-
សូមទស្សនាទិដ្ឋភាព សម្រស់ធម្មជាតិយ៉ាងស្រស់បំព្រង ក្នុងខេត្តកោះកុង
សូមទស្សនាទិដ្ឋភាព សម្រស់ធម្មជាតិយ៉ាងស្រស់បំព្រង ក្នុងខេត្តកោះកុង៖
-
ដំរីអាស៊ី ស្ថិតក្នុងបញ្ជីក្រហម ជាសត្វជិតផុតពូជនៅលើ ពិភពលោក បង្ហាញវត្តមាននៅតំបន់ការពារធម្មជាតិកម្ពុជា
-
សូមទស្សនា ទេសភាពយ៉ាងស្រស់ត្រកាល នៃភូមិពូតាំង ក្នុងខេត្តមណ្ឌលគិរី
សូមទស្សនា ទេសភាពយ៉ាងស្រស់ត្រកាល នៃភូមិពូតាំង ក្នុងខេត្តមណ្ឌលគិរី៖
-
សូមរីករាយកម្សាន្តជាមួយបទចម្រៀង«ព្រៃឡង់មាសស្នេហ៍»
សូមរីករាយកម្សាន្តជាមួយបទចម្រៀង«ព្រៃឡង់មាសស្នេហ៍»៖
-
ដំរីអាស៊ីស្ថិតក្នុងបញ្ជីក្រហម IUCN ជាប្រភេទសត្វដែលជិតផុតពូជនៅលើពិភពលោក តែនៅបន្តមានវត្តមាននៅកម្ពុជា
ដំរីជាប្រភេទសត្វដែលជិតផុតពូជនៅលើពិភពលោក តែនៅបន្តមានវត្តមាននៅក្នុងប្រទេសកម្ពុជា។ យោងតាមទិន្នន័យពីម៉ាស៊ីនថតស្វ័យប្រវត្តិ ដែលបានដាក់នៅក្នុងតំបន់ការពារធម្មជាតិនានាបានរកឃើគថាដំរីអាស៊ីបានរស់នៅជាហ្វូងនៅក្នុងតំបន់ការពារធម្មជាតិរបស់កម្ពុជា ហើយ មានឃើញកូនតូចៗជាច្រើនថែមទៀត។ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការនៃក្រសួងបរិស្ថានបានថ្លែងថាវត្តមានកូនដំរីតូចៗដែលទើបនឹងកើតនៅក្នុងហ្វូងដំរីធំៗគឺជាក្តីសង្ឃឹមរបស់ក្រុមអ្នកអភិរក្សនិងក្រុម អ្នកបរិស្ថានដែលថានេះគឺជាប្រសិទ្ធភាពនៃការការពារនិងអភិរក្សព្រៃឈើទីជម្រកសត្វដំរី និងការថែរក្សាបាននូវប្រភេទពូជដំរីអាស៊ីដែលជិតផុតពូជនៅលើពិភពលោក។ យោងតាមការស្រាវជ្រាវរបស់អ្នកជំនាញ ដំរីនៅអាស៊ីត្រូវបានគេចាត់ថ្នាក់នៅក្នុងបញ្ជីឧបសម្ព័ន្ធ១នៃអនុសញ្ញាសាយតេស។ ដំរីជាប្រភេទសត្វចតុបាទដែលមានមាឌធំជាងគេបំផុត។ វាមានប្រមោយវែងស្បែក្រាស់ពណ៌ប្រផេះ និងមានរោមរឹងៗ ស្លឹកត្រចៀករាងដូចផ្លិតតែស្តើង។ ដំរីមានក្រចកម្រាមជើង ១៨ គឺនៅជើងមុខនីមួយៗមានក្រចកម្រាមជើង ៥ ឯក្រចកជើង ក្រោយមានម្រាមជើង ៤ តែក៏មានដំរីខ្លះមានក្រចកម្រាមជើងដល់ទៅ ២០ ដែរ។ ភ្លុកដំរីឈ្មោលមួយចំនួនមានប្រវែងរហូតដល់ទៅ១ម៉ែត្រ។ ដំរីនៅតំបន់អាស៊ីខុសពីដំរីនៅតំបន់អាហ្វ្រិក ដោយសារមាឌនិងស្លឹកត្រចៀកមានទំហំតូចជាង។ ដំរីអាស៊ីមានខ្នងស្ទើររាបស្មើ ឯដំរីអាហ្វ្រិកមានខ្នងកោងជាទួលខ្ពស់ឡើងលើ។ ដំរីច្រើនរស់នៅតាមព្រៃរបោះ វាលស្មៅ ព្រៃឫស្សី ព្រៃជាំទឹកតាមដងអូរ ព្រៃពាក់កណ្តាលស្រោង និងព្រៃស្រោង៊ វាស៊ីសំបកឈើ ស្លឹកឈើ មើមឈើ ឫសឈើខ្លីៗ ទំពាំងឫស្សី ផ្តៅ និងវល្លិ៍ជាដើម។ ដំរីផឹកទឹករហូតដល់ ២០០ លីត្រក្នុងមួយថ្ងៃ (នៅកន្លែងសម្បូណ៌ទឹក)។ ដំរីច្រើនផ្តល់កំណើតកូននៅ អំឡុងខែកក្កដា និងខែសីហា។ កូនម្តងបាន១ក្បាល ឬភ្លោះក៏មានដែន…
-
សូមទស្សនាទេសភាពយ៉ាងស្រស់ត្រកាល នៃភូមិពូតាំង ក្នុងខេត្តមណ្ឌលគិរី
សូមទស្សនាទេសភាពយ៉ាងស្រស់ត្រកាល នៃភូមិពូតាំង ក្នុងខេត្តមណ្ឌលគិរី៖
-
កំណត់ត្រាកូនសត្វផ្សោតទន្លេមេគង្គមួយក្បាលថ្មី
កូនសត្វផ្សោតទន្លេមេគង្គមួយក្បាលថ្មីត្រូវបានក្រុមអ្នកស្រាវជ្រាវនៃរដ្ឋបាលជលផល និងអង្គការWWF បានកត់ត្រាទុកកាលពីថ្ងៃទី២៨ ខែមិថុនា ឆ្នាំាំ២០២១ ខណៈវាកំពុងហែលជាមួយសត្វផ្សោតធំមួយហ្វូងដែលមានចំនួន៩ក្បាលផ្សេងទៀតនៅក្នុងទីជម្រកធម្មជាតិនៃអន្លង់សត្វផ្សោតកាំពី ខេត្តក្រចេះ។ យោងតាមការបង្ហាញព័ត៌មានរបស់ WWF នាថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២១ កូនផ្សោតថ្មីនេះជាកូនសត្វផ្សោតទី៥សម្រាប់ឆ្នាំ២០២១ ហើយវាមានអាយុ ប្រមាណទើបតែ១សប្តាហ៍ប៉ុណ្ណោះ។ សូមជម្រាបជូនផងដែរថា សត្វផ្សោតថ្មីសរុបចំនួន៩ក្បាល ត្រូវបានគេកត់ត្រាក្នុងឆ្នាំ២០២០ ខណៈសត្វផ្សោតថ្មីសរុបចំនួន១៣ក្បាលត្រូវបានគេកត់ត្រាក្នុងឆ្នាំ២០១៩។ ជំរឿនសត្វផ្សោតទន្លេមេគង្គបានប៉ាន់ប្រមាណថាចំនួនសត្វផ្សោតសរុបមានត្រឹមតែ៨៩ក្បាលប៉ុណ្ណោះកំពុងរស់នៅក្នុងទន្លេមេគង្គកម្ពុជា។ ស្ថានភាពនេះចាំបាច់ទាមទារនូវវិធានការរួមគ្នា ហើយខ្លាំងក្លាជាងមុនបន្ថែមទៀតដើម្បីការពារប្រភេទសត្វផ្សោតទឹកសាបដែលមានសារៈសំខាន់ជាសកលទាំងនេះ ឲ្យជៀសផុតពីការឈានទៅផុតពូជ។
-
ខ្លាឃ្មុំធំ នៅក្នុងដែនជម្រកសត្វព្រៃកម្ពុជា
ខ្លាឃ្មុំធំ Asiatic black bear (Ursus thibetanus) ស្ថិតក្នុងប្រភេទសត្វកម្រ និងជិតផុតពូជ (តាមច្បាប់ស្តីពីព្រៃឈើ របស់កម្ពុជា) និងត្រូវបានចាត់ជាប្រភេទងាយរងគ្រោះ (VU) នៅក្នុងបញ្ជីក្រហម IUCN ហើយត្រូវបានចាត់ថ្នាក់ក្នុងឧបសម្ព័ន្ធ I នៃអនុសញ្ញា CITES។ មានវត្តមាននៅក្នុងប្រទេសមួយចំនួនក្នុងតំបន់អាស៊ីខាងត្បូង អាស៊ីអាគ្នេយ៍ រហូតដល់អាស៊ីខាងកើត។ យោងតាមការផ្សាយរបស់ហ្វេសប៊ុកផេកនៃក្រសួងបរិស្ថាន នាថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២១ ខ្លាឃ្មុំធំរស់នៅក្នុងប្រភេទព្រៃជាច្រើនប្រភេទដែលរួមមានព្រៃស្រោង ព្រៃពាក់កណ្តាលស្រោង ព្រៃល្បោះចម្រុះ។ នៅក្នុងប្រទេសកម្ពុជា សត្វខ្លាឃ្មុំធំមានវត្តមាននៅក្នុងតំបន់ការពារធម្មជាតិមួយចំនួននៅភូមិភាគឦសាន ភូមិភាគខាងកើត ភូមិភាគខាងជើង និងភូមិភាគនិរតី នៃប្រទេសកម្ពុជា។ ខ្លាឃ្មុំធំ ជាប្រភេទសព្វាសី សត្វស៊ីចំនីចម្រុះរួមមានរុក្ខជាតិ និងសត្វ។ ខ្លាឃ្មុំធំ អាចចាប់ផ្តើមបង្កកំណើតនៅអាយុពី៤ទៅ៥ឆ្នាំ ជាទូទៅធ្វើការបង្កាត់ពូជនៅកំឡុងពីខែមិថុនា-កក្កដា ហើយបង្កើតកូននៅកំឡុងខែវិច្ឆិកា-មីនា និងជាទូទៅបង្កើតកូនម្តងបានពី១ទៅ២ក្បាល។ សត្វខ្លាឃ្មុំអាចរស់បានរហូតដល់អាយុជាង៣០ឆ្នាំ។ សត្វខ្លាឃ្មុំទទួលរងការគម្រាមកំហែងពីកត្តាជាច្រើនដែលរួមមាន ការបាត់បង់ទីជម្រក ការបរបាញ់ និងជួញដូរសត្វព្រៃខុសច្បាប់ ដើម្បីយកស្បែក ក្រចកជើង ប្រម៉ាត់ និងការចាប់មកចិញ្ចឹម។
-
ក្តាន់ញ៉ែង ជាប្រភេទថនិកសត្វដែលមានមាឌតូចជាងគេក្នុងត្រកូលសត្វក្រចកជំពាម
រាជធានីភ្នំពេញ៖ ក្តាន់ញ៉ែងឬផ្ចងតូចដែលជាថនិកសត្វដែលមានមាឌតូចជាងគេក្នុងត្រកូលសត្វក្រចកជំពាម និងគ្មានស្នែង (ទម្ងន់ខ្លួនប្រមាណ ២គីឡូក្រាម) ត្រូវបានចុះក្នុងបញ្ជីក្រហម IUCN ថាជាប្រភេទអាស្រ័យលើកិច្ចអភិរក្សនៅតាមតំបន់ជាក់លាក់ដែលវារស់នៅ។ នៅក្នុងប្រទេសកម្ពុជា សត្វក្តាន់ញ៉ែងមានវត្តមានរស់នៅស្ទើរគ្រប់តំបន់ការពារធម្មជាតិ វាមានវត្តមាននៅតាមវាលស្មៅផងដែរនៅតំបន់ឥណ្ឌូចិន និងកោះបរណេអូ។ យោងតាមទិន្នន័យដែលទទួលបានពីម៉ាស៊ីថតស្វ័យប្រវត្តិរបស់ក្រុមការងារក្រសួងបរិស្ថាននាពេលថ្មីៗនេះ ក្តាន់ញ៉ែងបានបង្ហាញវត្តមាននៅក្នុងតំបន់ការពារធម្មជាតិនានាក្នុងប្រទេសកម្ពុជា។ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការនិងជាមន្ត្រីនាំពាក្យនៃក្រសួងបរិស្ថានបានថ្លែងឱ្យដឹងថា ក្តាន់ញ៉ែងស្ថិតនៅក្នុងក្រុមសត្វមានដោយបង្គួរ ហើយសត្វប្រភេទនេះងាយរងគ្រោះថ្នាក់ ដោយសារតែការបរបាញ់ ឬការបណ្តើរសត្វឆ្កែទាក់ចាប់ដើម្បីយកសាច់ធ្វើជាអាហារ និងគ្រោះថ្នាក់ដោយសារសត្វព្រៃស៊ីសាច់ជាអាហារ។ ជាមួយគ្នានេះ ឯកឧត្តមបានបញ្ជាក់ថា ក្តាន់ញ៉ែងតូចជាសត្វចូលចិត្តរស់នៅតែឯង និងជាគូនៅរដូវបន្តពូជ។ វាជាសត្វរាត្រីចរ។ ក្តាន់ញ៉ែងតូចជាចំណីរបស់សត្វត្រកូលខ្លាមានដូចជាខ្លាពពក ខ្លាលឿងមាស ខ្លាភ្ញីថ្មកែវជាដើម។ យោងតាមការសិក្សាមួយដឹកនាំដោយលោក Thomas E. Gray ដែលបានបោះពុម្ពផ្សាយនៅឆ្នាំ២០១៨ ស្តីពីការគណនាដង់ស៊ីតេរបស់សត្វក្តាន់ញ៉ែងតូចនៅក្នុងឧទ្យានជាតិក្រវ៉ាញខាងត្បូងបានបង្ហាញថា ដង់ស៊ីតេរបស់វាមានជាមធ្យម ៨១ក្បាល (ចន្លោះពី ៥៧-៩៨) ក្នុងមួយគីឡូម៉ែតក្រឡា។ ហើយក្តាន់ញ៉ែងតូចធ្វើសកម្មភាពច្រើននៅចន្លោះពីម៉ោង ៥-៨ព្រឹក និងចន្លោះពីម៉ោង ៥-៧ល្ងាច។ ក្តាន់ញ៉ែងជាថនិកសត្វដែលមានមាឌតូចជាងគេក្នុងត្រកូលសត្វក្រចកជំពាម និងគ្មានស្នែង។ នៅលើដងខ្លួនពាសទៅដោយរោមពណ៌ត្នោត និងមានឆ្នូតស ៣ជួរនៅក្រោមក។ ជើងមានទំហំធំជាងម្រាមដៃមនុស្សពេញវ័យបន្តិច និងមានជើងក្រោយវែងជាងជើងមុខ។ ផ្នែកខាងក្រោមនៃដងខ្លួនមានពណ៌ស ឬព្រលែត។…
-
ក្រសួងបរិស្ថាន និងក្រុមហ៊ុន អិលវីអិមស៊ី ហូលឌីង ចុះអនុស្សរណ:យោគយល់ ស្តីពីកិច្ចសហប្រតិបត្តិការ កិច្ចគាំពារបរិស្ថាន និងការផ្គត់ផ្គង់រថយន្តដឹកសំរាម
ភ្នំពេញ៖ ក្រុមហ៊ុន អិលវីអិមស៊ី ហូលឌីង បានចុះអនុស្សរណៈនៃការយោគយល់គ្នា (MOU) ជាមួយនឹងក្រសួងបរិស្ថាន ស្តីពីកិច្ចសហប្រតិបត្តិការកិច្ចគាំពារបរិស្ថាន និងការផ្គត់ផ្គង់រថយន្តដឹកសំរាម។ ពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នានេះ បានធ្វើឡើងនារសៀលថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២១ នៅក្រសួងបរិស្ថានតំណាងដោយលោក ជា ស៊ីណា អគ្គនាយក នៃអគ្គនាយកដ្ឋានគាំពារបរិស្ថាន និងក្រុមហ៊ុន អិលវីអិមស៊ីហូលឌីង តំណាងដោយលោកស្រី ម៉ៅ គន្ធា ដែលជាអគ្គនាយកប្រតិបត្ត ក្រុមហ៊ុនអិលវីអិមស៊ី ហូលឌីង។ លោក ជា ស៊ីណា បានឱ្យដឹងថា ការអនុស្សរណៈនៃការយោគយល់គ្នានេះ ដើម្បីបង្កើតសហប្រតិបត្តិការរវាងភាគីទាំងពីរលើការពង្រឹងការគ្រប់គ្រងសំរាម សំណល់រឹងទីប្រជុំជន ក្នុងការបញ្ជាទិញ និងផ្គត់ផ្គង់រថយន្ដដឹកសំរាម រវាងភាគីទាំងពីរ ដើម្បីធ្វើការរួមគ្នាក្នុងការលើកកម្ពស់អនាម័យ សោភ័ណភាព បរិស្ថានចូលរួមលើកកម្ពស់ផលិតផល ដែលផលិតក្នុងស្រុក ជំរុញលើកទឹកចិត្តដល់ប្រជាជនកម្ពុជាអោយមានការស្នេហាជាតិ។ លោកស្រី ម៉ៅ គន្ធា ដែលជាអគ្គនាយកប្រតិបត្តិក្រុមហ៊ុនអិលវីអិមស៊ី ហូលឌីងបានឱ្យដឹងថាក្រុមហ៊ុន អិលវីអិមស៊ីហូលឌីងជាតំណាងចែកចាយផ្តាច់មុខរថយន្ត SsangYong ដែលជារថយន្តសេរីទំនើបមានដូចជា រថយន្តSUV, Compact SUV,រថយន្ត PickUp ដែលពេញនិយមនៅកម្ពុជា និងចែកចាយផ្គត់ផ្គង់រថយន្តដឹកសំរាមដែលតម្លើងនៅក្នុងប្រទេសកម្ពុជា…