-
ក្រុមការងារអនុវត្តគម្រោង «និរន្តរភាពតំបន់ទេសភាព និងទេសចរណ៍ធម្មជាតិកម្ពុជា» នៃក្រសួងបរិស្ថាន
ពេលថ្មីៗនេះក្នុងកិច្ចប្រជុំចាប់ផ្តើមបេសកកម្មលើកទី៥ ដើម្បីគាំទ្រការអនុវត្តគម្រោង ឯកឧត្តម សៅ សុភាព រដ្ឋលេខាធិការ និងជាប្រធានអង្គភាពអនុវត្តគម្រោង បានសម្តែងនូវការកោតសរសើរចំពោះការខិតខំប្រឹងប្រែង និងកិច្ចសហប្រតិបត្តិការកន្លងមករវាងក្រុមការងារនៃក្រសួងបរិស្ថាន ក្រសួងអភិវឌ្ឍន៍ជនបទ ក្រសួងទេសចរណ៍ និងក្រុមការងារធនាគារពិភពលោក ក្នុងការអនុវត្តគម្រោង ដោយទទួលបានលទ្ធផលជាផ្លែផ្កាគួរឱ្យកត់សម្គាល់ និងបានលើកឡើងអំពីគោលជំហរបស់ក្រសួងបរិស្ថាន ក្នុងការសម្រេចបាននូវគោលបំណង ផែនការយុទ្ធសាស្រ្ត ក៏ដូចជាផែនការសកម្មភាពរបស់គម្រោង។ បេសកកម្មលើកទី៥ ដើម្បីគាំទ្រការអនុវត្តគម្រោងនេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណង៖ ១. ពិនិត្យវឌ្ឍនភាពការងារគ្រប់សមាសភាគរបស់គម្រោង និងឯកភាពលើផែនការសកម្មភាព ដើម្បីពន្លឿនការអនុវត្តគម្រោង និងបង្ករឱ្យមានបរិយាកាសល្អដើម្បីជំរុញការវិនិយោគផ្នែកអេកូទេសចរណ៍ និងការអភិវឌ្ឍសេដ្ឋកិច្ចដែលមានមេត្រីភាពជាមួយនឹងការងារអភិរក្ស២. ពិភាក្សាអំពីផលប៉ះពាល់នានា ពាក់ព័ន្ធនឹងការផ្ទេរទីតាំងដីទៅរដ្ឋបាលខេត្ត និងស្វែងរកដំណោះស្រាយសមស្រប ដើម្បីកាត់បន្ថយផលប៉ះពាល់៣. ពិភាក្សាអំពីការជ្រើសរើសខ្សែផ្លូវជនបទ និងកិច្ចសហប្រតិបត្តិការលើការវិនិយោគផ្នែកទេសចរណ៍ធម្មជាតិ ទឹកស្អាត និងអនាម័យ៤. ពិភាក្សាអំពីបញ្ហាប្រឈមនានា ដែលក្រុមការងារកំពុងជួបប្រទះ និងផែនការជំហ៊ានបន្ទាប់ដើម្បីឈានទៅសម្រេចគោលដៅតាមការរំពឹងទុក គូសបញ្ជាក់ផងដែរថា បេសកកម្មនេះត្រូវបានរៀបចំឡើងតាមរយៈប្រព័ន្ធបញ្ជូនរូបភាព និងសំឡេង (ZOOM) ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម ទិន ពន្លក រដ្ឋលេខាធិការនៃក្រសួងបរិស្ថាន និងជាអនុប្រធានអង្គភាពអនុវត្តគម្រោង ឯកឧត្តម សួស គង់ រដ្ឋលេខាធិការប្រចាំការនៃក្រសួងអភិវឌ្ឍន៍ជនបទ និងជាអនុប្រធានគណៈកម្មការដឹកនាំគម្រោង ព្រមទាំងសហការី ឯកឧត្តម លោកជំទាវជាថ្នាក់ដឹកនាំ…
-
ទឹកបឹងទន្លេសាបហក់ឡើងបានជិតមួយម៉ែត្រ ដែលខ្ពស់ជាង៣ឆ្នាំកន្លងមក
រាជធានីភ្នំពេញ៖គិតមកដល់ពេលនេះទឹកបឹងទន្លេសាបបានហក់ឡើងដល់កម្រិតកម្ពស់ ០,៩៩ ម៉ែត្រ ដែលជាកម្ពស់មួយដែលខ្ពស់ជាងកម្ពស់ទឹក រយៈពេលដូចគ្នា៣ឆ្នាំកន្លងមកពោលគឺក្នុងឆ្នាំ២០១៨ ,២០១៩ និង ឆ្នាំ២០២០ ។ បើតាមលោក ម៉ៅ ហាក់ អនុប្រធានអាជ្ញាធរទន្លេសាបបានប្រាប់បណ្តាញសារព័ត៌មានក្នុងស្រុកថាកម្ពុជាទឹកបឹងទន្លេសាប១ម៉ែត្រនាពេលនេះបើទោះបីខ្ពស់ជាង៣ឆ្នាំកន្លងមក ប៉ុន្តែវាក៏តែនៅទាបជាងកម្ពស់ទឹក មធ្យមច្រើនឆ្នាំ។លោកបានបន្ថែមថា”កម្ពស់ទឹកក្នុងរង្វង់ មួយម៉ែត្រ នៅពេលនេះ បានពេញផ្ទៃពោះបឹងហើយ តែមិនទាន់លិច តំបន់ព្រៃលិចទឹក នៅឡើយទេ”។ គួរបញ្ជាក់ថាបើតាមការព្យាកររបស់ធនធានទឹក និងឧតុនិយម ឱ្យដឹងថាកម្ពស់ទឹកទន្លេ នៅស្ថានីយ៍ជលសាស្ត្រ ទន្លេបាសាក់ ចតុមុខ លើកទី១ សម្រាប់រដូវវស្សា ឆ្នាំ២០២១នេះ ទឹកអាចឡើងដល់កម្ពស់ ៩,៣០ ម៉ែត្រ ជាប្រភេទជំនន់ធំមធ្យម៕
-
រកឃើញវត្តមានសត្វឈ្លូសយក្ស ជាលើកដំបូងនៅក្នុងតំបន់ការពារធម្មជាតិ នៅកម្ពុជា
រាជធានីភ្នំពេញ៖ សត្វ«ឈ្លូសយក្ស»ជាភាសាបច្ចេកទេស Large-antlered muntjac ឬ Giant muntjac (Muntiacus vuquangensis) ដែលជាប្រភេទសត្វរងគ្រោះជិតផុតពូជខ្លាំងលើពិភពលោកនៅក្នុងបញ្ជីក្រហមរបស់ IUCN ត្រូវបានរកឃើញជាលើកដំបូងនៅក្នុងតំបន់ការពារធម្មជាតិនៃប្រទេសកម្ពុជាក្នុងរយៈពេលជិត ៣០ ឆ្នាំចាប់តាំងពីពេលដែលអ្នកជំនាញបានរកឃើញលើកដំបូងនៅឆ្នាំ១៩៩៤ក្នុងប្រទេសវៀតណាម និងឡាវនៅតាមជួរភ្នំអាណាមដែលលាតសន្ធឹងដល់ឧទ្យានជាតិវីរៈជ័យភាគឦសានប្រទេសកម្ពុជា។ នេះគឺជា ការប្រកាសឱ្យដឹងរបស់ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការនិងជាមន្ត្រីនាំពាក្យក្រសួងបរិស្ថាននៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២១ នេះដោយឈរលើទិន្នន័យរូបភាពប្រមូលបានពីម៉ាស៊ីនថតស្វ័យប្រវត្តិដាក់ដោយមន្ត្រីក្រសួងបរិស្ថាន ដើម្បីសិក្សាស្រាវជ្រាវសត្វព្រៃកម្រៗនៅក្នុងឧទ្យានជាតិវីរៈជ័យ ភូមិសាស្ត្រខេត្តរតនគិរី ចាប់ពីខែមីនា ដល់ខែឧសភា ឆ្នាំ២០២១នេះ។ ឯកឧត្តមរដ្ឋលេខាធិការ នេត្រ ភក្ត្រា បានថ្លែងថា នេះគឺជាដំណឹងដ៏រីករាយបំផុតសម្រាប់កម្ពុជា និងសម្រាប់ពិភពលោកទាំងមូល ដែលប្រភេទសត្វកម្ររងគ្រោះជិតផុតពូជខ្លាំងបំផុតនេះ មានវត្តមាននៅ ក្នុងប្រទេសកម្ពុជា និងបានថ្លែងកោតសរសេរចំពោះក្រុមមន្រ្តីក្រសួងបរិស្ថាន ប្រជាសហគមន៍ដែលបានរួមគ្នាចុះសិក្សាស្រាវជ្រាវប្រភេទសត្វព្រៃនៅក្នុងឧទ្យានជាតិវីរៈជ័យដែលបានបានលះបង់កម្លាំងកាយចិត្តក្នុង ការធ្វើដំណើរដ៏លំបាកក្នុងព្រៃដើម្បីបំពេញការងាររបស់ខ្លួន។ ឯកឧត្តមរដ្ឋលេខាធិការបានបញ្ជាក់ថាលទ្ធផលនៃការសិក្សាស្រាវជ្រាវនេះពិតជាមានតម្លៃបំផុតសម្រាប់ការអភិរក្សជីវៈចម្រុះ និងអ្នកបរិស្ថានហើយចាំបាច់ យើងទាំងអស់គ្នាត្រូវចូលរួមការពារនិងអភិរក្សប្រភេទសត្វដ៏កម្រនេះឱ្យបានគង់វង្សក្នុងព្រៃកម្ពុជា។ ដោយការការពារនិងអភិរក្សធនធនធម្មជាតិបានល្អប្រសើរដែលជាទីជម្រក កន្លែងរកចំណី និងប្រភព ទឹកដែលជាតម្រូវការចាំបាច់សម្រាប់ការរស់នៅរបស់សត្វព្រៃ យើងឃើញមានវត្តមាន ប្រភេទសត្វកម្រៗជាច្រើនប្រភេទចាប់ផ្តើមមានវត្តមាននៅក្នុងព្រៃកម្ពុជា។ នេះគឺជាលទ្ធផលដ៏វិជ្ជមានមួយ នៃកិច្ចខិតខំប្រឹងប្រែងអភិរក្សធនធានធម្មជាតិ ធម្មជាតិរបស់រាជរដ្ឋាភិបាលនិងភាគីពាក់ព័ន្ធទាំងអស់។ លោក ពិន ច័ន្ទរតនា…
-
សូមទស្សនា វីដេអូបង្ហាញពីតំបន់ទេសចរណ៍ យ៉ាងស្រស់ត្រកាលរបស់កម្ពុជាយើង
សូមទស្សនា វីដេអូបង្ហាញពីតំបន់ទេសចរណ៍ យ៉ាងស្រស់ត្រកាលរបស់កម្ពុជាយើង៖ ពួកយើងជា កម្ពុជា យើងស្រលាញ់កម្ពុជា ( We are Cambodia , We love Cambodia )៖
-
សូមទស្សនាសម្រស់ ផ្ការផ្គរលាន់ រីកយ៉ាងស្រស់ត្រកាល ក្នុងស្រុកបន្ទាយស្រី ខេត្តសៀមរាប
សូមទស្សនាសម្រស់ ផ្ការផ្គរលាន់ រីកយ៉ាងស្រស់ត្រកាល ក្នុងស្រុកបន្ទាយស្រី ខេត្តសៀមរាប៖
-
សត្វរនាលពណ៌ នៅតំបន់ការពារទេសភាព អាងត្រពាំងថ្ម ក្នុងភូមិសាស្រ្តនៃខេត្តបន្ទាយមានជ័យ
សត្វរនាលពណ៌ នៅតំបន់ការពារទេសភាព អាងត្រពាំងថ្ម ក្នុងភូមិសាស្រ្តនៃខេត្តបន្ទាយមានជ័យ ៖
-
សូមទស្សនាទេសភាព យ៉ាងស្រស់ត្រកាល នៃអតីតរាជធានីបុរាណ
សូមទស្សនាទេសភាពយ៉ាងស្រស់ត្រកាល នៃអតីតរាជធានីបុរាណ៖
-
អង្គការសហប្រជាជាតិព្រមានថា គ្រោះរាំងស្ងួតអាចនឹងកើតឡើង បន្ទាប់ពីជំងឺរាតត្បាតជាសកល (មានវីដេអូ)
ប៊ែលហ្ស៊ិក៖ អង្គការសហប្រជាជាតិបានអោយដឹងថា ភាពខ្វះខាតទឹក និងគ្រោះរាំងស្ងួតនឹងបង្កការខូតខាតជាទ្រង់ទ្រាយធំមួយ ដើម្បីប្រកួតប្រជែងនឹងការីករាលដាលនៃជំងឺកូវីដ១៩ ដែលមានហានិភ័យកើនឡើងយ៉ាងឆាប់រហ័ស នៅពេលដែលសីតុណ្ហភាពពិភពលោកកើនឡើង ។អ្នកតំណាងពិសេសរបស់អង្គការសហប្រជាជាតិ ទទួលបន្ទុកការកាត់បន្ថយហានិភ័យគ្រោះមហន្តរាយ លោកស្រី Mami Mizutori បានប្រាប់អ្នកសារព័ត៌មានតាមអនឡាញ នៅមុនពេលបញ្ចេញរបាយការណ៍ថា គ្រោះរាំងស្ងួតកំពុងឈានដល់ជំងឺរាតត្បាតបន្ទាប់ ហើយគ្មានវ៉ាក់សាំងដើម្បីព្យាបាលវាឡើយ ។ បើតាមរបាយការណ៍របស់អង្គការសហប្រជាជាតិដែលចេញផ្សាយនៅថ្ងៃព្រហស្បតិ៍សប្តាហ៍នេះបានអោយដឹងថា វាបានកើតឡើងរួចហើយ គ្រោះរាំងស្ងួតបានបំផ្លិចបំផ្លាញសេដ្ឋកិច្ចយ៉ាងហោចណាស់១២៤ពាន់លានដុល្លារ ហើយវាបានគំរាមកំហែងដល់ជីវិតរស់នៅរបស់មនុស្សច្រើនជាង១,៥ពាន់លាននាក់នៅចន្លោះឆ្នាំ១៩៩៨-២០១៧ ។ លោកស្រី Mizutori បន្តថា របាយការណ៍របស់អង្គការសហប្រជាជាតិបានបញ្ជាក់ថា ការឡើងកំដៅផែនដីបានធ្វើអោយគ្រោះរាំងស្ងួតកាន់តែខ្លាំងឡើងៗនៅទ្វីបអឺរ៉ុបខាងត្បូង និងអាហ្វ្រិកខាងលិច ។ ហើយចំនួនជនរងគ្រោះត្រូវបានគេកំណត់ថា នឹងកើនឡើងយ៉ាងខ្លាំង ដរាបណាពិភពលោកចាត់វិធានការណ៍ដោះស្រាយជាបន្ទាន់ ។គួរកត់សម្គាល់ បណ្តាប្រទេសប្រហែល១៣០អាចប្រឈមនឹងគ្រោះរាំងស្ងួតកាន់តែខ្លាំងនៅសតវត្សរ៍នេះ ស្ថិតក្រោមសេណារីយ៉ូការសាយភាយខ្ពស់ ដែលបានលើកឡើងដោយអង្គការសហប្រជាជាតិ ។ ដោយឡែកប្រទេសចំនួន២៣ក៏នឹងប្រឈមមុខនឹងកង្វះខាតទឹក ដោយសារតែកំណើនប្រជាជន រីឯប្រទេសចំនួន៣៨ទៀតក៏បានរងផលប៉ះពាល់ពីបញ្ហាទាំងពីរនេះផងដែរ ៕ ប្រភព៖ Reuters
-
សូមទស្សនាទេសភាពយ៉ាងស្រស់ត្រកាល នៃតំបន់រមណីយដ្ឋានប្រវត្តសាស្រ្ត ភ្នំបូក
សូមទស្សនាទេសភាពយ៉ាងស្រស់ត្រកាល នៃតំបន់រមណីយដ្ឋានប្រវត្តសាស្រ្ត ភ្នំបូក ស្ថិតក្នុងស្រុកបន្ទាយស្រី ខេត្តសៀមរាប៖