Category: បរិស្ថាន

  • សកម្មភាពប្រចាំថ្ងៃរបស់អ្នក ពិតជាអាចចូលរួមចំណែក ក្នុងការការពារសុខភាព និង​ដោះស្រាយបញ្ហាប្រែប្រួលអាកាសធាតុ

    សកម្មភាពប្រចាំថ្ងៃរបស់អ្នក ពិតជាអាចចូលរួមចំណែក ក្នុងការការពារសុខភាព និង​ដោះស្រាយបញ្ហាប្រែប្រួលអាកាសធាតុ
  • សន្សំសំចៃថាមពល សន្សំសំចៃថវិកា ជួយភពផែនដី

    សន្សំសំចៃថាមពល សន្សំសំចៃថវិកា ជួយភពផែនដី
  • សត្វក្រៀលនៅលើពិភពលោក មានការធ្លាក់ចុះខ្លាំង ខណៈកម្ពុជាក៏មានការថយចុះដូចគ្នា

    សត្វក្រៀលនៅលើពិភពលោក មានការធ្លាក់ចុះខ្លាំង  ខណៈកម្ពុជាក៏មានការថយចុះដូចគ្នា

    រាជធានីភ្នំពេញ៖«សត្វក្រៀលគឺជាប្រភេទសត្វកម្រ និងជាសត្វស្លាបដែលមានកម្ពស់ខ្ពស់ជាងគេនៅលើពិភពលោក ហើយអាចហើរបាន ត្រូវបានរកឃើញថាមាននិន្នាការធ្លាក់ចុះខ្លាំង ក្នុងនោះសត្វក្រៀលនៅកម្ពុជាក៏មានចំនួនធ្លាក់ចុះដែរ ដែលយើងទាំងអស់គ្នាចាំបាច់ត្រូវចូលរួមការពារ និងអភិរក្សប្រភេទសត្វដ៏កម្រនេះ ទាំងការថែរក្សាទីជម្រកពងកូន និងតំបន់ដីសើមដែលជាកន្លែងស្វែងរកចំណីរបស់សត្វក្រៀលនិងសត្វស្លាបផ្សេងៗទៀត»។ នេះគឺជាការថ្លែងរបស់រដ្ឋលេខាធិការ និងជាមន្ត្រីនាំពាក្យក្រសួងបរិស្ថាននៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២១នេះ។  ឯកឧត្តមរដ្ឋលេខាធិការ នេត្រ ភក្ត្រា បានឱ្យដឹងថា យោងតាមជំរឿនសត្វក្រៀលនៅចុងឆ្នាំ២០១៩ និងដើមឆ្នាំ២០២០ សត្វក្រៀលចំនួន ១៩៤ ក្បាលត្រូវបានកត់ត្រានៅប្រមាណ ១០ទីតាំងខុសៗគ្នានៅក្នុងប្រទេសកម្ពុជា។ ការជំរឿននេះ ធ្វើឡើងនៅរាល់ខែធ្នូ ដល់ខែឧសភា នៃឆ្នាំនីមួយៗ ដើម្បីអាចឱ្យយើងប៉ាន់ស្មាន និងពិនិត្យតាមដានពីចំនួនសត្វក្រៀលថាតើវាកើនឡើង ឬថយចុះ និងដើម្បីរៀបចំយន្តការ និងផែនការការពារនិងអភិរក្សបន្ថែមទៀត។ ឯកឧត្តមរដ្ឋលេខាធិការក្រសួងបរិស្ថាន បានថ្លែងឱ្យដឹងថា យោងតាមទិន្នន័យសិក្សាដោយអ្នកជំនាញ ចំនួនសត្វក្រៀល នៅលើពិភពលោកនាពេលបច្ចុប្បន្ននេះ មានចំនួនចន្លោះពី ១៣.០០០ ទៅ១៥.០០០ ក្បាលដែលកំពុងរស់នៅក្នុងប្រទេសឥណ្ឌា ប្រទេសអូស្ត្រាលី ប្រទេសវៀតណាម ប្រទេសឡាវ និងប្រទេសកម្ពុជា។ សត្វក្រៀលមានវត្តមាននៅក្នុងប្រទេសកម្ពុជាតាំងពីយូរលង់ណាស់មកហើយ។ ប្រសិនបើសិនយើងបានទស្សនាប្រាសាទបាយ័ននៅ ខេត្តសៀមរាប យើងនឹងឃើញរូបចំលាក់សត្វក្រៀលដែលត្រូវបានឆ្លាក់ជាប់នឹងផ្ទាំងថ្ម។ នៅក្នុងទ្វីបអាស៊ី សត្វក្រៀលគឺជានិមិត្តរូបនៃជោគវាសនាល្អ និងអាយុយឺនយូរ។ ពួកវាក៏ត្រូវបានគេគិតថាជានិមិត្តរូបនៃមនោសញ្ចេតនាស្នេហាស្ម័គ្រស្មោះ ដោយយោងទៅតាមការភ្ជាប់ចំណងមេត្រីភាពរបស់ពួកវា។ នៅក្នុងប្រទេសភូមា…

  • ក្រសួងបរិស្ថានកំពុងរៀបចំដាក់តំបន់ការពារទេសភាពបឹងព្រែកល្ពៅឱ្យក្លាយជាតំបន់រ៉ាមសារ

    ក្រសួងបរិស្ថានកំពុងរៀបចំដាក់តំបន់ការពារទេសភាពបឹងព្រែកល្ពៅឱ្យក្លាយជាតំបន់រ៉ាមសារ

    រាជធានីភ្នំពេញ៖ក្រសួងបរិស្ថាន បាននិងកំពុងរៀបចំដាក់តំបន់ ការពារទេសភាពបឹងព្រែកល្ពៅ ស្ថិតនៅក្នុងខេត្តតាកែវ ជា«តំបន់រ៉ាមសារ»ដោយសារតែភាពសំខាន់នៃតំបន់នេះដែលបានផ្តល់ជាធនធានធម្មជាតិសម្រាប់ពលរដ្ឋប្រើប្រាស់ និងជាទីជម្រកសត្វស្លាបជាច្រើនប្រភេទ ដែលជាប្រភេទសត្វកម្រ។ នេះគឺជាការថ្លែងឱ្យដឹងរបស់ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការក្រសួងបរិស្ថាននៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២១ នេះ។         ពាក់ព័ន្ធក្នុងរឿងនេះ ឯកឧត្តម រដ្ឋលេខាធិការបានគូសបញ្ជាក់ថា ការដាក់តំបន់ដីសើមមួយជាតំបន់រ៉ាមសារ គឺត្រូវមានការសិក្សា និងប្រមូលទិន្ន័យពីជីវចម្រុះ សេវាកម្មអេកូឡូស៊ី និងសក្តានុពលនៃតំបន់ដីសើមនោះដើម្បីរៀបចំឯកសារព័ត៌មាន និងទាមទារឱ្យមានការពិគ្រោះយោបល់ និងទទួលការគាំទ្រពីអ្នកពាក់ព័ន្ធទាំងនៅមូលដ្ឋាន ថ្នាក់ក្រោមជាតិ និងថ្នាក់ជាតិ។ បើតំបន់ការពារទេសភាពបឹងព្រែកល្ពៅត្រូវបានដាក់តំបន់រ៉ាមសារ នោះកម្ពុជានឹងមាន តំបន់រ៉ាមសារសរុបចំនួន ៦។ តំបន់រ៉ាមសារទាំង ៥ របស់កម្ពុជារួមមាន តំបន់រ៉ាមសារស្ទឹង ត្រែង កោះកាពិ បឹងទន្លេឆ្មារ ព្រែកទាល់ និងស្ទឹងសែន។          ឯកឧត្តមរដ្ឋលេខាធិការក្រសួងបរិស្ថានបានថ្លែងថា តំបន់ការពារទេសភាពបឹងព្រែកល្ពៅស្ថិត នៅក្នុងខេត្តតាកែវបានផ្តល់ជាធនធានធម្មជាតិសម្រាប់ទ្រទ្រង់ដល់ជីវភាព ប្រជាសហគមន៍ និងជាទីជម្រកសម្រាប់សត្វស្លាបទឹកនិងសត្វស្លាបទេសន្តរប្រវេសន៍ជាច្រើនប្រភេទជាពិសេសសត្វក្រៀលដែលជាប្រភេទសត្វស្លាបកំពុងទទួលរងការគំរាមកំហែង។ នៅថ្មីៗនេះផងដែរ ឧទ្យានុរក្សនៃក្រសួងបរិស្ថានក៏បានកត់ត្រាពីវត្តមានចាបព្រៃវែង ដែលជាប្រភេទសត្វទេសន្តរប្រវេសន៍ ផ្លាស់ទីរវាង ស៊ីបេរី និងអាស៊ីអាគ្នេយ៍ តាមផ្លូវហោះហើរសត្វស្លាបអាស៊ីខាងកើត-អូស្រ្តាលី។ តំបន់ការពារទេសភាពបឹងព្រែកល្ពៅក៏មានវត្តមាន សត្វត្រដក់ធំ…

  • សំណុំរឿងបំផ្លាញធនធានធម្មជាតិ ចំនួន៥១៥ករណី ត្រូវបញ្ជូនទៅតុលាការ និងន័យអន្តរការណ៍៥១១ករណី

    សំណុំរឿងបំផ្លាញធនធានធម្មជាតិ ចំនួន៥១៥ករណី ត្រូវបញ្ជូនទៅតុលាការ និងន័យអន្តរការណ៍៥១១ករណី

    ៦ខែ ឆ្នាំ២០២១ សំណុំរឿងបំផ្លាញធនធានធម្មជាតិ ចំនួន៥១៥ករណី ត្រូវបញ្ជូនទៅតុលាការ និងន័យអន្តរការណ៍៥១១ករណី ៕

  • ក្រសួងបរិស្ថាន រួមគ្នាផ្សព្វផ្សាយ និងលើកតម្លៃ សក្តានុពលធនធានធម្មជាតិ វប្បធម៌ ប្រវត្តិសាស្ត្រ

    ក្រសួងបរិស្ថាន រួមគ្នាផ្សព្វផ្សាយ និងលើកតម្លៃ សក្តានុពលធនធានធម្មជាតិ វប្បធម៌ ប្រវត្តិសាស្ត្រ

    ក្រសួងបរិស្ថាន រួមគ្នាផ្សព្វផ្សាយ និងលើកតម្លៃ សក្តានុពលធនធានធម្មជាតិ វប្បធម៌ ប្រវត្តិសាស្ត្រ នៅក្នុងតំបន់ការពារធម្មជាតិ ៕

  • បទ ៖ វីរភាពកងរាជអាវុធហត្ថលើផ្ទៃប្រទេស

    បទ ៖ វីរភាពកងរាជអាវុធហត្ថលើផ្ទៃប្រទេស

    លំនាំបទ ៖ មរតកដើម ច្រៀងដោយ ៖ លោកស្រី ឆោម ឆវិន និពន្ធទំនុកច្រៀងតាមលំនាំដើម ៖ ឯកឧត្តម ទូច លាង សម្រួលបទភ្លេង ៖ លោក រ៉ុង សេរីវណ្ណ ដឹកនាំថតនិងចងក្រងឯកសារ ៖ លោក ហុង ប៊ុនណា កាត់តវីដេអូ ៖ លោក ឃិន គីមសេង (Yuth) ក្រាហ្វិក ៖ លោក ណុង វណ្ណនេត ផ្នែកអក្ខរាវិរុទ្ធ ៖ ឈុន+សំអាត+សុផាណា ដឹកនាំផលិតនិងគ្រប់គ្រងខ្លឹមសារ ៖ ឯកឧត្តម អេង កេងឈុន ផលិតដោយ ៖ នាយកដ្ឋានផលិតកម្មវិធីវិទ្យុ អគ្គនាយកដ្ឋានវិទ្យុជាតិកម្ពុជា នៃក្រសួងព័ត៌មាន

  • បទ ៖ អបអរទិវាកំណើតកងរាជអាវុធហត្ថ (ព្រាបសុវត្តិ + ពេជ្ជតា)

    បទ ៖ អបអរទិវាកំណើតកងរាជអាវុធហត្ថ (ព្រាបសុវត្តិ + ពេជ្ជតា)

    ច្រៀងដោយ ៖ លោក ព្រាប សុវត្ថិ និង អ្នកនាង ម៉េង កែវពេជ្ជតា និពន្ធទំនុកច្រៀង ៖ ឯកឧត្តម ទូច លាង និពន្ធបទភ្លេងថ្មី ៖ ឯកឧត្តម ញូង សារិន បច្ចេកទេសសំឡេង ៖ លោក រិន ធីរ៉ា (ហៅ៧០) ដឹកនាំថតនិងចងក្រងឯកសារ ៖ លោក ហុង ប៊ុនណា កាត់តវីដេអូ ៖ លោក លីន រតនា ក្រាហ្វិក ៖ លោក ណុង វណ្ណនេត ផ្នែកអក្ខរាវិរុទ្ធ ៖ ឈុន+សំអាត+សុផាណា ដឹកនាំផលិតនិងគ្រប់គ្រងខ្លឹមសារ ៖ ឯកឧត្តម អេង កេងឈុន ផលិតដោយ ៖ នាយកដ្ឋានផលិតកម្មវិធីវិទ្យុ អគ្គនាយកដ្ឋានវិទ្យុជាតិកម្ពុជា នៃក្រសួងព័ត៌មាន

  • ក្រសួងបរិស្ថាន អំពាវនាវឱ្យពលរដ្ឋទុកដាក់ថ្មពិលឱ្យបានត្រឹមត្រូវ

    ក្រសួងបរិស្ថាន អំពាវនាវឱ្យពលរដ្ឋទុកដាក់ថ្មពិលឱ្យបានត្រឹមត្រូវ

    រាជធានីភ្នំពេញ៖ដោយមើលឃើញពីគ្រោះថ្នាក់កើតចេញពីសំណល់ថ្មពិលនោះក្រសួងបរិស្ថានបានអំពាវនាវដល់ប្រជាពលរដ្ឋត្រូវទុកដាក់សំណល់មួយប្រភេទនេះឱ្យបានត្រឹមត្រូវ និងអាចយកមកដាក់នៅក្នុងធុងតាមទីតាំងមួយចំនួនដែលបានរៀបចំនៅតាមទីសាធារណៈ ផ្សារទំនើប និងតាមស្ថានីយប្រេងឥន្ឌនៈនានាក្នុងរាជធានីភ្នំពេញ។ ការអំពាវនាវនេះធ្វើឡើងតាមរយៈរដ្ឋលេខាធិការ និងជាមន្ត្រីនាំពាក្យនៃក្រសួងបរិស្ថាន ឯកឧត្តម នេត្រ ភក្ត្រា នៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២១នេះ បន្ទាប់ពី  មន្ត្រីនៃនាយកដ្ឋានគ្រប់គ្រងសារធាតុគ្រោះថ្នាក់នៃក្រសួងបរិស្ថានបានដាក់ធុងប្រមូលសំណល់ថ្មពិលចំនួន ១២ធុងនៅតាមទីសាធារណៈ ផ្សារទំនើប និងស្ថានីយប្រេងឥន្ធនៈ នៅក្នុងរាជធានីភ្នំពេញ ដើម្បីប្រមូលសំណល់ថ្មពិលយកទៅគ្រប់គ្រងតាមលក្ខណៈបច្ចេកទេសនិងផ្សព្វផ្សាយពីផលប៉ះពាល់នៃថ្មពិលចាស់ៗដែលលែងប្រើ។ រដ្ឋលេខាធិការក្រសួងបរិស្ថាន នេត្រ ភក្ត្រា បានថ្លែងថា ការរៀបចំដាក់ធុងប្រមូលសំណល់ថ្មពិល  គឺដើម្បីគ្រប់គ្រងសំណល់ដែលសម្បូរដោយសារធាតុគ្រោះថ្នាក់ និងកាត់បន្ថយការបោះចាលដោយពាសវាលពាសកាល ឬការចោលដោយលាយលំជាមួយសំណល់ធម្មតា ដែលបង្កគ្រោះថ្នាក់ដល់សុខភាព និងបរិស្ថានធ្ងន់ធ្ងរ។ ជាមួយគ្នានេះ ឯកឧត្តមបានថ្លែងថា ក្រុមអ្នកជំនាញនៃក្រសួងបរិស្ថាននឹងយកសំណល់ថ្មពិលដែលប្រមូលបាន ទៅរក្សាទុកនៅទីលានទុកដាក់សំណល់ ដែលបានរៀបចំតាមលក្ខណះបច្ចេកទេសដើម្បីការគ្រប់គ្រងប្រកបដោយសុវត្តិភាពបរិស្ថានខ្ពស់ និងសិក្សាពីការទាញយកផលប្រយោជន៍ពីសំណល់ទាំងនោះមកប្រើប្រាស់វិញ»។ គួរបញ្ជាក់ថាដើម្បីទប់ស្កាត់ការសាយភាយសារធាតុគ្រោះថ្នាក់ចូលទៅក្នុងបរិស្ថាន និងការពារសុខភាពមនុស្សពីផលប៉ះពាល់អវិជ្ជមាន ក្រសួងបរិស្ថានបានកំពុងអនុវត្តគម្រោងប្រមូលសំណល់ថ្មពិល ដោយការដាក់ធុងសំណល់ថ្មពិលចំនួន ១២ នៅតាមទីតាំងបុរី ផ្សារទំនើប ស្ថានីយ៍ប្រេងឥន្ធនៈ រួមមាន ជីប ម៉ុង នរោម៉ល និងមណ្ឌល ជីប ម៉ុងបាក់ទូក បុរីប៉េង ហួត បឹងស្នោរ និងស្ថានីយប្រេងឥន្ធនៈភីធីធីវត្តនាគវ័ន បូកគោ…

  • បទ ៖ កាងារកងរាជអាវុធហត្ថ ក្នុងបរិបទកូវីដ-១៩

    បទ ៖ កាងារកងរាជអាវុធហត្ថ ក្នុងបរិបទកូវីដ-១៩

    លំនាំបទ ៖ នយោបាយឈ្នះឈ្នះ យុទ្ធសាស្ត្រអភិវឌ្ឍ ច្រៀងដោយ ៖ លោក នៅ ឆៃយ៉ា និង កញ្ញា សាយ សៀងហៃ និពន្ធទំនុកច្រៀង ៖ ឯកឧត្តម ទូច លាង និពន្ធបទភ្លេង ៖ លោក ជាង សារ៉ាត ដឹកនាំថតនិងចងក្រងឯកសារ ៖ លោក ហុង ប៊ុនណា កាត់តវីដេអូ ៖ លោក ឃិន គីមសេង (Yuth) ផ្នែកអក្ខរាវិរុទ្ធ ៖ ឈុន+សំអាត+សុផាណា ដឹកនាំផលិតនិងគ្រប់គ្រងខ្លឹមសារ ៖ ឯកឧត្តម អេង កេងឈុន ផលិតដោយ ៖ នាយកដ្ឋានផលិតកម្មវិធីវិទ្យុ អគ្គនាយកដ្ឋានវិទ្យុជាតិកម្ពុជា នៃក្រសួងព័ត៌មាន