ព័ត៌មានថ្មីបំផុត
ភ្នំពេញ៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានស្នើជាថ្មីម្តងទៀតឲ្យឧត្តមសេនីយ៍ជាន់ខ្ពស់ មីន អោងឡាំង (Min Aung Hlaing ) ប្រធានក្រុមប្រឹក្សារដ្ឋបាលរដ្ឋ សាធារណរដ្ឋនៃសហភាពមីយ៉ាន់ម៉ា ពិចារណារៀបចំឱ្យមានជំនួបតាមប្រព័ន្ធវីដេអូ រវាងសម្តេចជាមួយលោកជំទាវ អោង ស៊ានស៊ូជី ក្នុងគោលបំណងសួរសុខទុក្ខ ដោយសារសម្តេច និងលោកជំទាវធ្លាប់ជាសហការីជាមួយគ្នាជាច្រើនឆ្នាំក្នុងកិច្ចការអាស៊ាននោះ។ ការស្នើរបស់សម្តេចតេជោ ហ៊ុន សែន នៅក្នុងជំនួបពិភាក្សាការងារជាមួយឧត្តមសេនីយ៍ជាន់ខ្ពស់ មីន អោងឡាំង (Min Aung Hlaing ) តាមរយៈ Video Conference នៅវិមាន៧មករា រាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៤។ ជាកិច្ចចាប់ផ្តើមសម្តេចតេជោ បានសម្តែងនូវក្តីរីរីករាយដែលបានជួបជាមួយនឹងឯកឧត្តម មីន អោងឡាំង និងបានអរគុណចំពោះសារអបអរសាទររបស់ឯកឧត្តម មីន អោងឡាំង នៅក្នុងឱកាសដែលសម្តេចបានជាប់ធ្វើជាប្រធានព្រឹទ្ធសភា។ សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា កិច្ចពិភាក្សានេះ ធ្វើឡើងក្នុងគោលបំណងដើម្បីសាកសួរសខុខទុក្ខគ្នា នឹងដើម្បីទទួលបាននូវការចែករំលែកអំពីបច្ចុប្បន្នភាព […]
AVI Voice
គោលបំណងចែករំលែកចំណេះដឹង និងការវិភាគដល់ប្រិយមិត្តអ្នកស្តាប់ជាពិសេសយុវជនលើប្រធានបទសំខាន់ៗដូចជាភូមិសាស្រ្តនយោបាយនិងសេដ្ឋកិច្ចសកលនិងក្នុងតំបន់ការអភិវឌ្ឍដោយចីរភាព សេដ្ឋកិច្ចឌីជីថលនិងនវានុវត្តន៍បច្ចេកវិទ្យាដើម្បីរួមចំណែក ក្នុងការអភិវឌ្ឍនូវសមត្ថភាព និងការយល់ដឹងរបស់យុវជនកម្ពុជាជំនាន់ថ្មីក៏ដូចជា ផ្សព្វផ្សាយឲ្យអន្តរជាតិយល់ដឹងនិងស្គាល់កាន់តែច្បាស់អំពីកម្ពុជា។ —
អត្ថបទរបស់ AVI Voice on AMSCambodia 2050
ផ្តល់ចំនេះដឹងដល់អ្នកពាក់ព័ន្ធដើម្បីសហការចូលរួមអភិវឌ្ឍន៍ប្រទេសកម្ពុជា ក្នុងគោលដៅប្រែក្លាយទៅជាប្រទេសចំណូលមធ្យមកំរិតខ្ពស់ តាមរយៈកិច្ចពិភាក្សាសុីជំរៅ បង្កើនសមត្ថភាព ជំនាញ និងចំណេះដឹងលើគ្រប់វិស័យតាមរយៈការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យា និងតភ្ជាប់ទំនាក់ទំនងនៅឆាកអន្តរជាតិ។
អត្ថបទរបស់ Cambodia 2050