-
សូមទស្សនាទេសភាព នៃវត្តកំពង់ត្រឡាចលើ ក្នុងស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង
សូមទស្សនាទេសភាព នៃវត្តកំពង់ត្រឡាចលើ ក្នុងស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង៖
-
វត្តអារាម និងការបណ្តុះស្មារតីទទួលខុសត្រូវ និងស្រឡាញ់បរិស្ថាន
-
បទ៖ បេះដូងឧទ្យានរក្ស (ថា ស៊ីប៉ុយ)
-
បរិស្ថានជួយឱ្យវត្តអារាមជាទីពឹងពាក់ នៃជំនឿសាសនា និងមានអារម្មណ៍ស្ងប់
-
គូឆាយ ដំណាំមាសប្រាក់ របស់កសិករ លើកោះអន្លង់ចិន (វីដេអូ)
-
ពហុកីឡដ្ឋាន មរតកតេជោ ជាសំណង់ប្រវត្តសាស្រ្តរបស់កម្ពុជា (វីដេអូ)
-
សូមទស្សនា ទេសភាព ប្រាសាទបាពួន រមណីយដ្ឋានអង្គរ ខេត្តសៀមរាប (វីដេអូ)
សូមទស្សនា ទេសភាព ប្រាសាទបាពួន រមណីយដ្ឋានអង្គរ ខេត្តសៀមរាប៖
-
សូមទស្សនាទេសភាព ព្រែកតាសុខ កោះរ៉ុង ក្នុងខេត្តព្រះសីហនុ (វីដេអូ)
-
ខ្មែរ ប៊ែវើរីជីស ពង្រឹងការអនុវត្តគោលការណ៍ «សុវត្ថិភាព សុខភាព និងបរិស្ថាន» ប្រកបដោយប្រសិទ្ធភាព
ភ្នំពេញ៖ ខ្មែរ ប៊ែវើរីជីស ប្តេជ្ញាអនុវត្តគោលការណ៍ «សុវត្ថិភាព សុខភាព និងបរិស្ថាន» ដោយសម្រេចបាននូវសុវត្ថិភាព និងគ្រោះថ្នាក់សូន្យ របស់បុគ្គលិកអំឡុងពេលធ្វើការ តាំងពីឆ្នាំ២០១៧ រហូតដល់បច្ចុប្បន្ន។ សុវត្ថិភាពគឺជាគុណតម្លៃសំខាន់របស់ក្រុមហ៊ុន ដូច្នេះហើយ គោលការណ៍ «សុវត្ថិភាព សុខភាព និងបរិស្ថាន» របស់ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ត្រូវបានបង្កើតឡើង ដើម្បីផ្តល់អាទិភាពក្នុងការអភិវឌ្ឍ និងរក្សាបរិយាកាសការងារប្រកបដោយសុវត្ថិភាពនិងសុខភាពដល់បុគ្គលិកក្នុងការបំពេញការងាររបស់ពួកគេប្រកបដោយផលិតភាពខ្ពស់។ ដើម្បីពង្រឹងការអនុលោមតាមច្បាប់និងបទបញ្ជាសុវត្ថិភាព ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស បានផ្សព្វផ្សាយជាបន្តបន្ទាប់នូវវប្បធម៌សុវត្ថិភាព និងបណ្តុះផ្នត់គំនិតសុវត្ថិភាពដល់បុគ្គលិកនិងភាគីពាក់ព័ន្ធទាំងអស់ តាមរយៈ ការបណ្តុះបណ្តាលផ្នែកសុវត្ថិភាព និងការរៀបចំសកម្មភាពផ្សព្វផ្សាយ លើកទឹកចិត្តបុគ្គលិកឱ្យចូលរួមចំណែកក្នុងសុវត្ថិភាពការងារ ព្រមទាំងចាត់វិធានការចាំបាច់ផ្សេងៗទាំងអស់ដូចមានចែងក្នុងសៀវភៅណែនាំសុវត្ថិភាព។ បន្ថែមពីនេះ ក្នុងឆមាសទី១ ក្នុងឆ្នាំ២០២១ ខ្មែរ ប៊ែវើរីជីស ក៏បានសម្រេចលើសកម្មភាពជាច្រើនរួមមាន យុទ្ធនាការអនុវត្តសុវត្ថិភាពចរាចរណ៍ផ្លូវគោកឆ្នាំ២០២១ គោលការណ៍អនុវត្តសង្គ្រោះជីវិត ការហ្វឹកហាត់នៅពេលមានគ្រោះថ្នាក់ ការផ្សព្វផ្សាយក្រើនរំលឹកពីការការពារសុវត្ថិភាពដល់បុគ្គលិក និងការបន្តសកម្មភាពអនុវត្តលើគោលការណ៍ «សុវត្ថិភាព សុខភាព និងបរិស្ថាន» របស់យុទ្ធសាស្ត្រ TPM ដើម្បីដណ្តើមពានរង្វាន់ Bronze Award 2021…
-
សហគមន៍តំបន់ការពារធម្មជាតិ អន្លង់ព្រីង រកប្រាក់ចំណូលបន្ថែមពីប្រពៃណីតម្បាញកន្ទេលចចូត
ប្រជាពលរដ្ឋក្នុងតំបន់ការពារទេសភាពអន្លង់ព្រីង បានបន្តរក្សាស្នាដៃកេរ្តិ៍ដូនតា ដូចជាការធ្វើនំបញ្ចុក និងសិប្បកម្មត្បាញចចូតជាសម្ភារប្រើប្រាស់ផ្សេងៗ សម្រាប់ទេសចរដែលមកកម្សាន្តតំបន់ការពារធម្មជាតិមួយនេះ។ ប្រជាពលរដ្ឋនៃសហគមន៍អេកូទេសចរណ៍អន្លង់ព្រីង នៅតែថែរក្សាប្រពៃណីតម្បាញចចូត(កញ្ចូត)នេះរហូត មកដល់បច្ចុប្បន្ន មិនទាន់បោះបង់ទាំងស្រុងឡើយ។ តំបន់ការពារទេសភាពអន្លង់ព្រីង ស្ថិតនៅស្រុកកំពង់ត្រាច ខេត្តកំពតត្រូវបានបង្កើត ឡើងដោយអនុក្រឹត្យ លេខ ៨៤ អនក្រ-បក ចុះថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០១៦។ តំបន់ការពារទេសភាពអន្លង់ព្រីងបានផ្តល់ជាទីជម្រក និងប្រភពចំណីដ៏សំខាន់សម្រាប់សត្វស្លាបទេសន្តរប្រវេសន៍ជាច្រើនប្រភេទ ពិសេសសត្វក្រៀល សត្វខ្វែកសមុទ្រស្លាបឆ្នូតស ទាព្រៃក្បាលឆ្នូតស និងសត្វស្លាបកម្រ និងជិតផុតពូជនៅលើពិភពលោក។ មន្រ្តីឧទ្យានុរក្សនៃមន្ទីរបរិស្ថានខេត្តកំពត សហការជាមួយក្រុមអភិរក្សនៃអង្គការដៃគូ និងសហគមន៍កំពុងធ្វើការគ្រប់គ្រងតំបន់ការពារធម្មជាតិមួយនេះ ដើម្បីប្រយោជន៍កូនចៅតជំនាន់។ ជាមួយគ្នានេះ គណៈកម្មការសហគមន៍ប្រជាពលរដ្ឋ មានឱកាសទទួល បង្កើនកិច្ចថែរក្សាតំបន់វប្បធម៌ធម្មជាតិប្រវត្តិសាស្ត្រ និងរកចំណូលពីការនាំភ្ញៀវទេសចរទៅទស្សនាកម្សាន្ត ព្រមទាំងសិក្សាស្វែងយល់ ក៏ដូចជាទិញផលិតផលសហគមន៍៕ ដោយ / គ្រី សម្បត្តិ