-
ក្រុមគាំទ្រនៅអាមេរិកអំពាវនាវឱ្យ សម រង្ស៊ី និងបក្ខពួកបញ្ឈប់ជាបន្ទាន់នូវការយកឈ្មោះ និងរូបភាពលោក កឹម សុខា និងពាក្យស្លោកថា ” សម រង្ស៊ី និងកឹម សុខា ជាមនុស្សតែមួយ” ទៅប្រើដើម្បីបំភ័ន្ត និងបិទបាំងទង្វើទុច្ចរិតរបស់ពួកខ្លួន

ក្រុមគាំទ្រអតីតគណបក្សសង្គ្រោះជាតិ ប្រចាំសហរដ្ឋអាមេរិក អំពាវនាវដល់លោក សម រង្ស៊ី និងបក្ខពួកបញ្ឈប់ជាបន្ទាន់នូវការយកឈ្មោះ និងរូបភាពលោកកឹម សុខា និងពាក្យស្លោកថា ” សម រង្ស៊ី និងកឹម សុខា ជាមនុស្សតែមួយ ” ទៅប្រើដើម្បីបំភ័ន្ត និងបិទបាំងទង្វើទុច្ចរិតរបស់ពួកខ្លួនតទៅទៀត។ នេះបើយោងតាមបានសេចក្តីថ្លែងការណ៍កាលពីថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២១។
-
លោក ហ៊ុន កុសល៖លោក សម រង្ស៊ី ដំណើរភ្លើងទៀន គឺក្បត់ឆន្ទៈប្រជាពលរដ្ឋគាំទ្រគណបក្សសង្រ្គោះជាតិ

-
សម្តេចតេជោ ហ៊ុន សែន៖នៅពេលដែលកម្ពុជាធ្វើជាប្រធានអាស៊ានឆ្នាំ២០២២ ប្រទេសចិន និងប្រទេសជាសមាជិកអាស៊ានដែលពាក់ព័ន្ធនឹងអាចឈានទៅចុះហត្ថលេខាលើ CoC

ភ្នំពេញ:សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅក្នុងសន្និសីទកំពូល អាសុី- អឺរ៉ុប លើកទី១៣ នៅថ្ងៃទី២៦ វិច្ឆិកានេះ បានមានប្រសាសន៍ថា ចេញពីបរិយាកាសដ៏ល្អនៃពេលប្រជុំចង្អៀតសន្និសីទកំពូលអាសុី-អឺរ៉ុប ទី១៣នេះ ខ្ញុំសង្ឃឹមយ៉ាងមុតមាំថា នៅពេលដែលកម្ពុជាធ្វើជាប្រធានអាស៊ានឆ្នាំ២០២២នេះ ប្រទេសចិន និងប្រទេសជាសមាជិកអាស៊ានដែលពាក់ព័ន្ធ នឹងអាចឈានទៅចុះហត្ថលេខាលើ CoC ( Code of Conduct ) ស្តីពីសមុទ្រចិនភាគខាងត្បូងបាន
-
អ្នកនាំពាក្យ៖របាយការណ៍ដែលចេញដោយក្រុមអង្គការសង្គមស៊ីវិល គឺជារបាយការណ៍ដដែលៗ ក្នុងចេតនានយោបាយ

អ្នកនាំពាក្យក្រសួងយុត្តិធម៌ និងជាអនុប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានបញ្ជាក់ថា របាយការណ៍ដែលចេញដោយក្រុមអង្គការសង្គមស៊ីវិលមួយចំនួនតូចថា សព្វថ្ងៃនេះ ប្រជាពលរដ្ឋកម្ពុជាកំពុងប្រឈមនឹងការរឹតត្បិតសេរីភាពក្នុងការប្រើប្រាស់សិទ្ធិចូលរួមជីវភាពនយោបាយ បញ្ហាសិទ្ធិមនុស្សនៅកម្ពុជានៅតែបន្តស្ថិតក្រោមការគំរាមកំហែងឥតឈប់ឈរពីប្រព័ន្ធតុលាការ គឺជារបាយការណ៍ដដែលៗ ក្នុងចេតនានយោបាយ
-
គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា និងការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជា រៀបចំសិក្ខាសាលាពិគ្រោះយោបល់ជាមួយសង្គមស៊ីវិលលើសេចក្តីព្រាងច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈកម្មាធិការជាតិសិទ្ធិមនុស្សកម្ពុជា

-
លោកបណ្ឌិត គិន ភា : កិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុបលើកទី១៣បង្ហាញឲ្យឃើញពីសមត្ថភាពរបស់កម្ពុជានិងការលេចធ្លោ របស់កម្ពុជានៅក្នុងតំបន់ និង អន្តរជាតិ

ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃរាជបណ្ឌិត្យសភាកម្ពុជាបានថ្លែងថាតួនាទីរបស់កម្ពុជាជាម្ចាស់ផ្ទះ កិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប លើកទី១៣ គឺជាមោទនភាពដ៏ធំធេងមួយសម្រាប់ប្រទេសកម្ពុជាដែលជាប្រទេសតូច ក៏ប៉ុន្តែទទួលនូវភារកិច្ចដ៏ធំសម្រាប់តំបន់ និងពិភពលោក។ តាមរយៈនេះ កម្ពុជាអាចទាញបាននូវផលប្រយោជន៍ច្រើន ក៏ដូចជាតំបន់ទាំងមូល។ ពីព្រោះអ្វីដែលជាមូលបទស្នូលសំខាន់នៃកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប នៅពេលនេះ គឺផ្តោតទៅលើពហុភាគីនិយមដើម្បីកំណើនរួមគ្នា។
-
កិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប:កម្ពុជាមានមុខមាត់និងតួនាទីសំខាន់លើឆាកអន្តរជាតិ

ភ្នំពេញៈកម្ពុជាបានធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុបលើកទី១៣(ASEM13)។កិច្ចប្រជុំកំពូលនេះបានប្រារព្ធ ជាផ្លូវការនៅរសៀលថ្ងៃទី២៥ ដល់ទី២៦ ខែវិច្ឆិកា ឆ្នាំ២០២១ (ត្រូវរៀបចំឆ្នាំ២០២០ ប៉ុន្តែលើកពេលដោយសារជំងឺកូវីដ-១៩)តាមប្រព័ន្ធវីដេអូ។កិច្ចប្រជុំត្រូវបានបើកដោយសុន្ទរកថារបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយក រដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាក្នុងនាមជាម្ចាស់ផ្ទះ។
-
មុត ចន្ថា:គ្មានច្បាប់ឬបញ្ញតិប្រតិបត្តិណាមួយដែលអនុញ្ញាតឱ្យរដ្ឋាភិបាលអាមេរិកអាចប្តឹងទៅតុលាការសហព័ន្ធ ដើម្បីដកហូតពីពលរដ្ឋអាមេរិកដើមកំណើតបរទេសដោយសារតែបុគ្គលណាម្នាក់គាំទ្រ ឬធ្វើជាមន្ត្រីបម្រើឱ្យរដ្ឋាភិបាលបរទេសដែលជាប្រទេសកំណើតខ្លួនឡើយ

ភ្នំពេញៈលោក មុត ចន្ថា នៅថ្ងៃទី២៥ខែវិច្ឆិកាឆ្នាំនេះបានបង្ហាញនូវការពន្យល់មួយលើបណ្ដាញសង្គមហ្វេសប៊ុក ដោយចាប់ផ្តើមថា”ខ្ញុំបានឃើញអតីតមេដឹកនាំបក្សប្រឆាំងប្រកាសប្តឹងទាមទារដកសញ្ជាតូបនីយកម្មអាមេរិកពីពលរដ្ឋខ្មែរដែលមានសញ្ជាតិពីរ (dual citizenship)ដែលគាំទ្រគណបក្សប្រជាជនកម្ពុជា”។
-
រដ្ឋមន្ត្រីការបរទេសកម្ពុជា : ទោះបីជាមានបញ្ហាលំបាកខ្លះៗក៏ដោយកម្ពុជាតែងវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនង ជាមួយអាមេរិកដែលកំពុងស្ថិតនៅលើគន្លងត្រឹមត្រូវ

-
សម្តេចក្រឡាហោម ស ខេង អនុញ្ញាតឲ្យលោក ឃឹម ឡាគី បង្កើតគណបក្សអនាគតជាតិ

សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអនុញ្ញាតឲ្យលោក ឃឹម ឡាគី អតីតមន្ត្រីជាន់ខ្ពស់នៃអតីតគណបក្សសង្គ្រោះជាតិ បង្កើតគណបក្សអនាគតជាតិជាផ្លូវការហើយ នៅថ្ងៃទី២៤ ខែ វិច្ឆិកា ឆ្នាំ២០២១ នេះ។ការអនុញ្ញាតឲ្យបង្កើតគណបក្សអនាគតជាតិ បានធ្វើឡើងបន្ទាប់ពីលោកឃឹម ឡាគី បានដាក់ពាក្យ សុំបង្កើតគណបក្សទៅសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ កាលពីថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២១។