Category: បរិស្ថាន

  • ថ្ងៃនេះ​គឺជា​ទិវា​អន្តរជាតិ​ខ្លា​ ​សូម​ជូន​កម្រង​រូបភាព​នៃ​សត្វ​ខ្លា​

    ថ្ងៃនេះ​គឺជា​ទិវា​អន្តរជាតិ​ខ្លា​ ​សូម​ជូន​កម្រង​រូបភាព​នៃ​សត្វ​ខ្លា​

    ​ទិវា​អន្តរជាតិ​សត្វ​ខ្លា​ត្រូវ​បាន​ប្រារព្ធ​រម្លឹក​ជា​រៀងរាល់​ឆ្នាំ​ ​នៅ​ថ្ងៃ​ទី​២​៩​ ​កក្កដា​ ​ដើម្បី​បង្កើន​ការយល់​ដឹង​ជា​សាធារណៈ​អំពី​សត្វខ្លាដែល​រងគ្រោះថ្នាក់​។ ​យោង​តាម​មូលនិធិ​ពិភពលោក​ដើម្បី​ធម្មជាតិ​ ​ហៅ​កាត់​ថា​ ​W​W​F​ ​បានឲ្យ​ដឹង​ថា​ ​មាន​សត្វ​ខ្លា​ប្រមាណ​១​០​ម៉ឺន​ក្បាល​ ​នៅ​អំឡុង​ដើម​សតវត្សរ៍​ទី​២​០​ ​ប៉ុន្តែ​ចំនួន​សត្វ​ខ្លា​បាន​ធ្លាក់ចុះ​ជាបន្តបន្ទាប់​ ​មក​នៅ​ត្រឹម​៣​២​០​០​ក្បាល​ ​នៅ​ត្រឹម​ចុង​ឆ្នាំ​២​០​១​០​។​ ​សូម​អញ្ជើញ​ទស្សនា​រូបភាព​មួយ​ចំនួន​នៃ​ការរស់នៅ​របស់​សត្វ​ខ្លា​ ​ក្នុង​ថ្ងៃ​ទិវា​ខ្លា​អន្តរជាតិ​ ​ដែល​ផ្សព្វផ្សាយ​ដោយ​ទីភ្នាក់ងារ​សារ​ព័ត៌មាន​ C​G​T​N ​រួម​នឹង​ខ្លឹមសារ​​​ដែល​ត្រូវ​បាន​ប្រែ​សម្រួល​ខាងលើ​ផង​ ​ដូចតទៅ​៖​ ​

  • ប្រគល់រថយន្តពន្លត់អគ្គិភ័យ ១គ្រឿង ជូនមន្ទីរបរិស្ថានខេត្តព្រះសីហនុ

    ប្រគល់រថយន្តពន្លត់អគ្គិភ័យ ១គ្រឿង ជូនមន្ទីរបរិស្ថានខេត្តព្រះសីហនុ

    ក្រសួងបរិស្ថាន នៅព្រឹកថ្ងៃព្រហស្បតិ៍ ៥រោច ខែទុតិយាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស២៥៦៥ ត្រូវនឹងថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២១ បានប្រគល់រថយន្តពន្លត់អគ្គិភ័យខ្នាតតូច ១គ្រឿង (NISSAN Fire Truck) មានក្បាលចល័ត សម្រាប់ចូលផ្លូវចង្អៀត ជាអំណោយដ៏ថ្លៃថ្លារបស់រដ្ឋបាលក្រុង KAWASAKI នៃប្រទេសជប៉ុន តាមរយៈឯកឧត្តមឯកអគ្គរាជទូតកម្ពុជា ប្រចាំប្រទេសជប៉ុន និង KAWASAKI Rotary Club នៃរដ្ឋបាលទីក្រុង KAWASAKI ប្រទេសជប៉ុន ជូនមន្ទីរបរិស្ថាន ខេត្តព្រះសីហនុ សម្រាប់ប្រើប្រាស់ក្នុងការពន្លត់អគ្គិភ័យនៅមូលដ្ឋានបានប្រគល់រថយន្តពន្លត់អគ្គីភ័យ រថយន្តបូមទឹក ដែលជាអំណោយរបស់ប្រទេសជប៉ុន តាមរយៈគម្រោងគំនិតផ្តួចផ្តើមស្តីអំពីការគ្រប់គ្រងសំណល់ប្លាស្ទិកនៅកម្ពុជា។ នៅក្នុងឱកាសនោះ ឯកឧត្តម ខូវ សូវៀត ទីប្រឹក្សាឯកឧត្តមរដ្ឋមន្រ្តីក្រសួងបរិស្ថាន បានណែនាំដល់ថ្នាក់ដឹកនាំមន្ទីរបរិស្ថានខេត្តព្រះសីហនុ នៅពេលដែលបានទទួលរថយន្តនេះហើយ គឺត្រូវយកទៅថែរក្សាឲ្យបានល្អ ត្រៀមបង្ការជាស្រេច ដើម្បីបង្ការទប់ស្កាត់គ្រោះអគ្គីភ័យដែលកើតឡើង ឲ្យមានប្រសិទ្ធភាព៕ ដោយ / គ្រី សម្បត្តិ

  • ឯកឧត្តម ជាវ តាយ អភិបាលខេត្តកំពត បានចូលរួមអម ដំណើរឯកឧត្តមរដ្ឋមន្ត្រីក្រសួងបរិស្ថានចុះពិនិត្យស្ថានភាពនៃការ ការពារ និងអភិរក្សធនធានធម្មជាតិ ឧទ្យានជាតិបូកគោ

    ឯកឧត្តម ជាវ តាយ អភិបាលខេត្តកំពត បានចូលរួមអម ដំណើរឯកឧត្តមរដ្ឋមន្ត្រីក្រសួងបរិស្ថានចុះពិនិត្យស្ថានភាពនៃការ ការពារ និងអភិរក្សធនធានធម្មជាតិ ឧទ្យានជាតិបូកគោ

    នៅថ្ងៃច័ន្ទ២ រោច ខែទុតិយាសាឍឆ្នាំឆ្លូវ ត្រីស័ក ព.ស២៥៦៥ ត្រូវនឹងថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២១ ឯកឧត្តម ជាវ តាយ អភិបាល នៃគណៈអភិបាលខេត្តកំពត បានដឹកនាំអភិបាលរងខេត្ត មន្ត្រីជំនាញពាក់ព័ន្ធ អាជ្ញាធរ ស្រុក ឃុំ ដើម្បី ចូលរួមអមដំណើរ ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងប្រតិភូក្រសួង ចុះពិនិត្យស្ថានភាពនៃការ ការពារ និងអភិរក្សធនធានធម្មជាតិ នៅតំបន់ឧទ្យាន​ជាតិបូកគោស្ថិតក្នុងឃុំតេជោអភិវឌ្ឍ ស្រុកឈូក ក្នុងភូមិសាស្ត្រខេត្តកំពត។ គោលបំណងនៃការចុះរបស់ប្រតិភូគឺការត្រួតពិនិត្យការងារដីធ្លី នៅក្នុងតំបន់ឧទ្យានជាតិព្រះមុនីវង្សបូកគោ ដើម្បីបង្កើនប្រសិទ្ធភាពបន្ថែមទៀតលើការការពារ និងអភិរក្សតំបន់ការពារធម្មជាតិក្នុងភូមិសាស្ត្រខេត្តកំពត៕ Sila Sarin

  • ក្រោយអវត្តមានជាងប្រាំឆ្នាំសត្វត្មាត បានវិលត្រលប់មកកាន់ទ្រនំរបស់ពួកវាវិញក្នុងដែនជម្រកសត្វព្រៃស្រែពក

    ក្រោយអវត្តមានជាងប្រាំឆ្នាំសត្វត្មាត បានវិលត្រលប់មកកាន់ទ្រនំរបស់ពួកវាវិញក្នុងដែនជម្រកសត្វព្រៃស្រែពក

    រាជធានីភ្នំពេញ៖ក្រសួងបរិស្ថាននិងអង្គការWWF បានប្រកាសពីការរកឃើញសត្វត្មាតត្នោតចំនួនពីរក្បាល និងត្មាតផេះចំនួនមួយក្បាលនៅសំបុកព្រៃធម្មជាតិរបស់ពួកវាក្នុងដែនជម្រកសត្វព្រៃស្រែពកនៃខេត្តមណ្ឌលគិរី។ ក្រសួងបរិស្ថាននិងអង្គការWWF បានបញ្ជាក់ឱ្យដឹងថា ការវិលត្រលប់មកកាន់ទ្រនំវិញរបស់សត្វស្លាបទាំងពីរប្រភេទនេះគឺជាដំណឹងយ៉ាងល្អដែលសុទ្ធសឹងជាប្រភេទសត្វរងគ្រោះថ្នាក់ជិតផុតពូជបំផុត ក្រោយពីអវត្តមានក្នុងរយៈពេលដ៏យូរ។ បើផ្អែកតាមរបាយការណ៍ស្រាវជ្រាវក្នុងតំបន់នេះ សត្វត្មាតត្នោតធ្លាប់ត្រូវបានគេប៉ាន់ប្រមាណថាមានចំនួនបួនក្បាល ហើយឃើញវត្តមានរបស់វាចុងក្រោយបង្អស់នៅចុងឆ្នាំ២០១៥  រីឯសត្វត្មាតផេះវិញ ត្រូវបានគេកត់ត្រាចុងក្រោយបំផុតនៅក្នុងឆ្នាំ២០១៧ រហូតមកទល់ពេលបច្ចុប្បន្ន។       បើយោងតាមការសន្និដ្ឋានមួយរបស់កញ្ញា Milou Groenenberg ប្រធានក្រុមស្រាវជ្រាវនិងតាមដានជីវៈចម្រុះនៃអង្គការWWF មូលហេតុដែលបណ្តាលឲ្យបាត់វត្តមានរបស់ពួកវាពីក្នុងតំបន់ក្នុងរយៈពេលដ៏យូរនេះគឺភាគច្រើនដោយសារពួកវាបានទទួលរងនូវការពុលដោយប្រយោលនឹងសារធាតុគីមីដែលគេបានប្រើប្រាស់សម្រាប់គោលបំណងផ្សេង។ដោយឡែកសត្វត្មាតភ្លើងក៏ជាសត្វស្លាបមួយប្រភេទទៀតដែលកំពុងរស់នៅក្នុងតំបន់ដែនជម្រកសត្វព្រៃស្រែពកផងដែរ។ ដោយឡែកតាមរយៈកំណត់ត្រាថ្មីបំផុតនៃការរាប់ចំនួនសត្វត្មាតទាំងបីប្រភេទដោយក្រុមស្រាវជ្រាវសត្វព្រៃនៃក្រសួងបរិស្ថាននិងអង្គការWWF ក៏បានរកឃើញពីវត្តមានសត្វត្មាតត្នោតចំនួនបួនក្បាល សត្វត្មាតផេះចំនួន១១ក្បាល និងសត្វត្មាតភ្លើងចំនួនប្រាំក្បាល កំពុងរស់នៅក្នុងទ្រនំធម្មជាតិរបស់ពួកវាដែលស្ថិតក្នុងទីតាំងជាប់ដែនជម្រកសត្វព្រៃសំបូរតាមបណ្តោយដងទន្លេមេគង្គនៃខេត្តក្រេចះ។      ពាក់ព័ន្ធក្នុងរឿងនេះ​ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការនិងជាមន្ត្រីនាំពាក្យក្រសួងបរិស្ថានបានថ្លែងថា៖ «នេះគឺជាដំណឹងដ៏ល្អ សម្រាប់ក្រុមអ្នកអភិរក្ស និងសម្រាប់ជីវៈចម្រុះ”។          ឯកឧត្តមបានថ្លែងថា៖«ក្នុងនាមក្រសួងបរិស្ថាន សូមកោតសរសើរចំពោះក្រុមការងារស្រាវជ្រាវនៃក្រសួងបរិស្ថាននិងអង្គការ WWF ក៏ដូចជាមន្ត្រីឧទ្យានុរក្សនៃដែនជម្រកសត្វព្រៃស្រែពកដែលបានខិតខំការពារនិងអភិរក្សតំបន់ព្រៃល្បោះដ៏ធំជាងគេមួយនៅតំបន់អាស៊ីអាគ្នេយ៍ និងបានកំពុងធ្វើឱ្យតំបន់នេះកាន់តែមានសុវត្ថិភាពកាន់តែខ្លាំងថែមទៀតសម្រាប់សត្វព្រៃ ដោយខិតខំប្រឹងប្រែងការពារព្រៃឈើជាទីជម្រក អាហារ និងប្រភពទឹក សម្រាប់ជីវៈចម្រុះគ្រប់ប្រភេទរស់ នៅ។ សូមស្នើគ្រប់ភាគីពាក់ព័ន្ធទាំងអស់ចូលរួមក្នុងការការពារនិងអភិរក្សសត្វត្មាតដែលជាប្រភេទសត្វ កម្រនេះបន្ថែមនេះដើម្បីផលប្រយោជន៍ជីវៈចម្រុះ និងរក្សាបានកេរតំណែលធម្មជាតិសម្រាប់មនុស្សជំនាន់ ក្រោយបន្តទៀត»។           លោក សេង ទៀក នាយកអង្គការ WWF-កម្ពុជា បានមានប្រសាសន៍ថា៖…

  • សូមទស្សនាទេសភាព តំបន់វាលធំ នៃឧស្យានជាតិវីរៈជ័យ ក្នុងភូមិសាស្រ្តខេត្តរតនគិរី

    សូមទស្សនាទេសភាព តំបន់វាលធំ នៃឧស្យានជាតិវីរៈជ័យ ក្នុងភូមិសាស្រ្តខេត្តរតនគិរី

    សូមទស្សនាទេសភាព តំបន់វាលធំ នៃឧស្យានជាតិវីរៈជ័យ ក្នុងភូមិសាស្រ្តខេត្តរតនគិរី៖

  • Grab (ហ្គ្រែប) ឱ្យអ្នកធ្វើដំណើរចូលរួមកាត់បន្ថយឧស្ម័នកាបូន ដើម្បីរួមចំណែកការពារព្រៃឈើនៅ កម្ពុជា

    Grab (ហ្គ្រែប) ឱ្យអ្នកធ្វើដំណើរចូលរួមកាត់បន្ថយឧស្ម័នកាបូន ដើម្បីរួមចំណែកការពារព្រៃឈើនៅ កម្ពុជា

    រាជធានីភ្នំពេញ៖អង្គការសមាគមអភិរក្សសត្វព្រៃកម្ពុជា(WCS) បានចេញសេចក្តីប្រកាសព័ត៌មានថ្មីមួយរបស់ខ្លួននៅថ្ងៃទី ២៣ខែ កក្កដាឆ្នាំ ២០២១នេះថាចាប់ពីពេលនេះ អ្នកធ្វើដំណើររបស់ក្រុមហ៊ុន Grab (ហ្គ្រែប) នឹងទទួលបាននូវជម្រើសថ្មីមួយសម្រាប់ការធ្វើដំណើររបស់ខ្លួនក្នុងលក្ខខណ្ឌរួមចំណែកកាត់បន្ថយការបំភាយឧស្ម័នកាបូនទៅក្នុងបរិយាកាស តាមរយៈការទិញឥណទានកាបូនពីគម្រោងរេដបូក កែវសីមា ដែលកំពុងអនុវត្តនៅក្នុងខេត្តមណ្ឌលគិរី។ បើយោងតាមសេចក្តីប្រកាសរបស់អង្គការសមាគមអភិរក្សសត្វព្រៃកម្ពុជាបានឱ្យដឹថា អ្នកធ្វើដំណើរដែលប្រើប្រាស់កម្មវិធីភ្ជាប់សេវាយានជំនិះរបស់ក្រុមហ៊ុនGrab នឹងទទួលបាននូវជម្រើសថ្មីសម្រាប់ការធ្វើដំណើរក្នុងលក្ខខណ្ឌរួមចំណែកកាត់បន្ថយការបំភាយឧស្ម័នកាបូនចូលក្នុងបរិយាកាស។ ហើយនេះគឺជាការរួមចំណែកផ្អែកលើគោលការណ៍ស្ម័គ្រចិត្ត ដោយអ្នកធ្វើដំណើរដែលប្រើប្រាស់សេវាកម្មរបស់ក្រុមហ៊ុនGrabទាំងអស់ អាចបញ្ជាទិញឥណទានកាបូនពីគម្រោងរេដបូក កែវសីមា ដែលកំពុងអនុវត្តនៅក្នុងខេត្តមណ្ឌលគិរី សម្រាប់ការធ្វើដំណើររបស់ខ្លួនម្តងៗ។ ពាក់ព័ន្ធក្នុងរឿងនេះឯកឧត្តម ជួប ប៉ារីស អគ្គនាយកនៃអគ្គនាយកដ្ឋានចំណេះដឹង និងព័ត៌មានបរិស្ថានក្រសួងបរិស្ថាននិងជាជនបង្គោលរេដបូកជាតិ បានមានប្រសាសន៍ថា «យើងមានក្តីរំភើបយ៉ាងខ្លាំងដែលក្រុមហ៊ុន Grab បានដាក់បញ្ចូលគំនិតផ្តួចផ្តើមថ្មីនេះនៅក្នុងកម្មវិធីភ្ជាប់សេវាយានជំនិះរបស់ខ្លួន (Grab App) ។ តាមរយៈគំនិតផ្តួចផ្តើមនេះ យើងសង្ឃឹមថា យើងមិនត្រឹមតែបានជួយលើកកម្ពស់ការយល់ដឹងដល់ប្រជាជនកម្ពុជាអំពីបរិមាណកាបូនដែលបានបំភាយចូលក្នុងបរិយាកាសប៉ុណ្ណោះទេ ក៏ប៉ុន្តែថែមទាំងបានបង្ហាញឱ្យឃើញអំពីប្រសិទ្ធិភាពនៃការងារអភិរក្សដែលកំពុងអនុវត្តនៅក្នុងប្រទេសកម្ពុជាផងដែរ។ ឥឡូវនេះ ប្រជាពលរដ្ឋកម្ពុជាខ្លួនឯងផ្ទាល់អាចគាំទ្រយ៉ាងសកម្មចំពោះមរតកធម្មជាតិដ៏ពិសិដ្ឋរបស់ប្រទេសតាមរយៈការជ្រើសរើសមធ្យោបាយធ្វើដំណើរដោយគិតគូរដល់បរិស្ថាន។ យើងសូមលើកទឹកចិត្តដល់ប្រជាពលរដ្ឋគ្រប់ចូលរួមគាំទ្រគំនិតផ្តួចផ្តើមនេះ”។ អង្គការសមាគមអភិរក្សសត្វព្រៃកម្ពុជា(WCS) បានឱ្យដឹងបន្ថែមថា នៅពេលកក់សេវាយានជំនិះ អ្នកប្រើប្រាស់នឹងត្រូវបានណែនាំឱ្យដឹងភ្លាមអំពីវិធីទិញឥណទានកាបូននេះតាមកម្មវិធីហ្គ្រែបអ៊ែប (Grab App)។ នៅពេលដែលលោកអ្នកបានជ្រើសរើសលក្ខខណ្ឌយល់ព្រមនៅក្នុងApp រួច នោះបញ្ជាក់ថាលោកអ្នកបានស្ម័គ្រចិត្តបង់ប្រាក់ផ្ទាល់ខ្លួន ១០០រៀល សម្រាប់ការធ្វើដំណើរម្តង ដែលប្រាក់នេះគឺជាការរួមចំណែកកាត់បន្ថយការបំភាយឧស្ម័នកាបូនចេញពីយានជំនិះដែលលោកអ្នកធ្វើដំណើរម្តងៗ។ នេះគឺជាគំនិតផ្តួចផ្តើមថ្មីមួយរបស់ក្រុមហ៊ុនGrabក្នុងការចូលរួមកាត់បន្ថយការបំភាយឧស្ម័នកាបូន និងផលប៉ះពាល់ដល់បរិស្ថាននៅទូទាំងតំបន់អាស៊ីអាគ្នេយ៍។ គួរបញ្ជាក់ថាគម្រោងរេដបូក…

  • វិទ្យាល័យ ហ៊ុន សែន វាលរេញកំពុងប្រែក្លាយជាសាលាមេត្រីបរិស្ថានគំរូនៅកម្ពុជា

    វិទ្យាល័យ ហ៊ុន សែន វាលរេញកំពុងប្រែក្លាយជាសាលាមេត្រីបរិស្ថានគំរូនៅកម្ពុជា

    វិទ្យាល័យ ហ៊ុន សែន វាលរេញកំពុងរៀបចំខ្លួនក្លាយជាសាលាមេត្រីបរិស្ថានគំរូមួយនៅកម្ពុជា។ ថ្មីៗនេះ សាលាបានកំពុងរៀបចំទីលានបាល់ទាត់ និងដាំស្មៅធម្មជាតិលើផ្ទៃដី៥៤០០ម៉ែត្រការ៉េ ជិតរួចរាល់តាមផែនការ។ ក្នុងគម្រោងនេះដែរ សាលារៀបចំសាងសង់ប្រព័ន្ធរំដោះទឹកជុំវិញដើម្បីការពារទឹកជំនន់ រួមជាមួយការរៀបចំកែលម្អសួនជីវៈចម្រុះ និងដំឡើងអំពូលសូឡា នៅក្នុងសាលារៀន ដើម្បីចូលរួមចំណែកបង្កើនភាពបៃតង និងការកាត់បន្ថយការប្រែប្រួលអកាសធាតុ។ បន្ថែមពីនេះទៀត វិទ្យាល័យ ហ៊ុន សែន វាលរេញ គ្រោងនឹងបំពាក់ធុងចម្រោះទឹកស្អាត ដើម្បីលើកកម្ពស់អនាម័យបរិស្ថាន និងសុខភាពរបស់គ្រូបង្រៀន និងសិស្សានុសិស្សថែមទៀតផង។ សូមបញ្ជាក់ថា ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រះសីហនុ បានគាំទ្រ និងឧបត្ថម្ភ ដល់ផែនការសកម្មភាពវិទ្យាល័យ ហ៊ុន សែន វាលរេញ ក្នុងគោលបំណងដើម្បីលើកទឹកចិត្តឲ្យសាលាមួយនេះ ជាកន្លែងសិក្សាប្រកបដោយផាសុខភាព ប្រសិទ្ធភាព គុណភាព និងមានបរិស្ថានស្អាត៕

  • ក្រសួងបរិស្ថានគ្រោងនឹងបង្កើតយីហោ «ស្រូវមិត្តក្រៀល» ដើម្បីលើកកម្ពស់ជីវភាពសហគមន៍មូលដ្ឋាន និងការអភិរក្សសត្វក្រៀល នៅកម្ពុជា

    ក្រសួងបរិស្ថានគ្រោងនឹងបង្កើតយីហោ «ស្រូវមិត្តក្រៀល» ដើម្បីលើកកម្ពស់ជីវភាពសហគមន៍មូលដ្ឋាន  និងការអភិរក្សសត្វក្រៀល នៅកម្ពុជា

    រាជធានីភ្នំពេញ៖ក្រសួងបរិស្ថាន សហការជាមួយអង្គការជីវិតធម្មជាតិនៅកម្ពុជា និងអង្គការជីវិតសត្វស្លាបអន្តរជាតិ ដោយមានការគាំទ្រពីអង្គការ IUCN-Netherland បានផ្តួចផ្តើមធ្វើស្រូវមិត្តក្រៀល ក្នុងគោលបំណងដើម្បីលើកកម្ពស់ជីវភាពសហគមន៍មូលដ្ឋាន និងការអភិរក្សសត្វក្រៀលនៅកម្ពុជា។ សត្វក្រៀលដែលជាប្រភេទសត្វស្លាបមួយដែលមានវត្តមាននៅតំបន់អាស៊ីអាគ្នេយ៍ ហើយត្រូវបានចាត់ជាប្រភេទសត្វស្លាបងាយរងគ្រោះក្នុងបញ្ជីក្រហមរបស់អង្គការសហភាពអន្តរជាតិដើម្បីការអភិរក្សធម្មជាតិ( IUCN Red List)។ នេះគឺជាការថ្លែងឱ្យដឹងរបស់ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថាននៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២១ នៅអំឡុងពេលទស្សនកិច្ចពិនិត្យមើលគម្រោងស្រូវមិត្តក្រៀលនិងពិធីផ្តល់អំណោយបន្ទាន់ជូនពលរដ្ឋដែលមានជីវភាពខ្វះខាតដែលរស់នៅជុំវិញតំបន់ការពារទេសភាព អន្លង់ព្រីងក្នុងភូមិសាស្ត្រឃុំបឹងសាលាខាងត្បូង ស្រុកកំពង់ត្រាច ខេត្តកំពត។ ឯកឧត្តមរដ្ឋលេខាធិការបានបញ្ជាក់ឱ្យដឹងថាកិច្ចផ្តួចផ្តើមនេះមិនត្រឹមតែផ្តល់អត្ថប្រយោជន៍ដល់កសិករនៅមូលដ្ឋាន ថែមទាំងផ្តល់សារៈសំខាន់ ដល់សត្វក្រៀល និងសត្វស្លាបតំបន់ដីសើមផ្សេងទៀតដែលមានវត្តមាននៅតាមវាលស្រែ។ ឯកឧត្តម នេត្រ ភក្ត្រា បានថ្លែងថា បច្ចុប្បន្ននេះ ក្រសួងបរិស្ថាន និងអង្គការដៃគូបាននឹងកំពុងអនុវត្តគម្រោងសាកល្បងធ្វើស្រូវមិត្តក្រៀល ដែលមានការចូលរួមពីកសិករមូលដ្ឋាននៅជុំវិញតំបន់ការពារទេសភាពអន្លង់ព្រីង។ ចំពោះប្រភេទស្រូវ ដែលដាំគឺជាប្រភេទពូជស្រូវប្រចំាតំបន់ និងជាពូជស្រូវដែលសត្វក្រៀលចូលចិត្តស៊ី ហើយការធ្វើស្រូវមិត្តក្រៀលនេះ គឺគោរពលក្ខខណ្ឌមិនបរបាញ់ មិនដាក់អន្ទាក់ ឬប្រើថ្នាំពុលដើម្បីចាប់សត្វស្លាប  មិនពង្រីកដីដំណាំរបស់ខ្លួនលើតំបន់អភិរក្ស និងជាស្រូវសរីរាង្គ មិនអនុញ្ញាតឱ្យប្ប្រាស់ថ្នាំពុលកសិកម្ម និងជីគីមីឡើយ។ ជាមួយគ្នានេះឯកឧត្តមបានឱ្យដឹងថាចំពោះស្រែដែលបានជួលពីប្រជាពលរដ្ឋ នៅពេលស្រូវទុំ ប្រមាណជា ៥០% ត្រូវបានច្រូតនិងវេចខ្ចប់ដាក់លក់លើទីផ្សារ និងដោយឡែកប្រមាណ ៥០% ទៀត…

  • សត្វក្រៀលជាសត្វស្លាបមានកម្ពស់ខ្ពស់ជាងគេនិងមានពាក់ព័ន្ធជំនឿរបស់ពលរដ្ឋខ្មែរ

    សត្វក្រៀលជាសត្វស្លាបមានកម្ពស់ខ្ពស់ជាងគេនិងមានពាក់ព័ន្ធជំនឿរបស់ពលរដ្ឋខ្មែរ

    រាជធានីភ្នំពេញ៖សត្វក្រៀលគឺជាសត្វដែលពលដ្ឋភាគច្រើនតែងបានឃើញ និងស្គាល់វាច្បាស់លាស់។ពិតណាស់សត្វក្រៀលមានវត្តមាននៅក្នុងប្រទេសកម្ពុជាតាំងពីយូរលង់ណាស់មកហើយ។ ប្រសិនបើយើងបានទស្សនាប្រាសាទបាយ័ននៅ ខេត្តសៀមរាប យើងនឹងឃើញរូបចំលាក់សត្វក្រៀលដែលត្រូវបានឆ្លាក់ជាប់នឹងផ្ទាំងថ្ម។          សត្វក្រៀលគឺជាសត្វស្លាបដែលមានកម្ពស់ខ្ពស់ជាងគេលើពិភពលោក ហើយអាចហើរបាន។ ជាទូទៅ សត្វក្រៀលមានកម្ពស់ប្រហែល ១,៧៦ ម៉ែត្រ មានទម្ងន់ ៥-១២ គីឡូក្រាម និងប្រវែងស្លាបទាំងសងខាង ២,៥ ម៉ែត្រ។ ពួកវាមានម្រាមជើងមុខវែងៗចំនួនបី និងម្រាមជើងក្រោយខ្លីមួយ។ ពួកវាមិនអាចទំនៅលើដើមឈើបានទេ ហើយដេកដោយឈរស្ងៀមធ្មឹងនៅទីតាំងជិតៗកន្លែងរកចំណីរបស់វានៃតំបន់ដីសើម។               សត្វក្រៀលមានសម្បុរប្រផេះលើដងខ្លួន កផ្នែកខាងលើនិងក្បាលមានពណ៌ក្រហម ក្បាលផ្នែកខាងលើបំផុតនិងត្រចៀក មានពណ៌ប្រផេះស្រាល។ កូនក្រៀលមានមាឌតូចបន្តិច និងមានពណ៌ត្នោតនៅចំក្បាលរបស់វា។ គេពិបាកសម្គាស់ថា សត្វក្រៀលណាជាឈ្មោល ឬញី នៅពេលដែលពួកវានៅជាគូ ប៉ុន្តែមីញីមានមាឌតូចជាង អាឈ្មោលបន្តិច។ សត្វក្រៀលត្រូវបានចាត់ជាប្រភេទសត្វងាយរងគ្រោះនៅក្នុងបញ្ជី ក្រហម IUCN។ *លក្ខណៈជីវសាស្ត្រនៃសត្វក្រៀល -ការរស់នៅរបស់សត្វក្រៀល           នារដូវប្រាំង(ខែធ្នូដល់ខែមេសា)ដែលជារដូវមិនបន្តពូជ និងត្រូវខិតខំស្វែងរកចំណី សត្វក្រៀលបានហើរផ្លាស់ទី ពីតំបន់ដែលពួកវាពងកូន ទៅរកចំណី និងដេកជាហ្វូងៗ នៅតាមតំបន់ដីសើមដែលមានទឹករាក់ៗ និងសម្បូរដោយចំណី។ ទោះបីជាសត្វក្រៀលរស់នៅជាហ្វូងក៏ដោយពួកវាក៏នៅតែរស់នៅជាក្រុមគ្រួសារផ្សេងៗគ្នា ដោយស្រែកច្រៀងដាក់គ្នាទៅវិញទៅមក។ នេះអាចជាការបញ្ជាក់ពីភក្ដីភាពរបស់ពួកវា ឬបញ្ចេញសញ្ញាថាពួកវាកំពុងត្រូវបានទទួលរងការគំរាមកំហែងនានា។ -ការរកចំណីរបស់សត្វក្រៀល     …

  • ការខ្ជះខ្ជាយម្ហូបអាហារ រួមចំណែកឱ្យមានការប្រែប្រួលអាកាសធាតុ

    ការខ្ជះខ្ជាយម្ហូបអាហារ រួមចំណែកឱ្យមានការប្រែប្រួលអាកាសធាតុ