-
ប្រធានអង្គការ JMAS របស់ជប៉ុន កោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកងកម្លាំងរបស់ CMAC ដែលបានខិតខំបំពេញការងារក្នុងវិស័យបោសសម្អាតមីនប្រកបដោយជំនាញវិជ្ជាជីវៈ និងវិន័យខ្ពស់
ក្នុងឱកាសនៃជំនួបនេះ ឯកឧត្តមនាយឧត្តមសេនីយ៍ YAMAZAKI Koji ប្រធានអង្គការសកម្មភាពកម្ចាត់មីនជប៉ុន (JMAS) និងជាអតីតអគ្គសេនាធិការចម្រុះកងទ័ពស្វ័យការពារជប៉ុន បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះសម្តេចធិបតី ដែលបានឆ្លៀតពេលវេលាដ៏មមាញឹក អនុញ្ញាតឱ្យរូបឯកឧត្តម និងគណៈប្រតិភូ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។ ឯកឧត្តមនាយឧត្តមសេនីយ៍ ក៏បានអបអរសាទរចំពោះសម្ដេចធិបតី ដែលត្រូវបានរដ្ឋសភាបោះឆ្នោតជ្រើសតាំងជានាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា នីតិកាលទី៧ នៃរដ្ឋសភា កាលពីខែសីហា ឆ្នាំ២០២៣ កន្លងទៅ។ បន្ថែមលើនេះ ឯកឧត្តមនាយឧត្តមសេនីយ៍ ក៏បានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងអង្គការ JMAS ជាមួយនឹងបណ្ដាស្ថាប័នពាក់ព័ន្ធរបស់រាជរដ្ឋាភិបាលកម្ពុជា លើសកម្មភាពបោសសម្អាតមីន និងយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ និងការជួយទៅដល់ប្រជាជន ដែលបានរងគ្រោះពីគ្រាប់មីន និងសកម្មភាពផ្សេងៗ។ ជាមួយគ្នានេះ ឯកឧត្តមនាយឧត្តមសេនីយ៍ ក៏បានគោរពជម្រាបជូនសម្តេចធិបតីអំពីវឌ្ឍនភាព នៃកិច្ចសហប្រតិបត្តិការរវាងអង្គការ JMAS ជាមួយនឹងមជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនកម្ពុជា (CMAC) ដែលបានផ្ដល់នូវកិច្ចសហការយ៉ាងល្អប្រសើរលើសកម្មភាពជាច្រើន ដូចជាសកម្មភាពនៃការបោសសម្អាតគ្រាប់មីន និងគ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ ដែលសម្រេចបានលើផ្ទៃដីសរុបជាង ៦.០០០ហិកតា និងការរុករកឃើញ និងកម្ទេចចោលគ្រាប់មីនប្រឆាំងមនុស្សចំនួន២០.០០០គ្រាប់ ដោយក្នុងនោះ ឯកឧត្តម ក៏បានសម្ដែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកងកម្លាំង CMAC របស់កម្ពុជាដែលបានខិតខំបំពេញការងារក្នុងការសហការជាមួយ JMAS ប្រកបដោយជំនាញវិជ្ជាជីវៈ…
-
ស្ថានបេសកកម្មអចិន្ត្រៃយ៍កម្ពុជាបដិសេធចំពោះការអត្ថាធិប្បាយដែលគ្មានមូលដ្ឋាន ដោយអ្នកនាំពាក្យការិយាល័យឧត្តមស្នងការសិទ្ធិមនុស្សអង្គការសហប្រជាជាតិពាក់ព័ន្ធនឹងការកាត់ទោសសកម្មជនបរិស្ថាន
ស្ថានបេសកកម្មអចិន្ត្រៃយ៍នៃព្រះរាជាណាចក្រកម្ពុជា នៅទីក្រុងហ្សឺណែវ ធ្វើការបដិសេធចំពោះការអត្ថាធិប្បាយដែលគ្មានមូលដ្ឋាន និងដោយបំភ័ន្ត ដោយអ្នកនាំពាក្យការិយាល័យឧត្តមស្នងការសិទ្ធិមនុស្សអង្គការសហប្រជាជាតិ Thameen Al-Kheetan កាលពីថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៤ ពាក់ព័ន្ធនឹងការកាត់ទោសសកម្មជនបរិស្ថានដោយតុលាការកម្ពុជា។ ស្ថានបេសកកម្មអចិន្ត្រៃយ៍ សូមផ្តល់ការបំភ្លឺដូចខាងក្រោម៖ 1.ការអះអាងថាដំណើរការកាត់ក្តីលើសកម្មជនបរិស្ថានទាំង១០រូប មិនអនុលោមតាមបទដ្ឋាន សិទ្ធិមនុស្សអន្តរជាតិ គឺគ្មានមូលដ្ឋាន ដែលបង្ហាញពីការយល់ឃើញមានកម្រិត ឬការបដិសេធ ដោយចេតនាក្នុងការយល់ដឹងពីនីតិវិធីរបស់តុលាការនៅកម្ពុជា។ សកម្មជនបរិស្ថានទាំងនេះ ត្រូវ បានផ្តន្ទាទោសពុំមែនដោយសារតែការអនុវត្តសិទ្ធិសេរីភាពរបស់ពួកគេនោះទេ ប៉ុន្តែដោយសារ ការរៀបចំសកម្មភាពប្រឆាំងរដ្ឋាភិបាល និងប្រមាថព្រះមហាក្សត្រ ដែលជាបទល្មើសប្រព្រឹត្ត នៅក្នុងប្រទេសកម្ពុជា ចាប់ពីឆ្នាំ២០១២ ដល់ឆ្នាំ២០២១ និងត្រូវផ្តន្ទាទោសទៅតាមមាត្រា ៤៣៧ (ស្ទួន) និងមាត្រា ៤៥៣ នៃក្រមព្រហ្មទណ្ឌ។ ជនជាប់ចោទទាំងអស់មានឱកាសពេញ លេញក្នុងការចូលរួមរាល់នីតិវីធីរបស់តុលាការ រួមទាំងសិទ្ធិក្នុងការការពារផ្នែកច្បាប់ និងបដិសេធ រាល់ការចោទប្រកាន់ ដែលជាផ្នែកនៃសិទ្ធិទទួលបាននូវការជំនុំជម្រះក្តីដោយយុត្តិធម៌ និង ដំណើរការតាមនីតិវិធីត្រឹមត្រូវ។ 2.នៅកម្ពុជា ក៏ដូចប្រទេសប្រជាធិបតេយ្យដទៃទៀតដែរ គ្មានបុគ្គលណាម្នាក់ត្រូវបានចោទប្រកាន់ ដោយសារតែពួកគេជានរណានោះទេ ប៉ុន្តែផ្អែកលើបទល្មើសដែលច្បាប់បានកំណត់។ ការណ៍ដែលជាសកម្មជនបរិស្ថាន ឬសម្ព័ន្ធជាមួយអង្គការស្តីពីសិទ្ធិណាមួយ មិនផ្តល់ឱ្យពួកគេធ្វើសកម្មភាព ដោយនិទណ្ឌភាពឡើយ។ ការលើកឡើងថា មាន«ការព្រួយបារម្ភយ៉ាងខ្លាំង»…
-
ឯកឧត្តម ហ៊ុន ម៉ានី៖ មិនថាមន្ត្រីរាជការ មិនថាកុមារាកុមារី ឬក៏សាធារណជនទូទៅសុទ្ធតែផ្សារភ្ជាប់ទៅនឹងបរិស្ថាន ហើយមានតួនាទីគ្រប់គ្នាៗក្នុងការចូលរួមថែរក្សាបរិស្ថាន
ភ្នំពេញ៖ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ បានមានប្រសាសន៍ថា មិនថាមន្ត្រីរាជការ មិនថាកុមារា កុមារី ឬក៏សាធារណជនទូទៅសុទ្ធតែផ្សាភ្ជាប់ទៅនឹងបរិស្ថាន ហើយមានតួនាទីគ្រប់គ្នាៗក្នុងការចូលរួមថែរក្សាបរិស្ថាន។ ចាប់ពីថ្ងៃនេះរហូតដល់ថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៤ សាធារណជនទាំងអស់អាចអញ្ជើញទៅទស្សនាពិព័រណ៍ផ្សព្វផ្សាយនិងចែកកូនឈើ ក្រោមមូលបទ «ពន្លកបៃតង» និងវេទិកាកេសរកូលជាតិលើកទី៤ នៅមុខទីស្តីការក្រសួងបរិស្ថាន ដើម្បីចូលរួមក្នុងការថែរក្សាបរិស្ថាន និងចូលរួមបង្កើតទម្លាប់ល្អ ដើម្បីជួយដល់បរិស្ថានរបស់យើង។ ឯកឧត្តម ហ៊ុន ម៉ានី បានបន្តថា ការតាំងពិព័រណ៍ និងចែកកូនឈើ ជូនដល់សាធារណជនដោយឥតគិតថ្លៃ ដើម្បីយកទៅដាំនៅតាមទីតាំងផ្ទាល់ខ្លួននាពេលនេះ គឺជាផ្នែកនៃការបើកទំព័រថ្មីមួយរបស់ក្រសួងបរិស្ថាន ក្នុងការជំរុញសម្រេចឱ្យបាននូវគម្របព្រៃឈើចំនួន៦០ភាគរយ នៃផ្ទៃប្រទេស នៅត្រឹមឆ្នាំ២០៥០។ ព្រឹត្តិការណ៍នេះ គឺជាការឆ្លុះបញ្ចាំងនូវសកម្មភាពជាយុទ្ធសាស្រ្ត ស្របតាម «មុំនៃភាពបៃតងក្នុងយុទ្ធសាស្ត្រចក្រាវិស័យបរិស្ថាន ឆ្នាំ២០២៣-២០២៨» ដែលជាយុទ្ធសាស្រ្តរៀបចំឡើង ដោយអនុលោមយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ ក្រោមការដឹកនាំរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា សំដៅតម្រង់ទិស និងចង្អុលបង្ហាញអាទិភាពការងារ ក្នុងការលើកកម្ពស់កិច្ចគាំពារបរិស្ថាន ការការពារធនធានធម្មជាតិ និងការអភិវឌ្ឍដោយចីរភាពដើម្បីឆ្ពោះទៅសម្រចការអភិវឌ្ឍប្រកបដោយអព្យាក្រឹតកាបូននៅត្រឹមឆ្នាំ២០៥០។ ឯកឧត្តម ហ៊ុន…
-
ឆ្នាំនេះ ក៏ដូចរាល់ឆ្នាំ សម្តេចតេជោ ហ៊ុន សែន ផ្តល់ការគាំទ្រនិងឧបត្ថម្ភ ក្នុងរៀបចំធ្វើបុណ្យរំឮកខួបសពលោកបណ្ឌិត កែម ឡី នៅថ្ងៃទី១០ កក្កដា
តាកែវ៖ ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៤ នេះគឺជាខួប៨ឆ្នាំ នៃមរណភាពរបស់លោកបណ្ឌិត កែម ឡី អ្នកសិក្សាស្រាវជ្រាវ ដើម្បីការអភិវឌ្ឍសង្គម។ ដូចជារាល់រៀងឆ្នាំដែរ នៅឆ្នាំនេះ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានចូលរួមផ្តល់នូវកញ្ចប់ថវិកាមួយចំនួនដល់សាច់ញាតិសពលោកបណ្ឌិត កែម ឡី ដើម្បីរៀបចំពិធីបុណ្យរំឮកខួបឱ្យបានសមរម្យ។ នៅថ្ងៃទី១០ ខែកក្កដា ក្រុមយុវជនពិសេសសម្តេចតេជោ ដែលដឹកនាំលោក ហេង សំណាង នឹងនាំក្រុមយុវជន ក្រុមកងារ ជួយរៀបចំកម្មវីធី នៅផ្ទះលោកបណ្ឌិត កែម ឡី ដោយផ្ទាល់តែម្តងនៅក្នុងខេត្តតាកែ ដែលមាន លោក ធូវី សុវណ្ណដារ៉ា ជាគណៈកម្មការរៀបចំកម្មវិធី។ លោក ហេង សំណាង បានគូសបញ្ជាក់ថា នេះគឺជាទឹកចិត្តដ៏ថ្លៃថ្លាបំផុតរបស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី និងជាប្រធានព្រឹទ្ធសភាកម្ពុជា។ លោកថា សម្តេចតេជោ ហ៊ុន សែន បើទោះបីសម្តេចលែងកាន់អំណាចជានាយករដ្ឋមន្ត្រីដឹកនាំប្រទេសក៏ដោយ ក៏សម្តេចនៅតែបន្តយកចិត្តទុកដាក់ចំពោះប្រជាពលរដ្ឋគ្រប់រូប ជាក់ស្តែង ដូចករណីសពលោកបណ្ឌិត…
-
សហព័ន្ធទូរគមនាគមន៍អន្តរជាតិចង់ធ្វើកិច្ចសហការជាមួយក្រសួងព័ត៌មាន ដើម្បីរួមគ្នាបណ្តុះបណ្តាលធនធានមនុស្សលើវិស័យព័ត៌មាន និងរួមគ្នាប្រឆាំងព័ត៌មានក្លែងក្លាយ
ភ្នំពេញ៖ សហព័ន្ធទូរគមនាគមន៍អន្តរជាតិ (ITU) ប្រចាំតបន់អាស៊ី និងប៉ាស៊ីហ្វិក បានបំណងចង់ធ្វើកិច្ចសហការជាមួយក្រសួងព័ត៌មាន ដើម្បីរួមគ្នាបណ្តុះបណ្តាលធនធានមនុស្សលើវិស័យព័ត៌មាន និងការផ្សព្វផ្សាយឱ្យបានកាន់តែរឹងមាំប្រកបដោយក្រមសីលធម៍ វិជ្ជាជីវៈត្រឹម ហើយរួមគ្នាប្រឆាំងព័ត៌មានក្លែងក្លាយ។ ក្នុងឱកាសអញ្ជើញចូលជួបសំដែងការគួរសម និងពិភាក្សាការងារជាមួយ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន នៅរសៀលថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៤ លោកស្រី Ms. Atsuko Okuda នាយកសហព័ន្ធទូរគមនាគមន៍អន្តរជាតិ (ITU) ប្រចាំតបន់ Asia and Pacific បានជម្រាបជូនពីគោលបំណងចង់ធ្វើកិច្ចសហការជាមួយក្រសួងព័ត៌មាន ដើម្បីរួមគ្នាបណ្តុះបណ្តាលធនធានមនុស្សលើវិស័យព័ត៌មាន និងការផ្សព្វផ្សាយឱ្យបានកាន់តែរឹងមាំប្រកបដោយក្រមសីលធម៍ វិជ្ជាជីវៈត្រឹម ហើយរួមគ្នាប្រឆាំងព័ត៌មានក្លែងក្លាយ។ ឯកឧត្តម រដ្ឋមន្ត្រី នេត្រ ភក្ត្រា បានជម្រាបជូនពីដំណើរការវិវឌ្ឍរួមនៃប្រពន្ធ័ផ្សព្វផ្សាយនៅកម្ពុជា គឺមានការរីកចម្រើនខ្លាំង ពិសេសតាមបណ្តាញផ្សព្វផ្សាយសង្គមដែលមានការបង្ហោះ និងផ្សាយព័ត៌មានយ៉ាងច្រើន ទាំងព័ត៌មានពិត និងក្លែងក្លាយ ហើយក៏មានក្រុម MMO ធ្វើការកាត់ត សំឡេងផ្សេងៗដើម្បីធ្វើឱ្យសាធារណមតិមានការយល់ច្រឡំ ហើយការដែលក្រុមគេធ្វើដូចនេះដើម្បីទទួលបានការ like Share ច្រើនបានលុយ និងផលប្រយោជន៍ដទៃទៀត។ ដូច្នេះហើយ ក្រសួងព័ត៌មាន…
-
ព្រះករុណា ព្រះមហាក្សត្រ៖ ការដាំដើមឈើ គឺមានផលប្រយោជន៍ធំធេងណាស់សម្រាប់ប្រទេសជាតិ
ភ្នំពេញ៖ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា បានមានព្រះរាជបន្ទូលបញ្ជាក់ថា ការដាំដើមឈើ គឺមានផលប្រយោជន៍ធំធេងណាស់ សម្រាប់ប្រទេសជាតិ ដែលធ្វើឱ្យមានគម្របបៃតងលើធម្មជាតិ ហើយមានអត្ថប្រយោជន៍សម្រាប់មនុស្សជាតិទាំងអស់គ្នា និងសត្វគ្រប់ប្រភេទនៅលើភពផែនដីយើងនេះ។ ព្រះរាជបន្ទូលព្រះមហាក្សត្រ ក្នុងពិធី “រុក្ខទិវា” លើកទី២៩ នៅភូមិខ្នារ ឃុំលាយបូរ ស្រុកត្រាំកក់ ខេត្តតាកែវ នាព្រឹកថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៤។ ព្រះអង្គមានហឫទ័យរីករាយឥតឧបមា ដោយបានចូលរួមក្នុងពិធី រុក្ខទិវា ៩កក្កដា” ដ៏មានអត្ថន័យ នៅភូមិខ្នារ ឃុំលាយបូរ ស្រុកត្រាំកក់ ខេត្តតាកែវ ដ៏ស្រស់បំព្រងនេះ។ នេះគឺជាលើកទី៤ នៃការប្រារព្ធ ពិធីរុក្ខទិវា” ដែលព្រះករុណា ព្រះបរមរតនកោដ្ឋ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត និងព្រះអង្គបានមកចូលរួមក្នុងពិធី” រុក្ខទិវា ” នៅ ខេត្តតាកែវ ដែលជាទឹកដីដើមកំណើតនៃអរិយធម៌ខ្មែរសម័យនគរភ្នំ និងចេនឡា។ កាលពីឆ្នាំ១៩៩៣ ព្រះករុណា ព្រះមហាវីរក្សត្រ ព្រះវររាជបិតាជាតិខ្មែរ ព្រះបរមរតនកោដ្ឋជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គក៏ធ្លាប់បានសព្វព្រះរាជហឫទ័យយាងជាព្រះរាជាធិបតីដ៏ខ្ពង់ខ្ពស់បំផុត ក្នុងពិធី…
-
រដ្ឋមន្រ្តីក្រសួងមហាផ្ទៃព្រមានដល់ជនឈរពីក្រោយបទល្មើសធនធានធម្មជាតិ ប្រញាប់ដកខ្លួន
ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ព្រមានដល់ជនឈរពីក្រោយបទល្មើសធនធានធម្មជាតិ ប្រញាប់ដកខ្លួន និងបានផ្ដល់គោលការណ៍ឱ្យរដ្ឋបាលខេត្តទាំងអស់ ពិនិត្យសើរើឡើងវិញ រាល់ឯកសារព្រមព្រៀងជាមួយក្រុមហ៊ុនផលិត លក់ ចែកចាយ និងទទួលផ្សព្វផ្សាយគ្រឿងស្រវឹងទាំងអស់ ដើម្បីឈានទៅបញ្ចប់រាល់ការព្រមព្រៀងផ្សព្វផ្សាយផលិតផលគ្រឿងស្រវឹងតាមដងផ្លូវ និងទីសាធារណៈ។ ការព្រមាន និងណែនាំនេះ ក្នុងពិធីប្រកាសចូលកាន់មុខតំណែង ឯកឧត្តម នួន ផារ័ត្ន ជាអភិបាល នៃគណៈអភិបាលខេត្តកំពង់ធំ កាលពីរសៀលថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៤។ ឯកឧត្តមអភិសន្តិបណ្ឌិត បានបន្តថា ការឈានទៅបញ្ចប់ការផ្សព្វផ្សាយគ្រឿងស្រវឹងតាមទីសាធារណៈ មិនមែនត្រឹមតែដើម្បីចង់បានការសរសើរគាំទ្រពីសាធារណជន និងមជ្ឈដ្ឋានសង្គមស៊ីវិលប៉ុណ្ណោះទេ ប៉ុន្តែគោលដៅធំបំផុត គឺដើម្បីកាត់បន្ថយទំនោរទទួលទានគ្រឿងស្រវឹងជ្រុលហួសហេតុរបស់ប្រជាជនដែលកំពុងតែប្រឈមទាំងគ្រោះថ្នាក់សុខភាព និងគ្រោះថ្នាក់សង្គម ពិសេសគ្រោះថ្នាក់ចរាចរណ៍ ដែលកំពុងស្ថិតក្នុងដំណាក់កាលដ៏គួរឱ្យព្រួយបារម្ភ ខណៈការផ្សព្វផ្សាយព្រោងព្រាតគ្រប់ច្រកឡ្ហកនេះទៀតសោត ក៏នាំឱ្យមានផលប៉ះពាល់ដល់កុមារផងដែរ។ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃកម្ពុជា បានផ្ដល់គោលការណ៍ច្បាស់ៗថា សម្រាប់ទីតាំងឯកជនដែលមានការលក់ដូរគ្រឿងស្រវឹង រួមទាំងអាហារដ្ឋាន និងភោជនីយដ្ឋានជាដើម មិនមែនជាគោលដៅត្រូវហាមឃាត់ការផ្សព្វផ្សាយនោះទេ។ ឯកឧត្តម ក៏បានថ្លែងទទួលស្គាល់ដែរថា សម្រាប់រដ្ឋ ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ការអនុញ្ញាតឱ្យផ្សព្វផ្សាយផលិតផលគ្រឿងស្រវឹងតាមទីសាធារណៈ ដូចជាផ្ទាំងប៉ាណូតាមដងផ្លូវ និងកាត់ពីលើដងផ្លូវជាដើម ពិតជាបានចំណូលមួយផ្នែកប្រាកដមែន ប៉ុន្តែចំណូលនោះ មិនអាចទូទាត់នឹងផលវិបាកនានា…
-
រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ៖ ការចុះឆែកឆែរតាមបន្ទប់ឃុំឃាំងក្នុងពន្ធនាគារ គឺមានគោលដៅពង្រឹងសន្តិសុខពន្ធនាគារ មិនមែនជាការបំពានសិទ្ធិអ្នកជាប់ឃុំដូចការលើកឡើងរបស់សង្គមស៊ីវិលមួយចំនួននោះឡើយ
ភ្នំពេញ៖ ឆ្លើយតបទៅនឹងការអត្ថាធិប្បាយរបស់សង្គមស៊ីវិល និងអ្នកវិភាគមួយចំនួន ដែលបានលើកឡើងថា ចំណាត់ការរបស់ក្រសួងមហាផ្ទៃ ការចុះឆែកឆែរតាមបន្ទប់ឃុំឃាំងក្នុងពន្ធនាគារ គឺជាការបំពានសិទ្ធិអ្នកជាប់ឃុំ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានមានប្រសាសន៍បញ្ជាក់ថា ការចុះឆែកឆែរតាមបន្ទប់ឃុំឃាំងក្នុងពន្ធនាគារ គឺមានគោលដៅពង្រឹងសន្តិសុខពន្ធនាគារ ស្របតាមគោលការណ៍ ច្បាប់ជាតិ និងអន្តរជាតិ ដោយមិនមែនជាការបំពានសិទ្ធិអ្នកជាប់ឃុំដូចការលើកឡើងរបស់សង្គមស៊ីវិលមួយចំនួននោះឡើយ។ ការឆ្លើយតបនេះ ក្នុងពិធីប្រកាសចូលកាន់មុខតំណែងឯកឧត្តម មាន ចាន់យ៉ាដា ជាអភិបាលខេត្តឧត្តរមានជ័យ ជំនួសឯកឧត្តម ប៉ែន កុសល្យ នាព្រឹកថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៤។ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានមានប្រសាសន៍បញ្ជាក់ថា ថ្មីៗនេះ ក្រសួងមហាផ្ទៃបានបើកប្រតិបត្តិការចុះត្រួតពិនិត្យឆែកឆេរបន្ទប់ឃុំឃាំងតាមពន្ធនាគារ និងមណ្ឌលអប់រំកែប្រែទូទាំងប្រទេស ដោយរកឃើញនូវសម្ភារៈមិនគប្បីមួយចំនួន ដែលច្បាប់មិនអនុញ្ញាតឱ្យអ្នកជាប់ឃុំប្រើប្រាស់ ដូចជា៖ អាវុធ គ្រឿងញៀន ដែកចុងស្រួច ឡាម និងសម្ភារៈមួយចំនួនទៀត។ ជាមួយគ្នានេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានផ្ដល់គោលការណ៍ណែនាំជារួមទៅកាន់អគ្គនាយកដ្ឋានពន្ធនាគារ អភិបាលរាជធានី ខេត្ត រួមទាំងប្រធានពន្ធនាគារ និងមណ្ឌលអប់រំកែប្រែរាជធានី ខេត្តទាំងអស់…
-
លោក កែម រិទ្ធិសិត អំពាវនាវដល់គណបក្សប្រឆាំង អង្គការក្រៅរដ្ឋាភិបាល វិទ្យុអាស៊ីសេរី និងឌឹ ខេមបូឌា ដេលី កុំយករូបភាពលោកបណ្ឌិត កែម ឡី ធ្វើជារឿងនយោបាយដើម្បីវាយប្រហារទៅរដ្ឋាភិបាល ក៏ដូចជាគណបក្សប្រជាជនកម្ពុជា
ភ្នំពេញ៖ តាមរយៈវីដេអូ លោក កែម រិទ្ធិសិត ប្អូនប្រុសរបស់លោកបណ្ឌិត កែម ឡី បានអំពាវនាវដល់គណបក្សប្រឆាំង អង្គការក្រៅរដ្ឋាភិបាល ប្រព័ន្ធផ្សព្វផ្សាយវិទ្យុអាស៊ីសេរី ក៏ដូចជាសារព័ត៌មាន ឌឹ ខេមបូឌា ដេលី សូមកុំយករូបភាពលោកបណ្ឌិត កែម ឡី ធ្វើជារឿងនយោបាយដើម្បីវាយប្រហារទៅរដ្ឋាភិបាល ក៏ដូចជាគណបក្សប្រជាជនកម្ពុជា ជាពិសេសក្រុមគ្រួសារសម្តេចតេជោ ហ៊ុន សែន។ ជាមួយគ្នានេះ លោក កែម រិទ្ធិសិត ក៏ បានគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដែលបានយកចិត្តទុកដាក់ជួយឧបត្ថម្ភនៅក្នុងបុណ្យសពលោកបណ្ឌិត កែម ឡី ក៏ដូចជាបុណ្យខួបប្រចាំឆ្នាំជារៀងរាល់ឆ្នាំផងដែរ ហើយនិងបុណ្យចេតីយ៍ដែលសម្តេចបានជួយ គឺចំនួន ៩ម៉ឺនដុល្លារអាម៉េរិកហើយ។ ហើយក៏ដូចជាបុណ្យខួប ៨ឆ្នាំ របស់លោកបណ្ឌិត កែម ឡី នៅថ្ងៃទី១០ ខែកក្កដា ខាងមុខនេះ ក៏សម្តេចតេជោ ហ៊ុន សែន បានជួយផងដែរ។ ដោយឡែក លោក ធូវី សុវណ្ណដារ៉ា ក្មួយបង្កើតលោកបណ្ឌិត…
-
សម្តេចធិបតី៖ កម្ពុជាត្រៀមខ្លួនរួចជាស្រេចក្នុងការស្វាគមន៍ និងផ្តល់ការគាំទ្រពេញទំហឹង ក៏ដូចជាការទទួលបដិសណ្ឋារកិច្ច ដល់គ្រប់វិនិយោគិន និងធុរជន ពីគ្រប់បណ្តាប្រទេស
ភ្នំពេញ៖ មានប្រសាសន៍ក្នុងវេទិកាធុរកិច្ច បារាំង-កម្ពុជា កាលពីព្រឹកថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៤ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានគូសបញ្ជាក់ថា កិច្ចសហការរបស់កម្ពុជា-បារាំង មានវិសាលភាពលើសពីនយោបាយ និងជំនួយអភិវឌ្ឍ។ ក្នុងន័យនេះ កិច្ចសហការសេដ្ឋកិច្ចបារាំងនៅតែជាដៃគូពាណិជ្ជកម្ម និងវិនិយោគធំជាងគេមួយនៅកម្ពុជា ក្នុងចំណោមប្រទេសអឺរ៉ុប ជាមួយពាណិជ្ជកម្មទ្វេភាគីបានកើនឡើងជាលំដាប់ ដែលមានទំហំទឹកប្រាក់ ៥១៥,២១ លានដុល្លារអាម៉េរិកក្នុងឆ្នាំ ២០២៣ និង ២០៦,៤១ លានដុល្លារអាម៉េរិកក្នុងរយៈពេល៥ខែ ដំបូងនៃឆ្នាំ ២០២៤។ ក្នុងនេះ ក្រុមហ៊ុនបារាំងជាច្រើនរាប់ចាប់ពីសហគ្រាសពហុជាតិ (MNEs) រហូតដល់សហគ្រាសធុនតូច និងមធ្យម (SMEs) បានបង្កើតមូលដ្ឋាននៅកម្ពុជា ដូចជា Vinci, Total Energies, Accor, BRED Bank, និងសហគ្រាសធុនតូច និងមធ្យមជាច្រើនទៀត ដែលគ្រប់គ្រងដោយធុរជនបារាំង ហើយការវិនិយោគពីបារាំង បានរួមចំណែកដល់ការបង្កើតការងារ ការផ្ទេរជំនាញ និងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ដែលបង្កើតជាមូលដ្ឋានគ្រឹះ សម្រាប់កំណើនសេដ្ឋកិច្ច ប្រកបដោយចីរភាពនៅកម្ពុជា។ ជាមួយការអញ្ជីញវិនិយោគិនបារាំងទាំងអស់ ឱ្យមកស្វែងយល់ពីសក្តានុពលវិនិយោគដ៏ធំធេង ស្វែងរកកាលានុវត្តភាពដ៏សម្បូរបែប…