-
បទ ៖ ឆន្ទៈកងរាជអាវុធហត្ថ (ព្រាប សុវត្តិ)
បទ ៖ ឆន្ទៈកងរាជអាវុធហត្ថ ច្រៀងដោយ ៖ លោក ព្រាប សុវត្ថិ និពន្ធទំនុកច្រៀង ៖ ឯកឧត្តម ទូច លាង និពន្ធបទភ្លេងថ្មី ៖ ឯកឧត្តម អ៊ុក សំអាត បច្ចេកទេសសំឡេង ៖ លោក រិន ធីរ៉ា ចងក្រងឯកសារ ៖ លោក ហុង ប៊ុនណា កាត់តវីដេអូ ៖ លោក ហុង ដារ៉ាវុធ ផ្នែកអក្ខរាវិរុទ្ធ ៖ ឈុន+សំអាត+សុផាណា ដឹកនាំផលិតនិងគ្រប់គ្រងខ្លឹមសារ ៖ ឯកឧត្តម អេង កេងឈុន ផលិតដោយ ៖ នាយកដ្ឋានផលិតកម្មវិធីវិទ្យុ អគ្គនាយកដ្ឋានវិទ្យុជាតិកម្ពុជា នៃក្រសួងព័ត៌មាន
-
តំបន់ចំនួន៣កំពុងត្រូវបានក្រសួងបរិស្ថានិងដៃគូលើកទិសដៅដើម្បីប្រែក្លាយជាទីកន្លែងទេសចរដ៏ជាទីទាក់ទាញ
រាជធានីភ្នំពេញ៖ដើម្បីបង្កើននូវវិស័យទេសចរកាន់តែលេចធ្លោបន្ថែមទៀតនោះក្រសួងបរិស្ថាន និង Cambodia Amazing Trip Planner កំពុងសិក្សាស្រាវជ្រាវ និងផ្សព្វផ្សាយទៅលើតំបន់ចំនួន៣គឺតំបន់ការពារឧទ្យានជាតិព្រះជ័យវរ្ម័ននរោត្តមភ្នំគូលែន, តំបន់បេតិកភណ្ឌធម្មជាតិភ្នំត្បែង និងដែនជម្រកសត្វព្រៃ គូលែនព្រហ្មទេព ដើម្បីលើកស្ទួយជីវភាពប្រជាជន និងបង្កើនគោលដៅទេសចរណ៍ធម្មជាតិ។ ពាក់ព័ន្ធក្នុងរឿងនេះក្រសួងបរិស្ថានបានឱ្យដឹងនៅថ្ងៃទី ១៣ ខែ កក្កដាឆ្នាំ ២០២១នេះថាការសិក្សាស្រាវជ្រាវនេះធ្វើឡើងក្នុងដំណាក់កាលទី១ ដែលក្រសួងបរិស្ថាននិង Cambodia Amazing Trip Planner បានចាប់ដៃគ្នាសិក្សា ស្រាវជ្រាវ និងកំណត់ទិសដៅទស្សនាចរ នៅដែនការពារឧទ្យានជាតិព្រះជ័យវរ្ម័ននរោត្តមភ្នំគូលែន តំបន់បេតិកភណ្ឌធម្មជាតិភ្នំត្បែង និងដែនជម្រកសត្វព្រៃ គូលែនព្រហ្មទេព ក្នុងគោលបំណងលើកស្ទួយសេដ្ឋកិច្ចជីវភាពប្រជាជនក្នុងតំបន់ និងចូលរួមអភិរក្សធនធានធម្មជាតិ វប្បធម៌ សាសនា និងប្រវត្តិសាស្រ្ត តាមរយៈវិស័យទេសចរណ៍ធម្មជាតិ នៅក្នុងតំបន់ការពារទាំង៣ខាងលើនេះ។ ក្រសួងបរិស្ថានបានឱ្យដឹងបន្ថែមថា ការសិក្សា និងការអនុវត្តគម្រោងនេះ បានចូលរួមពីក្រុមការងារមន្ត្រីជំនាញថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិរបស់ក្រសួងបរិស្ថាន ឧទ្យានុរក្ស ក្រុមការងារបច្ចេកទេសរបស់ Cambodia Amazing Trip Planner តំណាងសហគមន៍មូលដ្ឋាន និងក្រុមយុវជនស្ម័គ្រចិត្ត សរុបចំនួន ២០នាក់ ដោយប្រើប្រាស់ថវិកាបានមកពីការចូលរួមបដិភាគ ពីមូលនិធិបរិស្ថាន និងសង្គមនៃក្រសួងបរិស្ថាន…
-
សូមទស្សនាទិដ្ឋភាពសម្រស់នៃ ពើងត្បាល់ ឧស្យានជាតិព្រះជ័យវរ្ម័ន-នរោត្តម ភ្នំគូលែន
សូមទស្សនាទិដ្ឋភាព សម្រស់នៃ ពើងត្បាល់ ឧស្យានជាតិព្រះជ័យវរ្ម័ន-នរោត្តម ភ្នំគូលែន៖
-
សូមទស្សនាទិដ្ឋភាព សម្រស់នៃប្រសាទបាយ័ន (អង្គរធំ) ខេត្តសៀមរាប
សូមទស្សនាទិដ្ឋភាព សម្រស់នៃប្រសាទបាយ័ន (អង្គរធំ) ខេត្តសៀមរាប៖
-
ឯកឧត្ដម សូខន ឬទ្ធីគុណ ពិនិត្យការងារអភិរក្សក្នុងដែនជម្រកសត្វព្រៃសង្ឃរុក្ខាវ័ន
ឯកឧត្ដម សូខន ឬទ្ធីគុណ រដ្ឋលេខាធិការក្រសួងបរិស្ថាន រួមជាមួយ ឯកឧត្តម សុខេង នវិន្ទ អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន ឯកឧត្ដម វ៉ាត ប៉ារ៉ានីន អភិបាលរងនៃគណ:អភិបាលខេត្តឧត្តរមានជ័យ ប្រតិភូក្រសួងបរិស្ថាន មន្ទីរបរិស្ថានខេត្ត មន្រ្តីឧទ្យានុរក្ស និងសហគមន៍មូលដ្ឋានមួយចំនួនទៀត នៅថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២១ បានចុះត្រួតពិនិត្យមើលស្ថានភាពជាក់ស្តែងនៃការអភិរក្សនៅក្នុងតំបន់ដែនជម្រកសត្វព្រៃសង្ឃរុក្ខាវ័ន ស្ថិតក្នុងភូមិសាស្រ្តខេត្តឧត្តរមានជ័យ។ ឯកឧត្ដម សូខន ឬទ្ធីគុណ បានលើកទឹកចិត្តដល់មន្រ្តីឧទ្យានុរក្ស ពង្រឹងតួនាទី ភារកិច្ច និងការសហការល្អថែមទៀត ដើម្បីធានាការពារប្រភេទសត្វព្រៃ និង រុក្ខជាតិនៅក្នុងតំបន់ការពារធម្មជាតិ។ លើសពីនេះទៀត ក៏ជាការលើកទឹកចិត្តឲ្យមានការចូលរួមរបស់សហគមន៍មូលដ្ឋាន និងអ្នកពាក់ព័ន្ធក្នុងថែរក្សានិងអភិរក្សធនធានធម្មជាតិប្រកបដោយនិរន្តរភាពផងដែរ។ ជាមួយគ្នានេះ ឯកឧត្តមរដ្ឋលេខាធិការ និងក្រុមការងារ បានអញ្ជើញចូលរួមលែងសត្វអណ្តើកធំមួយក្បាល ចូលអូរមួយកន្លែងក្នុងដែនជម្រកសត្វព្រៃសង្ឃរុក្ខាវ័ន និងបានចែកសៀវភៅសម្បត្តិធម្មជាតិនៃព្រះរាជាណាចក្រកម្ពុជា ជូនដល់រដ្ឋបាលខេត្តឧត្តរមានជ័យ មន្ទីរបរិស្ថានខេត្ត និងមន្រ្តីឧទ្យានុរក្សនៅតាមស្នាក់ការនៃតំបន់ការធម្មជាតិក្នុងភូមិសាស្រ្តខេត្តឧត្តរមានជ័យផងដែរ។ សូមបញ្ជាក់ថា រដ្ឋាភិបាលកម្ពុជាកាលពីថ្ងៃទី០៥ ខែមេសា ឆ្នាំ២០១៨ក៏បានសម្រេចបង្កើតដែនជម្រកសត្វព្រៃ «សង្ឃរុក្ខាវ័ន» នៅក្នុងភូមិសាស្ត្រស្រុកចំនួន៣គឺស្រុកអន្លង់វែង ស្រុកសំរោង និងស្រុកចុងកាល់ ខេត្តឧត្តរមានជ័យ លើផ្ទៃដីជាង៣ម៉ឺនហិកតា។ នៅក្នុងដែនជម្រកសត្វព្រៃនេះ…
-
សូមទស្សនាវីដេអូ បង្ហាញពីមុខមាត់ថ្មីលើទឹកដីចាស់ នៃខេត្តព្រះសីហនុ
សូមទស្សនាវីដេអូ បង្ហាញពីមុខមាត់ថ្មីលើដែនដីចាស់ នៃខេត្តព្រះសីហនុ៖
-
មាន់ស្រែអាំង ប្រហុកអង្ក្រង បន្លែព្រៃគឺជាអាហារដ៏មានឱជារស និងជាទីទាក់ទាញភ្ញៀវទេសចរ
ខេត្តសៀមរាប៖ យើងមិនគួរមើលរំលងការចិញ្ចឹមមាន់ស្រែ នៅពេលដែលស្ទើរតែរាល់ថ្ងៃ អាហារសំខាន់មួយរបស់យើង គឺសាច់មាន់ ជាពិសេសនៅពេលធ្វើដំណើរកម្សាន្ត។ មាន់អាំងជាទូទៅមានលក់នៅតាមបណ្តោយផ្លូវចូល ទៅកាន់រមណីយដ្ឋាននានា។មាន់ស្រែអាំងភ្លាមៗក្តៅៗ ជាមួយប្រហុកចិញ្ច្រាំលាយអង្ក្រងនិងបន្លែព្រៃស្រស់ៗ ពិតជាទាក់ទាញអារម្មណ៍យើងឱ្យទៅលេងកម្សាន្តទីនោះម្តងហើយម្តងទៀត។ រមណីយដ្ឋានទេសចរណ៍ធម្មជាតិដែលមានមាន់ស្រែអាំងឆ្ងុយឆ្ងាញ់ មានច្រើនដូចជា ទឹកធ្លាក់ជ្រាវក្នុងខេត្តកំពង់ស្ពឺ ទឹកធ្លាក់ថ្មក្រាល ទឹកធ្លាក់ស្រែអំពិលក្នុងខេត្តកំពង់ឆ្នាំង ទឹកធ្លាក់ច្រកល្អៀងក្នុងខេត្តពោធិ៍សាត់ រមណីយដ្ឋានឧទ្យានជាតិភ្នំគូលែន ។ល។មាន់ស្រែដែលត្រូវបានចម្អិនជាអាហារសម្រាប់ភ្ញៀវទេសចរណ៍ ជាផលិតផលរបស់សហគមន៍ចិញ្ចឹមជាលក្ខណៈគ្រួសារ ដែលមានមេមាន់ ៣-៥ ក្បាលប៉ុណ្ណោះ ដែលអាចផ្តល់ចំណូលប្រមាណ ១,៥-២ លានរៀលក្នុងមួយឆ្នាំ តែផលិតកម្មបែបនេះ មិនអាចបំពេញតម្រូវការទីផ្សារបាននៅឡើយទេ។ បច្ចុប្បន្នមានសមាជិកសហគមន៍មួយចំនួន បានចាប់ផ្តើមបង្កើនចំនួនមេមាន់ក្នុងការចិញ្ចឹម ដោយបន្ថែមចំណី ការថែទាំ និងអនុវត្តវិធានជីវសុវត្ថិភាព។ លោកសុខ ជូ ជាសមាជិកគណៈកម្មាការសហគមន៍ការពារធម្មជាតិព្រៃភ្នំពពេល ឃុំខ្នងផ្សារ ស្រុកស្វាយលើ ខេត្តសៀមរាប ចិញ្ចឹមមេមាន់ ២៥ក្បាល ទទួលបានចំណូលប្រមាណ ១២-១៥លានរៀលក្នុងមួយឆ្នាំ ដោយបានអនុវត្តវិធានជីវសុវត្ថិភាព និងដាំចកជើងតុកកែជាចំណីបន្ថែមដល់មាន់។ ជាទូទៅ ឈ្មួញមកទិញមាន់ដល់ផ្ទះគាត់ សម្រាប់ផ្គត់ផ្គង់ដល់ភោជនីយដ្ឋាន និងកន្លែងមាន់អាំងនៅតំបន់ទេសចរណ៍ នៅលើឧទ្យានជាតិភ្នំគូលែន។ លោកជូ បន្ថែមថា នៅក្នុងកំឡុងបុណ្យទាន ជាពិសេសចូលឆ្នាំចិន យើងមិនមានមាន់សម្រាប់លក់ឱ្យឈ្មួញតាមតម្រូវនោះឡើយ ហើយតម្លៃមាន់នៅពេលនោះ…
-
សត្វកែះជាសត្វមានដោយកម្រ ងាយរងគ្រោះ និងត្រូវបានចុះក្នុងបញ្ជីក្រហម IUCN
រាជធានីភ្នំពេញ៖សត្វកែះ ជាប្រភេទសត្វមានដោយកម្រ ត្រូវបានចុះក្នុងបញ្ជីក្រហម IUCN ជាប្រភេទសត្វងាយរងគ្រោះថ្នាក់ជាសកល និងជាសត្វស្ថិតក្នុងឧបសម្ព័ន្ធទី១ របស់អនុសញ្ញាសាយតេស។ ពាក់ព័ន្ធក្នុងរឿងនេះ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការនិងជាមន្ត្រីនាំពាក្រក្រសួងបរិស្ថានបានថ្លែងថា ថ្មីៗនេះ ក្រុមអ្នកស្រាវជ្រាវរបស់ក្រសួងបរិស្ថានបានរកឃើញវត្តមានសត្វកែះនៅក្នុងតំបន់ការពារធម្មជាតិនិងកម្ពុជាតាមរយៈការដាក់ម៉ាស៊ីនថតស្វ័យប្រវត្តិស្ថិតក្នុងក្របខណ្ឌនៃការសិក្សាចងក្រងទិន្នន័យប្រភេទសត្វកម្រៗនៅកម្ពុជា។ បើតាមឯកឧត្តមរដ្ឋលេខាធិការ នេត្រ ភក្ត្រា ប្រភេទសត្វកម្រនៅលើពិភពលោកនេះត្រូវបានកត់សម្គាល់ថាមានវត្តមាននៅក្នុងតំបន់ ការពារធម្មជាតិនៅកម្ពុជា ដែលនេះគឺជាការផ្តល់នូវទិន្នន័យមួយយ៉ាងសំខាន់សម្រាប់ការអភិរក្សជីវៈចម្រុះនៅកម្ពុជា ក៏ដូចជាសម្រាប់ពិភពលោកទាំងមូល។ គេមិនទាន់មានទិន្នន័យពិតប្រាកដថាមានសត្វកែះប៉ុន្មានក្បាលរស់នៅក្នុងប្រទេសកម្ពុជាទេ តែបើតាមការបញ្ជាក់របស់ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការក្រសួងបរិស្ថាន ប្រភេទសត្វកែះនេះមានដង់ស៊ីតេរស់នៅកម្រិតទាបបំផុតដោយសារតែជាសត្វកម្រ។ បច្ចុប្បន្ននេះ សត្វកែះកំពុងប្រឈមមុខនឹងការបាត់បង់ពូជដោយសារការបរបាញ់ ការដាក់អន្ទាក់និងការបាត់បង់ជីជម្រក។ អ្វីដែលធ្វើឱ្យសត្វកែះរងគ្រោះខ្លាំងដោយសារតែការប្រមាញ់ដើម្បីយកសាច់ ស្នែង ឆ្អឺងក្នុងការជួញដូរដោយសារតែជំនឿ។ ដោយឡែកបើយោងតាមការសិក្សា កែះមានសម្បុរខ្មៅប្រផេះ និងរោមវែងស្តើង៊ វាមានដងខ្លួនខ្លី ហើយជើងទាំង ៤របស់វាវែង។ ផ្នែកខាងលើដងខ្លួនសម្បុរខ្មៅ និងផ្នែកក្រោមនៃជើងចាប់ពីក្បាលជង្គង់ចុះមានពណ៌ចម្រុះខ្មៅ ប្រផេះ លឿង។ នៅលើពំនូលក្បាលរហូតដល់ស្មារបស់វាមានរោមរឹងវែងៗសណ្ឋាន ដូចជាប្រែង។ វាមានស្នែងដូចសត្វពពែ ដុះកោងទៅក្រោយបន្តិច ប្រវែងប្រហែល ២៨០មម ពណ៌ខ្មៅ និងមានគន្លាក់ៗជារង្វង់នៅផ្នែកគល់។ កន្ទុយខ្លី ហើយមានរោមសំពោងពណ៌ខ្មៅប្រផេះ។ តាមការសិក្សា ចំពោះជីវសាស្ត្រវិញ…
-
កម្ពុជាមាតុភូមិយើង ០៦ កក្កដា ២០២១
Video https://fb.watch/v/RuaHCXcp/ មាតិការព័ត៌មានកម្ពុជាមាតុភូមិយើង០៦.០៧.២០២១ LD4 ភ្លៀងធ្លាក់លាយឡំ ដុំទឹកកកតូចៗនៅសង្កាត់គោកឃ្លាង ខណ្ឌសែនសុខ, ខណះថ្ងៃនេះ ក្រសួងធនធានទឹកបន្តជូនដំណឹងពីស្ថានភាពធាតុអាកាស ពីថ្ងៃទី៧-១៣ ខែកក្កដា, កម្ពុជានឹងមានភ្លៀងធ្លាក់ពីបង្គួរទៅខ្លាំង សូមប្រុងប្រយ័ត្នបាតុភូតផ្គររន្ទះ ខ្យល់កន្ត្រាក់ និងរលកសមុទ្រខ្ពស់ៗ៕..អានផ្ទាល់LD3 នៅថ្ងៃនេះ ប្រមុខការទូតកម្ពុជានឹងចូលរួមកិច្ចប្រជុំពិសេសរដ្ឋមន្ត្រីការបរទេសអាស៊ាន-រុស្ស៊ី ៕..អានផ្ទាល់LD ព្រឹកនេះវ៉ាក់សាំងស៊ីណូហ្វាម ១លានដូសទៀត នឹងដឹកមកដល់កម្ពុជា៕..អានផ្ទាល់TG ខេត្តចំនួនបី នៅតែបន្តរកឃើញអ្នកវិជ្ជមានជំងឺកូវីដ១៩ ច្រើនគិតត្រឹមព្រឹកថ្ងៃទី០៥ ខែកក្កដា ៕…….អានផ្ទាល់……LD1 ឯ.ឧ នេត្រ ភត្រា អ្នកនាំពាក្យ សាលាក្តីខ្មែរក្រហមថ្លែងថា ស៊ុយអែត បានជួយសាលាក្តីខ្មែរក្រហម ជាង១៤លានដុល្លារ ខណៈសន្យាបន្តជួយ រហូតដល់ទីបញ្ចប់៕..អានផ្ទាល់LD2 ក្រសួងព័ត៌មាន ស្នើឲ្យអាជ្ញាធរខេត្តកណ្តាល ចាត់វិធានការចំពោះអ្នកសារព័ត៌មាន គ្មានវិជ្ជាជីវៈ ផ្សព្វផ្សាយព័ត៌មានមិនពិតធ្វើឲ្យប៉ះពាល់ ដល់ការ អនុវត្តការងារតាមផ្លូវច្បាប់ របស់អាជ្ញាធរមាន សមត្ថកិច្ច ៕..អានផ្ទាល់TG1 ក្រោយពេលតំបន់ទឹកជប់ខ្នារពោធិ៍ បានបង្កើតឱ្យមានជាសហគមន៍អេកូទេសចរណ៍ បទល្មើសព្រៃឈើ និងការបរបាញ់សត្វព្រៃ បានថយចុះ ស្ទើរតែទាំងស្រុង ៕ ……អានផ្ទាល់……..D6 រដ្ឋមន្ត្រីក្រសួងទេសចរណ៍បញ្ជាក់ថា…
-
ឯកឧត្តម សាយ សំអាល់៖ កម្ពុជារៀបចំគោលនយោបាយសំខាន់ៗ ជាច្រើនសម្រាប់ដោះស្រាយបញ្ហាប្លាស្ទិក
រាជធានីភ្នំពេញ៖រដ្ឋមន្រ្តីក្រសួងបរិស្ថានបានថ្លែងក្នុងពិធីសម្ពោធចាក់ផ្សព្វផ្សាយវីដេអូ ពីសំណល់ប្លាស្ទិករបស់អង្គការ UNDPថាបច្ចុប្បន្ននេះកម្ពុជាបានកំពុងដំណើរការ គោលនយោបាយ បញ្ហាប្លាស្ទិក សំខាន់ៗជាច្រើនក្នុងការដោះស្រាយបញ្ហាសំណល់ប្លាស្ទិក និងបានអំពាវនាវឱ្យពលរដ្ឋកម្ពុជាចូលរួមដើម្បីសំដៅធ្វើយ៉ាងណាកុំឱ្យមានបញ្ហា តដល់មនុស្សជំនាន់ក្រោយបន្តទៀត។ ថ្លែងក្នុងសារវីដេអូនេះ ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តី ក្រសួងបរិស្ថានបានឱ្យដឹងថាបញ្ហាប្លាស្ទិកគឺជាបញ្ហាសាកល ហើយប្រទេសណាមួយក៏តែងជួបនូវបញ្ហាទាំងអស់នេះដូចគ្នា។ហេតុនេះបើយើងមិនចូលរួមដោះស្រាយពីពេលនេះទេ យើងនឹងជួបបញ្ហាតទៅមនុស្សជំនាន់ក្រោយទៀតជាក់ជាពុំខាន។ ឯកឧត្តមបានចាត់ទុកថាបញ្ហាប្លាស្ទិកនៅកម្ពុជា គឺជាបញ្ហារួមក្នុងការគ្រប់គ្រងសំណល់រឹងក្នុងទីប្រជុំជនទាំងអស់គ្នា។ក្នុងដំណើរការដោះស្រាយបញ្ហាប្លាស្ទិកនេះដែរ ក្រសួងបានរៀបចំគោលការចំនួន២ធំៗ ក្នុងនេះគឺ ក្របខណ្ឌនយោបាយ និងយុទ្ធសាស្រ្តដោះស្រាយបញ្ហាសំរាមនិងជ្រុងមួយទៀតគឺក្រសួងបានរៀបចំច្បាប់ និងលិខិតបទដ្ឋានគតិយុត្តិ រួមទាំងបូកផ្សំជាមួយស្ថាប័នដែលទទួលការខុសត្រូវផង។ដោយឡែកក្រសួងក៏មានជ្រុងមួយទៀតគឺ វិធីសាស្រ្តដោះស្រាយជាក់ស្តែង។ ឯកឧត្តមសាយសំអាល់បានបន្តឱ្យដឹងថា ក្នុងរយៈពេលប៉ុន្មានឆ្នាំនេះក្រសួងបានផ្ទេរការទទួលខុសត្រូវបញ្ហាសំរាមនេះទៅដល់រដ្ឋបាលថ្នាក់ក្រោមជាតិ តាមយន្តការមួយគឺ ភូមិ ឃុំ សង្កាត់ មានសុវត្តិភាព ហើយបញ្ហាភូមិ ឃុំ សង្កាត់ មានសុវត្តិភាព នេះគឺជាយន្តការសំខាន់បំផុត ក្នុងការដោះស្រាយបញ្ហាសំណល់រឹង តាមទីប្រជុំជននៅកម្ពុជា។ តាមរយៈនេះដែរ ឯកឧត្តមរដ្ឋមន្រ្តីសង្ឃឹមជឿជាក់ពលរដ្ឋកម្ពុជា ពិសេសតាមមូលដ្ឋាននឹងចូលរួមក្នុងការកាត់បន្ថយថង់ប្លាស្ទិកនេះទាំងនៅកម្ពុជាក៏ដូចជាការចូលរួមជាសាកលលោក។ ឯកឧត្តមមានប្រសាសន៍បន្ថែមថា “ខ្ញុំជឿជាក់ថាការរស់នៅស្អាត ភូមិឋានស្អាត សុខភាពល្អ ជីវិតរីករាយ និង អនាគតរុងរឿងសម្រាប់យើងទាំងអស់គ្នា”។ ព្រមជាមួយគ្នា លោក Nick Bersford នាយក UNDP…