-
ប្រទេសចិនបញ្ជាក់ពីការគាំទ្រកម្ពុជាក្នុងនាមជាប្រធានអាស៊ានប្ដូរវេន ជួយដោះស្រាយវិបត្តិនៅប្រទេសមីយ៉ាន់ម៉ា

រដ្ឋាភិបាលនៃសាធារណប្រជាមានិតចិន បានប្រកាសគាំទ្រដល់កម្ពុជា ក្នុងនាមជាប្រធានប្តូរវេនអាស៊ានឆ្នាំ២០២២នេះ ក្នុងការជួយសម្របសម្រួលដោះស្រាយវិបត្តិក្នុងផ្ទៃនៅប្រទេសមីយ៉ាន់ម៉ា។ ការប្រកាសគាំទ្រនេះធ្វើឡើងភ្លាមៗបន្ទាប់ពីដំណើរទស្សនកិច្ចរបស់សម្តេច ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជាទៅកាន់សាធារណរដ្ឋសហភាពមីយ៉ាន់ម៉ាកាលពីចុងសប្តាហ៍កន្លងទៅនេះ។ អ្នកនាំពាក្យក្រសួងការបរទេសចិន លោកវ៉ាង វិនពីន( Wang Wenbin ) បានថ្លែងក្នុងសន្និសីទសារព័ត៌មានថា មីយ៉ាន់ម៉ា គឺជាសមាជិកនៃគ្រួសារអាស៊ាន ហើយប្រទេសចិនគាំទ្រអាស៊ានក្នុងការដោះស្រាយបញ្ហាមីយ៉ាន់ម៉ាឱ្យបានត្រឹមត្រូវតាម “វិធីសាស្ត្រអាស៊ាន” និងការអនុវត្តកិច្ចព្រមព្រៀងចំណុចកុងសង់ស៊ីសទាំងប្រាំរបស់អាស៊ានយ៉ាងរលូនដែលស្ថិតក្នុងក្របខ័ណ្ឌអាស៊ាន។
-
រដ្ឋមន្ត្រីការបរទេសកម្ពុជា-ឥណ្ឌា ជួបពិភាក្សាការងារតាមទូរស័ព្ទ

-
សម្តេចតេជោ ហ៊ុន សែន ៖ មេរោគកូវីដបំប្លែងថ្មី អូមីក្រុង បានចាប់ផ្តើមលុកលុយ ទៅក្នុងសហគមន៍

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាបានមានប្រសាសន៍បញ្ជាក់ថា ឥឡូវនេះមេរោគកូវីដបំប្លែងថ្មី ដែលហៅថា អូមីក្រុង បានចាប់ផ្តើមលុកលុយទៅក្នុងសហគមន៍របស់យើងហើយ។ កិច្ចការបន្ទាន់របស់យើងពង្រឹងវិធានការការពារ ដើម្បីកុំឱ្យរីករាលដាលធ្ងន់ធ្ងរ។ នៅថ្ងៃទី១០ ខែមករា ឆ្នាំ២០២២ នេះ មាន៣៤ករណី ក្នុង៣៤ករណីមានការនាំចូល២៤ករណី និងឆ្លងចូលក្នុងសហគមន៍ចំនួន១០ករណី។
-
សម្តេចពិជ័យសេនា ទៀ បាញ់ ប្រកាសសមាសភាពអនុគណៈកម្មការសាងសង់ស្តូប ឈ្នះ ឈ្នះ នៅស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ

សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និង ជាប្រធានគណៈកម្មការសាងសង់វិមានឈ្នះ ឈ្នះនៅស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ អញ្ជើញជាអធិបតីភាពក្នុងពិធីប្រកាសសមាសភាពអនុគណៈកម្មការសាងសង់ស្តូបអនុស្សាវរីយ៍នយោបាយឈ្នះ ឈ្នះ នៅស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ នាព្រឹកថ្ងៃទី ១០ ខែ មករា ឆ្នាំ២០២២នេះ នៅសាលប្រជុំសាលាខេត្តសៀមរាប។
-
ឯកឧត្តម ញឹក ប៊ុនឆៃ៖ ដំណើររបស់សម្តេចតេជោ ហ៊ុន សែន ទៅមីយ៉ាន់ម៉ា គឺទទួលបានជោគជ័យយ៉ាងធំធេង

ឯកឧត្តម ញឹក ប៊ុនឆៃ ប្រធានគណបក្សខ្មែររួបរួមជាតិ និងជាសមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ បានមានប្រសាសន៍ប្រាប់ AMS នៅថ្ងៃទី០៩ ខែមករានេះថា មុនដំណើររបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា អញ្ជើញទៅប្រទេសមីយ៉ាន់ម៉ា ឯកឧត្តមបានរំពឹងថា ដំណើរទស្សនកិច្ចរបស់សម្តេចតេជោ ហ៊ុន សែន ទទួលបានជោគជ័យ។ ក្រោយពីសម្តេចតេជោបានបំពេញទស្សនកិច្ចនៅមីយ៉ាន់ម៉ា គឺទទួលបានជោគជ័យយ៉ាងធំធេង និងជាការបើកផ្លូវឈានដល់ដំណើរបន្តក្នុងការដោះស្រាយវិបត្តិផ្ទៃក្នុងនៅមីយ៉ាន់ម៉ា ដើម្បីឈានទៅបញ្ចប់ជាស្ថាពរ។
-
ក្រសួងសុខាភិបាលប្រកាសស្តីពីករណីវិជ្ជមានវីរុសកូវីដ-១៩ បំប្លែងថ្មី អូមីក្រុង ចំនួនមួយនាក់ ក្នុងសហគមន៍នៅថ្ងៃទី៨ ខែមករា នេះ

-
ឯកឧត្តមនាយឧត្តមសេនីយ៍ មីន អោងឡាំង ប្រារព្វពិធីលៀងសាយភោជន៍ជូនសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា

ឯកឧត្តមនាយឧត្តមសេនីយ៍ មីន អោងឡាំង (Min Aung Hlaing) ប្រធានក្រុមប្រឹក្សារដ្ឋបាលរដ្ឋនៃ សាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា បានប្រារព្វពិធីលៀងសាយភោជន៍ជាមហាកិត្តិយសជូនសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានិង គណៈប្រតិភូជាន់ខ្ពស់រាជរដ្ឋាភិ បាលកម្ពុជានៅរាត្រីថ្ងៃទី៧មករា ២០២២ ខណៈដែលសម្តេចតេជោ ហ៊ុន សែន អញ្ជើញបំពេញទស្សនកិច្ចផ្លូវការពីថ្ងៃទី៧-៨ ខែមករាឆ្នាំ២០២២។
-
សេចក្តីប្រកាសព័ត៌មានរួមស្តីពីដំណើរទស្សនកិច្ចរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នៅសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា

នៅក្នុងជំនួបរវាង សម្តេចតេជោនាយករដ្ឋមន្ត្រី និងឯកឧត្តម នាយឧត្តមសេនីយ៍ជាន់ខ្ពស់ មីន អោង ឡាំង ថ្នាក់ដឹកនាំទាំងពីរបានពិភាក្សាអំពីបញ្ហាទ្វេភាគី និងបញ្ហាតំបន់មួយចំនួន ដែលជាផលប្រយោជន៍ និងក្តីកង្វល់រួម។ ថ្នាក់ដឹកនាំទាំងពីរបានជម្រាបជូនគ្នាទៅវិញទៅមក អំពីការវិវត្តថ្មីៗនៅក្នុងប្រទេសរៀងៗ ខ្លួន។ ទាក់ទងនឹងការវិវត្តថ្មីៗនៅមីយ៉ាន់ម៉ា ឯកឧត្តម នាយឧត្តមសេនីយ៍ជាន់ខ្ពស់ មីន អោង ឡាំង បានជម្រាបជូន សម្តេចតេជោនាយករដ្ឋមន្ត្រី ថារដ្ឋាភិបាលមីយ៉ាន់ម៉ាបានប្រកាសបទឈប់បាញ់គ្នាជាមួយអង្គការប្រដាប់អាវុធជនជាតិភាគតិចទាំងអស់ ក្នុងរយៈពេល៥ខែ រហូតដល់ចុងខែកុម្ភៈ ឆ្នាំ២០២២ និងបានសម្រេចពន្យារបទឈប់បាញ់គ្នាបន្ថែមទៀត រហូតដល់ចុងឆ្នាំ២០២២។
-
គ.ជ.ប អនុម័តលើបទបញ្ជា និងនីតិវិធីសម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ ឆ្នាំ២០២២

-
អតីតតំណាងរាស្ត្របក្សប្រឆាំងជូនពរគណបក្សប្រជាជនកម្ពុជា ក្នុងឱកាសរំឮកខួបទី៤៣ នៃទិវាជ័យជម្នះ ៧មករា
