-
សម្តេចតេជោ ហ៊ុន សែន រម្លឹកពី២៦ឆ្នាំមុន នៃបញ្ចប់សង្រ្គាមទាំងស្រុងនាំមកនូវការបង្រួបបង្រួមជាតិ ឯកភាពទឹកដីជាលើកដំបូងក្នុងប្រវត្តិសាស្ត្ររាប់រយឆ្នាំរបស់កម្ពុជា

នៅក្នុងបណ្តាញសង្គមនៅព្រឹកថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៤នេះ សម្តេចតេជោ ហ៊ុន សែន រម្លឹកពីកាល២៦ឆ្នាំមុនថា ថ្ងៃនេះ ២៩ធ្នូ ១៩៩៨ មេដឹកនាំខ្មែរក្រហមរួមមាន ខៀវ សំផន , នួន ជា , អៀង សារី និងសមាជិកគណៈរដ្ឋមន្ត្រីផ្សេងទៀត បានមកទទួលទានអាហារនៅផ្ទះខ្ញុំដែលជាដំណាក់កាលបញ្ចប់សង្រ្គាមទាំងស្រុងនាំមកនូវការបង្រួបបង្រួមជាតិ ឯកភាពទឹកដីជាលើកដំបូងក្នុងប្រវត្តិសាស្ត្ររាប់រយឆ្នាំរបស់កម្ពុជា។ ខ្ញុំសម្រេចទទួល ខៀវ សំផន, នួន ជា និងមេដឹកនាំខ្មែរក្រហមផ្សេងទៀតនៅផ្ទះរបស់ខ្ញុំនៅតាខ្មៅដោយចង់ផ្ញើសារ៣ចេញទៅកាន់៖១.ផ្ញើសារទៅកាន់កងកម្លាំងប្រដាប់អាវុធខ្មែរក្រហមដែលនៅសេសសល់សូមបញ្ឈប់ការប្រយុទ្ធ ព្រោះមេដឹកនាំរបស់ពួកគេបានមកចុះចូលដល់ផ្ទះនាយករដ្ឋមន្ត្រីហើយ។២.ផ្ញើសារទៅកាន់ប្រជាជនកម្ពុជាថា សង្រ្គាមបានបញ្ចប់ទាំងស្រុងហើយ។៣.ផ្ញើសារទៅកាន់សហគមន៍អន្តរជាតិសូមមកវិនិយោគនិងមកទេសចរណ៍នៅកម្ពុជាព្រោះកម្ពុជាមានសន្តិភាពពេញលេញហើយ។ នេះជាសារចុងក្រោយនៃការអនុវត្តនយោបាយឈ្នះ ឈ្នះ។ (ផ្ការីកគ្រប់រដូវក្រោមម្លប់សន្តិភាព)៕ដោយ៖ពលជ័យ
-
មេដឹកនាំក្រុមយុវជនសង្គមស៊ីវិល៖ សម្តេចតេជោ ហ៊ុន សែន ជាវីរបុរសសង្គ្រោះជាតិ និងជាបិតាសន្តិភាពកម្ពុជា

ភ្នំពេញ៖ លោក ហេង សំណាង មេដឹកនាំក្រុមយុវជនសង្គមស៊ីវិល បានបញ្ជាក់ថា សម្តេចតេជោ ហ៊ុន សែន ជាវីរបុរសសង្គ្រោះជាតិ និងជាបិតាសន្តិភាពកម្ពុជា បានចំណាយពេលជាង១៩ឆ្នាំ គិតពីថ្ងៃ៧ ខែមករា ឆ្នាំ១៩៧៩ រហូតដល់ថ្ងៃ២៩ ខែធ្នូ ឆ្នាំ១៩៩៨ ដើម្បីស្វែងរកការឯកភាពជាតិមួយពេញលេញ។ ជាភ័ព្វសំណាងរបស់កម្ពុជា នៅថ្ងៃទី២៩ ធ្នូ ១៩៩៨ សម្តេចតេជោ ស្ថាបនិកនយោបាយឈ្នះ-ឈ្នះ បានដាក់ចេញ និងអនុវត្តប្រកបដោយជោគជ័យនយោបាយឈ្នះ-ឈ្នះ ដែលបាននាំមកនូវការឯកភាពជាតិរវាងខ្មែរនិងខ្មែរ ពីច្រើនក្រុម ច្រើនពណ៌ មកជាខ្មែរតែមួយ រហូតនាំមកនូវសុខសន្តិភាពពេញលេញ ការឯកភាពជាតិជាធ្លុងមួយដ៏រឹងមាំ រហូតមកដល់សព្វថ្ងៃនេះ។ ការបញ្ជាក់នេះ ក្នុងពិធីជួបជុំសម្តែងការដឹងគុណ និងអបអរសាទរទិវាន្តិភាពនៅកម្ពុជា ២៩ ធ្នូ ក្រោមប្រធានបទយុទ្ធសាស្ត្រ «ផ្ការីកក្រោមម្លប់សន្តិភាព សម្តេចតេជោ ហ៊ុន សែន»នៅថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៤។ លោក ហេង សំណាង បានបន្តថា ការជុំជួបអបអរសាទរ ទិវា «សន្តិភាពនៅកម្ពុជា» (២៩ ធ្នូ…
-
សម្ព័ន្ធភាពបណ្តុំសមាគមអង្គការសង្គមស៊ីវិល សម្តែងនូវការដឹងគុណនិងគុណបំណាច់ដ៏ធំធេងរបស់សម្តេចតេជោ ហ៊ុន សែន ក្នុងការបញ្ចប់សង្គ្រាមស៊ីវិលទាំងស្រុងនៅកម្ពុជា

ភ្នំពេញ៖ សម្ព័ន្ធភាពបណ្តុំសមាគមអង្គការសង្គមស៊ីវិល បានសម្តែងនូវការដឹងគុណ និងគុណបំណាច់ដ៏ធំធេងរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន មគ្គុទេ្ទសក៍ឯក ដែលដាក់ចេញនៅគោលនយោបាយឈ្នះ ឈ្នះ ក្នុងការបញ្ចប់សង្គ្រាមស៊ីវិលទាំងស្រុងនៅកម្ពុជា និងការបង្រួបបង្រួមនិងឯកភាពជាតិ នាថ្ងៃទី២៩ ខែធ្នូ ឆ្នាំ១៩៩៨ ដែលរហូតមកដល់បច្ចុប្បន្ននេះ មានរយៈពេល២៦ឆ្នាំ គឺកម្ពុជាមានសុខសន្តិភាពពេញលេញ និងមានការអភិវឌ្ឍលើគ្រប់វិស័យ។ លោក ហេង ម៉េងលី អនុប្រធានសម្ព័ន្ធភាពបណ្តុំសមាគមអង្គការសង្គមស៊ីវិល បានមានប្រសាសន៍ថា សម្ព័ន្ធភាពបណ្តុំសមាគមអង្គការសង្គមស៊ីវិលអបអរសាទរចំពោះទិវាសន្តិភាពនៅកម្ពុជានាថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៤ ពីព្រោះបន្ទាប់ពីមានកិច្ចព្រមព្រៀងក្រុងប៉ារីស ២៣ តុលា ១៩៩១ ស្តីពីដំណោះស្រានយោបាយរួមមួយនៃជម្លោះកម្ពុជា និងមានការបោះឆ្នោតបង្កើតរាជរដ្ឋាភិបាល និងរដ្ឋធម្មនុញ្ញថ្មីក៏ពិតមែន ក៏ប៉ុន្តែនៅមិនទាន់ទទួលបានសុខសន្តិភាពពេញលេញនៅឡើយទេ។ ផ្ទុយមកវិញនយោបាយឈ្នះ ឈ្នះ ទើបធ្វើឱ្យយើងទទួលបាននៅការបង្រួបបង្រួម និងឯកភាពជាតិរស់នៅក្រោមដំបូលរដ្ឋធម្មនុញ្ញតែមួយ និងព្រះមហាក្សត្រតែមួយ។ លោកបានបន្តថា ចាប់តាំងពីពេលនឹងមកឃើញថា ព្រះរាជាណាចក្រកម្ពុជាមានការកសាងអភិវឌ្ឍន៍ប្រទេសជាតិបាននូវសមិទ្ធផលជាច្រើន ដែលក្នុងនោះវិមានឈ្នះ ឈ្នះ គឺជាសមិទ្ធផលមួយដែលបានចរិតនូវប្រវត្តិតស៊ូរបស់សម្តេចតេជោ ហ៊ុន សែន និងវីរៈជនស្នេហាជាតិជាច្រើន ទុកជាស្នាដៃរម្លឹកនូវគុណដ៏ធំធេងជាប្រវត្តិសាស្ត្រជូនជនរួមជាតិកម្ពុជា។ ដោយគុណូបការៈនាំមកនូវសុខសន្តិភាពជូនជាតិមាតុភូមិបានបែបនេះ រាជរដ្ឋាភិបាលដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានចេញអនុក្រឹត្យលេខ ០១អនក្រ.បក…
-
អភិបាលខេត្តមីយ៉ាហ្គិ និងជាប្រធានសមាគមអភិបាលខេត្ត នៃប្រទេសជប៉ុន ប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការបន្ថែមទៀត រវាងបណ្ដាខេត្តនានានៃប្រទេសជប៉ុនជាមួយប្រទេសកម្ពុជា

សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យឯកឧត្តម MURAI Yoshihiro អភិបាលខេត្តមីយ៉ាហ្គិ និងជាប្រធានសមាគមអភិបាលខេត្ត នៃប្រទេសជប៉ុន ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្ដិភាព នាព្រឹកថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៤។ ក្នុងឱកាសនៃជំនួប, ឯកឧត្តមអភិបាលខេត្តបានគោរពជម្រាបជូនសម្ដេចធិបតីអំពីការសម្រេចបាននូវការចុះអនុស្សរណៈនៃកិច្ចសហប្រតិបត្តិការ រវាងខេត្តមីយ៉ាហ្គិ នៃប្រទេសជប៉ុន និងក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ នៃព្រះរាជាណាចក្រកម្ពុជា ដែលនឹងជួយជំរុញដល់ការបញ្ជូន និងទទួលកម្មសិក្សាការី និងពលករជំនាញរបស់កម្ពុជា ទៅកាន់ខេត្តមីយ៉ាហ្គិ ក៏ដូចជាការឆ្លើយតបទៅនឹងតម្រូវការទីផ្សារការងារទាំងនៅកម្ពុជា និងនៅជប៉ុន តាមរយៈការផ្ទេរជំនាញបច្ចេកទេស។ តាមរយៈកិច្ចសហប្រតិបត្តិការនេះ, ឯកឧត្តមអភិបាលខេត្ត មានជំនឿជឿជាក់ថា ខេត្តមីយ៉ាហ្គិនឹងអាចចូលរួមបន្ថែមទៀត លើការអភិវឌ្ឍ និងបណ្ដុះបណ្ដាលធនធានមនុស្សកម្ពុជា នាថ្ងៃអនាគត។ ជាមួយគ្នានោះ, ឯកឧត្តមអភិបាលខេត្ត ក៏បានគោរពជម្រាបជូនសម្ដេចបវរធិបតីផងដែរថា ក្នុងនាមជាប្រធានសមាគមអភិបាលខេត្ត នៃប្រទេសជប៉ុន, ឯកឧត្តមប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការបន្ថែមទៀតទៀតរវាងបណ្ដាខេត្តនានានៃប្រទេសជប៉ុន ជាមួយប្រទេសកម្ពុជា។ ជាការឆ្លើយតប, សម្ដេចធិបតីបានអបអរសាទរ ចំពោះការសម្រេចបាននូវការចុះអនុស្សរណៈនៃកិច្ចសហប្រតិបត្តិការ រវាងក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងខេត្តមីយ៉ាហ្គិ កាលពីថ្ងៃទី២៦ ខែធ្នូ និងបានថ្លែងអំណរគុណចំពោះរដ្ឋាភិបាល និងប្រជាជនជប៉ុនដែលបានតែងតែបានចូលរួមចំណែកដល់ដំណើរការនៃការស្វែងរកសុខសន្តិភាពនៅកម្ពុជា ចាប់តាំងពីទស្សវត្សរ៍ឆ្នាំ១៩៩០,…
-
ក្រុមយុវជនសង្គមស៊ីវិល និងក្រុមសេដ្ឋកិច្ចក្រៅប្រព័ន្ធ សម្តែងនូវការដឹងគុណចំពោះសម្តេចតេជោ ហ៊ុន សែន មគ្គុទេ្ទសក៍ឯក ក្នុងការបញ្ចប់សង្គ្រាមស៊ីវិលនៅកម្ពុជា

ភ្នំពេញ៖ លោក ហេង សំណាង ក្រុមយុវជនសង្គមស៊ីវិល និងក្រុមសេដ្ឋកិច្ចក្រៅប្រព័ន្ធ នៃបណ្តុំអង្គការសមាគមយុវជនសង្គមស៊ីវិល បានឱ្យដឹងថា ក្រុមយុវជនសង្គមស៊ីវិល នៃបណ្តុំអង្គការសមាគមយុវជនសង្គមស៊ីវិល និងក្រុមសេដ្ឋកិច្ចក្រៅប្រព័ន្ធទាំងអស់ អបអរសាទរទិវាសន្តិភាពនៅកម្ពុជា គឺជាមោទនភាពក្រោមការដឹកនាំរបស់ឥស្សរជនកម្ពុជា ជាពិសេសគឺមានមគ្គុទេ្ទសក៍ឯកសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដែលប្រជាពលរដ្ឋប្រជាជនទូទៅគ្រប់មជ្ឈដ្ឋានបាននឹករឮកដល់គុណនូវបក្ការៈ ដែលសម្តេចបានដាក់ចេញគោលនយោបាយឈ្នះ ឈ្នះ ដើម្បីបញ្ចប់សង្រ្គាមស៊ីវិលទាំងស្រុងនៅប្រទេសកម្ពុជាដែលគេហៅថា ២៩ ធ្នូ ឆ្នាំ១៩៩៨ ចូលមកដល់ពេលបច្ចុប្បន្ននេះ គឺទិវាសន្តិភាពនៅប្រទេសកម្ពុជា។ ជាការពិតណាស់ក្នុងនាមជាយុវជនជំនាន់ក្រោយ សូមសម្តែងការដឹងគុណបក្ករៈក៏ដូចជាសាទរនូវទិវាសន្តិភាពនេះ គឺដើម្បីសបញ្ជាក់ថា ប្រជាពលរដ្ឋខ្មែរ គឺមានសេរីភាព ប្រជាធិបតេយ្យពហុបក្សពិតប្រាកដ ក៏ដូចជាក្រោមការដឹកនាំរបស់សម្តេចធិបតីនាយករដ្ឋមន្ត្រី ក៏នៅតែបន្តឥស្សរភាពរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន។ លោក ហេង សំណាង បានបន្តថា ក្នុងនាមជាយុវជនក៏បានរៀបចំធ្វើពិធីអបអរសាទរទិវាសន្តិភាពនៅកម្ពុជានាថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៤ នៅទីស្នាក់ការកណ្តាលយុវជនសង្គមស៊ីវិល ដើម្បីចូលរួមបំផុសបំផុលនៃទិវាសន្តិភាពនៅកម្ពុជាឲ្យប្រជាពលរដ្ឋ និងអន្តរជាតិ បានយល់កាន់តែច្បាស់អំពីតម្លៃនៃសុខសន្តិភាព គឺត្រូវតែមានពោលនៅកម្ពុជាគឺពិតជាមានសិទ្ធិសេរីភាពពិតប្រាកដមែន។ តែយ៉ាងណាមិញនយោបាយរបស់ក្រុមទណ្ឌិតជ្រុលនិយមតែងតែបំផុសបំផុលប្រឌិតលាបពណ៌ក្នុងគោលបំណងធ្វើយ៉ាងណាឱ្យប្រទេសកម្ពុជាអាប់ឱនកិត្តិយស ក៏ដូចជាកាឡៃការពិតថាប្រទេសកម្ពុជាគ្មានសុខសន្តិភាព និងសិទ្ធិសេរីភាព។ នេះហើយគឺជារឿងអាម៉ាសរបស់ក្រុមទណ្ឌិតជ្រុលនិយមនៅក្រៅប្រទេស គឺពួកគេមិនដែលទទួលស្គាល់ទេ ហេតុនេះល្មមបញ្ឈប់ល្បែងនយោបាយទុច្ចរិត ដើម្បីតែបំពេញមហិច្ឆតារបស់ក្រុមខ្លួនគ្មានគិតប្រយោជន៍ប្រទេសជាតិ។ សូមជម្រាបថា…
-
ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី៖ «សន្តិភាព ពិបាករក តែងាយបំផ្លាញ»

ភ្នំពេញ៖ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី បានសរេសរលើបណ្តាញសង្គមថា ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ១៩៩៨ កាលពី២៦ឆ្នាំមុន ព្រះរាជាណចក្រកម្ពុជាដ៏កំសត់របស់យើងបានស្គាល់នូវពន្លឺសន្តិភាពជាលើកដំបូងពេញលេញ ដែលមិនធ្លាប់មានជាង៥សតវត្សរ៍កន្លងមក។ លើសពីនេះ សន្តិភាពនេះបានឋិតឋេរគង់វង្សយ៉ាងរឹងមាំអស់រយៈកាលជិត ៣ទសវត្សរ៍ ទោះបីឆ្លងកាត់ការសាកល្បងជាច្រើនលើកច្រើនសារជាបន្តបន្ទាប់ក្តី។ ការស្វែងរកសុខសន្តិភាពគឺជាដំណើរដ៏យូរអង្វែងបំផុតក្នុងប្រវត្តិសាស្រ្ត។ ក្រោយរដ្ឋប្រហារទម្លាក់សម្តេចព្រះនរោត្តម សីហនុ នៅថ្ងៃ ១៨ មីនា ១៩៧០ គឺជាចំណុចចាប់ផ្តើមនៃមហាវិនាសកម្មដ៏ធំធេង ដែលប្រវត្តិសាស្រ្តជាតិយើងមិនដែលធ្លាប់បានជួបប្រទះ។ ការស្វែងរកការរស់រានឡើងវិញនៃប្រជាជាតិ និងការសង្រ្គោះអាយុជីវិតប្រជាជន បានកើតមានឡើងក្នុងកាលៈទេសៈដែលប្រទេសជាតិកំពុងធ្លាក់ក្នុងនរកអវចីនៃការសម្លាប់រង្គាល ប្រល័យភូជសាសន៍ឯង តាមរយៈព្រឹត្តិការណ៍ជាបន្តបន្ទាប់។ បើគ្មានថ្ងៃ ២០ មិថុនា ១៩៧៧ និងការងើបឡើងតស៊ូពីក្រុមអ្នកស្នេហាជាតិនៅទិសនានា ក៏មិនមាន រណសិរ្សសាមគ្គីសង្រ្គោះជាតិ នៅថ្ងៃ ២ ធ្នូ ១៩៧៨ ដែរ ហើយក៏មិនអាចមាន ថ្ងៃរំដោះ ៧ មករា ១៩៧៩ ដែរ។ មូលដ្ឋាននៃការរស់រានមានជីវិតឡើងវិញរបស់ជាតិ តាមរយៈការផ្តួលរំលំនៃរបបយង់ឃ្នង បានអនុញ្ញាតឱ្យឥស្សរជនដែលជាអ្នកសង្រ្គោះប្រជាជាតិដដែលនេះ បន្តបេសកកម្មដ៏វែងឆ្ងាយមួយទៀតក្នុងការស្វែងរកការបង្រួបបង្រួម ផ្សះផ្សាជាតិ រួមមាន ជំនួប…
-
សម្តេចធិបតី ហ៊ុន ម៉ាណែត៖ រឿងដែលយើងបារម្ភបំផុត គឺអរិភាពរវាងប្រជាជននិងប្រជាជន

ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានបញ្ជាក់ថា រឿងស្រលាញ់ជាតិ ការពារជាតិបូរណភាពទឹកដី កូនខ្មែរគ្រប់រូបត្រូវតែបារម្ភ, តែសកម្មភាពនៃការបារម្ភ, ការស្រលាញ់ និងការពារជាតិ យើងត្រូវអនុវត្តតាមគោលការណ៍៣ ដែលរាជរដ្ឋាភិបាល បានកំណត់កន្លងទៅ៖ ១/ ចរចាបោះបង្គោលព្រំដែនឱ្យបានច្បាស់លាស់តាមគោលកាណ៍ និងច្បាប់អន្តរជាតិ, ២/ បោះបង្គោលព្រំដែនហើយ ត្រូវដោះមីន កសាងហេដ្ឋារចនាសម្ព័ន្ធ និងការអភិវឌ្ឍតំបន់ព្រំដែន និង ៣/ ជំរុញប្រជាជនទៅរស់នៅ ដើម្បីបង្កើតជាខឿនការពារព្រំដែន និងការពារជាតិ។ ការបញ្ជាក់របស់សម្តេចធិបតី ក្នុងពិធីប្រគល់សញ្ញាបត្រថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ជំនាន់ទី១៥, ថ្នាក់បរិញ្ញាបត្រជំនាន់ទី១៨ និងជំនាន់ទី១៩, ថ្នាក់បរិញ្ញាបត្ររងជំនាន់ទី២១ និងថ្នាក់វិញ្ញាបនបត្រវិជ្ជាជីវៈជំនាន់ទី៣៧ ដល់និស្សិត និងសិស្សថ្នាក់វិជ្ជាជីវៈនៃសាកលវិទ្យាល័យធនធានមនុស្ស នាព្រឹកថ្ងៃព្រហស្បតិ៍ ទី២៦ ខែធ្នូ ឆ្នាំ២០២៤។ សម្តេចធិបតីបានបញ្ជាក់ទៀតថា រឿងដែលយើងបារម្ភបំផុត គឺអរិភាពរវាងប្រជាជននិងប្រជាជន ដូចនេះទើបរាជរដ្ឋាភិបាល ជ្រើសរើសមិនឆ្លើយឆ្លងតាមហ្វេសប៊ុក តែមិនមែនបញ្ជាក់ថារដ្ឋាភិបាលមិនបានការពារជាតិ, ការពារទឹកដី, មិនថែរក្សាអធិបតេយ្យជាតិ នោះទេ តែអ្វីដែលរាជរដ្ឋាភិបាលបាននិងកំពុងធ្វើ គឺខិតខំចរចាបោះបង្គោលព្រំដែន និងកសាងធនធានមនុស្ស ដើម្បីចូលរួមចំណែកក្នុងការការពារបូរណភាពទឹកដីពិតប្រាកដ និងបណ្តុះធនធានមនុស្សពិតប្រាកដក្នុងការដឹកនាំ និងកសាងជាតិឱ្យកាន់តែរឹងមាំ…
-
មេដឹកនាំគណបក្សនយោបាយលើកឡើងពីគុណបំណាច់ដ៏ធំធេងរបស់សម្តេចតេជោ ហ៊ុន សែន ដែលប្រើនយោបាយឈ្នះ-ឈ្នះ បញ្ចប់សង្គ្រាមស៊ីវិលនៅកម្ពុជា

ភ្នំពេញ៖ មេដឹកនាំគណបក្សនយោបាយបានលើកឡើងពីគុណបំណាច់ដ៏ធំធេងរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដែលបានពលីគ្រប់បែបយ៉ាងទាំងជីវិត ទាំងកម្លាំងកាយកម្លាំងចិត្ត និងប្រើគ្រប់វិធីសាស្ត្រយកគោលនយោបាយឈ្នះ-ឈ្នះ មកបង្រួបបង្រួមជាតិគ្រប់និន្នាការនយោបាយតាំងពីឆ្នាំ១៩៩៨ រហូតមកដល់បច្ចុប្បន្ននេះ។ ការលើកឡើងនេះ ខណៈពេលដែលនៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៤ គឺខួបលើកទី២៦ «ទិវាសន្តិភាពនៅកម្ពុជា» នៃការបញ្ចប់សង្គ្រាមស៊ីវិលនៅកម្ពុជា និងការអនុវត្តប្រកបដោយជោគជ័យនយោបាយឈ្នះ-ឈ្នះ។ លោកជំទាវ ពោធិតី សាវត្ថី ប្រធានគណបក្សធម្មាធិបតេយ្យ បានមានប្រសាសន៍ថា ប្រជាជាតិខ្មែរ ប្រជាជនខ្មែរ កំពុងរស់នៅក្នុងសន្តិភាព រយៈពេល២៦ឆ្នាំមកហើយចាប់តាំងពីឆ្នាំ១៩៩៨ ដោយគោលនយោបាយឈ្នះឈ្នះរបស់សម្តេចតេជោ ហ៊ុន សែន បានកសាងឡើងនៃសន្តិភាពនេះ ធ្វើឱ្យប្រជាពលរដ្ឋខ្មែររស់នៅដោយគ្មានការភ័យខ្លាច ធ្វើដំណើរទាំងយប់ទាំងថ្ងៃ ២៤ម៉ោង ព្រមទាំងការអភិវឌ្ឍន៍ និងប្រជាពលរដ្ឋអាចរកស៊ីទទួលទាននៅគ្រប់ទីកន្លែងបានទាំងអស់ សិទ្ធិសេរីភាពពេញលេញនៅក្នុងការរស់នៅនាពេលបច្ចុប្បន្ននេះ ដោយសារតែកម្ពុជាមានសន្តិភាព។ ជាមួយគ្នានេះ លោកជំទាវ ពោធិតី សាវត្ថី បានអំពាវនាវទៅដល់ប្រជាពលរដ្ឋខ្មែរទាំងក្នុងនឹងក្រៅប្រទេសបើស្រឡាញ់ជាតិត្រូវរក្សាសន្តិភាពឱ្យបានយូរអង្វែងគង់វង្សស្ថិតស្ថេរជានិច្ចនិរន្ត។ លោកជំទាវបានបន្តថា និយាយពីសន្តិភាព គឺគណបក្សធម្មាធិបតេយ្យសូមគាំទ្រទាំងស្រុង និងជាស្នាដៃដ៏ធំធេងរបស់សម្តេចតេជោ ដែលបានពលីគ្រប់បែបយ៉ាងទាំងអស់ទាំងជីវិត ទាំងកម្លាំងកាយកម្លាំងចិត្ត និងប្រើគ្រប់វិធីសាស្ត្រយកគោលនយោបាយឈ្នះឈ្នះមកបង្រួបបង្រួមជាតិគ្រប់និន្នាការនយោបាយតាំងពីឆ្នាំ១៩៩៨ រហូតមកដល់បច្ចុប្បន្ននេះ។ ចំណែកឯកឧត្តម រៀល ខេមរិន្ទ្រ ប្រធានគណបក្សខ្មែរអភិរក្ស បានមានប្រសាសន៍ថា…
-
សម្តេចធិបតី៖ ជាប្រវត្តិសាស្ត្ររបស់យើងដែលបានខិតខំកសាងហេដ្ឋារចនាសម្ព័ន្ធ និងរុញការអភិវឌ្ឍទៅដល់ភូមិសាស្ត្រកន្ទុយនាគ និងកសាងបានខឿនការពារជាតិទៅដល់គ្រប់ទីកន្លែងនៃទឹកដីកម្ពុជា

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជួបជាមួយសប្បុរសជនមកពីសមាគមឧកញ៉ាកម្ពុជា និងសមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជាក្នុងជំនួបសម្តែងការគួរសម និងពិភាក្សារការងារ នៅវិមានសន្តិភាព នាព្រឹកថ្ងៃពុធ ទី២៥ ខែធ្នូ ឆ្នាំ២០២៤។ សម្តេចធិបតី ហ៊ុន ម៉ាណែត ក្នុងនាមរាជរដ្ឋាភិបាល ពិតជាថ្លែងអំណរគុណដល់វិស័យឯកជនតាមរយ:សមាគមឧកញ៉ាកម្ពុជា និងសមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា ដែលបានចូលរួមចំណែកជាមួយមូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន ផ្តោតលើកការកសាងផ្លូវក្រវាត់ព្រំដែន ក្រោមស្មារតីវប្បធម៌ចែករំលែក។ សម្តេចធិបតី បានបញ្ជាក់ថា នេះជាប្រវត្តិសាស្ត្ររបស់យើង ដែលបានខិតខំកសាងហេដ្ឋារចនាសម្ព័ន្ធ និងរុញការអភិវឌ្ឍទៅដល់ភូមិសាស្ត្រកន្ទុយនាគ និងកសាងបានខឿនការពារជាតិទៅដល់គ្រប់ទីកន្លែងនៃទឹកដីកម្ពុជា តាមរយ:ការអភិវឌ្ឍផង និងប្រជាជនផង៕ដោយ៖ពលជ័យរូបភាព៖ហ្វេសប៊ុកផេកសម្តេចធិបតី ហ៊ុន ម៉ាណែត
-
សម្តេចធិបតី ហ៊ុន ម៉ាណែត ថ្លែងអំណរគុណដល់សិល្បករ សិល្បការិនី និងកីឡាករ កីឡាការិនីទាំងអស់ ដែលបានចូលរួមចំណែកក្នុងការកសាងខឿនការពារជាតិ

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជួបជាមួយសប្បុរសជនមកពីសមាគមសិល្បករខ្មែរ និងបណ្តាអង្គការ-សហព័ន្ធ និងក្លិបកីឡា ក្នុងជំនួបសម្តែងការគួរសម និងពិភាក្សារការងារ នៅវិមានសន្តិភាព នាព្រឹកថ្ងៃទី២៥ ចែធ្នូ ឆ្នាំ២០២៤។ សម្តេចធិបតី មានប្រសាសន៍ថា ក្នុងនាមរាជរដ្ឋាភិបាលសូមថ្លែងអំណរគុណដល់សិល្បករ សិល្បការិនី និងកីឡាករ កីឡាការិនីទាំងអស់ ដែលបានចូលរួមចំណែកក្នុងការកសាងខឿនការពារជាតិ តាមរយៈមូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមបណ្តោយព្រំដែន ផ្តោតលើការកសាងផ្លូវក្រវាត់ព្រំដែនកន្លងទៅ។ សម្តេចធិបតីនាយករដ្ឋមន្រ្តី បានលើកឡើងថា សិល្បករ និងកីឡាករ មិនត្រឹមតែបានចូលរួមថែរក្សា និងលើកកម្ពស់វប្បធម៌ ប្រពៃណីដ៏ល្អផូរផង់របស់ខ្មែរទេ ថែមទាំងចូលរួមដោយទឹកចិត្តជាមួយរាជរដ្ឋាភិបាល គឺជាទឹកចិត្តដ៏ល្អប្រពៃក្នុងការលើកកម្ពស់ស្មារតីស្នេហាជាតិ និងចែករំលែកក្តីស្រឡាញ់របស់ខ្លួន រួមជាមួយនឹងការអភិវឌ្ឍ និងកសាងផ្លូវនៅតាមបណ្តោយព្រំដែន ដែលបង្កើតបានការរីកចម្រើនថ្មីបន្ថែមផង និងក្លាយជាខឿនការពារជាតិដ៏រឹងមាំយូរអង្វែងផងដែរ៕ដោយ៖ពលជ័យរូបភាព៖ហ្វេសប៊ុកផេកសម្តេចធិបតី ហ៊ុន ម៉ាណែត