Category: Khmer Insider

  • Khmer Insider – S01E11 – Meet Doctor

    Khmer Insider – S01E11 – Meet Doctor

    Meet Doctor ជាឈ្មោះវេជ្ជសាស្ត្រថ្មីមួយបែប tele medicine ដែលបង្កើតឡើងដោយ យុវជនពីរនាក់មានជំនាញជាវេជ្ជបណ្ឌិតស្រាប់ មានគោលបំណង អនុញ្ញាតឱ្យអ្នកជំងឺជួបជាមួយវេជ្ជបណ្ឌិត ពិគ្រោះគ្នា តាមរយៈបច្ចេកវិទ្យា។ បច្ចេកវិទ្យាមួយនេះ ត្រូវបានវេជ្ជបណ្ឌិតវ័យក្មេងបញ្ជាក់ថា ផលប្រយោជន៍មានពីរធំៗ ទី១គឺចំណេញទាំងពេលវេលា ទី២គឺចំណេញទាំងលុយ មានន័យថា ​ប្រជាពលរដ្ឋមិនចាំបាច់អង្គុយរងចាំយូរ គឺគ្រាន់ទំនាក់ទំនងលក្ខណៈបឋមតាមប្រពន្ធ័អនឡាយសិន រួច វេជ្ជបណ្ឌិតទាំងនោះនឹងផ្តល់ជាដំណោះស្រាយនិងមធ្យោបាយព្យាបាលជម្ងឺចំគោលដៅ។​

  • Khmer Insider – S01E10 – ផ្ទះបាយស្រួយៗ

    Khmer Insider – S01E10 – ផ្ទះបាយស្រួយៗ

    ស្រួយៗ អាចដឹងជាសាមញ្ញថា ជាប្រភេទអាហារដែលចំអិនក្តៅៗ ស្រួយៗ ឆ្ងាញ់ និងចង់ទទួលទាន។ ដូច្នេះជាមូលហេតុដែល លោក មិន ផាណ្ណារ៉ាក់ និងភរិយា បង្កើតតូបអាហារតូចមួយដោយ ច្នៃគ្រឿងផ្សំមកចំអិនចង្រិត កណ្តូប អាពីង ជាដើម។ តែដោយសារគ្រឿងក្លែមទាំងនេះមិនសូវសំបូរ និងមានតាមរដូវនោះ ធ្វើឲ្យលោក និងភរិយា សម្រេចចិត្តបង្កើតមុខម្ហួបប្រចាំថ្ងៃជាប្រភេទចាក់ស្រាក់ដាក់ខែ ជូនបុគ្គលិកនៅក្រុមហ៊ុនវិញ។ ​សំខាន់ជាងនេះលោកបានកៀងគរមិត្តភក្តិដែលផ្គត់ផ្គង់គ្រឿងសមុទ្រ បន្លែ ប្រហិត មកចូលហ៊ុនជាមួយគ្នា សម្រាប់បំរើដល់សេវាកម្មម្ហូបពេលល្ងាច។ មើលទៅដូចជាលក់ចង្រិតផង បាយស្រាក់ផង គ្រឿងសមុទ្រផងជ បែបចាប់ហួយបន្តិច តែលោក មិន ផាណ្ណារ៉ាក់បានបញ្ជាក់ថា កំឡុងពេលកូវីដ យើងមិនអាចលក់អ្វីដែលមួយមុខទេ គឺត្រូវUpdate រហូត ផ្អែកតាមតំរូវការរបស់ប្រជាជននិងនិន្នាការសង្គម បើនៅតែមួយកន្លែង អាជីវកម្មយើងក៏នៅទ្រីងតាមនោះ។

  • Khmer Insider – S01E9 – Craftman (ចម្លាក់គ្រឿងស្ពាន់)

    Khmer Insider – S01E9 – Craftman (ចម្លាក់គ្រឿងស្ពាន់)

    បើលោកអ្នកធ្វើដំណើរចេញពីភ្នំពេញតំម្រង់ទៅស្ពានព្រែកក្តាម ប្រមាណ ៣០គីឡូ លោកអ្នកនឹងឃើញទិដ្ឋភាពនៃសិប្បករជាច្រើនតាមផ្ទះរៀងៗខ្លួន រវល់ដំប៉ូងបាំងៗ លើចម្លាក់ស្ពាន់ទៅជាវត្ថុផ្សេងគួរឲ្យកោតសរសើរ​អាចនិយាយថា ទីណាមានចម្លាក់ស្ពាន់ គឺគេគិតដល់ស្ពានព្រែកក្តាមមុនគេ។  ប៉ុន្តែសិប្បកម្មដែលធ្វើដោយដៃនេះ មិនសូវមានទីផ្សារខ្លាំងឡើយ គឺលក់ពឹងផ្អែកតាមអ្នកដំណើរចូលតំបន់នោះតែប៉ុណ្ណោះ។ ដោយសារមានទឹកចិត្តស្រលាញ់​​ មានបងប្អូនជាអ្នកឆ្លាក់ស្រាប់នៅតំបន់នោះ និងចង់ស្វែងរកទីផ្សារឲ្យកាន់តែច្រើន លោកស្រី ឈឺន ពុទ្ធារី ម្ចាស់ហាងម៉ាដាមច្នៃ បានឆក់ឪកាសនេះ យកចម្លាក់ស្ពាន់មកលក់នៅភ្នំពេញ និង លក់តាមអនឡាយ ហើយសន្ទុះនៃការទិញពីភ្ញៀវក៏រាងគួរសម កំឡុងពេលលោកស្រី ពុទ្ធារីព្យាយាមផ្សព្វផ្សាយលក់តាមហ្វេសប៊ុក។

  • Khmer Insider – S01E8 – ហាងកាត់ស្បែកជើង

    Khmer Insider – S01E8 – ហាងកាត់ស្បែកជើង

    ងារជាកូនប្រសារស្រី លោកស្រី ហ៊ួន ផល្លី បានស្នើសុំឪពុកក្មេករបស់ខ្លួន​ក្នុងការបង្រៀននិងបើកអាជីវកម្មកាត់ស្បែកជើងឡើងវិញ បន្ទាប់ពីអាជីវកម្មមួយនេះ បានក្ស័យធន់ និងម៉ូយជាច្រើនជំពាក់មិនសងកាលពីឆ្នាំ២០១២មកម្លេះ ។ ៣ឆ្នាំបន្ទាប់ដោយចេះចាំនិងមានស្នងជំនាញពីឪពុកក្មេក សហគ្រិនស្ត្រីរូបនេះ បានប្រឹងប្រែង និងកាន់កាប់អាជីវកម្ម ដែលមានឈ្មោះថា សាជីវកម្មខ្មែរ ទាំងស្រុង ដោយបែងចែកធ្វើស្បែកជើងនារី និងកុមារ ហើយស្បែកជើងមនុស្សប្រុស គឺជាការទទួលខុសត្រូវរបស់ឪពុកក្មេក។ លោកស្រី ផល្លី ធ្លាប់មានក្តីសម្រៃថា បើអ្នកចូលហាងរបស់ខ្ញុំអង្គុយតែមួយម៉ោងអ្នកនឹងទទួលបានស្បែកជើង តាមម៉ូត ទំហំ ពណ៌ ដែលអ្នកចង់បាន។

  • Khmer Insider – S01E07 – Angkor Bullet

    Khmer Insider – S01E07 – Angkor Bullet

    ពីវត្ថុដែលគេខ្លាចរអា តើគ្រាប់កាំភ្លើងអាចធ្វើអ្វីបានខ្លះ? ចម្លើយមួយដែលនឹក ស្មានមិនដល់ ពីបុរសដែលកំព្រាឪពុកកាលពីសម័យប៉ុលពតបានចាប់ចិត្ត និងប្រឹងប្រែងកែច្នៃសំបកគ្រាប់កាំភ្លើងទៅជាគ្រឿងអលង្ការដ៍ស្រស់ស្អាត និងច្នៃបានគ្រប់ម៉ូត គ្រប់ទំហំទៀតផងបន្ទាប់ពីលោក ធឿន ចាន់ថា មិនចង់ឲ្យកាំភ្លើងជាគ្រឿងអាវុធសម្លាប់មនុស្ស ដូចដែលប៉ុលពតធ្លាប់សម្លាប់ឪពុកលោកនោះទេ។ បើនិយាយពីការចាប់ផ្តើមអាជីវកម្មដំបូងរបស់លោកកំឡុងឆ្នាំ២០១០ បុរសមានកូន២ នាក់ក្នុងបន្ទុករូបនេះ មានត្រឹមប្រាក់ខែ៣ ខែចុងក្រោយប្រមាណ៥០០ដុល្លារ ប៉ុណ្ណោះដើម្បីដំណើរការអាជីវកម្មរបស់លោក ប្រកបដោយការតាំងចិត្ត ស្រលាញ់ និងមានជំនាញជាជាងទងស្រាប់។

  • Khmer Insider – S01E06 – Cloud Tea

    Khmer Insider – S01E06 – Cloud Tea

    យុវតីម្នាក់ដែលធ្វើឲ្យក្តីស្រមៃរបស់ខ្លួនបានសម្រេចក្នុងការបើកអាជីវកម្មភេសជ្ជៈមួយ  ថ្មីប្លែក បូករួម ការគាំទ្រផ្លែឈើខ្មែរ ជាគ្រឿងផ្សំពិសេស ក្នុងភេសជ្ជៈរបស់នាង។ ជាពិសេស នាងអាចជំនះឧបសគ្គក្នុងការ បើកអាជីវកម្មត្រឹមតែរយៈពេល ២ ខែ កំឡុងពេលនៃវបត្តិកូវីដ ១៩។

  • Khmer Insider – S01E05 – Ocean Technology

    Khmer Insider – S01E05 – Ocean Technology

    ចំនងដៃពីមង្គលការ ពិតជាមានប្រយោជន៍ ដល់គូស្វាមីភរិយាមួយគូ អាចយកមកវិនិយោគលើផ្នែកបច្ចេកវិទ្យាថ្មីប្លែកដែលមនុស្សមួយចំនួនស្ទើរតែមិនស្គាល់សោះខ្ទង់ឆ្នាំ ២០១០។ លោក សូផា រតនៈនាំយកប្រពន្ធ័បច្ចេកវិទ្យាម្យ៉ាងមានសមត្ថភាពប្រមូលទិន្នន័យ ដោយបំពាក់តាមទូរសព្ទ័ អាចកំណត់ទីតាំងពីការបង្លាស់ទីបានយ៉ាងមានប្រសិទ្ធភាព និងសុវត្ថិភាពខ្ពស់។ ទម្រាំអាចឲ្យអតិថិជនបានស្គាល់ផលិតផលបច្ចេកវិទ្យារបស់គាត់ទៅមហាជន គាត់ចំណាយពេល ដល់ទៅ10ឆ្នាំ ក្នុងការពង្រឹងគុណភាព និងអភិវឌ្ឍប្រពន្ធ័បច្ចេកវិទ្យាទាំងនេះឲ្យថ្មីជានិច្ច។

  • Khmer Insider – S01E04 – Virak Buntham

    Khmer Insider – S01E04 – Virak Buntham

    វីរៈប៊ុនថាំ ជាឈ្មោះដែលយើងបានលឺ ញឹកញាប់ជាងគេ ខ្ទង់ឆ្នាំ ២០០៤ ដែលផ្តាច់មុខលើការដឹកជញ្ចូនភ្ញៀវពីតំបន់មួយទៅតំបន់មួយ។ ប៉ុន្តែស្ថិតក្នុងឆ្នាំ ២០២១ អាជីវកម្មមួយនេះ​បានវិវឌ្ឍខ្លួនបង្កើនសេវាកម្មផ្នែកដឹកជញ្ចូនទំនិញ បែបឆាប់រហ័ស ក៍ដូចជាផ្សារអនឡាយ ដែលមានទំនិញរាប់រយមុខផងដែរ។ លោក សូរ វីរៈ ស្ថាបនិកនៃក្រុមហ៊ុនឯកទេសផ្នែកដឹកជញ្ចូនលើកឡើងថា លោកមិនចង់ឲ្យប្រជាពលរដ្ឋនៅនឹងថ្កល់មួយកន្លែងទេ ត្រូវតែផ្លាស់ប្តូរ និងដើរឲ្យនឹងបច្ចេកវិទ្យាសម័យថ្មី។

  • Khmer Insider – S01E03 – Klem Box

    Khmer Insider – S01E03 – Klem Box

    ប្រអប់ខ្លឹម គឺជា អាជីវកម្មក្មេងខ្ជីមួយ តែប្រកបដោយការច្នៃប្រឌិត ក្នុងការផលិត​ឧបករណ៍ ឆ្លាតវៃ ដើម្បីផ្សារភ្ជាប់ការអនុវត្ត ផ្នែកវិទ្យាសាស្ត្រជាមួយនឹងមេរៀនក្នុងសាលានៅកម្រិតមធ្យមសិក្សា។ យុវជនដែលផលិតប្រអប់ខ្លឹមនេះ មានគ្នាត្រឹមតែបីនាក់ប៉ុណ្ណោះ តែពួកគេបានចំណាយពេលអភិវឌ្ឍផលិតផលអោយថ្មីជានិច្ច និងស្វះស្វែងរកថវិកាពីមូលនិធិផ្សេងៗ ដើម្បីធានាថា អាជីវកម្មរបស់ពួកគេនឹងមានដង្ហើមជានិច្ចនៅប្រទេសកម្ពុជា។

  • Khmer Insider – S01E02 – Smart Farm Assistance

    Khmer Insider – S01E02 – Smart Farm Assistance

    Smart Farm Assistance គឺជា​ប្រព័ន្ធ​ដែល​អាច​បញ្ជា​ការ​បិទ បើកទឹក​ស្រោច​ដំណាំ​បាន​ពី​ចម្ងាយ នៅ​លើ​អេប (App) ស្មាតហ្វូន។ ក្រុមយុវជនដែលមានសមាជិក៦នាក់ ដែលមានឪពុកម្តាយជាកសិករ តាមបែបបុរាណចំណាយទាំងពេលវេលាខ្វះបច្ចេកទេស និងកំលាំងពលកម្មជាច្រើន ដូច្នេះ ពួកគេនាំគ្នាស្វែងរកដំណោះស្រាយតាមបែបទំនើប ដោយប្រើប្រាស់ប្រពន្ធ័បច្ចេកវិទ្យា។