Category: Top News

  • លោក ត្រាំ ស្នើឱ្យអ៊ុយក្រែនទទួលយកផែនការបញ្ចប់សង្គ្រាមជាមួយរុស្ស៊ីនៅត្រឹមចុងខែវិច្ឆិកា

    លោក ត្រាំ ស្នើឱ្យអ៊ុយក្រែនទទួលយកផែនការបញ្ចប់សង្គ្រាមជាមួយរុស្ស៊ីនៅត្រឹមចុងខែវិច្ឆិកា

    វ៉ាស៊ីនតោន ៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ និយាយថា រូបលោកចង់ឱ្យអ៊ុយក្រែនទទួលយកផែនការបញ្ចប់សង្គ្រាមអូសបន្លាយពេលជិត ៤ឆ្នាំជាមួយរុស្ស៊ី នៅត្រឹមថ្ងៃទី២៧ ខែវិច្ឆិកាខាងមុខ។ រដ្ឋបាលលោកប្រធានាធិបតី ត្រាំ បានបង្ហាញផែនការសន្តិភាពចំនួន ២៨ចំណុចទៅកាន់មេដឹកនាំអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី ដែលកំពុងប្រឈមមុខនឹងសម្ពាធដ៏ធ្ងន់នៅពេលនេះ ជាមួយនឹងជម្រើសដ៏លំបាកនៅពេលខាងមុខ ក្នុងនោះមានការបាត់បង់សេចក្តីថ្លៃថ្នូរ និងសេរីភាព ពិសេសការបាត់បង់ដៃគូដ៏សំខាន់ គឺអាមេរិក។ បើតាមមន្រ្តីរដ្ឋាភិបាលអ៊ុយក្រែនមួយរូប, លោកប្រធានាធិបតី ហ្សេលេនស្គី និងមេដឹកនាំអឺរ៉ុបបានព្រមព្រៀងគ្នាបង្កើតជម្រើសថ្មី ជំនួសផែនការសន្តិភាពរបស់អាមេរិក។ លោកប្រធានាធិបតី ត្រាំ បានប្រាប់ក្នុងបទសម្ភាសន៍ជាមួយវិទ្យុ Fox News ថា ខ្ញុំមានកាលបរិច្ឆេតច្រើនណាស់ ប៉ុន្តែបើសិនអ្វីៗដំណើរការល្អ នោះនៅថ្ងៃព្រហស្បតិ៍ទី២៧ ខែវិច្ឆិកា… យើងគិតថា ជាពេលវេលាសាកសមបំផុត។ ក្រោយមក លោកប្រធានាធិបតី ត្រាំ ក៏បានប្រាប់អ្នកសារព័ត៌មាននៅសេតវិមានដែរថា បើសិនលោកប្រធានាធិបតី ហ្សេលេនស្គី មិនពេញចិត្តនឹងផែនការនេះ ដូច្នេះពួកគេគួរតែបន្តការប្រយុទ្ធបង្ហួរឈាមគ្នាតទៀតចុះ។ គួរកត់សម្គាល់ អាមេរិកបានបង្ហាញដល់អ៊ុយក្រែននូវផែនការសន្តិភាពចំនួន ២៨ចំណុច ដែលរួមមានការទទួលយកលក្ខខណ្ឌទាមទារសំខាន់ៗមួយចំនួនរបស់ប្រធានាធិបតីរុស្ស៉ី លោក វ្ល៉ាឌីមៀ…

  • ឯកឧត្តម ហេង សួរ ចូលរួមសន្និសីទស្តីពី « គំនិ​ផ្តួច​ផ្តើមខ្សែក្រវាត់ និងផ្លូវសម្រាប់ វិស័យ​វាយ​ន​ភណ្ឌ» លើកទី៧ នៅសិង្ហបុរី

    ឯកឧត្តម ហេង សួរ ចូលរួមសន្និសីទស្តីពី « គំនិ​ផ្តួច​ផ្តើមខ្សែក្រវាត់ និងផ្លូវសម្រាប់ វិស័យ​វាយ​ន​ភណ្ឌ» លើកទី៧ នៅសិង្ហបុរី

    (សិង្ហបុរី)៖ សន្និសីទស្តីពី «គំនិតផ្តួចផ្តើមខ្សែក្រ​វា​ត់ និងផ្លូវសម្រាប់វិស័យវាយនភណ្ឌ» លើកទី៧ ក្រោ​មប្រធានបទ «ការជំរុញឧស្សាហកម្មវាយ​ន​ភណ្ឌ និងកាត់ដេរសកលសម្រាប់អនាគត​ប្រកប​ដោយកិច្ចសហប្រតិបត្តិការ និងនវានុវត្តន៍» បាន​រៀបចំប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៩ ដល់ថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅប្រទេសសិង្ហបុរី ដែល​មានអ្នកចូលរួមប្រមាណជាង ៣០០នាក់ ជា​តំ​ណាងរដ្ឋាភិបាល អង្គទូត អ្នកបញ្ជាទិញ អ្នក​ផលិ​ត​វត្ថុធាតុដើម អ្នកផ្គត់ផ្គង់ អ្នកគាំទ្រផ្នែក​បច្ចេ​ក​ទេ​ស អ្នកសិក្សាស្រាវជ្រាវ និងអ្នក​ពាក់​ព័ន្ធ​ផ្សេងទៀត ក្នុងខ្សែច្រវាក់ផ្គត់ផ្គង់សកល នៃឧស្សាហកម្មវាយ​នភណ្ឌ និងកាត់ដេរ។ សន្និសីទនេះ ផ្តល់ឱកាសឱ្យអ្នកចូលរួមទាំងអស់​ពិភាក្សាលើប្រធានបទសំខាន់ៗពាក់ព័ន្ធនឹងការពង្រឹងកិច្ចសហប្រតិបត្តិការក្នុងវិស័យវាយនភណ្ឌ ក្រោមក្របខណ្ឌគំនិតផ្តួចផ្តើម ខ្សែក្រវាត់ និងផ្លូវ តាម​រយៈកិច្ចសហប្រតិបត្តិការចិន-អាស៊ាន, សមា​ហរណកម្មខ្សែច្រវាក់ផ្គត់ផ្គង់សកល, ឱកាសភាព​ជា​ដៃគូ, និងទស្សនវិស័យនៃការវិនិយោគ​ក្នុង​តំបន់ ។ នៅក្នុងវេទិកាដ៏មានសារ:សំខាន់នេះ ឯកឧត្តម​រដ្ឋមន្ត្រី ហេង សួរ បានផ្តល់បទអន្តរាគមន៍​ចែក​រំលែកអំពី «គំរូកំណើន ឈ្នះ-ឈ្នះ សម្រាប់ចិន និងអាស៊ាន ក្នុងវិស័យវាយនភណ្ឌ ក្រោមក្រប​ខណ្ឌ​គំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវ» ដោយ​បាន​បង្ហាញពីការផ្លាស់ប្តូររបស់កម្ពុជាក្រោមគំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវ ដោយសង្កត់ធ្ងន់​លើការធ្វើ​ឱ្យប្រសើរឡើងនូវ ហេដ្ឋារចនាសម្ព័ន្ធ កម្លាំងពល​កម្ម ដែលមានភាពប្រកួតប្រជែង…

  • ក្រសួងប្រៃសណីយ៍ បើកកិច្ចពិគ្រោះយោបល់​លើ​សេចក្តីព្រាងសៀវភៅណែនាំ ស្តីពីការគ្រប់គ្រងហិ​រញ្ញ​វត្ថុសាធារណៈរបស់ក្រសួង

    ក្រសួងប្រៃសណីយ៍ បើកកិច្ចពិគ្រោះយោបល់​លើ​សេចក្តីព្រាងសៀវភៅណែនាំ ស្តីពីការគ្រប់គ្រងហិ​រញ្ញ​វត្ថុសាធារណៈរបស់ក្រសួង

    (ភ្នំពេញ)៖ ឯកឧត្តម ជាប សត្ថារតន៍ រដ្ឋលេខា​ធិ​ការ​ប្រចាំការក្រសួងប្រៃសណីយ៍ និង ទូរគមនា​គម​ន៍ (ក.ប.ទ.)នៅព្រឹកថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៥ បានអញ្ជើញជាអធិបតីភាព​ក្នុងពិធី​បើកសិក្ខាសាលាពិគ្រោះយោបល់លើសេចក្តីព្រាងសៀវភៅណែនាំស្តីពីការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈរបស់ ក.ប.ទ. ដោយមានការអញ្ជើញចូល​រួម​ពី ថ្នាក់ដឹកនាំ និងមន្ត្រីរាជការ អង្គភាពចំណុះ​ក្រោ​ម​ឱវាទក្រសួង សរុបប្រមាណ ១៨៥នាក់ នៅ​សណ្ឋា​គារ សុខាភ្នំពេញ។ សិក្ខាសាលានេះរៀបចំឡើងក្នុងគោលបំណងពិគ្រោះយោបល់ និងប្រមូលធាតុចូលពីគ្រប់អង្គភាព​អនុវត្ត និងដើម្បីឱ្យសិក្ខាកាមបានស្វែងយល់​អំពី​វិធាន នីតិវិធី និងទម្រង់បែបបទ ដែលមន្ត្រីជំនាញ​ធ្វើបទបង្ហាញជូន។ ជាមួយគ្នានេះ ឯកឧត្តមរដ្ឋលេខាធិការប្រចាំការ សង្ឃឹមយ៉ាងមុតមាំថា សិក្ខាសាលានេះនឹង ទទួល បានមតិយោបល់ច្រើនសម្រាប់បញ្ចូលបន្ថែម ឬកែ​លម្អទាំងខ្លឹមសារ នីតិវិធី ទម្រង់បែបបទ ដើម្បីធ្វើ​ឱ្យសេចក្តីព្រាងសៀវភៅណែនាំនេះមានលក្ខណៈគ្រប់ជ្រុងជ្រោយ ដែលអាចអនុវត្តបានទាំងអស់គ្នា​៕ ដោយ ៖ ង៉ាន់ ទិត្យ

  • មន្រ្តីជាន់ខ្ពស់ក្រសួងព័ត៌មាន៖ ទីប្រឹក្សារបស់ក្រ​សួង ​គឺជាអ្នកផ្តល់​ប្រឹក្សា ជួយដល់ ប្រធាន ស្ថាប័ន និងថ្នាក់ដឹកនាំ​នៅក្នុងការងារប្រតិបត្តិការ​ប្រចាំ​ថ្ងៃ

    មន្រ្តីជាន់ខ្ពស់ក្រសួងព័ត៌មាន៖ ទីប្រឹក្សារបស់ក្រ​សួង ​គឺជាអ្នកផ្តល់​ប្រឹក្សា ជួយដល់ ប្រធាន ស្ថាប័ន និងថ្នាក់ដឹកនាំ​នៅក្នុងការងារប្រតិបត្តិការ​ប្រចាំ​ថ្ងៃ

    (ភ្នំពេញ)៖ មន្រ្តីជាន់ខ្ពស់ក្រសួងព័ត៌មាន បាន​លើក​ឡើង​ថា តួនាទីជាទីប្រឹក្សារបស់ក្រសួង​ព័ត៌មាន គឺមានសារៈសំខាន់ណាស់ ព្រោះជា​អ្នកផ្តល់ប្រឹក្សា ជួយដល់ ប្រធាន ស្ថាប័ន និង​ថ្នាក់ដឹកនាំនៅក្នុងការងារប្រតិបត្តិការជាប្រចាំថ្ងៃ របស់ក្រសួងព័ត៌មានដែលជាស្ថាប័ន គ្រប់គ្រង​ទៅ​លើវិស័យព័ត៌មាន ដែលជាស្ថាប័នគាំទ្រមួយ​យ៉ាង​សំខាន់ក្នុងការជួយទៅដល់ក្រសួង មន្ទីរ​ទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ នៅក្នុង​វិស័យព័ត៌មាន និងសាធារណៈមតិ ។ ប្រសាសន៍ ឯកឧត្តម ទន់ សារ៉ាត រដ្ឋលេខាធិការ និងជាប្រធានក្រុមការងារសម្របសម្រួល ជាមួយ​ទីប្រឹក្សាក្រសួងព័ត៌មាន នៅព្រឹកថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ បានបើកកិច្ចប្រជុំបូក​សរុបលទ្ធ​ផល​ការងាររបស់ទីប្រឹក្សាក្រសួងព័ត៌មាន ឆ្នាំ២០​២​៥ និងលើកទិសដៅការងារបន្តសម្រាប់​ឆ្នាំ២០​២៦។ គួរបញ្ចាក់ថា ទីប្រឹក្សាក្រសួងព័ត៌មាន បច្ចុប្បន្ននេះ​មាន សរុបចំនួន ៤១៣នាក់ ស្រី១១៥នាក់ ហើយក្នុងចំណោមទីប្រឹក្សាទាំងនេះ មានចំនួន ៦៤រូប ត្រូវបានឯកឧត្តម រដ្ឋមន្ត្រី និងជាប្រធាន​ក្រុមការងាររាជរដ្ឋាភិបាល ចាត់បញ្ចូលជា​សមា​ជិក សមាជិកា ក្រុមការងារចុះមូលដ្ឋាន​ខេត្តក្រ​ចេះ ដើម្បីរួមបំពេញការងារជាមួយ​ប្រធាន​ក្រុម​ការងារក្រុង និងស្រុកទាំង៧ របស់ខេត្តក្រចេះ ដើម្បីត្រួតពិនិត្យការអនុវត្តកម្មវិធីនយោបាយយុទ្ធសាស្របញ្ចកោណដំណាក់កាលទី១ របស់​រាជរដ្ឋា​ភិបាលកម្ពុជា។ ឯកឧត្តម ទន់ សារ៉ាត បានថ្លែងថា…

  • មនុស្សយន្ត AI ដំបូងរបស់រុស្ស៊ីភ្លាត់ស្នៀតដួលបែកខ្ទេចខ្ទីនៅលើឆាក

    មនុស្សយន្ត AI ដំបូងរបស់រុស្ស៊ីភ្លាត់ស្នៀតដួលបែកខ្ទេចខ្ទីនៅលើឆាក

    មូស្គូល ៖ មនុស្សយន្តដំណើរការដោយបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) ដំបូងបង្អស់របស់រុស្ស៊ី បានដើរភ្លាត់ស្នៀតដួលផ្កាប់មុខបែកខ្ទេចខ្ទីជាបំណែកៗនៅលើឆាកភ្លាមៗ នៅពេលបង្ហាញខ្លួនលើកដំបូងអំឡុងព្រឹត្តិការណ៍បច្ចេកវិទ្យាដ៏ធំនៅទីក្រុងមូស្គូ។ បើតាមសេចក្តីរាយការណ៍របស់ telegraph, មុនកើតឧប្បត្តិហេតុ មនុស្សយន្ត AI មានឈ្មោះថា AIdol ដែលផលិតដោយក្រុមហ៊ុនរ៉ូបូតរុស្ស៊ី Idol បានដើរបង្ហាញនៅលើឆាកតាមបទចម្រៀង Gonna Fly Now ដកស្រង់ចេញពីខ្សែភាពយន្ត Rocky អំឡុងវេទិកាតាំងពិព័រណ៍វិស័យមនុស្សយន្តដែលកំពុងរីកចម្រើនរបស់ប្រទេសរុស្ស៊ី កាលពីថ្ងៃអង្គារ។ ប៉ុន្តែនៅពេលមនុស្សយន្តនេះ លើកដៃឡើងគ្រវីដៃដាក់ហ្វូងមនុស្ស ស្រាប់តែវាបានបាត់បង់លំនឹងដងខ្លួន ហើយបានដួលផ្កាប់មុខទៅលើដីបែកខ្ទេចខ្ទីជាបំណែកៗតែម្តង។ ភ្លាមៗអ្នកអភិវឌ្ឍន៍មនុស្សយន្តនេះ ប្រញាប់ប្រញាល់យកក្រណាត់ពណ៌ខ្មៅទៅគ្របពីលើ នៅពេលឃើញវាហាក់ធ្វើចលនាខុសប្រក្រតី។ បើទោះបីជាភ្លាត់ស្នៀតក្នុងការបង្ហាញខ្លួនលើកដំបូងក៏ដោយ តែអ្នកអភិវឌ្ឍន៍បានសាទរចំពោះសមត្ថភាពរបស់មនុស្សយន្ត AIdol ក្នុងការបំពេញមុខងារសំខាន់ៗចំនួន៣យ៉ាងរបស់មនុស្សធម្មតា រួមមានការលើកជើង ការគ្រប់គ្រងវត្ថុ និងការទំនាក់ទំនងជាមួយមនុស្សធម្មតា។ ប៉ុន្តែផ្ទុយទៅវិញ បញ្ហានេះហាក់បង្ហាញពីភាពបរាជ័យរបស់រុស្ស៊ី នៅក្នុងវិស័យមនុស្សយន្ត។ គួរបញ្ជាក់ថា ការអភិវឌ្ឍមនុស្សយន្តក្នុងស្រុករបស់រុស្ស៊ី មានភាពយឺតយ៉ាវខ្លាំង ចាប់តាំងពីលោកប្រធានាធិបតី Vladimir Putin ចាប់ផ្តើមលុកលុយទ្រង់ទ្រាយធំប្រឆាំងអ៊ុយក្រែន។ វិស័យនេះពីមុនពឹងផ្អែកភាគច្រើនលើក្រុមហ៊ុនបរទេស ប៉ុន្តែក្រុមហ៊ុនទាំងនោះ បានដកខ្លួនចេញពីរុស្ស៊ី នៅពេលដែលសង្គ្រាមអ៊ុយក្រែនផ្ទុះឡើង។ នៅឆ្នាំ ២០២៣ មានតែមនុស្សយន្តចំនួន…

  • ក្រុមបាល់បោះរទេះនារីកម្ពុជា ដណ្តើមសិទ្ធិចូលរួមប្រកួត​កីឡា​​អាស៊ីប៉ារ៉ាហ្គេមលើកទី៥ Nagoya Japan ២០២៦

    ក្រុមបាល់បោះរទេះនារីកម្ពុជា ដណ្តើមសិទ្ធិចូលរួមប្រកួត​កីឡា​​អាស៊ីប៉ារ៉ាហ្គេមលើកទី៥ Nagoya Japan ២០២៦

    (ភ្នំពេញ)៖ ក្រោយប្រជែងយ៉ាងស្វិតស្វាញអស់ ៥ប្រកួត​ដើម្បីដណ្តើមបានសិទ្ធិចូលរួមក្នុងការប្រកួតកីឡាអាស៊ីប៉ារ៉ាហ្គេមលើកទី៥ Nagoya Japan ២០២៦ ។ នៅទីបំ​ផុត ក្រុមបាល់បោះរទះនារីកម្ពុជា ដណ្តើមបានសិទ្ធិចូល​រួម​ការប្រកួតនៅឆ្នាំក្រោយហើយ ។ បន្ទាប់ពីប្រកួតចុងក្រោយនៃពានរង្វាន់បាល់បោះរទេះនារី ជើងឯកអាស៊ី IWBF Asia Oceania Championships ឆ្នាំ២០២៥យកឈ្នះឥណ្ឌា លទ្ធផល ៧៩-២៩។ នេះជាជ័យជម្នះលើកទី៤ សម្រាប់ក្រុមនារីកម្ពុជា បន្ទាប់ពីបានឈ្នះ អ៊ីរ៉ង់ ឡាវ និង ហ្វីលីពីន ប៉ុន្តែបានចាញ់ក្រុមម្ចាស់ផ្ទះថៃ។ សម្រាប់​ការឈ្នះ ៤ និងចាញ់ ១ ក្រុមនារីកម្ពុជា ស្ថិតនៅលេខ២ ប្រចាំ Division B។ សូមបញ្ជាក់ថា ក្រុមខ្លាំងនៅ Division A គឺ ជប៉ុន អូស្ត្រាលី និង ចិន ប្រកួតក្នុងវគ្គសន្សំពិន្ទុ ដោយក្រុមទាំង ៣ រង់ចាំនៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រស្វ័យប្រវត្តិ ខណៈ ១ក្រុមទៀត គឺជាក្រុមលេខ១ នៅ Division…