-
ទិវាសត្វដំរីពិភពលោក ១២ សីហា
ទិវាសត្វដំរីពិភពលោក ១២ សីហា៖ យើងរួមគ្នាការពារនិងអភិរក្សដំរីឱ្យបានគង់វង្ស៕
-
សូមទស្សនាទេសភាព នៃចម្លាក់ និងបដិមា យ៉ាងស្រស់ត្រកាល ក្នុងបរិវេណវត្តនគរបាជ័យ (វីដេអូ)
សូមទស្សនាទេសភាព នៃចម្លាក់ និងបដិមា យ៉ាងស្រស់ត្រកាល ក្នុងបរិវេណវត្តនគរបាជ័យ៖
-
សម្រស់ស្រុកយើង៖ ចង់ទៅលេងខ្នងផ្សារម្តងទៀត ! (វីដេអូ)
-
កិច្ចប្រជុំ ដើម្បីពិនិត្យ និងផ្តល់យោបល់លើខ្លឹមសារនៃសេចក្តីព្រាងអនុក្រឹត្យស្តីពីការបង្កើតសហគ្រាសគ្រប់គ្រងសំរាម សំណល់រឹងទីប្រជុំជននៅរាជធានីភ្នំពេញ
ភ្នំពេញ ៖ ឯកឧត្តម សៅ សុភាព រដ្ឋលេខាធិការក្រសួងបរិស្ថាន បានដឹកនាំកិច្ចប្រជុំ ដើម្បីពិនិត្យ និងផ្តល់យោបល់លើខ្លឹមសារនៃសេចក្តីព្រាងអនុក្រឹត្យស្តីពីការបង្កើតសហគ្រាសគ្រប់គ្រងសំរាម សំណល់រឹងទីប្រជុំជននៅរាជធានីភ្នំពេញ។ កិច្ចប្រជុំដែលធ្វើឡើងតាមរយៈប្រព័ន្ធវីដេអូ Zoom នេះ នៅថ្ងៃទី១០ ខែសីហានេះ ក៏មានការអញ្ជើញចូលរួមពី ឯកឧត្តម ហេង ណារ៉េត អនុរដ្ឋលេខាធិការ ឯកឧត្តម ជា ស៊ីណា អគ្គនាយកគាំពារបរិស្ថាន លោកអគ្គនាយកសហគ្រាសគ្រប់គ្រងស្ថានីយផ្ទេរ និងទីលានទុកដាក់សំរាម លោកអគ្គនាយករងគាំពារបរិស្ថាន លោកប្រធាននាយកដ្ឋានគ្រប់គ្រងគុណភាពទឹក លោកអនុប្រធាននាយកដ្ឋានគ្រប់គ្រងសំណល់រឹង លោកប្រធានមន្ទីរបរិស្ថានរាជធានីភ្នំពេញ និងសហការីសរុបចំនួន១៥នាក់។ បន្ទាប់ពីពិនិត្យពិភាក្សារួច អង្គប្រជុំបានធ្វើការកត់សម្គាល់លើចំណុចមួយចំនួនដូចខាងក្រោម៖ ១-ការរៀបចំអនុក្រឹត្យបង្កើតសហគ្រាសគ្រប់គ្រងសំរាម សំណល់រឹងរាជធានីភ្នំពេញ គឺមានការឯកភាពពីក្រសួងមហាផ្ទៃ តាមរយៈលិខិតចុះថ្ងៃទី ១៦ ខែមីនា ឆ្នាំ២០២១ តែបានតម្រូវឱ្យមានការប្រជុំពិគ្រោះយោបល់ជាមួយក្រសួងមហាផ្ទៃ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងក្រសួង ស្ថាប័នពាក់ព័ន្ធ ក្នុងការរៀបចំសេចក្តីព្រាងអនុក្រឹត្យនេះ។ តែកន្លងមក រដ្ឋបាលរាជធានីភ្នំពេញ បានអញ្ជើញតែក្រសួងមហាផ្ទៃ និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដើម្បីចូលរួមប្រជុំពិនិត្យ និងផ្តល់យោបល់លើសេចក្តីព្រាងអនុក្រឹត្យខាងលើតែប៉ុណ្ណោះ។ ២-ការបង្កើតសហគ្រាសគ្រប់គ្រងសំរាម សំណល់រឹង…
-
វេទិកាយុវជនជជែកពិភាក្សាអំពីបរិស្ថានឆ្នាំ២០២១ ចាប់ផ្តើមនៅចុងខែសីហានេះ
ក្រសួងបរិស្ថានគ្រោងងរៀបចំវេទិកាយុវជនជជែកពិភាក្សាអំពីបរិស្ថានឆ្នាំ២០២១ ចាប់ពីថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២១។ ឆ្នាំនេះ វិទ្យាល័យចំនួន ៨ ត្រូវបានជ្រើសរើស ដើម្បីចូលរួមប្រកួតប្រជែងក្នុងវេទិកាយុវជនជជែកពិភាក្សាអំពីបរិស្ថានប្រចាំឆ្នាំ ដែលរៀបចំឡើងដោយក្រសួងបរិស្ថាន សហការជាមួយក្រសួងអប់រំ យុវជន និងកីឡា ក្នុងគោលបំណងផ្តល់ឱកាសដល់យុវជនបញ្ចេញសមត្ថភាព ដែលខ្លួនបានខិតខំប្រឹងប្រែងរៀនសូត្រ ពង្រឹងការសិក្សាស្រាវជ្រាវ ដើម្បីស្វែងរកចំណេះដឹង និងអំណះអំណាងនានាជុំវិញប្រធានបទនានាទាក់ទងនឹងវិស័យបរិស្ថាន និងធនធានធម្មជាតិ និងជំរុញឲ្យយុវជនចូលរួមបន្ថែមទៀត ក្នុងការផ្សព្វផ្សាយចំណេះដឹងបរិស្ថានដល់សាធារណជនឲ្យបានទូលំទូលាយ។ នៅក្នុងវគ្គណែនាំនៃវេទិកាយុវជនជជែកពិភាក្សាអំពីបរិស្ថានឆ្នាំ២០២១ រៀបចំឡើងតាមប្រព័ន្ធអនឡាញកាលពីថ្ងៃ ចន្ទ ១កើត ខែស្រាពណ៌ ឆ្នាំឆ្លូវ ត្រីស័ក ព.ស២៥៦៥ ត្រូវនឹងថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២១ ដោយ នាយកដ្ឋានអប់រំបរិស្ថាន នៃអគ្គនាយកដ្ឋានចំណេះដឹង និងព័ត៌មានបរិស្ថាន ឯកឧត្តម ជួប ប៉ារីស៍ អគ្គនាយក នៃអគ្គនាយកដ្ឋានចំណេះដឹង និងព័ត៌មានបរិស្ថាន បានឲ្យដឹងថា ក្រសួងបរិស្ថានបានបង្កើត គណៈកម្មការវាយតម្លៃ និងដាក់ពិន្ទុសម្រាប់វេទិកា និងបានជ្រើសរើសវិទ្យាល័យចំនួន៨ និងយុវសិស្ស សរុបចំនួន ៥៦នាក់ ដើម្បីចូលរួមប្រកួតប្រជែងក្នុងវេទិកាយុវជនជជែកពិភាក្សាអំពីបរិស្ថានឆ្នាំ២០២១។ ឯកឧត្តម បានលើកទឹកចិត្តយុវសិស្សទាំងអស់ឱ្យខិតខំយកចិត្តទុកដាក់រៀនសូត្រ និងប្រឹងប្រែង សិក្សាស្រាវជ្រាវ…
-
សូមទស្សនាទេសភាព ក្នុងតំបន់ការពារទេសភាពអាងត្រពាំងថ្ម (វីដេអូ)
សូមទស្សនាទេសភាព ក្នុងតំបន់ការពារទេសភាពអាងត្រពាំងថ្ម៖
-
ក្រុងព្រះសីហនុ នឹងក្លាយជាទីក្រុងទេសចរណ៍ និងពាណិជ្ជកម្មដ៏ស៊ីវីល័យ (វីដេអូ)
ក្រុងព្រះសីហនុ នឹងក្លាយជាទីក្រុងទេសចរណ៍ និងពាណិជ្ជកម្មដ៏ស៊ីវីល័យ៖
-
សូមទស្សនាទេសភាព ភ្នំបាយឆៅ ក្នុងខេត្តមណ្ឌលគីរី (វីដេអូ)
-
សូមទស្សនា សម្រស់ទីក្រុងព្រះសីហនុ (វីដេអូ)
សូមទស្សនា សម្រស់ទីក្រុងព្រះសីហនុ៖
-
សូមទស្សនាទេសភាព ក្នុងបរិវេណ វត្តប្រាសាទស្រះកណ្តាល ស្ថិតក្នុងខេត្តបន្ទាយមានជ័យ