Category: បរិស្ថាន

  • សូមទស្សនាទេសភាព នៃប្រាសាទត្រពាំងឈូក (វីដេអូ)

    សូមទស្សនាទេសភាព នៃប្រាសាទត្រពាំងឈូក (វីដេអូ)

    សូមទស្សនាទេសភាព នៃប្រាសាទត្រពាំងឈូក ក្នុងស្រុក ជាំក្សាន្ត ខេត្តព្រះវិហារ៖

  • សូមទស្សនារូបបដិមាព្រះពុទ្ធ នៅភ្នំសំពៅ នៃខេត្តបាត់ដំបង (វីដេអូ)

    សូមទស្សនារូបបដិមាព្រះពុទ្ធ នៅភ្នំសំពៅ នៃខេត្តបាត់ដំបង (វីដេអូ)
  • សម្រស់ទីក្រុងភ្នំពេញ នាពេលព្រឹកព្រលឹម

    សម្រស់ទីក្រុងភ្នំពេញ នាពេលព្រឹកព្រលឹម

    សួនច្បារមួយចំនួន បានបង្ហាញសម្រស់ធម្មជាតិគួរឲ្យមកទស្សនាលំហែរ តែសភាពការណ៍នេះ មិនអាចអនុញ្ញាតឲ្យមានការជួបជុំ ព្រោះតែការរាលដាលនៃជំងឺកូវីដ-១៩។ សូមចូលរួមប្រយុទ្ធទប់ស្កាត់ទាំងអស់គ្នា ទើបកម្ពុជាគេចផុតពីការរាលជំងឺឆ្លងសាកលដ៏សាហាវនេះ។ នេះជាទិដ្ឋភាពមួយជ្រុងនៃសួនច្បារមួយចំនួនក្នុងរាជធានីភ្នំពេញ ថតដោយ លោក ថេត វិចិត្រ នៃសួនច្បារវិមានឯករាជ្យនៅពេលព្រឹកព្រលឹម។ សូមអញ្ជើញ ទស្សនាដូចតទៅ៖

  • ប្រាសាទបន្ទាយឆ្មារ ស្ថិតនៅក្នុងភូមិបន្ទាយឆ្មារ ឃុំបន្ទាយឆ្មារ ស្រុកថ្មពូក ខេត្តបន្ទាយមានជ័យ (វីដេអូ)

    ប្រាសាទបន្ទាយឆ្មារ ស្ថិតនៅក្នុងភូមិបន្ទាយឆ្មារ ឃុំបន្ទាយឆ្មារ ស្រុកថ្មពូក ខេត្តបន្ទាយមានជ័យ (វីដេអូ)

    ប្រាសាទបន្ទាយឆ្មារមានទីតាំងស្ថិតនៅក្នុងតំបន់ការពារទេសភាពប្រាសាទបន្ទាយឆ្មារ ដែលមានផ្ទៃដី ៨១ ២០០ ហិកតា។កាលបើគេធ្វើដំណើរចូលទៅដល់បរិវេណប្រាសាទនេះ ទោះឃើញមានសភាពទ្រុឌទ្រោមបន្តិចក្តី ប៉ុន្តែបរិវេណនៅតែស្រស់ស្អាតជាទីគយគន់ដែលហ៊ុមព័ទ្ធដោយទេសភាពខៀវស្រងាត់ជាមួយនិងដើមឈើធំៗ ព័ទ្ធជុំវិញជាច្រើន ដែលផ្តល់ភាពត្រជាក់ និងជាទីទាក់ទាញអ្នកទសនាចូលកម្សាន្ត។ប្រាសាទបន្ទាយឆ្មារកសាងឡើងក្នុងរជ្ជកាលព្រះបាទជ័យវរ្ម័នទី៧ ចន្លោះពីឆ្នាំ១១៨១ ដល់ឆ្នាំ១២១៩ ។ប្រាសាទនេះកសាងឡើងដើម្បីឧទ្ទិសចំពោះព្រះពុទ្ធសាសនាមហាយាន និងដើម្បីឧទ្ទិសដល់វិញ្ញាណក្ខន្ធបុត្រា ស្រីន្ទកុមារ និងមេទ័ពទាំងបួន ដែលមានងារជា «អ្នកសញ្ជត» របស់ព្រះអង្គដែលបានពលីជីវិក្នុងសមរភូមិចម្បាំងបង្ហូរឈាមជាមួយចាមនាពេលនោះ៕

  • ទេសភាពបឹងយ៉ាកម៉ាយ ៖ បឹងធម្មជាតិលាក់ខ្លួនចំងាយជាង៧០គ.ម ពីទីរួមខេត្តរតនគិរី (វីដេអូ)

    ទេសភាពបឹងយ៉ាកម៉ាយ ៖ បឹងធម្មជាតិលាក់ខ្លួនចំងាយជាង៧០គ.ម ពីទីរួមខេត្តរតនគិរី (វីដេអូ)
  • ទីផ្សារផាមួងថមថយព្រោះកូវីដ តែអ្នកត្បាញមិនបោះបង់ព្រោះជាមុខរបរប្រចាំតំបន់ (វីដេអូ)

    ទីផ្សារផាមួងថមថយព្រោះកូវីដ តែអ្នកត្បាញមិនបោះបង់ព្រោះជាមុខរបរប្រចាំតំបន់ (វីដេអូ)
  • មុខរបរចិញ្ចឹមសត្វគោក្របី របស់ប្រជាជនរស់នៅក្នុងសហគមន៍តំបន់ការពារធម្មជាតិជីក្លប់ (វីដេអូ)

    មុខរបរចិញ្ចឹមសត្វគោក្របី របស់ប្រជាជនរស់នៅក្នុងសហគមន៍តំបន់ការពារធម្មជាតិជីក្លប់ (វីដេអូ)

    មុខរបរចិញ្ចឹមសត្វគោក្របី ជាប្រភពចំណូលដែលអាចជួយទ្រទ្រង់ដល់ជីវភាពរបស់ប្រជាជនរស់នៅក្នុងសហគមន៍តំបន់ការពារធម្មជាតិជីក្លប់ នៃដែនជម្រកសត្វព្រៃភ្នំព្រេច។

  • ក្រសួងបរិស្ថានបន្តគាំទ្រ និងពង្រឹងសមត្ថភាពរដ្ឋបាលថ្នាក់ក្រោមជាតិដើម្បីបង្កើនប្រសិទ្ធភាពនៃការគ្រប់គ្រងសំណល់រឹងសំរាម

    ក្រសួងបរិស្ថានបន្តគាំទ្រ និងពង្រឹងសមត្ថភាពរដ្ឋបាលថ្នាក់ក្រោមជាតិដើម្បីបង្កើនប្រសិទ្ធភាពនៃការគ្រប់គ្រងសំណល់រឹងសំរាម

    ដើម្បីពង្រឹងសមត្ថភាពមន្ត្រីមូលដ្ឋានក្នុងការគ្រប់គ្រងសំណល់រឹងសំរាមប្រកបដោយប្រសិទ្ធភាពបន្ថែមទៀត ក្រសួងបរិស្ថានបានបន្តគាំទ្ររដ្ឋបាលមូលដ្ឋានតាមរយៈការបំពាក់សម្ភារៈ និងបណ្តុះបណ្តាលជំនាញបន្ថែមដើម្បីឈានឆ្ពោះទៅរក ការគ្រប់គ្រងសំរាមសំណល់រឹងទីប្រជុំជន ប្រកបដោយប្រសិទ្ធភាពនិងប្រសិទ្ធផល។ រហូតមកទល់បច្ចុប្បន្ននេះ ក្រសួងបរិស្ថានបានបំពាក់ឡដុតសំរាមសំណល់រឹងចំនួន ៥០ គ្រឿងទៅដល់ ២១ រាជធានី-ខេត្ត (៤៩ស្រុក)។ ការបំពាក់ឡដុតសំរាមសំណល់រឹងនេះ ជាវិធានការបន្ទាន់ចំពោះមុខ រីឯការគ្រប់គ្រងសំរាមសំណល់រឹងតាមលក្ខណបច្ចេកទេស ដែលមានធុងដាក់សំរាមត្រឹមត្រូវមធ្យោបាយដឹកសំរាមគ្រប់គ្រាន់ និងទីលានចាក់សំរាមតាមខ្នាតបច្ចេកទេស ទើបជាវិធានការជាយុទ្ធសាស្ត្រនៃគោលនយោបាយស្តីពីការគ្រប់គ្រងសំរាមសំណល់រឹងទីប្រជុំជន។ ក្នុងក្របខណ្ឌនេះ ក្រសួងបរិស្ថានបានផ្តល់៖ ១)រថយន្តដឹកសំរាមចំនួន១៧គ្រឿង ជូនទៅខេត្តចំនួន៩ (១៥ក្រុង-ស្រុក)។ ២)ម៉ូតូកង់បីដឹកសំរាម ចំនួន១១៨គ្រឿង ជូនទៅខេត្តចំនួន២១ (៥៤ក្រុង-ស្រុក)។ ៣) គ្រឿងចក្រចូកសំរាម «សាស័រ» ចំនួន២គ្រឿង ជូនទៅខេត្តព្រះសីហនុ។ ៤) ធុងសំរាមខ្នាតធំ (៥-១១តោន) ចំនួន៦៨ធុង ជូនទៅខេត្តចំនួន៨។ ៥) ធុងញែកសំរាម ចំនួន៥០០ធុង ជូនទៅសួនសាធារណៈ វិមានឈ្នះឈ្នះ បុរីប៉េងហួត និងសាលារៀន។ ៦) ធុងចម្រោះទឹកស្អាត ចំនួន៩១ធុង ជូនទៅខេត្តចំនួន៥ (១៥ក្រុង-ស្រុក) និងសាលារៀន។ ៧) កញ្ចប់សម្អាតសំរាម ក្នុងក្របខណ្ឌគម្រោងជំរុញបរិយាកាសអំណោយផលដល់ការអភិវឌ្ឍដោយនិរន្តរភាព ជូនទៅ២៥រាជធានី-ខេត្ត (មានធុងចម្រោះទឹកស្អាត៥០…

  • សូមអមអរសាទរទិវាឧទ្យានុរក្សពិភពលោក!

    សូមអមអរសាទរទិវាឧទ្យានុរក្សពិភពលោក!

    ទិវាឧទ្យានុរក្សពិភពលោកត្រូវបានប្រារព្ធឡើងនៅថ្ងៃទី ៣១ ខែកក្កដា ដើម្បីរំលឹកដល់មន្រ្តីឧទ្យានុរក្ស(Rangers) ដែលត្រូវបានសម្លាប់ឬរងរបួសក្នុងបេសកកម្មនៃកាតព្វកិច្ចការពារបរិស្ថាន អភិរក្សធនធានធម្មជាតិ និងដើម្បីអបអរសាទរការងារមន្រ្តីឧទ្យានុរក្សដែលបានលះបង់កម្លាំងកាយកម្លាំងចិត្តបំពេញការងារដើម្បីការពារបេតិកភណ្ឌធម្មជាតិនិងវប្បធម៌របស់ពិភពលោក។ ក្នុងរយៈ ពេល ៨ ឆ្នាំចុងក្រោយនេះមានមន្ត្រីឧទ្យានុរក្សចំនួន ២ រូបបានទទួលរងគ្រោះថ្នាក់ដល់ជីវិតដោយសារតែក្រុមជនល្មើសបានបាញ់សម្លាប់ និងជាច្រើននាក់ទៀតរងរបួសក្នុងអំឡុងបំពេញបេសកកម្មដើម្បីបុព្វហេតុបរិស្ថាននិងធនធានធម្មជាតិ។ ដើម្បីចូលរួមអបអរសាទរទិវាឧទ្យានុរក្សពិភពលោកឆ្នាំនេះ ក្រសួងបរិស្ថានបានរៀបចំការផ្សព្វផ្សាយនូវសារសំខាន់ ព្រមទាំងបានផលិតជារូបភាព បទយកការណ៍ និងបទចម្រៀងអំពីតួនាទីភារកិច្ច និងការលះបង់របស់មន្ត្រីឧទ្យានុរក្សចំពោះបុព្វហេតុបរិស្ថាន និងធនធានធម្មជាតិ។ ជាមួយគ្នានេះ ក្រសួងបរិស្ថានបានផ្តល់បណ្ណសរសើរមេត្រីភាពបរិស្ថានដល់មន្ត្រីឧទ្យានុរក្សចំនួន ១០០ នាក់ដែលបានបំពេញការងារឆ្នើមផងដែរ។ បណ្ណសរសើរមេត្រីភាពបរិស្ថាននេះគឺជាភស្តុតាងបង្ហាញពីការលះបង់របស់មន្ត្រីឧទ្យានុរក្សចំពោះជាតិ និងធនធានធម្មជាតិ។ ប្រទេសកម្ពុជាបានប្រារព្ធទិវាឧទ្យានុរក្សប្រចាំឆ្នាំលើកដំបូងនៅឆ្នាំ ២០១៧ ដោយមានការចូលរួមពីស្ថាប័នពាក់ព័ន្ធអង្គការជាតិនិងអន្តរជាតិ ព្រះសង្ឃពុទ្ធសាសនា និស្សិតសហគមន៍មូលដ្ឋានសាធារណជនទូទៅ និងវិស័យឯកជន។ គោលបំណងផ្សេងទៀតនៃការប្រារព្ធពិធីនេះគឺដើម្បីលើកកម្ពស់ការយល់ដឹងជាសាធារណៈអំពីតួនាទីរបស់ឧទ្យានុរក្សនៅកម្ពុជានិងជម្រុញឱ្យសាធារណជនចូលរួមជាមួយឧទ្យានុរក្សក្នុងការការពារ គ្រប់គ្រង អភិរក្សធនធានធម្មជាតិ និងបរិស្ថានប្រកបដោយនិរន្តរភាព។ ទិវាឧទ្យានុរក្សពិភពលោក ប្រារព្ធឡើងក្នុងគោលបំណង៖ ១) ផ្តល់គុណតម្លៃនិងលើកទឹកចិត្តដល់មន្រ្តីឧទ្យានុរក្ស ដែលបានតស៊ូលះបង់ និងបូជាជីវិតដើម្បីបុព្វហេតុបរិស្ថាននិងធនធានធម្មជាតិ ២)លើកកម្ពស់ការយល់ដឹងរបស់សាធារណជនអំពីតួនាទីរបស់មន្រ្តីឧទ្យានុរក្សនៅព្រះរាជាណាចក្រកម្ពុជា អំពីការតស៊ូលះបង់របស់មន្រ្តីឧទ្យានុរក្សក្នុងការថែរក្សា ការពារ និងអភិរក្សធនធានធម្មជាតិ និងបរិស្ថានប្រកបដោយសេចក្តីអង់អាចក្លាហាន។ ៣) ជំរុញនិងលើកទឹកចិត្តសាធារណជនចូលរួមជាមួយនឹងមន្រ្តីឧទ្យានុរក្ស ដើម្បីការពារនិងគ្រប់គ្រងធនធានធម្មជាតិនិងបរិស្ថានប្រកបដោយនិរន្តរភាព។ ក្រសួងបរិស្ថានបានលើកទឹកចិត្តស្ត្រីចូលរួមក្នុងការការពារនិងអភិរក្សធនធានធម្មជាតិរបស់កម្ពុជា។ បច្ចុប្បន្ននេះ មន្ត្រីឧទ្យានុរក្សាស្ត្រីចំនួន ៤២នាក់…

  • បរិស្ថានដូចគ្នា ជាមន្ត្រីឧទ្យានុរក្សដូចគ្នា ចឹងស្រលាញ់គ្នា ហើយចាប់ដៃគ្នាថែរក្សាសម្បត្តិធម្មជាតិជាមួយគ្នា

    បរិស្ថានដូចគ្នា ជាមន្ត្រីឧទ្យានុរក្សដូចគ្នា ចឹងស្រលាញ់គ្នា ហើយចាប់ដៃគ្នាថែរក្សាសម្បត្តិធម្មជាតិជាមួយគ្នា

    ស្រលាញ់បរិស្ថានដូចគ្នា ជាមន្ត្រីឧទ្យានុរក្សដូចគ្នា ចឹងស្រលាញ់គ្នា ហើយចាប់ដៃគ្នាថែរក្សាសម្បត្តិធម្មជាតិជាមួយគ្នាសូមអរគុណចំពោះការលះបង់ និងការស្រលាញ់របស់អ្នកដើម្បីបរិស្ថាន និងធនធានធម្មជាតិរបស់យើង។