឆ្នាំ កាលពីថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៣ ពីបទប្រមាថ…

  • បទ៖ កំពូលដួងចិត្ត, ច្រៀងដោយ៖ ប្អូនស្រី មាន ពីអូន

    បទ៖ កំពូលដួងចិត្ត, ច្រៀងដោយ៖ ប្អូនស្រី មាន ពីអូន
  • កម្ពុជាទទូលវ៉ាក់សាំង AstraZeneca ចំនួន៦៦ម៉ឺន៨ពាន់ដូសនៃជំនួយទ្វេភាគីរបស់ជប៉ុន (Video Inside)

    កម្ពុជាទទូលវ៉ាក់សាំង AstraZeneca ចំនួន៦៦ម៉ឺន៨ពាន់ដូសនៃជំនួយទ្វេភាគីរបស់ជប៉ុន (Video Inside)

    កម្ពុជាទទួលបានវ៉ាក់សាំង AstraZenecaចំនួន៦៦ម៉ឺន៨ពាន់ដូសបន្ថែមទៀតដែលជាជំនួយទ្វេភាគីរបស់រដ្ឋា ភិបាលជប៉ុន។ វ៉ាក់សាំង AstraZenecaចំនួន៦៦ម៉ឺន៨ពាន់ដូសបន្ថែមទៀតមកដល់យប់ថ្ងៃទី៦សីហានេះ គឺជា ការផ្តល់ក្នុងជំហានទី២បន្ទាប់វ៉ាក់សាំងAstra Zeneca ចំនួន៣៣ម៉ឺន២ពាន់ដូស ដែលត្រូវបានដឹកជញ្ជួនមក ដល់កម្ពុជាក្នុងជំហានទី១ កាលពីរាត្រីថ្ងៃទី២៣កក្កដា ឆ្នាំ២០២១ ក្រោមការអញ្ជើញទៅទទួលដោយផ្ទាល់ពី សម្តេចនាយករដ្ឋមន្ត្រីហ៊ុនសែន។សូមបញ្ជាក់ថា រដ្ឋាភិបាលជប៉ុនបានប្រកាសផ្ដល់ជំនួយវ៉ាក់សាំង AstraZeneca ចំនួន១លានដូសដល់កម្ពុជា ដែលជំនួយទ្វេភាគីនេះបានធ្វើឡើងស្របតាមចំណងមិត្តភាពរវាង ជប៉ុន និងកម្ពុជា និង ដោយផ្អែក លើស្ថានភាពកូវីដ១៩ នៅកម្ពុជានាពេលបច្ចុប្បន្ន។ រដ្ឋាភិបាលជប៉ុន បានជួយកម្ពុជាជាច្រើន រួចមកហើយក្នុង ការផ្តល់សម្ភារៈជំនួយនិងបរិក្ខាប្រឆាំងកូវីដ១៩ ក្នុងពេលដែលកម្ពុជា បាននិងកំពុងរងនឹង ការឆ្លងដោយជម្ងឺរាតត្បាតនេះ។ គិតរហូតមកទល់ពេលនេះ រដ្ឋាភិបាលជប៉ុន បានផ្ដល់ជំនួយសរុបប្រមាណ ជាង៥០លានដុល្លារអាមេរិកដល់កម្ពុជា ដែលរួមមានការផ្ដល់បរិក្ខារពេទ្យ, ការកែលម្អមន្ទីរពេទ្យ ការគាំទ្រដល់ គម្រោងរបស់អង្គការអន្តរជាតិនានាសម្រាប់វិធានការទប់ស្កាត់ការចម្លងជម្ងឺតាមព្រំដែន ក៏ដូចជាការផ្ដល់បរិក្ខារ សម្រាប់ដឹកជញ្ជូន និងរក្សាទុកវ៉ាក់សាំងឲ្យបានត្រឹមត្រូវ។ រដ្ឋាភិបាលជប៉ុនថែមទាំងបានផ្ដល់ជាប្រាក់កម្ចីប្រ មាណ២២៧ លានដុល្លារអាមេរិកដើម្បីឲ្យកម្ពុជាអាចប្រើប្រាស់ ក្នុងកម្មវិធីឧបត្ថម្ភសាច់ប្រាក់ដល់ប្រជាជន ដែលរងផលប៉ះពាល់ដោយសារកូវីដ១៩  និងសម្រាប់ការពង្រឹងប្រព័ន្ធសុខាភិបាលផងដែរ។

  • រដ្ឋមន្ត្រីក្រសួងសុខាភិបាល ព្រមានដល់ម្ចាស់មូលដ្ឋាន សេវាសុខាភិបាលឯកជនណា ដែលមិនព្រមទទួល យកអ្នកជំងឺព្យាបាល និងត្រូវបិទទីតំាងនោះ មិនឲ្យទទួលអ្នកជំងឺទៀតទ្បើយ (Video Inside)

    រដ្ឋមន្ត្រីក្រសួងសុខាភិបាល ព្រមានដល់ម្ចាស់មូលដ្ឋាន សេវាសុខាភិបាលឯកជនណា ដែលមិនព្រមទទួល យកអ្នកជំងឺព្យាបាល និងត្រូវបិទទីតំាងនោះ មិនឲ្យទទួលអ្នកជំងឺទៀតទ្បើយ (Video Inside)
  • គំនិតថ្មីក្នុងប្រយោគបុរាណចិន

    គំនិតថ្មីក្នុងប្រយោគបុរាណចិន

    ប្រទេសចិនមានឃ្លាបុរាណមួយមាត់របស់លោក Yu Xin អ្នកនិពន្ធនៅរជ្ជកាលខាងត្បូងនិងខាងជើង។ ឃ្លានេះមានន័យថា នៅពេលយើងទទួលបានផ្លែ នឹងនឹកគិតដល់ដើមឈើ នៅពេលយើងផឹកទឹក នឹងនឹកគិតដល់ប្រភពទឹក ដើម្បីបង្ហាញពីការមិនបំភ្លេចមាតុភូមិ មិនបំភ្លេចដើមកំណើត ។

  • ប្រយោគបុរាណចិន «អណ្តូងចាប់ផ្តើមពីការជីករណ្តៅរាក់ យូរៗទៅក៏នឹងជីកដល់ទីជម្រៅ»

    ប្រយោគបុរាណចិន «អណ្តូងចាប់ផ្តើមពីការជីករណ្តៅរាក់ យូរៗទៅក៏នឹងជីកដល់ទីជម្រៅ»

    ប្រយោគបុរាណចិន «អណ្តូងចាប់ផ្តើមពីការជីករណ្តៅរាក់ យូរៗទៅក៏នឹងជីកដល់ទីជម្រៅ»

  • ពេលកូវីដទិញឱ្យប្រយ័ត្នខាតឡុងចុងព្រោះទីផ្សារអត់ល្អ

    អ្នកជំនាញប្រាប់ឱ្យប្រយ័ត្នចំពោះការទិញនៅពេលកូវីដ ការលក់ធ្លាក់រហូតដល់៨០% បើមានលុយទិញត្រូវទិញរបស់ដែលអាចចំណេញប៉ុន្តែត្រូវប្រយ័ត្នណាស់