-
អ្នកវិភាគ៖ បន្ទាប់ពីក្លាយជាសមាជិក និងធ្វើជាប្រធានអាស៊ានពីរដងរួចមកហើយ កម្ពុជាទទួលបានបទពិសោធន៍ជាច្រើននិងមានសមត្ថភាពដឹកនាំកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធ

ភ្នំពេញ៖ កិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និង៤១ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធនឹងប្រព្រឹត្តទៅនៅរាជធានីភ្នំពេញ ចាប់ពីថ្ងៃទី៨ រហូតដល់ទី១៣ ខែវិច្ឆិកាឆ្នាំ២០២២ខាងមុខនេះ នៅសណ្ឋាគារសុខាភ្នំពេញ រាជធានីភ្នំពេញ។ ឆ្នាំ២០២២ គឺជាលើកទី៣ ដែលរាជរដ្ឋាភិបាលកម្ពុជា ដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជាបានធ្វើជាប្រធានប្តូរវេននៃសមាគមប្រជាជាតិអាស៊ីអគ្នេយ៍ឬដែលហៅកាត់ថា អាស៊ាន( ASEAN)។ កម្ពុជាបានធ្វើប្រធានលើកទី១ នៅឆ្នាំ២០០២ និងលើកទី២ នៅឆ្នាំ២០១២។ តើកម្ពុជាបានរៀនសូត្របទពិសោធន៍អ្វីខ្លះក្នុងការធ្វើជាម្ចាស់ផ្ទះដឹកនាំកិច្ចប្រជុំកំពូលអាស៊ានកន្លងទៅ? លោក សួន សេរីរដ្ឋា បានបញ្ជាក់ប្រាប់ AMS ថា ក្នុងរយៈពេលដែលកម្ពុជាចូលជាសមាជិកនៃសមាគមអាស៊ាន(ខែមេសា១៩៩៩)កម្ពុជាបានដើរតួនាទីជាប្រធានអាស៊ានប្តូរវេនរយៈពេលបីដងគិត ទាំងលើកនេះ។ ឆ្លងកាត់សកម្មភាពចូលរួមរបស់ព្រះរាជាណាចក្រកម្ពុជា កម្ពុជាបានរៀនសូត្រផ្លាស់ប្តូរ បទពិសោធន៍ច្រើនណាស់ ក្នុងភាពជាអ្នកដឹកនាំអង្គការអន្តររដ្ឋាភិបាលដែលជាអង្គការតំបន់មួយដើម្បីនឹងធ្វើកិច្ចជាមួយនឹងបណ្តាប្រទេសដែលជាដៃគូររបស់អាស៊ាន គឺមានប្រទេសជប៉ុន អាមេរិក ចិន កូរ៉េខាងត្បូង និងបណ្តាប្រទេស អឺរ៉ុប មួយចំនួនទៀត ដែលជាដៃគូរអាស៊ាន ដៃគូរសេដ្ឋកិច្ច និងវប្បធម៌។ នេះគឺជាបទពិសោធន៍មួយដែលថ្នាក់ដឹកនាំ ក៏ដូចជាក្រុមឧត្តមមន្ត្រីអាស៊ាន។ យើងបានរៀនសូត្រសិក្សាផ្លាស់ប្តូរនៅបទពិសោធន៍នេះ ជាមួយបណ្តាប្រទេសធំៗលើពិភពលោក ក៏ដូចជាបណ្តាប្រទេសដែលរីកចម្រើនលើពិភពលោកលើវិស័យសេដ្ឋកិច្ច សិក្សាធិការ ការស្រាវ ជ្រាវ វប្បធម៌ និងទេសចរណ៍នេះផងដែរ។…
-
អ្នកនាំពាក្យ៖ ពុំមានការស្នើឱ្យប៉ូលិសអន្តរជាតិអាំងទែរប៉ូលតាមចាប់ខ្លួន សម រង្ស៊ី ទេ

ភ្នំពេញ៖ អ្នកនាំពាក្យក្រសួងមហាផ្ទៃ និងអ្នកនាំពាក្យក្រសួងយុត្តិធម៌ បានអះអាងថា កម្ពុជាពុំមានការស្នើឱ្យប៉ូលិសអន្តរជាតិអាំងទែរប៉ូល ចេញនិវាទក្រហមតាមចាប់ខ្លួនទណ្ឌិតជនក្បត់ជាតិ ៣ជំនាន់ សម រង្ស៊ី នោះទេ។ លើកលែងតែវាមកដល់កម្ពុជាទើបចាំបាច់ត្រូវតែចាប់ញាត់គុកឱ្យខានតែបាន។ ការអះអាងនេះ បានធ្វើឡើងបន្ទាប់ពីទណ្ឌិតជនក្បត់ជាតិ ៣ជំនាន់ សម រង្ស៊ី និយាយថា ក្រសួងយុត្តិធម៌ កាលពីថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២២ បានបញ្ជាទៅនគរបាលជាតិឱ្យទាក់ទងប៉ូលិស អន្តរជាតិ តាមចាប់ខ្លួន (សម រង្ស៊ី)។ នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃ បានប្រាប់ AMS នៅព្រឹកថ្ងៃទី៥ ខែវិច្ឆិកានេះថា “សម រង្ស៊ី បាននិងកំពុងមួលបង្កាច់ ប្រឌិតពត៌មានដើម្បីឱ្យមជ្ឈដ្ឋានជាតិ និង បរទេសចាប់អារម្មណ៍ និងការពារវា។ ជាក់ស្តែងគឺពុំមានគោលការណ៍ណ ដើម្បីស្វែងចាប់ខ្លួនវានោះទេ លើកលែងតែវាមកដល់កម្ពុជាទើបចាំបាច់ត្រូវតែចាប់ញាត់គុកឱ្យខានតែបាន”។ ចំណែកឯកឧត្តម ជិន ម៉ាលីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងយុត្តិធម៌បានបញ្ជាក់ប្រាប់ AMS ដែរថា ក្រសួងយុត្តិធម៌អត់មានស្នើឱ្យប៉ូលិសអន្តរជាតិអាំងទែរប៉ូល ចេញនិវាទក្រហម (Red…
-
នាយករដ្ឋមន្រ្ដីចិន នឹងអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា ពីថ្ងៃទី០៨-១១ ខែវិច្ឆិកា

ភ្នំពេញ៖ តបតាមការអញ្ជើញរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ឯកឧត្តម លី ខឺឈាង (LI Keqiang) នាយករដ្ឋមន្រ្ដី នៃសាធារណរដ្ឋប្រជាមានិតចិន និងលោកជំទាវ នឹងអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការ នៅព្រះរាជាណាចក្រកម្ពុជា ពីថ្ងៃទី ០៨-១១ ខែវិច្ឆិកា ឆ្នាំ២០២២។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២២។ ក្នុងអំឡុងពេលនៃទស្សនកិច្ចនេះ ឯកឧត្តម លី ខឺឈាង នឹងថ្វាយបង្គំគាល់ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា នៅក្នុងព្រះបរមរាជវាំង។ ក្រសួងការបរទេសបានបន្តថា សម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន និងឯកឧត្តម លី ខឺឈាង នឹងជួបពិភាក្សាទ្វេភាគីនៅវិមានសន្តិភាព ដោយផ្តោតការពិភាក្សាលើទិដ្ឋភាពផ្សេងៗនៃកិច្ចសហប្រតិបត្តិការភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ រវាងប្រទេសទាំងពីរ ក៏ដូចជាបញ្ហាតំបន់ និងអន្តរជាតិមួយចំនួន ដែលជាកង្វល់រួម។ នៅចុងបញ្ចប់នៃជំនួប ថ្នាក់ដឹកនាំទាំងពីរ នឹងអញ្ជើញធ្វើជាអធិបតីក្នុងពិធីចុះហត្ថលេខាលើឯកសារកិច្ចសហប្រតិបត្តិការទ្វេភាគីមួយចំនួន និងក្នុងពិធីសម្ពោធជានិមិត្តរូបបើកឱ្យប្រើប្រាស់ជាផ្លូវការនូវផ្លូវល្បឿនលឿនតភ្ជាប់ពីរាជធានីភ្នំពេញទៅក្រុងព្រះសីហនុ។ ឯកឧត្តមនាយករដ្ឋមន្រ្តីចិន នឹងអញ្ជើញដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធនៅវិមានឯករាជ្យ និងនៅមណ្ឌបព្រះបរមរូបព្រះករុណា…
-
សម្តេចតេជោ ហ៊ុន សែន នឹងដឹកនាំកិច្ចប្រជុំកំពូលអាស៊ាន លើក ទី៤០-៤១ កិច្ចប្រជុំកំពូលពាក់ព័ន្ធក្នុងក្របខ័ណ្ឌអាស៊ាន និងកិច្ចសន្ទនាអាស៊ានជាសាកលលើកទី២ ពីថ្ងៃទី១០ ដល់ទី១៣ ខែវិច្ឆិកា

ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានអាស៊ានឆ្នាំ២០២២ នឹងដឹកនាំកិច្ចប្រជុំកំពូល អាស៊ាន លើក ទី៤០ លើកទី៤១ កិច្ចប្រជុំកំពូលពាក់ព័ន្ធក្នុងក្របខ័ណ្ឌអាស៊ាន និងកិច្ចសន្ទនាអាស៊ានជាសាកលលើកទី២ ពីថ្ងៃទី១០ ដល់ទី១៣ ខែវិច្ឆិកា ឆ្នាំ២០២២ នៅរាជធានីភ្នំពេញ ។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេ និងសហប្រតិបត្តិការអន្តរជាតិ នៅថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២២។ អញ្ជើញអមសម្តេចតេជោនាយករដ្ឋមន្រ្តី រួមមាន ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម និងឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា ព្រមទាំងមន្រ្តីជាន់ខ្ពស់នៃរាជរដ្ឋាភិបាលមួយចំនួនផងដែរ។ ក្រសួងការបរទេសបានបញ្ជាក់ថា ព្រឹត្តិការណ៍ថ្នាក់កំពូល ដែលនឹងប្រព្រឹត្តទៅក្នុងរយៈពេលបួនថ្ងៃនេះ រួមមាន៖ កិច្ចប្រជុំកំពូលអាស៊ានលើក ទី៤០ និងលើកទី៤១ កិច្ចប្រជុំកំពូល អាស៊ាន-ចិន លើកទី២៥ កិច្ចប្រជុំកំពូល អាស៊ាន-ជប៉ុន…
-
ស្នងការនគរបាលរាជធានីភ្នំពេញប្រើប្រាស់កម្លាំងជាង២៣០០នាក់ ដើម្បីការពារសន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាព កិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធ

ភ្នំពេញ៖ ស្នងការនគរបាលរាជធានីភ្នំពេញ ប្រើប្រាស់កម្លាំងសរុបប្រមាណជាង២៣០០នាក់ ដើម្បីការពារសន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាព ក្នុងឱកាសកិច្ចប្រជុំកំពូលអាស៊ាន លើកទី៤០ និងលើកទី៤១ និងកិច្ចប្រជុំពាក់ព័ន្ធ ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី៨ ដល់ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២២ឆ្នាំ២០២២ ខាងមុខនេះ។ ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ អញ្ជើញដឹកនាំកិច្ចប្រជុំស្តីពី ផែនការការពារសន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាព ក្នុងឱកាសកិច្ចប្រជុំកំពូលអាស៊ាន លើកទី៤០ និងលើកទី៤១ និងកិច្ចប្រជុំពាក់ព័ន្ធ ដែលននឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី៨ ដល់ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២២ឆ្នាំ២០២២។ ក្នុងកិច្ចប្រជុំនេះដែរ ក៏មានការចូលរួម ពីលោក លោកស្រីស្នងការរង លោកនាយការិយាល័យ លោកអធិការនគរបាលខណ្ឌទាំង១៤ និងមន្ត្រីពាក់ព័ន្ធមូយចំនួទៀត ។ អ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ លោក សាន សុខសីហា បានមានប្រសាសន៍ប្រាប់ AMS នៅល្ងាចថ្ងៃទី៣ ខែវិច្ឆិកានេះថា ទាក់ទងនឹងផែនការការពារ និងការប្រើប្រាស់កម្លាំងក្នុងកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធ គឺស្នងការដ្ឋាន នគរបាលរាជធានីភ្នំពេញ ក្រោមការដឹកនាំបញ្ជាផ្ទាល់របស់ឯកឧត្តម…
-
អ្នកវិភាគ៖ តើកម្ពុជាទទួលបានអត្ថប្រយោជន៍អ្វីខ្លះពីការចូលជាសមាជិកអាស៊ាន?

ភ្នំពេញ៖ កម្ពុជាបានទទួលធ្វើជាប្រធានប្តូរវេននៃសមាគមប្រជាជាតិអាស៊ីអគ្នេយ៍ឬដែលហៅកាត់ថា អាស៊ាន (ASEAN) នៅឆ្នំា២០២២នេះ។ កម្ពុជាបានចូលជាសមាជិកពេញសិទ្ធិនៃក្រុមប្រទេសអាស៊ាននៅថ្ងៃទី៣០ ខែមេសា ឆ្នាំ១៩៩៩។ បន្ទាប់ពីនោះ កម្ពុជាបានទទួលធ្វើជាប្រធានប្តូរវេនចំនួនពីរដងរួចមកហើងដែរ គឺលើកទី១ នៅឆ្នាំ២០០២ និងលើកទី២នៅឆ្នាំ២០១២។ ដោយឡែកនៅឆ្នាំ២០២២នេះ កម្ពុជាបានធ្វើជាប្រធានអាស៊ានប្តូរវេនជាលើកទី៣ ដែលកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និង៤១ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធនឹងប្រព្រឹត្តិទៅនៅរាជធានីភ្នំពេញចាប់ពីថ្ងៃទី៨ រហូតដល់ទី១៣ ខែវិច្ឆិកាខាងមុខនេះ។ តបនឹងសំណួរថា ការចូលជាសមាជិកអាស៊ានរបស់កម្ពុជា បានទទួលផលប្រយោជន៍អ្វីខ្លះចាប់តាំងពីពេលនោះរហូតមកដល់ពេលនេះ? លោក សួន សេរីរដ្ឋា ប្រធានក្រុមប្រឹក្សាវេទិកាសន្តិភាពននៅកម្ពុជា និងជាអ្នកតាមដានព្រឹត្តិការណ៍នយោបាយ បានមានប្រសាសន៍ប្រាប់ AMS ថា ការចូលជាសមាជិកអាស៊ានរបស់កម្ពុជា គឺទទួលបានផលប្រយោជន៍ច្រើននៅក្នុងនោះ គឺផលប្រយោជនសមាហរណកម្មសេដ្ឋកិច្ច នយោបាយ វប្បធម៌ ដែលជាកត្តាសំខាន់សម្រាប់ប្រជាជាតិនៅក្នុងសមាគមអាស៊ាន។ សមាហរណកម្មសេដ្ឋកិច្ច កាលណាយើងបានចូលជាសមាជិកអាស៊ាន គឺផ្តោតទៅលើសេដ្ឋកិច្ចអាស៊ានទាំងមូលដែលយើងធ្វើកិច្ចការជាមួយបណ្តាប្រទេសមហាអំណាច ប្រទេសដែលមានគេមានសេដ្ឋកិច្ចរីកចម្រើន គឺគេឱ្យតម្លៃមកលើទំហំនៃទីផ្សារអាស៊ាន។ លោកបានបញ្ជាក់ថា កម្ពុជាក្នុងឋានៈជាសមាជិកមួយក្នុងអាស៊ាន គឺទទួលសមាហរណកម្មសេដ្ឋកិច្ចនេះ ជាប្រយោជន៍សម្រាប់ពង្រឹងនិងពង្រីកសេដ្ឋកិច្ចជាតិរបស់កម្ពុជាឱ្យដើរទាន់បណ្តាប្រទេសជិតខាង ប្រទេសនៅក្នុងតំបន់ ក៏ដូចជាប្រកួតប្រជែងជាមួយប្រទេសផ្សេងទៀតនៅលើពិភពលោកដែលគេកំពុងតែរីកចម្រើនផ្នែកសេដ្ឋកិច្ច។ ជាពិសេសកម្ពុជា គឺជាប្រទេសមួយដែលជាសមាជិកអាស៊ាន គឺជាផ្នែកមួយនៃទីផ្សារអាស៊ាន។ កម្ពុជាក៏អាចផ្តល់ឱ្យទៅប្រទេសអាស៊ានដែលជាសមាជិកដូចគ្នានៅការដោះដូរផលិតកសិម្មផ្សេងៗទៀត ក៏ដូចជាយើងអាចនឹងចាប់ដៃគូជាមួយបណ្តាប្រទេសអាស៊ានបូកដែលគេផ្តល់ផលប្រយោជន៍សម្រាប់ប្រជាជាតិអាស៊ាន។ ”ត្រឡប់ទៅរកផលប្រយោជន៍នយោបាយវិញ ក្នុងឋានៈជាប្រទេសដែលជាសមាជិកនៅក្នុងអង្គការតំបន់…
-
ឯកឧត្តមនាយករដ្ឋមន្រ្តីវៀតណាមនឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់អញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា

ភ្នំពេញ៖ឯកឧត្តមផាម មិញជិញ នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋសង្គមនិយមវៀតណាមនឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់ អញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជាពីថ្ងៃទី០៨ដល់ទី០៩ខែវិច្ឆិកាឆ្នាំ២០២២។នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៅថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២២នេះ។ សេចក្តីប្រកាសព័ត៌មានបញ្ជាក់ថា តបតាមការអញ្ជើញរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ឯកឧត្តម ផាម មិញជិញនាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់អញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការ នៅព្រះរាជាណាចក្រកម្ពុជា ពីថ្ងៃទី០៨ ដល់ទី០៩ ខែវិច្ឆិកា។ ក្នុងឱកាសនៃដំណើរទស្សនកិច្ចនេះ ឯកឧត្តម ផាម មិញជិញ នឹងចូលក្រាបបង្គំគាល់ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា នៅក្នុងព្រះបរមរាជវាំង។ ឯកឧត្តមនាយករដ្ឋមន្រ្តីវៀតណាមនឹងចូលជួបសម្តែងការគួរសមដាច់ដោយឡែកពីគ្នាចំពោះសម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា និងសម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា។ សម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន និងឯកឧត្តម ផាម មិញជិញ នឹងមានជំនួបពិភាក្សាទ្វេភាគីនៅវិមានសន្តិភាព ដោយផ្តោតការពិភាក្សាលើការពង្រឹង និងពង្រីកកិច្ចសហប្រតិ-បត្តិការទ្វេភាគី ក៏ដូចជាបញ្ហាតំបន់ និងអន្តរជាតិមួយចំនួនដែលជាកង្វល់រួម។ នៅក្រោយជំនួប នាយករដ្ឋមន្ត្រីទាំងពីរ នឹងអញ្ជើញធ្វើជាអធិបតីក្នុងពិធីចុះហត្ថលេខាលើឯកសារកិច្ចសហប្រតិបត្តិការទ្វេភាគីមួយចំនួន។…
-
អ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិ៖ កម្លាំងសមត្ថកិច្ចប្រមាណជាង១ម៉ឺននាក់ ត្រៀមការពារប្រមុខរដ្ឋ និងប្រមុខរដ្ឋាភិបាល ដែលនឹងអញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និងទី៤១

ភ្នំពេញ៖ កម្លាំងសមត្ថកិច្ចប្រមាណជាង១ម៉ឺននាក់ មកពី១៤ ស្ថាប័នពាក់ព័ន្ធ រួមទាំងរថយន្តការពារគ្រាប់ និងមានទាំងការពារផ្លូវអាកាស ផ្លូវទឹក ដើម្បីត្រៀមការពារប្រមុខរដ្ឋ និងប្រមុខរដ្ឋាភិបាល ដែលនឹងអញ្ជើញមកចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និងទី៤១ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ ដែលននឹង ប្រព្រឹត្ត ទៅចាប់ពីថ្ងៃទី៨ ដល់ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២២។ ឯកឧត្តម ឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន អគ្គស្នងការរង និងជាអ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិ បានមានប្រសាសន៍ប្រាប់ AMS ថា កិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និងទី៤១ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ ដែលននឹង ប្រព្រឹត្ត ទៅចាប់ពីថ្ងៃទី៨ ដល់ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២២ នៅក្នុងព្រះរាជាណាចក្រកម្ពុជា គឺរាជរដ្ឋាភិបាលបានបង្កើតនៅគណៈកម្មការជាតិមួយកាលពីឆ្នាំ២០២១ សម្រាប់រៀបចំកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និងទី៤១ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ ដោយលោកនោះ ឯកឧត្តម នាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន ជាសមាជិកគណៈកម្មការជាតិផង និងជាប្រធានអនុគណៈកម្មការសន្តិសុខ សណ្តាប់ធ្នាប់ និងសង្គ្រោះបឋម សម្រាប់់បម្រើឲ្យកិច្ចប្រជុំនេះ។ អនុវត្តតួនាទីភារកិច្ចរបស់ខ្លួនអនុគណៈកម្មការសន្តិសុខ សណ្តាប់ធ្នាប់ និងសង្គ្រោះបឋម (អនុគណៈកម្មការទី៤)…
-
ក្រសួងមហាផ្ទៃអនុញ្ញាតឱ្យជួបជុំសម្តែងមតិនៅទីលានប្រជាធិបតេយ្យ តែមិនអនុញ្ញាតឱ្យមានជនបរទេសចូលរួមសម្ដែងមតិឡើយ

ភ្នំពេញ៖ ក្រសួងមហាផ្ទៃអនុញ្ញាតឱ្យតំណាងសមាគម អង្គការមិនមែនរដ្ឋាភិបាល និងតំណាងប្រជាជនមូលដ្ឋានប្រើប្រាស់ទីលានប្រជាធិបតេយ្យ ដើម្បីធ្វើការជួបជុំសម្តែងមតិក្រោមប្រធានបទ “សន្និបាតមហាជន” ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២២ ចាប់ពីម៉ោង០៧:០០ រហូតដល់ម៉ោង១៦:៣០ ដែលមានអ្នកចូលរួមប្រមាណ៩០០នាក់ ដោយមិនអនុញ្ញាតឱ្យមានជនបរទេសចូលរួមសម្ដែងមតិនេះឡើយ។ ទន្ទឹមនេះ ការដាក់ញត្តិជូនក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ត្រូវធ្វើតាមរយៈមន្ត្រីតំណាងរដ្ឋបាលរាជធានីភ្នំពេញ ដើម្បីសម្របសម្រួលបញ្ជូនទៅក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ។ នេះបើយោងតាមលិខិតសម្តេចក្រឡាហាម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ជម្រាបជូនអភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ នៅថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២២។ ជាមួយនេះដែរ ក្រសួងមហាផ្ទៃស្នើឱ្យរដ្ឋបាលរាជធានីភ្នំពេញ ធ្វើការណែនាំដល់តំណាងសមាគម អង្គការមិនមែនរដ្ឋាភិបាល និងតំណាងប្រជាជនមូលដ្ឋានទាំងនោះ ត្រូវអនុវត្តឱ្យបានម៉ឺងម៉ាត់ស្របតាមខ្លឹមសារក្នុង កំណត់ហេតុនៃកិច្ចប្រជុំដែលបានឯកភាពគ្នា និងលិខិតបទដ្ឋានគតិយុត្តជាធរមាន ព្រមទាំងត្រូវធានាការពារសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ ដោយការទទួលខុសត្រូវខ្ពស់។ យោងតាមលិខិតរបស់រដ្ឋបាលរាជធានីភ្នំពេញ នៅថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២២ បានជម្រាបទៅតំណាងសមាគម អង្គការ មិនមែនរដ្ឋាភិបាល ថា ចំពោះសំណើសុំជួបជុំសម្តែងមតិក្រោមប្រធានបទ “សន្និបាតមហាជន” ដោយមានអ្នកចូលរួមប្រមាណ៩០០នាក់ និងការដាក់ញត្តិតាមរយៈមន្ត្រីតំណាងរដ្ឋបាលរាជធានីភ្នំពេញទៅក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី០៣ ខែវិច្ឆិកា…
-
អគ្គលេខាធិការរង គ.ជ.ប៖ រយៈពេល១៣ថ្ងៃ មានប្រជាពលរដ្ឋជាង១៧ម៉ឺននាក់ចុះឈ្មោះបោះឆ្នោតថ្មី

ភ្នំពេញ៖ សរុបរយៈពេល១៣ថ្ងៃ ចាប់ពីថ្ងៃទី២០ ខែតុលា ដល់ថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២២ លទ្ធផលនៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០២២ គឺមានប្រជាពលរដ្ឋចុះឈ្មោះបោះឆ្នោតថ្មី មានចំនួន១៧៥.៨៤០នាក់។ អ្នកដែលនឹងត្រូវលុបឈ្មោះចេញពីបញ្ជីបោះឆ្នោត មានចំនួន ១០៣.៦១៧ នាក់។ អ្នកដែលបានកែតម្រូវទិន្នន័យ មានចំនួន ១២.៣៩៧ នាក់។ អ្នកដែលបានផ្ទេរទីលំនៅចូលក្នុងឃុំ សង្កាត់ថ្មី មានចំនួន ៥៤.៤០៣ នាក់។ នេះបើតាមការបញ្ជាក់របស់ឯកឧត្តម សោម សូរីដា អគ្គលេខាធិការរងគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ថ្លែងប្រាប់ AMS នៅរសៀលថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២២។ ឯកឧត្តម សោម សូរីដា បានបញ្ជាក់ថា ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២២ ប្រព្រឹត្តទៅចាប់ពីថ្ងៃទី២០ ខែតុលា ដល់ថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២២ គិតទាំងថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ។ សូមអញ្ជើញប្រជាពលរដ្ឋខ្មែរទៅពិនិត្យមើលឈ្មោះក្នុងបញ្ជីបោះឆ្នោតចុងក្រោយ និងស្នើសុំកែតម្រូវឈ្មោះ ឬទិន្នន័យ ប្រសិនបើកត់ត្រាមិនបានត្រឹមត្រូវ។ ប្រជាពលរដ្ឋដែលទើបគ្រប់អាយុ ១៨ឆ្នាំ គិតដល់ថ្ងៃបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ…